សាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប នឹងចុះប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា នៅសប្ដាហ៍ក្រោយនេះ
សេដ្ឋកិច្ច March 7, 2025 Khmernote

យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា សាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប បានជូនដំណឹងស្ដីពីការ “ប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា” នៅថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។

ជាមួយគ្នានេះដែរ នៅក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា ទីតាំងផ្សារភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីម៉ោង ០៨ព្រឹក ដល់ម៉ោង ០៣ រសៀល៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប