អភិបាលខេត្តពោធិ៍សាត់ ជំរុញដំណើរការបើកច្រកព្រំដែន «ច១-ឆាំរ៉ាក» ឱ្យទៅជាច្រកតំបន់ពាណិជ្ជកម្ម រវាង កម្ពុជា-ថៃ
សេដ្ឋកិច្ច
February 24, 2025
Khmernote
(ពោធិ៍សាត់)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងពត៌មាន បានឱ្យដឹងថា ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមន្ទីរជំនាញ ចុះពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងជំរុញដំណើរការបើកច្រកព្រំដែន «ច១-ឆាំរ៉ាក» ឱ្យទៅជាច្រកតំបន់ពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងពេលឆាប់ៗខាងមុខ។

ការចុះពិនិត្យទីតាំងខាងលើនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគប្រទេសទាំងពីរ ដែលកំពុងទន្ទឹងរង់ចាំ និងចង់ឃើញការប្រែក្លាយច្រកព្រំដែននេះ ជាព្រំដែនដែលមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍ល្អ យ៉ាងឆាប់រហ័ស៕
ប្រភព៖ ក្រសួងពត៌មាន
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង