ព័ត៌មានចុងក្រោយ
  • ក្នុងឆ្នាំ២០២៣ ពន្ធដារប្រមូលចំណូលពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បាន ៧៥លានដុល្លារ ខណៈបច្ចុប្បន្នមានក្រុមហ៊ុន៨៤ បានចុះបញ្ជីអាករលើតម្លៃបន្ថែម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 1, 2024 Khmernote

    ក្នុងឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) បានប្រមាណ ៧៥លានដុល្លារ ខណៈបច្ចុប្បន្ននេះមាន ក្រុមហ៊ុនចំនួន ៨៤ បានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ។ នេះបើយោងតាម ព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ៤៤ របស់អគ្គនាយកដ្ឋានពន្ធ ដែលបានចុះផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ បានបញ្ជាក់ថា ក្នុងបដិវត្តឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចឌីជីថលកំពុងមានការរីកលូតលាស់ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះការធ្វើពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ពិសេសការធ្វើប្រតិបត្តិការពាណិជ្ជកម្ម រួមទាំងប្រតិបត្តិករ ថ្នាលអេឡិចត្រូនិក (Electronic platform Operator) ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈកំណើននៃវិស័យនេះ ក្នុងរយៈពេល

  • ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច គូសបញ្ជាក់ថា បច្ចុប្បន្នអគារដែលត្រូវបានផ្អាកដំណើរការសាងសង់មាន ៣៦២ អគារ និងត្រូវការទុនវិនិយោគបន្ថែមប្រមាណ ១ ១៦១ លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 31, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា បច្ចុប្បន្នអគារដែលត្រូវបានផ្អាកដំណើរការសាងសង់មានចំនួន ៣៦២ អគារ ដែលត្រូវការទុនវិនិយោគបន្ថែមប្រមាណ ១ ១៦១ លានដុល្លារអាម៉េរិក ដើម្បីបញ្ចប់ការសាងសង់ ខណៈដែលអគារត្រូវបានសាងសង់រួចរាល់ប៉ុន្តែពុំទាន់បានដំណើរការមានចំនួន ១៧៦ អគារ។ការគូសបញ្ជាក់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបែបនេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ កម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ខេត្តព្រះសីហនុត្រូវបានចាត់ទុកជាខេត្តមួយដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់របស់ប្រទេសកម្ពុជា ដែលខេត្តមួយនេះ មានឆ្នេរសមុទ្រដ៏ស្រស់ស្អាតសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា រាជរដ្ឋាភិបាលកំណត់យកឆ្នាំ២០២៤ គឺជាឆ្នាំងើបឡើងវិញចំពោះសេដ្ឋកិច្ចនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 31, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ខេត្ដព្រះសីហនុ និងខេត្ដសៀមរាប គឺជាខេត្ដពិសេស ជំរុញសេដ្ឋកិច្ចនៅទូទាំងប្រទេស ដោយកំណត់យកឆ្នាំ២០២៤ គឺជាឆ្នាំនៃការងើបឡើងវិញចំពោះសេដ្ឋកិច្ចនៅកម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”នាព្រឹកថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងគូសបញ្ជាក់ថា ខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ នៅពេលអគារចាស់ៗត្រូវបានស្ដារឱ្យដំណើរការឡើងវិញ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ការនាំចូលសាច់បង្កក ដើម្បីលើកកម្ពស់ការចិញ្ចឹមជ្រូកក្នុងស្រុក» សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 30, 2024 Khmernote

    «ខ្ញុំសូមណែនាំដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ការនាំចូលសាច់បង្កក ការធ្វើនេះគឺដើម្បីលើកកម្ពស់ការចិញ្ចឹមជ្រូកក្នុងស្រុក»។ នេជាការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី “បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀល ថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ សម្ដេចធិបតី បានជំរុញឱ្យបង្វែរអ្នកទិញសាច់បង្កកទៅផ្សារភ្ជាប់ ជាមួយប្រជាពលរដ្ឋចិញ្ចឹមសត្វវិញ និងណែនាំដល់ក្រសួងកសិកម្មជួយកសិករឱ្យផលិតដែលចំណាយថ្លៃដើមទាប ហើយរក្សាស្ថេរភាពលក់នៅលើទីផ្សារ និងត្រូវពង្រឹងទីផ្សារចាស់

  • ក្រុមហ៊ុន Toyota នៅតែរក្សាបានតំណែងជាក្រុមហ៊ុនលក់រថយន្តដាច់ជាងគេបំផុតរបស់ពិភពលោក និងក្នុងរយៈពេល ៤ឆ្នាំជាប់ៗគ្នា អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 30, 2024 Khmernote

    ក្រុមហ៊ុន Toyota Motor នៅតែរក្សាបានតំណែងរបស់ខ្លួនជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតរបស់ពិភពលោក សម្រាប់រយៈពេល ៤ឆ្នាំជាប់ៗគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ។ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនមួយនេះ បានប្រកាសពីការលក់ប្រចាំឆ្នាំចំនួន ១១.២ លានគ្រឿងក្នុងឆ្នាំ២០២៣​​ ខណៈការលក់ជាក្រុមនៅទូទាំងពិភពលោក ដែលក្នុងនោះរួមទាំងការលក់របស់ក្រុមហ៊ុនផលិតរថយន្តខ្នាតតូច Daihatsu និងក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ Hino Motors មានការកើនឡើង ៧.២%។ ជាមួយគ្នានេះដែរ បើយោងតាមទិន្នន័យនៅថ្ងៃអង្គារនេះ បានបង្ហាញពីការលក់រថយន្តសម្រាប់តែក្រុមហ៊ុន Toyota តែឯង និងរាប់បញ្ចូលទាំងម៉ាកយីហោ និងម៉ាក Lexus បានឈានដល់កំណត់ត្រាចំនួន ១០.៣

  • រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អះអាងថា រាជធានីភ្នំពេញលែងប្រឈមការខ្វះខាតទឹកប្រើប្រាស់ទៀតហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 30, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអះអាងថា រាជធានីភ្នំពេញនឹងមិនប្រឈមមុខ ការខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ទៀតហើយ ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានសមត្ថភាពផលិតប្រមាណ១លានម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈដែលតម្រូវការប្រើប្រាស់មានត្រឹមប្រមាណ ៨២ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីបើកការដ្ឋានដាក់បំពង់មេនាំទឹកស្អាតទំហំ ១.២០០ម.ម ១.៤០០ម.ម និង១.៦០០ម.ម ស្ថិតនៅបណ្តោយមហាវិថី ឈ្នះ ឈ្នះ និងចុះពិនិត្យការងារដាក់បំពង់មេនាំទឹកស្អាត កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឡុង ណារ៉ូ បានមានប្រសាសន៍ថា ការធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតគ្រប់គ្រាន់នេះ គឺដោយសារសមត្ថភាពនៃការផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផលិតទឹកបានច្រើន

  • អ្នកកំពង់ធំ ចង់ប្រកួតបីស្រ្តីឈ្នះម៉ូតូថ្មីពីប៊ូសស្រ្តង ចុះឈ្មោះឱ្យហើយ ប្រកួតថ្ងៃទី៣ កុម្ភៈ Boostrong
    Boostrong
    Boostrong January 30, 2024 Khmernote

    មហាព្រឹត្តិការណ៍ដ៏ល្បីល្បាញ លើកកម្កើងស្រ្តីធំជាងគេទូទាំងប្រទេស ប៊ូសស្រ្តង ព្រឹត្តិការណ៍បីស្រ្តី រដូវកាលទី២ បីស្រ្តីឈ្នះម៉ូតូថ្មីជាច្រើនគ្រឿង បានមកដល់ខេត្តកំពង់ធំហើយ។ សប្ដាហ៍នេះប្រកួតបីស្រ្តីផ្ទាល់ នៅរង្វង់មូលលោកតាក្រហម ក ទីរួមខេត្តកំពង់ធំ ថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៦ល្ងាចតទៅ។ កាលពីសប្ដាហ៍មុន កម្មវិធី ប៊ូសស្រ្តង បីស្ត្រី បានផ្ដល់រង្វាន់ម៉ូតូថ្មី ៣គ្រឿង ដល់ជ័យលាភីបីស្រ្តីយូរជាងគេប្រចាំខេត្តកំពង់ឆ្នាំង ៣គូ ដែលបីមនុស្សជាទីស្រលាញ់ បានរហូតជិត ៥ម៉ោង ធ្វើឱ្យល្បីល្បាញកក្រើកទូទាំងខេត្តកំពង់ឆ្នាំង។ សបា្តហ៍នេះ បងប្អូនអ្នកកំពង់ធំដែលកំពុងទន្ទឹងរង់ចាំបង្ហាញក្ដីស្រលាញ់ចំពោះស្រ្តី លើកកម្ពស់តម្លៃស្រ្តី ជាមួយប៊ូសស្រ្តង អាចចុះឈ្មោះប្រកួតបីស្រ្តីផ្ទាល់

  • ទីភ្នាក់ងារជាតិមុខរបរ និងការងារ  ផ្តល់ឱកាសការងារចំនួន ៣៤ ៧១៣ កន្លែង នាខែកុម្ភៈឆ្នាំ២០២៤ លើវិស័យធំៗចំនួន៣ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 30, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំឱកាសការងារក្នុងស្រុកចំនួន ៣៤ ៧១៣កន្លែង ក្នុងវិស័យសំខាន់ៗចំនួនបី ក្នុងរាជធានី-ខេត្តចំនួន ១០ សម្រាប់សាធារណជនងាយស្រួលជ្រើសរើសចូលបម្រើការងារ តាមជំនាញដែលខ្លួនមាន ដូចជា៖ – វិស័យឧស្សាហកម្ម ចំនួន ១៩ ៧៧១កន្លែង – វិស័យកសិកម្ម ចំនួន ១០ ៨៨៦កន្លែង – វិស័យសេវាកម្ម ចំនួន ៤ ០៥៦កន្លែង ។ ទីភ្នាក់ងារជាតិមុខរបរ