- BoostrongBoostrong January 24, 2024 Khmernote
កម្មវិធីប៊ូសស្រ្តងបីស្រ្តីឈ្នះឡានថ្មីខ្លាញ់គោ ឈ្នះម៉ូតូថ្មី នឹងរៀបចំឡើងនៅតាមខេត្តក្រុងលោកអ្នកហើយ កាន់តែងាយស្រួល កាន់តែសប្បាយអស្ចារ្យ ប៊ូសស្រ្តង ព្រឹត្តិការណ៍បីស្រ្តី រដូវកាលទី២ សប្ដាហ៍នេះ ប្រកួតនៅតារាងបាល់ទាត់មុខសាលាខេត្ត ទីរួមខេត្តកំពង់ឆ្នាំង ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។ កម្មវិធីបីស្ត្រីធ្លាប់ផ្ដល់រង្វាន់ឡានថ្មីខ្លាញ់គោ ដល់ទៅ ២គ្រឿងដល់ជ័យលាភីលេខ១និងលេខ២ ធ្វើឱ្យល្បីល្បាញទូទាំងប្រទេសកាលពីឆ្នាំមុន ហើយក៏ជាកម្មវិធីលើកតម្កើងស្រ្តីធំជាងគេទូទាំងប្រទេស ពេលនេះបងប្អូនដែលរំពឹងចង់ចូលរួមបង្ហាញក្ដីស្រលាញ់ចំពោះស្រ្តី លើកកម្ពស់តម្លៃស្រ្តី ជាមួយប៊ូសស្រ្តង អាចចុះឈ្មោះប្រកួតបីស្រ្តីផ្ទាល់ សប្ដាហ៍នេះនៅខេត្តកំពង់ឆ្នាំ ដើម្បីឈ្នះរង្វាន់ជាច្រើន រួមមាន លុយសុទ្ធ ម៉ូតូថ្មី YAMAHA X-Ride ជាច្រើនគ្រឿង។ បងប្អូនអាចចុះឈ្មោះប្រកួតបីស្រ្តី សប្ដាហ៍នេះ តាមរយៈហ្វេសប៊ុកផេក
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 23, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងាររយៈពេល១ថ្ងៃពេញ ដោយនាំយកឱកាសការងារចំនួន ៥៤៩កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ សម្រាប់ សិស្ស-និស្សិត សាធារណៈជនទូទៅដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារកុំភ្លេចចូលរួម ដាក់ពាក្យសម្ភាសជាមួយក្រុមហ៊ុនដោយផ្ទាល់ ពិសេសកុំភ្លេច រៀបចំខ្លួនឲ្យបានសមរម្យ
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 23, 2024 Khmernote
រោងចក្រ អេនគ្រីអេធីវ ខេអេហ្វ១ ឯ.ក នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្ដល់ឱកាសការងារចំនួន ៥០៤ កន្លែង ដល់បងប្អូន ប្រជាពលរដ្ឋ ដែលមានបំណងចង់បំពេញការងារ និងកំពុងស្វែងរកការងារធ្វើ។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិ និងមុខរបរ (NEA) កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ។ (រូបតំណាង) តាមរយៈការបង្ហោះនៅលើផេកផ្លូវការ ទីភ្នាក់ងារជាតិ និងមុខរបរ បានបញ្ជាក់ថា រោងចក្រ អេនគ្រីអេធីវ ខេអេហ្វ១ ឯ.ក ដែលមានទីតាំងនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 22, 2024 Khmernote
ក្រុមហ៊ុនផ្សារបោះដុំមួយកន្លែង ដែលជាផ្សារបោះដុំអាស៊ីដ៏ធំ នៅទីក្រុងប៉ារីស និងនៅក្នុងតំបន់អ៊ឺរ៉ុប បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទទួលទិញផលិតផលកសិផល និងផ្លែឈើពីកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៣ នៅផ្សារបោះដុំអាស៊ី Tang Freres ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងសហការី បានចុះពិនិត្យ និងជួបពិភាក្សាការងារជាមួយតំណាង ក្រុមហ៊ុនផ្សារបោះដុំ
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 22, 2024 Khmernote
បងប្អូនសហគមន៍នៅក្នុងខេត្តព្រះវិហារ សប្បាយចិត្តដោយលក់ដំឡូងមីក្នុងតម្លៃល្អ នេះបើយោងតាមការចុះផ្សាយរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នេះ។ បើតាមមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ថា សហគមន៍កសិកម្មចំនួន ១០ក្នុងខេត្តព្រះវិហារ បានកំពុងមមាញឹកប្រមូលផលដំឡូងមីសរីរាង្គលក់ជូនក្រុមហ៊ុន Thai Wha ជាមួយសាជីវកម្មសហគមន៌កសិកម្មកម្ពុជា (CACC) ទៅតាមកិច្ចសន្យា លើបរិមាណ ៦០,០០០តោន (៦ម៉ឺន) ដែលមានក្រុមកសិករអ្នកផលិតចំនួន ១៤១២គ្រួសារ បានចុះកិច្ចសន្យារួមគ្នាតាមរយៈសហគមន៌កសិកម្មពួកគេ លក់ដំឡូងមីជូនក្រុមហ៊ុនខាងលើ។ គិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ តម្លៃដំឡូងមីទទួលបានដល់ដៃកសិករ ៣៨០៛ ក្នុងមួយគីឡូក្រាម
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 20, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបភ្ញៀវគណៈប្រតិភូ ទីភ្នាក់ងារធនធានទឹករបស់ប្រទេសជប៉ុន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឆ្លៀតនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំអោយភាគីជប៉ុន ពិនិត្យលទ្ធភាពក្នុងការគ្រប់គ្រងទឹកសម្រាប់កសិកម្ម នារដូវវស្សា និងអាចប្រើប្រាស់បាននៅខែប្រាំងរហូតពេញមួយឆ្នាំ និងគិតគូរប្រើប្រាស់ប្រព័ន្ធសូឡា ច្រើនជាងថាមពលអគ្គីសនី ដែលអាចជួយឱ្យកសិករចំណាយតិច ចំនេញច្រើន ព្រមទាំងជួយដល់ប្រសិទ្ធិភាពសេដ្ឋកិច្ច និងបរិស្ថាន។ សម្រាប់វិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ដ្រីគូសបញ្ជាក់ថា កម្ពុជាត្រូវការការសិក្សាលក្ខណៈវិទ្យាសាស្ត្រ និងប្រាកដនិយម
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 19, 2024 Khmernote
នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Rodolphe SaaDé ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន CMA CGM GROUP ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង។ ក្នុងជំនួបនេះ លោក Rodolphe SaaDé បានថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 19, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រធានាធិបតីបារាំង ប្រកាសផ្ដល់ជំនួយ២០០លានអឺរ៉ូ សម្រាប់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តកម្មទឹកស្អាត។ «យើងនឹងជជែកគ្នាអំពីអាទិភាពរបស់សម្តេច ដើម្បីផ្តល់ជូនសម្តេចនូវមធ្យោបាយ និងជំនាញចាំបាច់នានា ដោយមានការជួយជ្រោមជ្រែងពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដែលសប្តាហ៍នេះ សន្យាចាយកញ្ចប់ថវិកា២០០លានអឺរ៉ូ ក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តកម្មទឹកស្អាត»។ នេះការថ្លែងរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ក្នុងឱកាសអញ្ជើញស្វាគមន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នា Press Statemant នៅវិមានប្រធានាធិបតីអេលីហ្សេ (Palais de










