សេដ្ឋកិច្ច
  • ចិន​ បញ្ជូន​ផ្លែ​ទុរេនទៅឱ្យវៀតណាមវិញ ​ចំនួន​ ៣០ជើង ក្រោយរកឃើញមានសារធាតុពុលកាដមីញ៉ូម
    សេដ្ឋកិច្ច
    April 4, 2024 Khmernote

    យោងតាមនាយកដ្ឋានការពាររុក្ខជាតិ បានឱ្យដឹងថា ប្រទេសចិនបានបញ្ជូនផ្លែទុរេនទៅឱ្យវៀតណាមវិញចំនួន ៣០ជើង ដោយលើកឡើងថា បានរកឃើញសារធាតុពុលកាដមីញ៉ូម (cadmium) គិតចាប់តាំងពីប្រទេសវៀតណាម បានចាប់ផ្ដើមនាំចេញផ្លែទុរេនទៅកាន់ប្រទេសចិនជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២២។ លោក Nguyen Quang Hieu ប្រធានផ្នែកសហប្រតិបត្តិការ និងទំនាក់ទំនងអន្តរជាតិនៃនាយកដ្ឋានបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ទំហំផ្លែទុរេនដែលបានបញ្ចូនត្រលប់មកវិញនេះ ស្មើនឹង ០,០១% នៃការនាំចេញទុរេនសរុប ក្នុងអំឡុងពេលនោះ ហើយវាក៏មិនប៉ះពាល់ដល់ការនាំចេញទុរេននៅឡើយទេ ប៉ុន្តែជាការព្រមានធ្ងន់ធ្ងរដល់អ្នកដាំដុះ និងវេចខ្ចប់។ ទន្ទឹមនឹងនេះ លោកបានបន្តថា នាយកដ្ឋាន​នៅ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​ប្រភព​នៃ​សារធាតុ​កាដាមមីញ៉ូម ដែល​អាច​ជា​ដី ទឹក ឬ​ការ​បំភាយ​ឧស្ម័ន​ចេញ​ពី​រោងចក្រ​ក្បែរ​នោះ​ទេ។ លោកបានបន្ថែមថា វាក៏អាចមាននៅក្នុងទឹកដែលប្រើសម្រាប់លាងសម្អាតផលិតផលផងដែរ។ ខណៈពេលដែលមន្ត្រីកំពុងធ្វើការដើម្បីកំណត់ប្រភពនោះ នាយកដ្ឋានបានណែនាំអ្នកផលិត

  • ក្រុមហ៊ុនសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ បញ្ជាក់ថា ការសាងសង់នឹងបញ្ចប់មុនផែនការ
    សេដ្ឋកិច្ច
    April 3, 2024 Khmernote

    ក្រចេះ៖ នាល្ងាចថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តចំនួន៣ រួមមាន កំពង់ចាម ត្បូងឃ្មុំ និង ក្រចេះ រួចមក ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានអញ្ជើញដឹកនាំគណៈប្រតិភូអមដំណើរ មន្ត្រីជំនាញបច្ចេកទេស នៃក្រុមការងារអនុវត្តគម្រោង ចុះទៅពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ដោយមានការចូលរួមផងដែរពី តំណាងរដ្ឋបាលខេត្តក្រចេះ តំណាងក្រុមហ៊ុនសំណង់សៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។ សូមបញ្ជាក់ថា គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ

  • ឱកាសការងារថ្មី ៣០០កន្លែង! ក្រុមហ៊ុនមួយនៅខេត្តកោះកុង ប្រកាសរើសកម្មករ និយោជិត ដើម្បីចូលបំពេញការងារជាច្រើនផ្នែក
    សេដ្ឋកិច្ច
    April 2, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្រុមហ៊ុន KKN Apparel Co.,Ltd នៅខេត្តកោះកុង កំពុងផ្ដលឱកាសការងារថ្មីបន្ថែមទៀត ៣០០កន្លែង។ ក្រុមហ៊ុនខាងលើនេះ ត្រូវការជ្រើសរើសកម្មករនិយោជិតជាច្រើនផ្នែកដូចជា ផ្នែកដេរ ផ្នែកអ៊ុតស្លាក ផ្នែកវេចខ្ចប់ ផ្នែកតុកាត់ ផ្នែកឃ្លាំង និងផ្នែកត្រួតពិនិត្យគុណភាព។ ដូច្នេះ សម្រាប់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ សូមទាក់ទងមកដាក់ពាក្យជាមួយ NEA

