Boostrong
  • ការជួបជុំយ៉ាងច្រើនកុះករឆ្លងឆ្នាំ ២០២០ ជាមួយហ្វ្រេសស៊ី
    Boostrong
    January 1, 2020 Khmernote

    បងប្អូនច្បាស់ជាបានឃើញទិដ្ឋភាពនាពេលរាត្រីដ៏រំភើប អមដោយការបាញ់កាំជ្រួចភ្លឺភ្លែកឆ្លងឆ្នាំថ្មី ក្នុងថ្ងៃទី31 ធ្នូ 2019 វេលាម៉ោង 11:59 នាទីនៅទីតាំងសួនច្បារដងស្ទឹងសង្កែ។ សង្កេតឃើញបងប្អូនជាយ៉ាងច្រើនបានមកចូលរួមក្នុងមហាព្រឹត្តិការណ៍ Countdown នៅខេត្តបាត់ដំបងពិតជាបានសប្បាយរីករាយនិងរំភើបក្រៃលែងដែលបានរាប់នាទី រួមគ្នាជាមួយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាលខេត្តផងដែរ។នេះជារាត្រីដ៏សប្បាយនិងជាអនុស្សាវរីយ៍ដ៏ល្អមួយមិនអាចបំភ្លេចបានឡើងសម្រាប់អ្នកដែលបានទៅចូលរួមផ្ទាល់នៅទីតាំងសួនច្បារដងស្ទឹងសង្កែ។ កាន់ដៃគ្នាជាមួយ កំប៉ុងហ្វ្រេសស៊ី ដែលជាតំណាងនិងបង្កប់ន័យក្នុងក្តីស្រឡាញ់ដែលមិនអាចបំភ្លេចបាន។ បងប្អូនរាប់ពាន់នាក់ ច្បាស់ជាបានទទួលអារម្មណ៍ប្លែក នឹងបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន ជាមួយហ្វ្រេសស៊ីពោពេញដោយក្តីស្រឡាញ់។ សូមជូនពរដល់បងប្អូន និង ប្រជាពលរដ្ឋ ឲ្យទទួលបាន លាភសំណាងក្នុងឱកាស countdown ផងដែរ។

  • យប់ឆ្លងឆ្នាំថ្មីនៅបាត់ដំបងសែនរំភើបណាស់បានរាប់ថយក្រោយជាមួយអភិបាលខេត្តផ្ទាល់
    Boostrong
    January 1, 2020 Khmernote

    ប្រជាពលរដ្ឋនៅខេត្តបាត់ដំបងពិតជាមានភាពសប្បាយរីករាយនិងរំភើបក្រៃលែងដែលបានរាប់លេខថយក្រោយអបអរទទួលឆ្នាំថ្មីឆ្នាំ២០២០រួមគ្នាជាមួយលោកអភិបាលខេត្តបាត់ដំបងផ្ទាល់តែម្ដង។ នៅលើឆាកប្រគំតន្ត្រីឆ្លងឆ្នាំថ្មីប៊ូសស្ត្រង BOOSTRONG 2020 THE COUNTDOWN នាថ្ងៃទី៣១ ធ្នូ ២០១៩ វេលាម៉ោង១១:59 នាទីគេឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាលខេត្តបាត់ដំបងបានអញ្ជើញទៅចូលរួមសប្បាយនិងរាប់ថយក្រោយជាមួយប្រជាពលរដ្ឋយើងនិងបាញ់កាំជ្រូវឆ្លងឆ្នាំថ្មីដោយផ្ទាល់នៅទីតាំងសួនច្បារដងស្ទឹងសង្កែ។ ថ្ងៃទី៣១ ធ្នូ នេះជារាត្រីដ៏សប្បាយនិងជាអនុស្សាវរីយ៍ដ៏ល្អមួយមិនអាចបំភ្លេចបានឡើងសម្រាប់អ្នកដែលបានទៅចូលរួមផ្ទាល់នៅទីតាំងប្រគំតន្ត្រីមុខឆាកប៊ូសស្ត្រងខេត្តបាត់ដំបង។ ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋរាប់ពាន់នាក់ដែលបានទៅចូលរួមនៅមុខឆាកប្រគំតន្ត្រីប៊ូសស្ត្រង បាននិយាយទាំងទឹកមុខញឹមញញែញថា “លោកពិតជាសប្បាយណាស់ និងមានសំណាងណាស់សម្រាប់ដែលបានមករាប់ countdown ឆ្លងឆ្នាំថ្មីរួមគ្នាជាមួយលោកអភិបាលខេត្តផ្ទាល់បែបនេះ ហើយឆ្នាំថ្មី ឆ្នាំ២០២០នេះលោកច្បាស់ជាហេងហេងមិនខានឡើយ។ អរគុណដល់ប៊ូសស្ត្រងដែលបានមករៀបចំកម្មវិធីឆ្លងឆ្នាំដ៏រីករាយនៅទឹកដីបាត់ដំបងនេះ៕”

