- អាជីវកម្មSeptember 4, 2023 Khmernote
ក្រសួងពាណិជ្ជកម្ម មានកិត្ដិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្ដាជ្រាបថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) អនុវត្ដគម្រោងជំរុញការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅរសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។ ការសហការខាងលើនេះ គឺត្រូវធ្វើឡើងក្នុងគោលបំណងជួយជ្រោមជ្រែងលើកកម្ពស់ផលិតផលខ្មែរដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ លើកកម្ពស់ទីផ្សារក្នុងស្រុក និងផលប្រយោជន៍សហគមន៍ ខណៈគម្រោងនេះបានអនុវត្ដដោយជោគជ័យក្នុងឆ្នាំ២០២២ និងដំណាក់កាលទី២ ត្រីមាសទី១ ទី២ ឆ្នាំ២០២៣ រួចមកហើយ នៅរាជធានី-ខេត្ដចំនួន ១៦ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ១៩។ យ៉ាងណាមិញក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) នឹងបន្ដអនុវត្ដគម្រោងដដែលនៅរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍
- អាជីវកម្មAugust 30, 2023 Khmernote
ក្រុមហ៊ុន Toyota Motor Corp កាលពីថ្ងៃអង្គារបាននិយាយថា ខ្លួនបានផ្អាកប្រតិបត្តិការនៅរោងចក្រដំឡើងទាំង ១៤ទីតាំងរបស់ខ្លួន នៅក្នុងប្រទេសជប៉ុន ដោយសារតែប្រព័ន្ធផលិតកម្មដំណើរការខុសប្រក្រតី ដែលនាំឱ្យទិន្នផលក្នុងស្រុកគាំងទ្រឹង។ នេះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ អ្នកនាំពាក្យក្រុមហ៊ុនម្នាក់បាននិយាយថា កំហុសបច្ចេកទេសខាងលើនេះ បានកំពុងរារាំងក្រុមហ៊ុន Toyota ពីការបញ្ជាទិញគ្រឿងបន្លាស់ ហើយចំពោះមូលហេតុដែលបណ្ដាលឱ្យគាំងដំណើរការនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។ អ្នកនាំពាក្យដដែលបានបន្តថា ក្រុមហ៊ុន Toyota បានផ្អាករោងចក្រចំនួន ១២ ចាប់ពីព្រឹកថ្ងៃអង្គារ ហើយបានផ្អាកចំនួន ២ បន្ថែមទៀត នៅរសៀលថ្ងៃដដែល ហើយចំពោះទិន្នផលដែលត្រូវខូចខាត និងបាត់បង់មិនច្បាស់ថាមានចំនួនប៉ុន្មាននោះទេ។ ទោះជាយ៉ាងណាក្ដី បើតាមការគណនារបស់
- អាជីវកម្មAugust 28, 2023 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា អាជីវកម្មថៃជាច្រើនកំពុងជួបការលំបាកក្នុងការបន្តដំណើរការ ដោយអាជីវកម្មជិត ១,៨៦៧ បានបិទក្នុងខែកក្កដា កើនឡើង ១៨.៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងខ្ពស់បំផុតសម្រាប់រយៈពេល ៧ខែដំបូងក្នុងរយៈពេល១ឆ្នាំ អស់រយៈពេល ១០ឆ្នាំកន្លងមកនេះ។ (រូបតំណាង) ប្រភពព័ត៌មាននៅក្នុងក្រសួងពាណិជ្ជកម្មបានរាយការណ៍ថា ការបិទអាជីវកម្មទាំងនេះមួយចំនួនអាចបណ្តាលមកពីការកែសម្រួលដែលធ្វើឡើងដោយអាជីវកម្មដើម្បីឲ្យស្របតាមការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់។ និន្នាការបិទត្រូវបានគេសង្កេតឃើញនៅទូទាំងវិស័យផ្សេងៗ ខណៈវិស័យសំណង់ទូទៅបិទទ្វារចំនួន ១៧៥អាជីវកម្ម (៩%) វិស័យអចលនទ្រព្យចំនួន ១០៣ អាជីវកម្ម (៦%) និងបដិសណ្ឋារកិច្ច/ភោជនីយដ្ឋានចំនួន ៤៣ (២%) ។ ជាមួយគ្នានេះផងដែរ
