អចលនទ្រព្យ
  • កក់ផ្ទះមួយខ្នង ថែមជូនឡាន Mazda 2 មួយគ្រឿងភ្លាម  ជាប្រូម៉ូសិនថ្មីរបស់ បុរី ឌឹផ្លរ៉ា ផ្លូវជាតិលេខ ៦A
    អចលនទ្រព្យ
    July 20, 2019 Khmernote

    ភ្នំពេញ: បុរី ឌឹផ្លរ៉ា ផ្លូវជាតិលេខ ៦A ប្រកាសផ្តល់ជូនប្រូម៉ូសិនពិសេសដោយផ្តល់ជូនរថយន្ត Mazda-2 សម្រាប់ការកក់ប្រភេទវីឡាឃ្វីន នៅថ្ងៃ ២៥ កក្កដា ឆ្នាំ ២០១៩ មិនត្រឹមតែប៉ុន្នោះ នៅមានការ បណ្តោងខ្សែកពេជ្រ និងមាស រួមទាំងចាប់រង្វាន់បន្ថែមយករង្វាន់ជាច្រើនទៀត ថែមទៀតផងជាការដូរលើកទឹកចិត្តបន្ថែម ក្នុងឳកាសដែរ ឌឹ ផ្លរ៉ា ប្រកាសបើកសម្ភោធជាផ្លូវការនូវប្រភេទផ្ទះវីឡា ឃ្វីន នៅសណ្ឋាគា សូ ហ្វីតែលភ្នំពេញ ។ គួរបញ្ជាក់ផងដែរថាប្រភេទ បុរី ឌឹ ផ្លរ៉ាបានទទួការគាំទ្រយ៉ាងខ្លាំពីសំណាក់អតិថិជនទៅលើប្រភេទ វីឡាភ្លោះ វីឡាកូនកាត់

  • ហ្សប ហៅស៍ តម្លៃសមរម្យ, បញ្ចុះតម្លៃ 7% ហើយបានប័ណ្ណទឹកប្រាក់ $1,000 ទៀតពី ជីប ម៉ុង លែន!
    អចលនទ្រព្យ
    July 17, 2019 Khmernote

    ភ្នំពេញ៖ ជីប ម៉ុង លែន នឹងធ្វើកម្មវិធីទស្សនាផ្ទះប្រភេទហ្សប ហៅស៍ ក្នុងគម្រោង លែន រីច ចំការដូង នៅថ្ងៃទី 20-21 ខែ កក្តដា ឆ្នាំ 2019 នេះ ជាមួយនឹងការបញ្ចុះតម្លៃ 7% ហើយអតិថិជនទាំងអស់នឹងទទួលបានប័ណ្ណទឹកប្រាក់$1,000 បន្ថែមទៀត។ គម្រោង លែន រីច ចំការដូងជាគម្រោងប្រភេទផ្ទះហ្សប ហោស៍ ដែលមានកំពស់ 2 ជាន់ ទំហំធំទូលាយ ជាមួយនឹងការរចនាមូថបែបទាន់សម័យថ្មី យ៉ាងល្អប្រណិត។ ស្ថិតនៅលើទីតាំងម្តុំតំបន់ចំការដូង ជិតផ្សារទួលពង្រ

  • អគារពហុមុខងារព្រីនស៍ហូលឌីងគ្រុប តំលៃ ៧០លានដុល្លារ បើកសម្ពោធជាផ្លូវការហើយ
    អចលនទ្រព្យ
    July 8, 2019 Khmernote