  • ស្វីតសាហាវ! G-Devith លុតជង្គង់សុំ ទេព បូព្រឹក្ស រៀបការលើឆាកប៊ូសស្រ្តង
    Boostrong
    December 31, 2019 Khmernote

    ពិតជាមានភាពភ្ញាក់ផ្អើលមែនទែនដែលនៅក្នុងការប្រគំតន្ត្រីអបអរឆ្នាំថ្មីនាទឹកដីដែលធ្លាប់តែល្បីឈ្មោះតាមរយៈកវីជាច្រើនគឺដងស្ទឹងសង្កែចំណងស្នេហ៍កវីទឹកដីខេត្តបាត់ដំបង ដោយគេឃើញមានតារាចម្រៀង G-Devith បានលុតជង្គង់សុំ ទេព បូព្រឹក្ស រៀបការហើយនៅលើឆាកប្រគំតន្ត្រី BOOSTRONG 2020 THE COUNTDOWN បន្ទាប់ពីច្រៀងចប់តែម្ដង។ ពួកគេបានច្រៀងចម្រៀងរួមគ្នាអស់ជាច្រើនបទនិង មានសុទ្ធតែសម្លៀកបំពាក់ម៉ូតប្លែកៗ ជាពិសេសគឺលោក G-Devith ដែលលោកបានស្លៀកសំលាក់បំពាក់ដែលមានជាឈុតដូចហេរ៉ូខ្ចាដំរីអីចឹង។ ទាំងការច្រៀង រាំ និងការស្លៀកពាក់ពិតជាទាក់ទាញក្រសែភ្លែករាប់ម៉ឺនគូគួរឲ្យតាមដានមិនហ៊ានដាក់ភ្នែកឡើយ។ កំពុងតែមានការចាប់អារម្មណ៍ខ្លាំងផងស្រាប់តែលោកជី ដេវីត បានលុតជង្គង់សុំកញ្ញា ទេព បូព្រឹក ថាឲ្យព្រមរៀបការជាមួយខ្លួនទាំងកណ្ដាលឆាកតែម្ដង ហើយបានយកក្រវិលកំប៉ុង ប៊ូសស្ត្រងធ្វើជាជញ្ជៀនភ្ជាប់និស័យស្នេហ៍យ៉ាងរ៉ូមែនទិចណាស់។ គ្រប់ៗគ្នានៅមុខបូសស្ត្រងបានស្រែកហ៊ោជូនពួកគេជាខ្លាំង។ នេះជាអនុស្សាវរីយ៍ប្រចាំឆ្នាំដល់ល្អដែលគ្រប់ៗគ្នាមិនអាចបំភ្លេចបានឡើយជាមួយព្រឹត្តិការណ៍ប្រគំតន្ត្រីធំៗរបស់ប៊ូសស្ត្រង។ https://youtu.be/nUc-tdL0Pos

  • ប្រុសអីក៏ព្រើល នាយចឺមមកព្រើលដល់បាត់ដំបងទៀត
    Boostrong
    December 31, 2019 Khmernote