  • ក្រសួងបរិស្ថាន កំពុងគិតគូរចំពោះការវិនិយោគជាមួយប្រទេសជប៉ុន ធ្វើឱ្យកម្ពុជាស្អាត គ្មានសំណល់ប្លាស្ទិក
    សេដ្ឋកិច្ច
    April 2, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នេះបានឱ្យដឹងថា ក្រសួងកំពុងគិតគូរចំពោះការវិនិយោគជាមួយប្រទេសជប៉ុន ធ្វើឱ្យកម្ពុជាស្អាត គ្មានសំណល់ប្លាស្ទិក។ នៅក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ព្រមទាំងប្រតិភូអមចំនួន ១២រូបផ្សេងទៀត ដែលសុទ្ធតែជាអ្នកវិនិយោគមកពីប្រទេសជប៉ុននៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ « កម្ពុជាស្អាត មិនមានសំណល់ប្លាស្ទិក គឺជាយុទ្ធសាស្រ្តបន្ថែមមួយទៀតអមជាមួយយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិករបស់ក្រសួងបរិស្ថាន ដែលមានការគាំទ្រ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យោងតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន សេដ្ឋកិច្ចអាស៊ាន ត្រូវបានព្យាករថានឹងមានកំណើន ៤,៣% ក្នុងឆ្នាំ ២០២៣ និង ៤,៩% ក្នុងឆ្នាំ ២០២៤
    សេដ្ឋកិច្ច
    April 2, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី « បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា» ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ក្រោមមូលបទ “បញ្ចេញសក្តានុពលអាស៊ាន៖ បច្ចេកវិទ្យា ចីរភាព និងកំណើនប្រកបដោយបរិយាប័ន្ន” បានគូសបញ្ជាក់ថា អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំ ជាងគេទីប្រាំនៅលើសកលលោក និងតែងបង្ហាញពីភាពធន់នៃសេដ្ឋកិច្ច នៅពេលប្រឈម នឹងភាពមិនប្រាកដប្រជាសកល ។ សម្តេចធិបតី បានបន្តថា យោងតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន បូកបី (AMRO), សេដ្ឋកិច្ចអាស៊ាន ត្រូវបានព្យាករថានឹងមានកំណើន

  • ការដាំដុះស្រូវរដូវប្រាំងរបស់ប្រជាកសិករនៅក្នុងខេត្តបាត់ដំបង មានការកើនឡើងរហូតដល់ប្រមាណ៣០០ភាគរយបើធៀបនឹងផែនការសរុប
    សេដ្ឋកិច្ច
    April 2, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការដាំដុះស្រូវរដូវប្រាំងរបស់ប្រជាកសិករនៅក្នុងខេត្តបាត់ដំបង មានការកើនឡើងរហូតដល់ប្រមាណ៣០០ភាគរយនៃផែនការ សរុបលើផ្ទៃដីជាង៦ម៉ឺនហិកតា និងធ្វើឱ្យបរិមាណស្រូវមានការកើនឡើងគួរឱ្យកត់សម្គាល់ដែលជួយជំរុញកំណើនសន្តិសុខស្បៀងនៅកម្ពុជា។ លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ស្រូវគឺជាដំណាំមួយប្រភេទដែលមានសក្ដានុពលជាងគេបំផុតនៅក្នុងខេត្តបាត់ដំបង ដោយមានផ្ទៃដីបង្កបង្កើនផលស្រូវសរុបរហូតដល់ជាង៤៥ម៉ឺនហិកតា ដោយសារទឹកដីនៃខេត្តនេះ មានជីជាតិអំណោយផលក្នុងការដាំដុះដំណាំមួយប្រភេទនេះ។ លោកបានបន្តថា សម្រាប់ឆ្នាំនេះប្រជាកសិករបានផុសផុលក្នុងការ ធ្វើស្រូវប្រាំង ដែលមានចំនួនរហូតដល់៦៤.៥៥៦ហិកតា គឺមិនធ្លាប់មានពីមុនមក ដោយសារតែតម្លៃទីផ្សារស្រូវ មានការកើនឡើងជាងឆ្នាំមុនៗ អាចលក់ ចេញក្នុងតម្លៃចាប់ពី១,០០០ ទៅ១,៤០០រៀលក្នុង១គីឡូក្រាម ខណៈដែលកាលពីឆ្នាំមុន កសិករដាំដុះត្រឹមតែប្រមាណជិត៤ម៉ឺនហិកតាប៉ុណ្ណោះ តែសម្រាប់នៅឆ្នាំនេះគឺលើសផែនការដល់រហូត៣០៧.៤១% នៃផែនការដាំដុះសរុបចំនួនត្រឹមតែជាង២០.០០០ ហិកតាប៉ុណ្ណោះ