- អាជីវកម្មAugust 26, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន លោក កើត ឆែ អភិបាលរងរាជធានីបានឱ្យដឹងថា រដ្ឋបាលរាជ ធានីភ្នំពេញ នឹងរៀបចំទីតាំងសម្រាប់ជូនដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ដាក់តាំងលក់ផលិតផលរបស់ខ្មែរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខណៈដែលឆ្នាំនេះ រាជរដ្ឋាភិបាលនឹងរៀបចំធំជាងឆ្នាំកន្លងទៅ ដោយសារ តែពិធីបុណ្យប្រពៃណីជាតិខ្មែរមួយនេះ ត្រូវបានអាក់ខានរយ:ពេល៣ ឆ្នាំមកហើយ។ ការលើកឡើងរបស់លោក កើត ឆែ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២៣នេះ ក្នុងសិក្ខាសា លា ស្តីអំពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ។ លោក
- អាជីវកម្មAugust 25, 2023 Khmernote
ទីក្រុងភ្នំពេញ នឹងមានសណ្ឋាគារថ្នាក់ផ្កាយ ៥ ថ្មីមួយទៀត រះនៅកណ្ដាលក្រុងដែលនឹងជួយបង្កើនសម្រស់ រួមទាំងសោភណ្ឌភាពក្រុងឱ្យកាត់តែស្រស់ស្អាត។ យោងតាមការចេញផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នេះ បានឱ្យថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនក្រុមហ៊ុន “KHOU TOWER CO., LTD” លើគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន ២៣៧បន្ទប់។ (រូបតំណាង) CDC បានឱ្យដឹងទៀតថា គម្រោងសាងសង់ខាងលើ មានទីតាំងវិនិយោគស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស (៩៣) កែងផ្លូវលេខ ៨៨
- អាជីវកម្មAugust 24, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នំអន្សមជ្រូកឆ្ងាញ់ប្រចាំតំបន់ នៅខេត្តស្ទឹងត្រែង ត្រូវបានអគ្គលេខាធិការដ្ឋានភូមិមួយផលិតផលមួយ ចងក្រងជាសមាជិកចលនាភូមិមួយផលិតផលមួយ ដើម្បីលើកគុណតម្លៃផលិតផល និងបានរក្សានូវ មរតកដូនតាផង។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រងសមាជិកចលនាភូមិមួយមានផលិតផលមួយនៅសាលា ខេត្តស្ទឹងត្រែងនាថ្ងៃទី២៤ខែសីហាឆ្នាំ២០២៣ លោក ផល សុជាតិ អគ្គលេខាធិការភូមិមួយផលិតផលមួយ មានប្រសាសន៍ថា៖ ភូមិមួយមានផលិតផលមួយ ជាកតាលីករសំខាន់ក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការលើក កម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានប្រសើរឡើង។ ឯកឧត្តមបន្តថា៖ កត្តាសំខាន់ចំពោះកិច្ចការងារនេះអ្នកពាក់ព័ន្ធទាំងអស់ត្រូវដឹងនិងជំរុញការគិតជាសាកល ជំរុញឱ្យមានការផលិតប្រកបដោយការច្នៃប្រឌិតខ្ពស់រស់រវើក និងជំរុញឱ្យមានការអភិវឌ្ឍធនធានមនុស្សបន្ថែម ។ ឯកឧត្តមលើកឡើងថា ៖ « អ៊ីចឹងថ្ងៃនេះខ្ញុំមកដល់ខេត្តស្ទឹងត្រែងយើងគឺខ្ញុំសង្ឃឹមមុតមាំថា យើងនឹងមានការធ្វើឱ្យមានភាពប្រែប្រួលជាវិជ្ជមានក្នុងកម្រិតណាមួយ ទៅលើការងារជំរុញចលនា ភូមិមួយផលិតផលមួយ
- អាជីវកម្មAugust 23, 2023 Khmernote
ប្រទេសថៃ គំរាមបិទបណ្ដាញសង្គមយក្ស Facebook ពាក់ព័ន្ធទៅនឹងរឿងឆបោកដែលប៉ះពាល់ដល់ប្រជាជនរាប់ម៉ឺននាក់ នេះបើយោងតាមការចុះផ្សាយរបស់ VNExpress កាលពីថ្ងៃទី២១ ខែសីហា កន្លងទៅថ្មីៗនេះ។ លោក Chaiwut Thanakamanusorn រដ្ឋមន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល របស់ប្រទេសថៃ បានលើកឡើងថា ក្រសួងនឹងស្នើសុំឱ្យតុលាការព្រហ្មទណ្ឌបិទបណ្ដាញសង្គម Facebook របស់ក្រុមហ៊ុន Meta នៅក្នុងប្រទេសសេដ្ឋកិច្ចធំទី២ របស់អាស៊ីអាគ្នេយ៍មួយនេះ ប្រសិនបើក្រុមហ៊ុន មិនចាត់ការលើការបោកប្រាស់ដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ ២០០,០០០នាក់។ លោក Chaiwut បានប្រាប់សារព័ត៌មានរ៉យទ័រថា “យើងកំពុងស្នើសុំឱ្យតុលាការបិទ Facebook ដោយមិនអនុញ្ញាតឱ្យបណ្ដាញសង្គមនេះផ្តល់សេវាកម្មនៅក្នុងប្រទេសថៃទៀតទេ ប្រសិនបើពួកគេបន្តអនុញ្ញាតឱ្យគេហទំព័រក្លែងក្លាយទាំងនេះបោកបញ្ឆោតអ្នកប្រើប្រាស់តទៅទៀត” ។ ជាមួយគ្នានេះដែរនៅក្នុងសេចក្តីថ្លែងការណ៍មួយ
- អាជីវកម្មAugust 22, 2023 Khmernote
ក្រុមហ៊ុន Apple អាចនឹងលក់ iPhone 15 ដែលជាស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនក្នុងប្រទេសវៀណាមនៅខែកញ្ញា ខាងមុខនេះ ដោយការដាក់លក់នេះ គឺលឿនជាងកាលពីឆ្នាំមុនរយៈពេលមួយខែ ដោយសារតែក្រុមហ៊ុនបានពិចារណាលើការកែសម្រួល “កម្រិតអាទិភាព” របស់ប្រទេសវៀតណាមពីកម្រិត 3 ទៅកម្រិត 2។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ កម្រិតទី២នេះ មានន័យថា អ្នកលក់រាយនៅវៀតណាមអាចត្រូវបានអនុញ្ញាតឱ្យលក់ iPhone 15 នៅក្នុងដំណាក់កាលទីពីរបន្ទាប់ពីការចេញផ្សាយ និងដាក់លក់ជាផ្លូវការរបស់ក្រុមហ៊ុន Apple ។ ឧទាហរណ៍ជាក់ស្ដែង កាលពីឆ្នាំ២០២២ iPhone 14 ត្រូវបានដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី៧ ខែកញ្ញា ហើយបានដាក់លក់ចាប់ពីថ្ងៃទី១៦ ខែកញ្ញា
- អាជីវកម្មAugust 20, 2023 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សំណល់សំរាមប្លាស្ទិក ដែលកំពុងបង្កជាការព្រួយបារម្ភជាសកល អំពីការបំពុលបរិស្ថាននោះ ត្រូវបានប្រជាពលរដ្ឋខ្មែរ រួមគ្នាយកមកកែច្នៃធ្វើជាវត្ថុធាតុផ្សំយ៉ាងសំខាន់មួយក្នុងការផលិតជាឥដ្ឋសំណង់ ដែលមានឈ្មោះថា ឥដ្ឋអេកូ។ លោក សុខ ធី ដែលជាអ្នកផ្តួចផ្តើមគំនិតផលិតឥដ្ឋអេកូនេះ បានបញ្ជាក់ថា គោលបំណងនៃការផលិតឥដ្ឋអេកូនេះ ផ្តើមចេញពីការគិតគូរលើរឿងសំខាន់ចំនួន២ ទី១ ការបំពុលបរិស្ថានដែលបង្កដោយសំរាមប្លាស្ទិក និងទី២ ការកាប់ឈើពីព្រៃធម្មជាតិ មកធ្វើជាអុសដើម្បីដុតឥដ្ឋប្រពៃណី ឬឥដ្ឋបុរាណ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយបច្ចេកទេស និងការចុះពិនិត្យទីតាំងផលិតឥដ្ឋអេកូ នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ លោក សុខ ធី
- អាជីវកម្មAugust 17, 2023 Khmernote
ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី១៦ ខែសីហា ម្សិលមិញនេះថា រោងចក្រប្រេងឆាសុខភាព ផលិតចេញពីស្រូវអង្ករផ្កាម្លិះដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលឧកញ៉ាបានបោះទុនវិនិយោគ ពេលនេះ ដំណើរការបាន ១០០%ហើយ។ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយនាពេលកន្លងមក បានឱ្យដឹងថា អគ្គនាយកក្រុមហ៊ុន Jet’s Group និង Skyland 7NG ឧកញ៉ា ស្រី ចាន់ថន បានបន្តបោះទុនវិនិយោគដំឡើងរោងចក្រផលិតប្រេងឆាចម្រាញ់ពីកន្ទក់ គុណភាពកម្រិតស្តង់ដារអន្តរជាតិ នៅលើទឹកដីស្រុកថ្មគោល ខេត្តបាត់ដំបង សាងសង់លើផ្ទៃដីសរុប ប្រមាណជិត ២ម៉ឺនម៉ែត្រការ៉េ។ ចំពោះមូលហេតុដែលសម្រេចចិត្តបោះទុនវិនិយោគរាប់លានដុល្លារលើការបង្កើតរោងចក្រនេះ ឧកញ៉ា ស្រី ចាន់ថន