តម្លៃផ្ទះនៅសិង្ហបុរីកើនឡើងឥតឈប់ឈរ ក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នា
អចលនទ្រព្យ July 5, 2019 Chan Sreyny

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព៌ត័មានចិនស៊ិនហួបានឲ្យដឹងថា តម្លៃផ្ទះឯកជនបានកើនឡើងខ្ពស់នៅត្រីមាសទី២ នៃឆ្នាំនេះ ក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នា។ ដោយសន្ទស្សន៍អចលនទ្រព្យឯកជនបានកើនឡើង ១.៣% ដល់ ១៥០.៥ ពិន្ទុដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីត្រីមាសទីមួយនៃឆ្នាំ ២០១៤ ដែលតួលេខបានធ្លាក់ចុះត្រឹមតែ ០.៧% នៅត្រីមាសដំបូងតែប៉ុណ្ណោះ។

ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់របស់ក្រុមហ៊ុន OrangeTee and Tie Christine Sun បានឲ្យដឹងថា ការកើនឡើងត្រូវបានរំពឹងទុក ខណៈពេលដែលការលក់ផ្ទះថ្មី បង្កើតបានជាចំណែកទីផ្សាររបស់ទីផ្សារអចលនទ្រព្យ ហើយគម្រោងថ្មីជាច្រើនកំពុងលក់ក្នុងតម្លៃគោលថ្មីមួយ សម្រាប់ទីតាំងដែលបានដាក់លក់ នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ លើសពីនេះ ក្រុមហ៊ុនបានព្យាករណ៍ថា តម្លៃផ្ទះនឹងកើនឡើងពី ១ ទៅ ៣ ភាគរយនៅឆ្នាំនេះផងដែរ ដោយឡែកអ្នកស្រាវជ្រាវនៃ CBRE ប្រចាំប្រទេសសិង្ហបុរី និងអាស៊ីអាគ្នេយ៍ បានព្យាករណ៍ថាទីផ្សារលំនៅដ្ឋាន នឹងនៅតែមានស្ថិរភាពនៅពាក់កណ្តាលឆ្នាំនេះ និងរយៈពេលយូរទៅមុខទៀត៕

អត្ថបទ៖ លីនី