    មិនធម្មតាទេនាយចឺម នៅតែព្រើលតាមមកព្រើលដល់ខេត្តបាត់ដំបងថ្ងៃឆ្លងឆ្នាំទៀត តែលើកនេះហ៊ានព្រើលជាមួយកញ្ញា រ៉ាប៊ី នៅមាត់ស្ទឹងសង្កែដែលជាទីឋានបង្កើតស្នេហ៍របស់កវីល្បីៗជាច្រើនរូបនាទសវត្សរ៍ទី៦០។ ពិតជាប្លែកភ្នែកនិងមានការភ្ញៀកផ្អើលមែនទែនសម្រាប់បងប្អូនដែលមកឆ្លងឆ្នាំនៅក្រុងបាត់ដំបងដោយបានឃើញវត្តមានតារាចម្រៀងនាយ ចឺម បានមកច្រៀងលេងនូវសំនៀងយ៉ាងក្រអួនក្រអៅនិងលូកលាន់បិចបោចប្រលែងគ្នាគួជាទីរីករាយជាមួយកញ្ញា រ៉ាប៊ី នៅលើឆាកប្រគំតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យ BOOSTRONG 2020 THE COUNTDOWN ។ នៅក្រោមក្រសែភ្នែកបងប្អូនមកទស្សនារាប់ពាន់នាក់នៅមុខឆាកប្រគំតន្ត្រីនេះ ស្របពេលដែលវគ្គកញ្ញារ៉ាប៊ីកំពុងតែច្រៀងបាន៣បទហើយស្រាប់តែនាយចឺមលេចមុខមកនៅពីក្រោយកញ្ញារ៉ាប៊ី និងបិចបោចលេងពាក្យសម្ដីធ្វើឲ្យរ៉ាប៊ី ទ្រាំមិនបានក៏ច្រៀងបទប្រុសអីក៏ព្រើលមួយបទទៀតផ្អើលអ្នកទស្សនាផ្ទាល់សម្លឹងមើលមិនដាក់ភ្នែកពោពេញដោយសំណើចក្អាក់ក្អាយនៅមុខឆាកប្រគំតន្ត្រីប៊ូសស្ត្រងដងស្ទឹងសង្កែឆ្នាំថ្មី។ ទោះជាយ៉ាងណានាយចឺមនិងរ៉ាប៊ីក៏បានលើកដៃសុំទោសបងប្អូនអ្នកទស្សនាទាំងអស់ដោយបានលើកឡើងថានេះគ្រាន់តែជាការសម្ដែងលេងដើម្បីចង់ឲ្យបងប្អូនសប្បាយតែប៉ុនណោះ។ សូមបញ្ជាក់ផងដែរថា ប៊ូសស្ត្រងបានរៀបចំមហាព្រឹត្តិការណ៍ Countdown ឆ្លងឆ្នាំដ៏ធំមួយនៅដងស្ទឹងសង្កែឆ្នាំនេះដែលធ្វើឲ្យបងប្អូនបន្សល់ទុកនូវអនុស្សាវរីយ៍សប្បាយៗជាមួយគ្នាមិនអាចបំភ្លេចបានឡើយ។

  • ជី ដេវីត និងទេព បូព្រឹក្សសម្តែងរួមគ្នាឡើងផ្អើលអ្នកបាត់ដំបង
    Boostrong
    December 30, 2019 Khmernote