  • សម្តេចធិបតី៖ សេដ្ឋកិច្ចកម្ពុជា ដែលធ្លាប់តែពឹងផ្អែកស្ទើរទាំងស្រុង លើវិស័យកសិកម្មបែបប្រពៃណី ប្រែទៅជាសេដ្ឋកិច្ចទំនើប ដោយពឹងផ្អែកលើកសិកម្មវៃឆ្លាត ឧស្សាហកម្ម និងសេវាកម្ម
    សេដ្ឋកិច្ច
    April 1, 2024 Khmernote

    សេដ្ឋកិច្ចកម្ពុជា ដែលធ្លាប់តែពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណី បានប្រែទៅជាសេដ្ឋកិច្ចទំនើប ដោយពឹងផ្អែកលើកសិកម្មវៃឆ្លាត ឧស្សាហកម្ម និងសេវាកម្ម និងមានការតភ្ជាប់កាន់តែខ្លាំងទៅនឹងខ្សែច្រវាក់តម្លៃ និងផ្គត់ផ្គង់តំបន់និងសកល រួមជាមួយនឹងការកើតមានឡើងនូវឧស្សាហកម្មថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំង ការបន្តពង្រឹង និងការពង្រីកពិពិធកម្មមូលដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិ។ នេះបើយោងតាម​ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ចូលរួមអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ផលិតនិងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ផលិតផល១»។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទោះជាយ៉ាងណាក្តី វឌ្ឍនភាពទាំងនេះ នៅមិនទាន់បានឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាក៏ដូចជាមហិច្ឆតាក្នុងការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

  • កម្ពុជា-ជប៉ុន ស្វះស្វែងរកឱកាសពង្រីកទីផ្សារ និងពង្រឹងសមត្ថភាពជំនាញដល់ពលរដ្ឋកម្ពុជា
    សេដ្ឋកិច្ច
    March 30, 2024 Khmernote

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង បានជួបពិភាក្សាការងារជាមួយលោក ស្យូយិ សាសាគិ (Shoji Sakaki) ប្រធានសម្ព័ន្ធជំរុញមិត្តភាពកម្ពុជា-ជប៉ុន នៃសភាខេត្តណាហ្គាណុរបស់ប្រទេសជប៉ុន ដោយពិភាក្សាផ្តោតជាសំខាន់លើការស្វែងរកឱកាសពង្រីកទីផ្សារការងារ និងពង្រឹងសមត្ថភាពជំនាញដល់ពលរដ្ឋកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយសារតែទំនាក់ទំនងនយោបាយរបស់កម្ពុជា និងជប៉ុនបានឈានដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទើបបើកឱកាសឱ្យមានកិច្ចសហប្រតិបត្តិការផ្សេងៗ ក៏ដូចជាឱកាសនៃការពង្រីកទីផ្សារការងាររវាងកម្ពុជា-ជប៉ុនផងដែរ។ ជាមួយគ្នានោះ លោក ស្យូយិ សាសាគិ បានលើកឡើងថាជប៉ុននាពេលបច្ចុប្បន្នកំពុងបើកចំហកាន់តែធំទូលាយលើកិច្ចសហប្រតិបត្តិការវិស័យការងារដែលបានអនុញ្ញាតដល់ពលរដ្ឋរបស់ប្រទេសក្នុងកិច្ចសហប្រតិបត្តិការឱ្យទទួលបានការណ្តុះបណ្តាលសមត្ថភាពជំនាញលើបច្ចេកទេសទំនើបៗរបស់ជប៉ុន។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានយល់ឃើញដូចគ្នាថា ការពង្រឹងជំនាញបច្ចេកទេសរបស់ប្រជាពលរដ្ឋជាកត្តាគន្លឹះសំខាន់មួយក្នុងកិច្ចសហការដែលកម្ពុជាចង់បាន។

