រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តភាគីអារ៉ាប៊ីសាអូឌីត វិនិយោគកែច្នៃផលិតផលហាឡាល់នៅកម្ពុជាសម្រាប់ការនាំចេញ
សេដ្ឋកិច្ច February 6, 2025 Khmernote

លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យនាយកប្រតិបត្តិនៃអាជ្ញាធរចំណីអាហារ និងឱសថរបស់អារ៉ាប៊ីសាអូឌីត ពិចារណាលើការវិនិយោគកែច្នៃផលិតផលហាឡាល់នៅកម្ពុជាសម្រាប់ការនាំចេញ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្មីៗនេះ។

លោកជំទារដ្ឋមន្រ្តី បានលើកឡើងប្រសាសន៍ខាងលើនេះ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត Hisham bin Saad Aljadhey នាយកប្រតិបត្តិនៃអាជ្ញាធរចំណីអាហារ និងឱសថរបស់អារ៉ាប៊ីសាអូឌីត (Saudi Food and Drug Authority) នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នាព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

សូមជម្រាបថា ក្នុងជំនួបនោះ ភាគីទាំងពីរ ក៏បានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុវត្ថិភាព និងស្តង់ដារម្ហូបអាហារ ឱសថ និងរបស់ប្រើប្រាស់ផងដែរ៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម