អចលនទ្រព្យ
  • គម្រោង “បុរី អាម៉ូរី ៧មករា” បើកលក់វគ្គទី២ ជាផ្លូវការ ជាមួយនឹងការផ្តល់ជូនពិសេសជាច្រើនជូនអតិថិជនរបស់ខ្លួន
    អចលនទ្រព្យ
    September 9, 2019 Samrith Choung

    ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានប្រារព្ធពិធីសម្ពោធបើកលក់ជាផ្លូវការគម្រោង“អាម៉ូរីប្រាំពីរមករា”ជាលើកទីពីរ នៅសណ្ឋាគារ the Raffles Hotel Le Royal។ អតិថិជនសក្តានុពល សម្រាប់ការបើកលក់លើកនេះប្រមាណ 300នាក់ លោក សួន វីរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានមានប្រសាសន៍ថា៖ “ គម្រោង បុរី អាម៉ូរី ៧មករា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពក្នុងការធ្វើការវិនិយោគទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម។” ទីតាំងនៃគម្រោង បុរី អាម៉ូរី ៧មករា បានបង្ហាញខ្លួនស្ថិតនៅចំទីប្រសព្វសក្តានុពលសេដ្ឋកិច្ចរវាងតំបន់ពាណិជ្ជកម្ម ទីក្រុងរណបជ្រោយចង្វារ

  • ឯកឧត្តម ឃួង ស្រេង បានផ្ដួចផ្ដើមគំនិតសំណូមពរដល់បុរីប៉េងហួត ស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ដើម្បីកុំឲ្យកកស្ទះចរាចរណ៍
    អចលនទ្រព្យ
    August 15, 2019 Khmernote

    មុននេះឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានរៀបរាប់នៅលើផេកផ្លូវការរបស់ឯកឧត្តមថា៖ “ខ្ញុំបានផ្ដួចផ្ដើមគំនិតសំណូមពរដល់ក្រុមហ៊ុនបុរីប៉េងហួត នូវគម្រោងស្ថាបនាផ្លូវក្រោមដីដែលឆ្លងកាត់ពីបុរីប៉េងហួត(បឹងស្នោរ)​ មកផ្លូវជាតិលេខ១ ដើម្បីកុំឱ្យមានការកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ១ និងប្រជាពលរដ្ឋរស់នៅក្នុងបុរីនេះផ្ទាល់ ដែលធ្វើដំណើរចេញចូលរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ​ និងក្រុមហ៊ុនបុរីប៉េងហួតបានឯកភាពគ្នាលើគម្រោងស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ”។ គួរបញ្ជាក់ថាបុរី ប៉េង ហួត បាន​ចំណាយ​ដើម​ទុន​សរុប​ជាង​២០០​លាន​ដុល្លារ​អាមេរិក សាងសង់ផ្សារ​ទំនើប PH ECO Mall នៅ​ក្នុង​គម្រោង ​ហ្គ្រេន ស្តារ​ផ្លាទីនីម តំបន់​បឹងស្នោរ និង​គ្រោង​បញ្ចប់​ការ​សាងសង់​ក្នុង​ឆ្នាំ​២០២១ ខាង​មុខ​នេះ៕

  • ស្ងាត់ៗ ! ឧកញ៉ា ឌួង ងៀប ចេញរកស៊ីសង់ផ្ទះបុរីលក់ និងបើកសម្ពោធលក់ជាផ្លូវការគម្រោងទីមួយ នៅទួលពង្រ
    អចលនទ្រព្យ
    August 11, 2019 Khmernote

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន DNG Group បានប្រារព្ធ​​ពិធី​សម្ពោធដាក់លក់ផ្លូវការ បុរីឧកញ៉ា ឌួង ងៀប ទួលពង្រ ដែលមានការបញ្ចុះតម្លៃរហូតដល់​៨ ភាគរយឯណោះ ដែលពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកឧកញ៉ា ឌួង ងៀប , លោកឧកញ៉ា ឌួង ឆាយ តំណាងក្រុមហ៊ុន DNG Group និងជាតំណាងគម្រោងបុរីឧកញ៉ា ឌួង ងៀប និងលោកបណ្ឌិត គីម ហ៊ាង ប្រធាន Keller

  • ពិសេសណាស់! បញ្ចុះតម្លៃ 8% ភ្លាមៗ ក្នុងកម្មវិធីបើកលក់គម្រោងថ្មីរបស់ ជីប ម៉ុង លែន
    អចលនទ្រព្យ
    August 8, 2019 Khmernote

    ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន នឹងដាក់បើកលក់គម្រោង ផាក លែន 598 បន្ថែមទៀត ជាមួយនឹងការបញ្ចុះតម្លៃដ៏អស្ចារ្យ 8% ក៏ដូចជារំលស់ 100% ទៅលើគ្រប់ប្រភេទលំនៅឋានទាំងអស់ នាថ្ងៃទី 10-11 ខែ សីហា ឆ្នាំ 2019។ គម្រោង ផាក លែន 598 ជាគម្រោងអភិវឌ្ឍន៍លំនៅឋានប្រណិតៗ តាមបណ្តោយផ្លូវឯកឧត្តម ជា សុផារ៉ា (ផ្លូវ 598) 5នាទី ពីរង្វង់មូលកាំកូ ជាទីតាំងកំពុងមានសក្តានុពលស្ថិតនៅជិតទីប្រជុំជន

  • សង្រ្គាមពាណិជ្ជកម្មរវាងសេដ្ឋកិច្ចមហាអំណាចទាំងពីរ និងភាពចលាចលក្នុងទីក្រុងហុងកុង ធ្វើគម្រោងផ្ទះថ្មីៗលក់មិនចេញនៅសល់រាប់មុឺនខ្នង
    អចលនទ្រព្យ
    July 30, 2019 Chan Sreyny

    ហុងកុង៖ ដោយសារភាពមិនច្បាស់លាស់របស់សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក-ចិន និងភាពចលាចល​នយោបាយដែលកំពុងបន្តនៅក្នុងទីក្រុង បានរារាំងអ្នកទិញផ្ទះក្នុងការបញ្ជាទិញដ៏ធំមួយដែលមិនធ្លាប់មាន ដែលធ្វើឲ្យលំនៅដ្ឋានលក់មិនចេញកើនឡើងខ្ពស់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍។ បើយោងតាមទិន្នន័យរបស់ការិយាល័យមធ្យោបាយដឹកជញ្ជូន និងលំនៅដ្ឋានបានឱ្យដឹងថាតួលេខនេះបានឈានដល់ចំនួន ១០,០០០ ខ្នង ដែលមិនបានលក់នៅចុងត្រីមាសទី២ មានចំនួនច្រើនជាង ១,០០០ ខ្នងកាលពីជាងចុងខែមីនា។ ក្នុងនោះផងដែរការលក់ផ្ទះបានតិចជាងពាក់កណ្ដាលនៃចំនួនសរុប ធ្វើឲ្យចំនួនផ្ទះដែលនៅសល់របស់ហុងកុងកាន់តែច្រើនឡើងៗ ប្រធានប្រតិបត្តិលោក Carrie Lam Cheng Yuet-ngor បានដាក់ចេញនូវសំណើរ ចំពោះអ្នកយកពន្ធដើម្បីនាំមកនូវការផ្គត់ផ្គង់លំនៅដ្ឋានស្របតាមតម្រូវការ និងជួយគ្រប់គ្រងតម្លៃ។ លោកក៏បានបន្ថែមថា ការព្យាករណ៍នៃការកើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃផ្ទះ ដោយសារតែការផ្គត់ផ្គង់បង្ហាញពីសញ្ញានៃតម្រូវការលើស។ យោងតាមអ្នកស្រាវជ្រាវជាន់ខ្ពស់របស់ភ្នាក់ងារអចលនទ្រព្យ Centaline បាននិយាយថា៖ « ក្រុមហ៊ុនអភិវឌ្ឍន៍នៅតែត្រូវលក់គម្រោងថ្មីដែលបានបញ្ចប់ដោយបង្ខំ ដើម្បីបញ្ចៀសអត្រាខ្ពស់។ ជាក់ស្ដែងផ្ទះចំនួន ១០