    នៅរាត្រីទី២នេះ វត្តមានរបស់គូសង្សារដ៏ផ្អែមល្ហែម លោកជី ដេវីត និងកញ្ញាទេព បូព្រឹក្ស បានធ្វើឲ្យមហាជនយ៉ាងច្រើនណែនណាន់ស្រែកហ៊ោកញ្ជ្រៀវលាន់លឺទូទាំងដងស្ទឹងសង្កែ។ ពិតជាអស្ចារ្យខ្លាំងណាស់ នៅថ្ងៃឆ្លងឆ្នាំ ប៊ូសស្រ្តងបានរៀបចំកំពូលព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំមហិមា BOOSTRONG 2020 THE COUNTDOWN បីថ្ងៃជាប់ៗគ្នានៅទឹកដីបាត់ដំបង ដែលបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនក្នុងថ្ងៃឆ្លងថ្មីជាមួយប៊ូសស្រ្តង។ លោកជី ដេវីត និងកញ្ញាទេព បូព្រឹក្ស បានមកសម្តែង និងច្រៀងរួមគ្នាឡើងផ្អែមល្ហែមនៅលើឆាកប៊ូសស្រ្តង ចំនួន៦បទជាប់ៗគ្នា សុទ្ធតែជាបទចម្រៀងដែលកំពុងពេញនិយមខ្លាំងមែទទែននៅក្នុងស្រទាប់យុវវ័យ ជាពិសេសបទ B.A.B គ្រាន់តែចេញមកភ្លាម ធ្វើឲ្យបងប្អូនរាំចាក់ក្បាច់តាម ជាមួយសំលេងស្រែកហ៊ោយ៉ាងសប្បាយរីករាយ។ គ្រប់ចង្វាក់រាំ និងក្បាច់រាំរបស់ទេព បូព្រឹក្ស និងក្រុមរាំ គ្រាន់តែមើលក៏ស្រៀវដែរ

  • វ៉ាវ! ថ្ងៃទី១សោះមានអ្នកចូលរួមច្រើនដល់ម្លឹង
    Boostrong
    December 30, 2019 Khmernote

    ស្ទើរតែមិនគួរឲ្យជឿ គ្រាន់តែថ្ងៃទី១សោះ មានមនុស្សជាច្រើនម៉ឺននាក់ចូលរួមលេងកំសាន្តក្នុងកម្មវិធី Countdown ដែលបានរៀបចំឡើងដោយក្រុមហ៊ុនប៊ូសស្រ្តងនៅខេត្តបាត់ដំបង នាដងស្ទឹងសង្កែ ដែលមានរយៈពេល 3 ថ្ងៃពេញ ចាប់ពីថ្ងៃទី 29 ដល់ ថ្ងៃទី 31 ធ្នូ ឆ្នាំ 2019។ មហាព្រឹត្តិការណ៍ Boostrong 2020 The Countdown គឺជាព្រឹត្តិការណ៍ដ៏ធំជាងគេបង្អស់នៅខេត្តបាត់ដំបង ដែលមានព្រឹ្តត្តិការណ៍ដ៏អស្ចារ្យជាច្រើនកើតឡើងក្នងពេលតែមួយ។ ទស្សនីយភាពដ៏វិសេសគ្មានពីរទាំងនេះ បានទាក់ទាញចិត្តមនុស្សជាច្រើនម៉ឺននាក់មកចូលរួមទស្សនាទាំងភ្ញៀវជាតិ និងអន្តរជាតិដោយទឹកមុខញញឹមញញែម សប្បាយរីករាយនិងមានសុភមង្គលជាមួយក្រុមគ្រួសារផងដែរ។ មហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យស្វាគមន៍ឆ្នាំថ្មីនេះនៅតែបន្តរហូតដល់ថ្ងៃទី31 ដូច្នេះកុំភ្លេចមកចួលរួមជាមួយប៊ូសស្ត្រងទាំងអស់គ្នាកុំបីខាន។ ជាពិសេសមកក្រេបយករសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោកប៊ូសស្ត្រង ខ្លាំងជាង ថាមពលយូរជាង។  

  • អបអរឆ្នាំថ្មីប៊ូសស្ត្រងយកកំប៉ុងដ៏ប្រណិតជាង5000កំប៉ុងធ្វើជាឆ្នាំ2020
    Boostrong
    December 25, 2019 Khmernote