  • ខេត្តបាត់ដំបង មានរោងចក្រចំនួន១៧ និងមានសហគ្រាសជាង៧០០កន្លែង បានផ្តល់ការងារជិត១៥ម៉ឺននាក់
    សេដ្ឋកិច្ច
    March 30, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សក្តានុពលសេដ្ឋកិច្ចរបស់ខេត្តបាត់ដំបង គឺពឹងផ្អែកលើវិស័យកសិកម្មជាចម្បងដោយ សារតែខេត្តមួយនេះមានកត្តាអំណោយផលពីធម្មជាតិ អាកាសធាតុ សណ្ឋានដី និងដីដែល មានជីវជាតិខ្ពស់ និងប្រព័ន្ធស្រោចស្រពមានច្រើនកន្លែងសម្រាប់បម្រើដល់វិស័យកសិកម្ម ជាពិសេសលើដំណាំស្រូវដែលខេត្តបាត់ដំបង បាននាំអង្ករចេញក្រៅប្រទេសមានកំណើន ខ្ពស់។ បើតាមមន្ត្រីកសិកម្មថា ទំនិញនាំចេញពីខេត្តបាត់ដំបងទៅថៃភាគច្រើនជាផលិតផលកសិកម្មមានដូចជា ពោត ក្រហម ដំឡូងមី ស្វាយកែវរមៀត និងនាំចូលពីថៃមកវិញ ភាគច្រើន គ្រឿងសំណង់ សម្ភារប្រើប្រាស់ គ្រឿងសង្ហារិម ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគជាដើម។ លោក ហេង សិទ្ទ មន្ត្រីនៃមន្ទីរកសិកម្មខេត្ត បានឱ្យដឹងកាលពីថ្ងៃទី២៨ ខែមីនា

  • ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជាបានកើនឡើង យ៉ាងឆាប់រហ័ស
    សេដ្ឋកិច្ច
    March 29, 2024 Khmernote

    ធនាគារជាតិនៃកម្ពុជា គូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័ស ដូចជា តាមរយៈការប្រើប្រាស់ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ ការផ្ទេរប្រាក់ និងជាពិសេស ការស្កេនឃូអរកូតសម្រាប់ទូទាត់ ដែលមានចាប់ពីហាងលក់ទំនិញតូចៗរហូតដល់ធំ ដោយគ្របដណ្តប់ ស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេស។ នេះជាការបំភ្លឺ បន្ទាប់ពី នាពេលថ្មីៗនេះ មានសារព័ត៌មានមួយចំនួនបានចុះផ្សាយអត្ថបទទាក់ទង នឹងលទ្ធផល នៃការធ្វើអង្កេតអនឡាញរបស់ក្រុមហ៊ុនសេវាទូទាត់ VISA ដោយបានលើកឡើងថា ការប្រើប្រាស់មធ្យោបាយទូទាត់ឌីជីថលនៅកម្ពុជាមាននិន្នាការថយចុះ និងនៅមានកម្រិតទាប ហើយ ការប្រើប្រាស់សាច់ប្រាក់សុទ្ធនៅតែបន្តកើនឡើង ដែលផ្ទុយពីនិន្នាការតំបន់។ សេចក្តីបំភ្លឺព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថាការអភិវឌ្ឍនេះគឺអាស្រ័យដោយការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ ទំនើបៗជាបន្តបន្ទាប់ ដែលអនុញ្ញាតឱ្យការទូទាត់ឆ្លងគ្រឹះស្ថាន ការបង្កើត