  • ម្ដងនេះគ្រប់ទឹកទៀតហើយ! ក្រុមហ៊ុនកូរ៉េ និងជប៉ុនកំពុងមើលឃើញ និងចាប់អារម្មណ៍យ៉ាងខ្លាំងលើទីផ្សារអចលនទ្រព្យរបស់វៀតណាម
    អចលនទ្រព្យ
    July 30, 2019 Chan Sreyny

    យោងតាមទស្សនាវដ្ដីអនឡាញអចលនទ្រព្យ ​​Reatimes នៅវៀតណាមបានបង្ហាញថាវិនិយោគិនសំណង់ និងអចលនទ្រព្យរបស់ប្រទេសកូរ៉េកំពុងពិចារណាលើប្រទេសវៀតណាមដែលជាទីផ្សារធំបំផុតលំដាប់ទីពីរដើម្បីជំរុញការវិនិយោគ។ ជាមួយគ្នានេះដែរទិន្នន័យចុងក្រោយបំផុតពីធនាគារកូរ៉េក៏បានបង្ហាញផងដែរថាវិនិយោគិនកូរ៉េខាងត្បូងបានវិនិយោគទឹកប្រាក់ចំនួន ៥៦,១ លានដុល្លារអាមេរិកទៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំមុន ដែលតួលេខនេះតិចជាងសហរដ្ឋអាមេរិកដែលមានចំនួន ១៥៥,២ លានដុល្លារអាមេរិក។ បន្ថែមពីនេះទៅទៀតនាពេលបច្ចុប្បន្ននេះក្រុមហ៊ុនល្បីៗ ជាច្រើនមកពីកូរ៉េខាងត្បូងដូចជា Lotte E & C, SK និង GS E & C កំពុងមមាញឹកក្នុងប្រតិបត្តិការទូទាំងប្រទេសវៀតណាម ហើយពួកគេបានសហការជាមួយដៃគូវៀតណាម ដើម្បីអភិវឌ្ឍគម្រោងលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ អគ្គនាយកក្រុមហ៊ុន GS E & C Cho Sung Yol

  • អត់និយាយលេងទេ ! ម្ចាស់បុរី មួយនេះហ៊ានចែកកាដូរថយន្ត Mazda អោយអតិថិជនរបស់ខ្លួន ចំពោះផ្ទះគម្រោងថ្មី
    អចលនទ្រព្យ
    July 26, 2019 Khmernote

    ផ្ទះជាកន្លែងដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ ផ្ទះកាន់តែប្រណិត កាន់តែធំ បរិយាកាសការរស់នៅកាន់តែល្អ ជីវិតកាន់តែមានន័យ។ មានគម្រោងផ្ទះបុរីជាច្រើនកំពុងតែរីកដុះដាល ណែនណាន់តាន់តាប់ ក្នុងទីក្រុង តែអាចមិនសមស្របសម្រាប់លោកអ្នកដែលត្រូវការទីកន្លែងដែលស្ងប់ស្ងាត់ ភាពប្រណិតខ្ពស់លំដាប់អភិជន តែមានទីតាំងនៅមិនឆ្ងាយពីទីក្រុង។ កាលពីយប់ថ្ងៃទី ២៥ កក្កដា ២០១៩ នៅសណ្ឋាគារសូហ្វីតែលមានការប្រកាសបើកគម្រោងបុរី The Flora ថ្មី លើប្រភេទផ្ទះវីឡាឃ្វីនដែលមានទីតាំងនៅផ្លូវជាតិលេខ ៦A សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ(ធ្វើដំណើរតែ ១៥នាទីប៉ុណ្ណោះពីស្ពានជ្រោយចង្វារ)។ វីឡាឃ្វីនជាប្រភេទវីឡាដែលមានទីធ្លាធំទូលាយ សាងសង់លើផ្ទៃដី ២០x២៥ម៉ែត្រ មាសសាច់ផ្ទះ ១២x១២ ម៉ែត្រ។ វីឡាប្រណិតនេះមានទីធ្លាធំទូលាយ អាចចតរថយន្តបានដល់ទៅ ៦

  • សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនធ្វើឲ្យអ្នកវិនិយោគនៅម៉ាកាវភ័យខ្លាច មិនហ៊ានចេញគំរោងថ្មីៗ ហើយការទិញ-លក់អចលនទ្រព្យធ្លាក់ចុះខ្លាំងនឹកស្មានមិនដល់
    អចលនទ្រព្យ
    July 26, 2019 Chan Sreyny

    ទីផ្សារអចលនៈទ្រព្យលំនៅឋាននៅម៉ាកាវបានក្លាយទៅជាជនរងគ្រោះដោយសារសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនដែលបានអូសបន្លាយពេល ខណៈដែលអ្នកវិនិយោគមានការព្រួយបារម្ភ និងអ្នកអភិវឌ្ឍមិនហ៊ានដាក់ចេញនៅគំរោងថ្មីៗរបស់ខ្លួន។ យោងតាមស្ថិតិ DSF របស់ការិយាល័យរដ្ឋាភិបាលម៉ាកាវ បានឲ្យដឹងថាការលក់ផ្ទះនៅក្នុងតំបន់ល្បែងស៊ីសងដ៏ធំបំផុតនៅលើពិភពលោក ដែលស្ថិតនៅឆ្នេរសមុទ្រភាគខាងត្បូងប្រទេសចិនបានធ្លាក់ចុះ ៤២.២% ក្នុងរយៈពេល ៦ ខែដំបូងក្នុងឆ្នាំនេះ បើប្រៀបធៀបនឹងឆ្នាំមុន។ ជាមួយគ្នានេះរបាយការណ៍របស់ JLL កាលពីថ្ងៃពុធបានបង្ហាញថា តម្លៃអចលនទ្រព្យដែលបានលក់ត្រូវបានកាត់បន្ថយដោយសារភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច ដោយតម្លៃផ្ទះប្រណីតបានធ្លាក់ចុះ ៣.៥% ធៀបនឹងឆ្នាំមុន។ ខណៈតម្លៃលំនៅឋានជាមធ្យមដែលស្ថិតនៅតំបន់ផ្សេងទៀតបានធ្លាក់ចុះ ១.៨% ហើយការលក់ផ្ទះក្នុងរយៈពេល ៦ ខែដំបូងក្នុងឆ្នាំ ២១០៩ នេះធ្លាក់ចុះយ៉ាងខ្លាំងនៅក្រោមចំនួន ១,១៣៨ ខ្នង ដែលអាចត្រលប់ទៅរកបរិមាណជាមធ្យមប្រចាំខែកាលពីឆ្នាំ ២០០៥ ។ ប្រភពដដែលក៏បានបន្តថា

  • King Power Mahanakhon បង្ហាញពីការរស់នៅដ៏ប្រណីតដាច់គេក្នុងតំបន់ដែលមានភាពល្បីល្បាញក្នុងប្រទេសថៃFreehold យូនីតឥឡូវនេះមាននៅ The Ritz-Carlton Residences ទីក្រុងបាងកកហើយ
    អចលនទ្រព្យ
    July 25, 2019 Samrith Choung