    កាន់តែវិសេសវិសាលគ្មានពីរសម្រាប់អបអរឆ្លងឆ្នាំសាកលឆ្នាំថ្មី 2020 បងប្អូនដែលមានបំណងទៅដើរលេងកំសាន្តនៅខេត្តបាត់ដំបងប្រាកដជាបានជួបជាមួយមហាព្រឹត្តិការណ៍ Boostrong 2020 the Countdown ដែលមានទីតាំងនៅសួនច្បារដងស្ទឹងសង្កែ ចាប់ពីថ្ងៃទី29 ដល់ថ្ងៃទី31 ធ្នូនេះមិនខាន។ ព្រឹត្តិការណ៍ណាត់ជួបគ្នារាប់ថយក្រោយសប្បាយៗនេះមានទាំងការតាំងពិពណ៌លក់ផលិតផលម្ចាស់ស្រុករាប់រយស្តង់មានទំនិញជាង២០២០មុខ និងមានការបាញ់កាំជ្រូចខ្នាតយក្ស២០២០ដើម រួមជាមួយការចែកប៊ូសស្ត្រងញ៉ាំដោយឥតគិតថ្លៃ 2020កំប៉ុង ហើយកាន់តែវិសេសជាងនេះទៀតគឺការប្រគំតន្ត្រីឆ្លងឆ្នាំថ្មីដ៏សប្បាយនិងមានន័យមិនអាចបំភ្លេចបានចំនួនបីរាត្រីពេញ។ ក្រៅពីនេះទៀតប៊ូសស្ត្រងបានរៀបចំកំប៉ុងប៊ូសស្ត្រងដ៏ប្រណិតចំនួន៥០០០កំប៉ុងដើម្បីផ្គុំគ្នាជារាងឆ្នាំ2020ដ៏ធំស្គឹងស្កៃនៅចំទីតាំងសួនច្បារដងស្ទឹងសង្កែដើម្បីអបអរឆ្នាំថ្មី២០២០ទាំងអស់គ្នាផងដែរ។ បើតាមប្រភពពីប៊ូសស្ត្រងបានឲ្យដឹងថាអក្សរ 2020 ដែលធ្វើឡើងពីកំប៉ុងប៊ូសស្ត្រងនេះមានប្រវែងជិត៨ម៉ែត្រ និងមានកំពស់ជិត៦ម៉ែត្រដែលរង់ចាំស្វាគមន៍បងប្អូនយើងចូលរួមទទួលឆ្នាំថ្មីទាំងអស់គ្នានាមាត់ស្ទឹងសង្កែ។ កុំភ្លេចមកចូលរួមមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យស្វាគមន៍ឆ្នាំថ្មីកុំបីខានជាមួយប៊ូសស្ត្រងទាំអស់គ្នា។ ជាពិសេសមកក្រេបយករសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោកប៊ូសស្ត្រង ខ្លាំងជាង ថាមពលយូរជាង។

  • ឆ្នាំនេះឡូយហួស! ប៊ូសស្រ្តងធ្វើ Countdown នៅបាត់ដំបង
    Boostrong
    December 24, 2019 Khmernote

    ឆ្នាំនេះពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់ថ្ងៃ Countdown ជាលើកដំបូងនៅតាមដងស្ទឹងសង្កែខេត្តបាត់ដំបង ដោយប៊ូសស្រ្តងនឹងរៀបចំឡើងនូវកំពូលព្រឹត្តិការណ៍ធំៗ ព្រមៗគ្នាទាំង 3 ថ្ងៃពេញ ថ្ងៃទី 29.30.31 ធ្នូ ឆ្នាំ 2019 ។ នៅតាមដងស្ទឹងសង្កែដែលធ្លាប់តែល្បីល្បាញតាមរយៈទឹកខ្មៅរបស់កវីល្បីៗរាប់សិបអ្នកនោះ។ ពេលនេះចំថ្ងៃឆ្លងឆ្នាំសាកល នឹងមានព្រឹត្តិការណ៍ដ៏ធំអស្ចារ្យគឺការ Countdown រាប់ថយក្រោយ ដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំ២០២០ នាចុងឆ្នាំខាងមុខនេះ។ ព្រឹត្តិការណ៍ដ៏សប្បាយរីករាយមិនគួរំលងនេះមានឈ្នោះថា BOOSTRONG 2020 THE COUNTDOWN ដែលមានស្តង់តាំងពិព័រណ៍រាប់រយស្តង់នៅជុំវិញដងស្ទឹងសង្កែសរុបទំនិញមានជាង២០២០មុខ មានការបាញ់កាំជ្រូចខ្នាតធំ២០២០ដើម និងមានការចែកញ៉ាំប៊ូសស្ត្រង ឥតគិតថ្លៃ២០២០កំប៉ុង។ ក្រៅពីមានកម្មវិធីដ៏អស្ចារ្យជាច្រើនដូចនេះហើយ ប៊ូសស្ត្រងក៏បានរៀបចំការប្រគំតន្ត្រីដ៏ធំមហិមានៅជាប់ដងស្ទឹងសង្កែដ៏ស្រស់ស្អាតផងដែរ ដែលមានសុទ្ធតែកំពូលតារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសផងដែរ។ ចូលរូមស្រែកហ៊ោកញ្រ្ជៀវជាមួយមនុស្សជាទីស្រលាញ់ និង