    នៅវេលាម៉ោង ៨ ព្រឹកថ្ងៃទី ៦ខែកក្កដាពីធីសម្ពោធអគារពហុមុខងារព្រីនស៍ហូលឌីងគ្រុបនិងសន្និសីទសារព័ត៌មានស្ដីពីយុទ្ធសាស្រ្ដអភិវឌ្ឍន៍នៃក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុបត្រូវបានប្រារព្ធធ្វើឡើងនៅខាងមុខអគារពហុមុខងារព្រីនស៍ហូលឌីងគ្រុបនៅក្នុងទីក្រុងភ្នំពេញ ក្រោមប្រធានបទ “កសាងសុបិន និងអនាគត”។ ឯកឧត្តមប៉ែនសុផលរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់អ្នកឧកញ៉ាពុងឃាវសែប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជារួមជាមួយថ្នាក់ដឹកនាំនិងភ្ញៀវកិត្តិយសជាច្រើនរូបទៀតបានចូលរួមជាសក្ខីភាពក្នុងពិធីកាត់ខ្សែបូនិងសម្ពោធអគារពហុមុខងារព្រីនស៍ ហូល ឌីងគ្រុបនេះ។ ថ្នាក់ដឹកនាំរួមគ្នាកាត់ខ្សែបូបើកសម្ពោធអគារពហុមុខងារព្រីនស៍ ហូល ឌីងគ្រុប នៅក្នុងសុន្ទរកថាលោកQIU GUOXING ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានលើកឡើងថា៖“អគារពហុមុខងារព្រីនស៍ហូលឌីងគ្រុប គឺជាអគារការិយាល័យ ស្ដង់ដារលំដាប់ខ្ពស់របស់ប្រទេសកម្ពុជា ដែលមានការបណ្ដាក់ទុនសាងសង់ប្រមាណ៧០លានដុល្លារដែលមានទំហំសរុប២៤៨00 ម៉ែត្រការ៉េ។តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងនាមជានិមិត្តសញ្ញាថ្មីនៃទីក្រុងអគារពហុមុខងារព្រីនស៍ហូលឌីងគ្រុបរួមបញ្ចូលមុខងារជាច្រើនដូចជាការិយាល័យ បដិសណ្ឋារកិច្ច សាលប្រជុំការិយាល័យលក់ និងមុខងារផ្សេងៗជាច្រើនទៀត។អគារនេះមិនត្រឹមតែមានមុខងារជាទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ប៉ុណ្ណោះទេ តែថែមទាំងផ្តល់នូវទីតាំងដ៏ធំទូលំទូលាយសម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត

  • គ្រាន់ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបភ្លាម ទីផ្សារអចលនទ្រព្យឧស្សាហកម្មរបស់វៀតណាមឡើងស្រឺតៗតែម្តង
    អចលនទ្រព្យ
    July 6, 2019 Chan Sreyny

    កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប – វៀតណាម (EVFTA) នឹងធ្វើឲ្យទីផ្សារអចលនទ្រព្យរបស់វៀតណាមមានការកើនឡើង ជាពិសេសវិស័យអចលនទ្រព្យឧស្សាហកម្ម នេះបើយោងតាមការការរៀបរាប់របស់ក្រុមអ្នកឯកទេស។ ដោយ EVFTA គឺជាកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលជួយលើកកម្ពស់វិស័យឧស្សាហកម្ម និងការនាំចេញនៅក្នុងប្រទេសវៀតណាមដោយលុបចោលពន្ធចំនួន ៩៩% លើទំនិញពីភាគីទាំងពីរ ហើយតំបន់ឧស្សាហកម្មរបស់វៀតណាមដែលកំពុងទាក់ទាញការចាប់អារ្មណ៍ពីអ្នកវិនិយោគទុនជាច្រើនពិសេស គឺមកពីអឺរ៉ុប។ លោក Troy Griffiths អនុប្រធានគ្រប់គ្រងក្រុមហ៊ុនមួយក្នុងប្រទេសបានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការបង្វែរប្រទេសនេះទៅជាទិសដៅផលិតឈានមុខគេនៅអាស៊ី។ ហើយពាណិជ្ជកម្មទ្វេភាគី រវាងវៀតណាមនិងសហភាពអឺរ៉ុប នឹងនាំឲ្យមានការកើនឡើងនូវការវិនិយោគ និងការងារដោយផ្ទាល់ពីបរទេស និងផ្តល់ឱកាសជាច្រើននៅក្នុងផ្នែកអចលនទ្រព្យទាំងអស់។ បន្ថែមពីនេះរបាយការណ៍មួយទៀតក៏បានបង្ហាញផងដែរថា វិស័យអចលនទ្រព្យឧស្សាហកម្មអាចទទួលបានផលប្រយោជន៍ពីការផ្លាស់ប្តូររោងចក្រពីប្រទេសដទៃទៅប្រទេសវៀតណាមខណៈពេលអ្នកវិនិយោគស្វែងរកគោលនយោបាយអនុគ្រោះពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) រួមទាំង EVFTAផងដែរ។ ជាមួយគ្នានេះដែរលោក Nguyen Dinh Cung