    ទីក្រុងបាងកក ថ្ងៃទី 19 កក្កដា ឆ្នាំ2019 King Power Mahanakhon គោលដៅថ្មីដែលមានភាពល្បីល្បាញក្នុងប្រទេសថៃ ថ្មីៗនេះបានបើកដំណើរការនូវយូនីតដ៏ថ្មីស្រឡាង និងប្រណីតដាច់គេរបស់ខ្លួននៅ The Ritz-Carlton Residences ក្នុងទីក្រុងបាងកក។ ស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម Sathorn នៃទីក្រុងបាងកក យូនីតស្នាក់នៅក្នុងអាគារដ៏លេចធ្លោនិងល្បីល្បាញមួយនេះមានចាប់ពីជាន់ទី 23 ដល់ជាន់ទី73។ យូនីតមានចាប់ពី 2 ទៅ 4 បន្ទប់គេង ជាមួយនិងទំហំចាប់ពី 135 ម៉ែត្រការ៉េ ទៅ 447 ម៉ែត្រការ៉េ។ ម្ចាស់យូនីតក៏អាចជ្រើសរើសក្នុងការបញ្ចូលគ្នានូវយូនីតសម្រាប់ជាន់ទី59 ដើម្បីធ្វើបានទំហំរហូតដល់ទៅ

  • ពីវាលស្រែធំល្វឹងល្វើយ ក្លាយទៅជាសំណង់លំនៅដ្ឋាន រាប់ពាន់ខ្នង ធ្វើអោយតំលៃដីនិងផ្ទះ នៅតំបន់ឈូកវ៉ា ស្ទុះឡើងជាលំដាប់
    អចលនទ្រព្យ
    July 23, 2019 Khmernote

    បើជិះពីផ្សារទំនើប Aeon II សែនសុខ ទៅកាន់ផ្លូវឧកញ៉ាទ្រីហេង ហើយឆ្ពោះទៅកាន់ផ្លូវ ២០១១ រឺហៅវត្តក្រាំងធ្នង់ គេសង្កេតឃើញវត្តមានគម្រោងសំណង់ផ្ទះល្វែង ផ្ទះវីឡាគ្រប់ប្រភេទ នៅតាមបណ្តោយផ្លូវនោះជាមួយនឹង គម្រោងបូរីជាច្រើន ធ្វើអោយសេដ្ឋកិច្ចនិងទីផ្សារអចលនទ្រព្យមានសន្ទុះកើនថ្លៃជាលំដាប់។ ជាស្តែងនៅតំបន់បុរីពិភពថ្មីឈូកវ៉ា២ និង ឈូកវ៉ា៣ ដែលកាលពីប៉ុន្មានឆ្នាំមុនគ្រាន់តែជាវាលស្រែធំល្វឹងល្វើយ បានប្រែមុខមាត់ថ្មីក្លាយជាសំណង់លំនៅដ្ឋាន រាប់ពាន់ខ្នង ដោយមានទាំងផ្សារនិងសាលារៀនថែមទៀតផង។ គួរបញ្ជាក់ផងដែរថាលំនៅដ្ឋាននៅបុរីពិភពថ្មី ដែលស្ថិតក្នុងទឹកដីខណ្ឌពោធិសែនជ័យ ព្រំប្រទល់គ្នាជាមួយនឹងទឹកដីខណ្ឌសែនសុខ ត្រូវបានដាក់លក់ដំបូងក្នុងតំលៃចាប់ពីជិត៤ដុល្លារសហរដ្ឋអាមេរិក កាលពីអំឡុងឆ្នាំ២០១៧ ហើយបច្ចុប្បន្ននេះវាមានតំលៃខ្ទង់ជិត១០ម៉ឺនដុល្លារក៏មាន ទៅតាមប្រភេទផ្ទះនីមួយៗ ដែលប្រៀបធៀបវាហាក់ដូចជាឡើងថ្លៃខ្ពស់ហួសការរំពឹងទុក ក្រោយពេលដែលគម្រោងផ្លូវ ២០១១ នឹងត្រូវពង្រីកធំជាងមុន រហូតដល់ ២៥ម៉ែត្រដែលជាគម្រោងរបស់សាលារាជធានីភ្នំពេញ ចាប់ផ្តើមដំណើរការ៕