- សេដ្ឋកិច្ចសេដ្ឋកិច្ច January 26, 2024 Khmernote
ក្រុមហ៊ុនមកពីប្រទេសកូរ៉េខាងត្បូង CAMKO INFRACORE បង្ហាញទិសដៅរបស់ខ្លួនក្នុងការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់នៅលើផេកផ្លូវការរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ។ ថ្លែងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម Chung Sye-kyun អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ បានបង្ហាញទស្សនៈវិជ្ជមានអំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការអភិវឌ្ឍឥតឈប់ឈរ រួមជាមួយរោងចក្រវិនិយោគថ្មីៗជាច្រើន ហើយកម្ពុជាអាចរក្សាបាននូវបរិយាសកាសគុណភាពខ្យល់ល្អ ដែលនេះក៏ស្របតាមទិសដៅរបស់ក្រុមហ៊ុន CAMKO MOTOR និងក្រុមហ៊ុន CAMKO INFRACORE ក្នុងការពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 25, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា តាមរយ:ការចុះសិក្សាវាយតម្លៃ ជាមួយកសិករទាំងអស់ ការប្រើពូជស្រូវសុទ្ធ ពិសេសស្រូវផ្ការំដួលសុទ្ធ នាំមកនូវអត្ថប្រយោជន៍សំខាន់ៗ ដូចជា ការកើនផល ១៥ភាគរយ កាត់បន្ថយការប្រើពូជបានប្រមាណ ៣០ភាគរយ ងាយស្រួលលក់ និងបានតម្លៃខ្ពស់។ ការលើកឡើងពីសំណាក់ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បែបនេះធ្វើឡើងក្នុងពិធីជួបប្រជុំជា មួយមន្រ្តីកសិកម្មឃុំ នៅឃុំសាកល្បង ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 25, 2024 Khmernote
ក្រុមហ៊ុន តារាល អ៊ិនធើណេសិនណល ឯ.ក ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ប្រកាសជ្រើសរើសកម្មករ-កម្មការរិនីចំនួន ៣៥០០នាក់ ដើម្បីចូលរួមបំពេញការងារ។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ។ (រូបតំណាង) តាមរយៈការបង្ហោះនៅលើផេកផ្លូវការ ទីភ្នាក់ងារជាតិមុខរបរ និងមុខរបរ បានបញ្ជាក់ថា ក្រុមហ៊ុន តារាល អ៊ិនធើណេសិនណល ឯ.ក ដែលមានទីតាំង ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានប្រកាសជ្រើសរើសកម្មករ-កម្មការរិនីចំនួន ៣៥០០នាក់។ ដូច្នេះសម្រាប់បងប្អូន ឬ ប្រជាពលរដ្ឋ
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 24, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករបានចំនួន ៣ ៦១២,១២លានដុល្លារ ស្មើនឹង ១០១,១៣ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣ កើនឡើងប្រមាណជា ៤,៤៩ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នានៃឆ្នាំ២០២២។ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែ និងប្រចាំឆ្នាំ២០២៣ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានប្រកាសឱ្យដឹងថា ក្នុងខែធ្នូ ឆ្នាំ២០២៣ ចំណូលពន្ធអាករគ្រប់ប្រភេទ ប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូល អនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ១
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 24, 2024 Khmernote
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបជាមួយលោកបណ្ឌិត Dan Sellers ពីសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ (The Association of the Church of Jesus Christ of Latter-day Saints) ដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃការរៀបចំមន្ទីរពេទ្យតេជោសែនកោះធំ មុននឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១៣ ខែមីនា
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 24, 2024 Khmernote
ក្រសួងពាណិជ្ជកម្ម កំពុងសិក្សាបង្កើតផ្សារលក់ដុំទំនិញនៅតាមបណ្ដារាជធានី-ខេត្ត សម្រាប់ទិញ-លក់ ទំនិញជាកសិផល ដើម្បីជួយសម្រួលដោះស្រាយបញ្ហាកកស្ទះទំនិញក្នុងរដូវប្រមូលផល។ ផ្សារលក់ដុំទំនិញនៅតាមបណ្ដារាជធានី-ខេត្ត នឹងត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម។ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃក្រុមការងារចំពោះកិច្ចសិក្សាលទ្ធភាពបង្កើតផ្សារលក់ដុំទំនិញនៅតាមបណ្តារាជធានី-ខេត្ត ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីប្រកាសពីសមាសភាពរបស់ក្រុមការងារនេះ ដែលកិច្ចប្រជុំនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ
- អាជីវកម្មអាជីវកម្ម January 24, 2024 Khmernote
ក្រុមហ៊ុនវេចខ្ចប់មៀនប៉ៃលិនសម្រាប់នាំចេញទៅប្រទេសចិនមួយ នៅកម្ពុជា បាននាំចេញមៀនប៉ៃលិនស្រស់ជាង ១០០តោនក្នុងមួយថ្ងៃទៅកាន់ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នេះ។ ក្រសួងកសិកម្ម បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ បាន អញ្ជើញទស្សនកិច្ចក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) CO. LTD) ដែលជាក្រុមហ៊ុនវេចខ្ចប់មៀនប៉ៃលិនសម្រាប់នាំចេញទៅប្រទេសចិន។
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 24, 2024 Khmernote
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចុះទស្សនកិច្ចក្រុមហ៊ុនធំមួយនៅម៉ាឡេស៊ី និងជាក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ៣ ទូទាំងពិភពលោក សម្រាប់ការផលិតកញ្ចក់សូឡា ក្នុងដំណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តមដើម្បីទាក់ទាញអ្នកវិនិយោគនៅក្នុងប្រទេសម៉ាឡេស៊ី។ យោងតាមការបង្ហោះនៅលើផេកផ្លូវការផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ដែលរួមមានតំណាងក្រសួងរ៉ែ និងថាមពល និងគណៈកម្មាធិការវិនិយោគកម្ពុជា ចុះទស្សនកិច្ចរោងចក្រផលិតកញ្ចក់ នៃក្រុមហ៊ុន