  • គិតមកដល់ឆ្នាំនេះ ការវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជា មានទំហំទឹកប្រាក់កើនដល់ជាង៤៤.៥ពាន់លានដុល្លារហើយ
    អចលនទ្រព្យ
    July 5, 2019 Khmernote

    ភ្នំពេញៈ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា សន្ទុះនៃការវិនិយោគក្នុងវិស័យសំណង់របស់កម្ពុជាដោយរាប់ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩នេះ ដោយគិតត្រឹមខែឧសភាមានគម្រោងវិនិយោគ ៤៥,២៦៥គម្រោង ដែលប៉ាន់ស្មានទុនវិនិយោគគិតជាទឹកប្រាក់ជាង ៤៤,៥៧៦ លានដុល្លារសហរដ្ឋអាមេរិក។ លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ដូច្នេះនៅក្នុងកិច្ចប្រជុំស្ដីពីការសិក្សាគម្រោងប្លង់ និងការសាងសង់អគារ នាព្រឹកថ្ងៃទី ៤ខែ កក្កដា ឆ្នាំ ២០១៩នៅទីស្តីការក្រសួង។ លោកឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការរីកចម្រើនដែលមានសន្ទុះខ្លាំងក្លាបែបនេះ ដោយសារតែការដាក់ចេញនូវគោលនយោយបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្នុងការថែរក្សាសន្តិភាពនិងកៀងគរអ្នកវិនិយោគគិនទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ជា សុផារ៉ា បានបន្តថា “បន្ថែមពីនេះការចូលរួមពីសំណាក់ពីវិស័យឯកជននៅក្នុងការអនុវត្តវិស័យសំណង់កម្ពុជា។

  • តម្លៃផ្ទះនៅសិង្ហបុរីកើនឡើងឥតឈប់ឈរ ក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នា
    អចលនទ្រព្យ
    July 5, 2019 Chan Sreyny

    យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព៌ត័មានចិនស៊ិនហួបានឲ្យដឹងថា តម្លៃផ្ទះឯកជនបានកើនឡើងខ្ពស់នៅត្រីមាសទី២ នៃឆ្នាំនេះ ក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នា។ ដោយសន្ទស្សន៍អចលនទ្រព្យឯកជនបានកើនឡើង ១.៣% ដល់ ១៥០.៥ ពិន្ទុដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីត្រីមាសទីមួយនៃឆ្នាំ ២០១៤ ដែលតួលេខបានធ្លាក់ចុះត្រឹមតែ ០.៧% នៅត្រីមាសដំបូងតែប៉ុណ្ណោះ។ ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់របស់ក្រុមហ៊ុន OrangeTee and Tie Christine Sun បានឲ្យដឹងថា ការកើនឡើងត្រូវបានរំពឹងទុក ខណៈពេលដែលការលក់ផ្ទះថ្មី បង្កើតបានជាចំណែកទីផ្សាររបស់ទីផ្សារអចលនទ្រព្យ ហើយគម្រោងថ្មីជាច្រើនកំពុងលក់ក្នុងតម្លៃគោលថ្មីមួយ សម្រាប់ទីតាំងដែលបានដាក់លក់ នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ លើសពីនេះ ក្រុមហ៊ុនបានព្យាករណ៍ថា តម្លៃផ្ទះនឹងកើនឡើងពី ១ ទៅ

  • អគារមួយនេះរបស់កូរ៉េខាងត្បូងជាប់ជាអគារ ដែលខ្ពស់បំផុតទី ៥ នៅលើពិភពលោក
    អចលនទ្រព្យ
    July 5, 2019 Chan Sreyny