  • ប៊ូសស្រ្តងរៀបចំមហាព្រឹត្តិការណ៍ COUNTDOWN នៅបាត់ដំបងឡូយអស់ស្ទះ
    Boostrong
    December 21, 2019 Khmernote

    ខេត្តបាត់ដំបងឆ្នាំនេះ ដឹងតែកក្រើកហើយ ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំ2020 ក្រុមហ៊ុនប៊ូសស្រ្តង នឹងនាំមកនូវមហាព្រឹត្តិការណ៍ COUNTDOWN ខ្នាតយក្សប្រចាំឆ្នាំដែលមានរយៈពេល៣រាត្រីពេញជាប់ៗគ្នា BOOSTRONG 2020 THE COUNTDOWN នាដងស្ទឹងសង្កែ ថ្ងៃទី 29.30.31 ខែធ្នូ ឆ្នាំ 2019។ មហាព្រឹត្តិការណ BOOSTRONG 2020 THE COUNTDOWN ជាព្រឹត្តិការណ៍ដ៏ធំជាងគេប្រចាំឆ្នាំដែលរួមមានព្រឹត្តិការណ៍ធំៗជាច្រើនកើតឡើងព្រមៗគ្នា ដូចជា៖ ការបាញ់កាំជ្រួចខ្នាតយក្ស 2020ដើម ញ៉ាំប៊ូសស្រ្តងហ្រ្វី 2020 កំប៉ុង ស្តង់តាំងពិរព័រណ៍រាប់រយស្តង់នៅជុំវិញដងស្ទឹងសង្កែ និងអ្វីដែលកាន់តែអស្ចារ្យគឺការប្រគំតន្រ្តីខាតយក្ស ដែលមានកំពូលតារាចម្រៀងដ៏ល្បីៗជាច្រើនដួងដូចជា៖ លោកឆាយ

  • ស្រីស្អាត MINA ធ្វើឲ្យធ្លាក់ Jackport Freshy Winner ១០ លានរៀល ក្តៅៗ
    Boostrong
    December 2, 2019 Khmernote

    កាលពីថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅនេះ កញ្ញា MINA បង្ហាញខ្លួនដ៏ស្រស់សោរភា ខ្យូតៗ ក្នុងកម្មវិធី FRESHY WINNER ដោយកញ្ញាបានចូលរួមលេងយ៉ាងសប្បាយរីករាយ ជាមួយហ្វេនទឹកផ្លែឈើ ហ្វ្រេសស៊ី នឹកស្មានមិនដល់ថាបាន ឈ្នះរង្វាន់ប្រាក់លានពី កម្មវិធី FRESHY WINNER។ កម្មវិធី FRESHY WINNERគឺជាកម្មវីធីដែលតែងនាំអារម្មណ៍លោកអ្នក សប្បាយៗជាមួយពិធីករទាំងពីរ ថែមទាំងមានឱកាសឈ្នះរង្វាន់ប្រាក់លានទៀតផង។ កម្មវិធីនេះគឺតម្រូវឲ្យក្រុមទាំងពីរលេងហ្គេមសប្បាយៗ ជាច្រើនវគ្គ ដើម្បីប្រកួតគ្នាយករង្វាន់ប្រាក់លាន ។ ដោយក្នុងនោះមានការចូលរួមសម្តែងដោយតារាល្បីៗ ព្រមទាំងតារាហ្វេសប៊ុកដែរជា ថបហ្វេន ហ្វ្រេសស៊ី