    កាលពីដើមសប្ដាហ៍កន្លងទៅនេះអាគារ Lotte World Tower របស់កូរ៉េខាងត្បូងនៅក្នុងទីក្រុងសេអ៊ូលបានទទួលពានរង្វាន់ដ៏ល្បីល្បាញបំផុតរបស់ពិភពលោក The Emporis Skyscraper Award សម្រាប់ស្ថាបត្យកម្មដែលខ្ពស់ជាងគេបំផុត។ ខណៈពេលដែលនៅក្នុងពិភពលោកកំពុងមើលឃើញពីការរីកចំរើនដ៏ធំមួយ នៅក្នុងវិស័យសំណង់អាគារខ្ពស់ៗនៅក្នុងប្រទេសមួយចំនួនដូចជា ប្រទេសចិន អារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក។ ជាមួយគ្នានេះដែរ Lotte World Tower ជាប់ជាអាគារដែលខ្ពស់ជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង និងអគារខ្ពស់បំផុតទី ៥ នៅលើពិភពលោកជាមួយលក្ខណៈពិសេសជាច្រើនដូចជា​ ប៉មដែលក្រាលដោយកញ្ចក់សម្រាប់មើលទេសភាពខ្ពស់បំផុតដែលត្រូវបានគេរំពឹងថា នឹងទាក់ទាញ ហើយទទួលបានភ្ញៀវទេសចរប្រហែល ៦០ លាននាក់ក្នុងមួយឆ្នាំ។ បន្ថែមពីនេះអាគារបំពាក់ដោយប្រព័ន្ធជណ្ដើរយន្តដែលមានល្បឿនលឿនបំផុតក្នុងពិភពលោកដែលត្រូវបានគេស្គាល់ថា Sky Shuttle ដែលអាចដឹកមនុស្សពីជាន់ទី ១ ទៅជាន់ទី

  • តៃវ៉ាន់បោះទុនជិត១០០លានដុល្លារ សង់អគារពាណិជ្ជកម្មកម្ពស់៤០ជាន់នៅម្តុំបឹងកេងកង នឹងលេចរូបរាងនៅឆ្នាំ២០២២
    អចលនទ្រព្យ
    July 3, 2019 Khmernote

    ភ្នំពេញៈ បច្ចុប្បន្នវិស័យអចលនទ្រព្យនៅកម្ពុជា បាននឹងកំពុងរីកចម្រើនយ៉ាងលឿន តាមរយៈការវិនិយោគដោយផ្ទាល់ពីវិនិយោគិនបរទេស ដែលនឹងនាំអោយវិស័យនេះ ក្លាយជាវិស័យអាទិភាពខ្ពស់ ក្នុងការទាញចំណូលបានច្រើនចូលសេដ្ឋកិច្ចជាតិ។ ការវិនិយោគវិស័យសំណង់នៅកម្ពុជានឹងកើនឡើងប្រមាណពី២០-៣០ភាគរយថែមទៀតនៅក្នុងឆ្នាំ២០១៩ ខណៈទឹកប្រាក់វិនិយោគក្នុងវិស័យនេះ គិតត្រឹមដើមឆ្នាំ២០១៨ មានការកើនឡើងប្រមាណជា២០ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៧។ ទន្ទឹមនឹងកំណើនសេដ្ឋកិច្ចថេរ និងការរីកលូតលាស់វិស័យអចលនទ្រព្យនៅកម្ពុជា ក្រុមហ៊ុនលំដាប់អន្តរជាតិមួយ បានសម្រេចចិត្តបោះទុនវិនិយោគប្រមាណជិត១០០លានដុល្លារលើការសាងសង់អគារពាណិជ្ជកម្មមួយ នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ខណ្ឌចំការមន។ អគារពាណិជ្ជកម្ម កម្ពស់៤០ជាន់ឈ្មោះឈីហ្វថូវ័រ (Chief Tower) មានទីតាំងនៅម្តុំបឹងកេងកង ដែលជាតំបន់មានសក្តានុពលខ្លាំងខាងអចលនទ្រព្យ។ គម្រោងចាប់ផ្តើមបើកការដ្ឋាន បុកគ្រឹះសាងសង់កាល ខែមីនាឆ្នាំ២០១៩។ បច្ចុប្បន្នសាងសង់បានប្រមាណ៤០ភាគរយហើយនឹងចំណាយពេលសាងសង់ប្រមាណបីឆ្នាំ ដែលនឹងបញ្ចប់នៅឆ្នាំ២០២២។ ឈីហ្វថូវ័រ គីជាគម្រោងអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុន JS Property International

  • នៅឆ្នាំ២០២២ កម្ពុជានឹងមានមជ្ឈមណ្ឌលសន្និសីទខ្នាតអន្តរជាតិ អាចរៀបចំកិច្ចប្រជុំអាស៊ានបានទៀត
    អចលនទ្រព្យ
    July 2, 2019 Khmernote

    រាជធានីភ្នំពេញ៖ នៅឆ្នាំ២០២២ កម្ពុជា នឹងមានមជ្ឈមណ្ឌលសន្និសីទខ្នាតអន្តរជាតិ ដែលអាចប្រើប្រាស់បានច្រើនវិស័យ ដោយក្នុងនោះនឹងជាកន្លែងប្រជុំអាស៊ានផងដែរ។ គម្រោងនេះមានទីតាំងស្ថិតនៅក្បែរនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប់ឆ្នេរអូរឈើទាល ដែលមានផ្ទៃក្រឡាអភិវឌ្ឍន៍សរុបជាង១២០.០០០ម៉ែត្រការ៉េ។ មជ្ឈមណ្ឌលសន្និសីទខ្នាតអន្តរជាតិរបស់ក្រុមហ៊ុនអចលនទ្រព្យព្រីនស៍រៀលអ៊ីស្តេតនេះរួមបញ្ចូលគ្នានូវមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ និងសណ្ឋាគារលំដាប់ផ្កាយប្រាំ ដែលរំពឹងថានឹងដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២២។ យោងប្រភពក្រុមហ៊ុនអចលនទ្រព្យព្រីនស៍រៀលអ៊ីស្តេត បានឱ្យដឹងថា នៅពេលសាងសង់រួចរាល់ គម្រោងនេះនឹងក្លាយទៅជាមជ្ឈមណ្ឌលសន្និសីទអន្តរជាតិខ្នាតធំ ដែលមាននូវអគារមជ្ឈមណួលសន្និសីទអន្តរជាតិ សណ្ឋាគារ អគារមជ្ឈមណួលពាណិជ្ជកម្មនិងមុខងារជាច្រើនផ្សេងទៀត។ ទន្ទឹមនឹងនេះ គម្រោងនេះក៏ជាទីតាំងសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២។ សូមជម្រាបថាគម្រោងអគារមជ្ឈមណ្ឌលសន្និសីទ បានត្រូវសម្ពោធបើកការដ្ឋានសាងសង់ កាលពីចុងខែមិថុនាឆ្នាំ២០១៩ ៕ អត្ថបទ៖ សុផល

  • ចង់ទិញផ្ទះមែន ? ជីប ម៉ុង លែន ប្រកាសលក់ផ្ទះបញ្ចុះតំលៃ 7% គ្រប់គម្រោងទាំងអស់
    អចលនទ្រព្យ
    July 1, 2019 Khmernote

    ភ្នំពេញ៖ ឱកាសពិសេសផ្តល់ជូនពី ជីប ម៉ុង លែន ជាមួយការបញ្ចុះតម្លៃរហូតដល់ 7% ទៅលើគ្រប់គម្រោងលំនៅឋានរបស់ខ្លួនជូនទៅកាន់អតិថិជនចាប់ពីថ្ងៃទី 01 ខែ កក្កដា ឆ្នាំ 2019 តទៅ។ ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យដ៏ធំ និង ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា ដែលមានគម្រោងអភិវឌ្ឍន៏លំនៅឋានប្រណិតធំៗចំនួន 8 គឺ លែនម៉ាក 271, លែនម៉ាក 60M, ផាក លែន 598, ផាក លែន ធីខេ,