Khmernote
  • សេដ្ឋកិច្ច

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Hacheong Yun អគ្គនាយកទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េប្រចាំកម្ពុជា (KOTRA Phnom Penh) ចូលជួបពិភាក្សាការងារ និងឈ្វេងយល់អំពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជា។ កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ អាចឈ្វេងយល់អំពីឱកាសវិនិយោគបន្ថែមទៀតក្នុងប្រទេសកម្ពុជា ដោយហេតុថាក្នុងចំណោមក្រុមហ៊ុនដែលមានវត្តមាននាឱកាសនេះ មានក្រុមហ៊ុនមួយចំនួនកំពុងមានសកម្មភាពវិនិយោគរបស់ខ្លួននៅកម្ពុជាស្រាប់ និងកំពុងសម្លឹងរកមើលឱកាសវិនិយោគថ្មី លើវិស័យសក្ដានុពល និងវិស័យដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងនាឱកាសនេះ ដោយបានជម្រាបជូនដល់បណ្ដាវិនិយោគិនអំពីសក្ដានុពលនានាដែលជំរុញឱ្យក្រុមហ៊ុន គួរសម្រេចចិត្តជ្រើសរើសកម្ពុជាជាទីតាំងសម្រាប់វិនិយោគ រាប់បញ្ចូលទាំងស្ថេរភាពនយោបាយ

    March 27, 2024
  • ទេសចរណ៍

    NHK WORLD-JAPAN ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីមួយរបស់ប្រទេសជប៉ុន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នេះបានធ្វើការផ្សព្វផ្សាយឡើងវិញនូវវីដេអូមួយនៅក្នុងកម្មវិធី Somewhere Street ដែលបង្ហាញនិងរៀបរាប់អំពីខេត្តសៀមរាប។ នៅលើបណ្ដាញសង្គម NHK WORLD-JAPAN ដែលមានអ្នកតាមដានជាង ៣លាននាក់ វីដេអូដែលបានផ្សព្វផ្សាយឡើងវិញនោះបានបង្ហាញពីរឿងរ៉ាវជាច្រើននៅក្នុងខេត្តសៀមរាប រួមមាន ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត និងនៅតាមដងទន្លេសាប បង្ហាញពីជំនឿ សាសនា វប្បធម៌ របាំប្រពៃណី ម្ហូបអាហារ ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទជាច្រើនទៀត ដែលសុទ្ធសឹងតែជាសក្ដានុពលសំខាន់ៗក្នុងការទាក់ទាញភ្ញៀវទេសចររបស់ខេត្តសៀមរាប។ សូមបញ្ជាក់ផងដែរថា វីដេអូផ្សព្វផ្សាយពីខេត្តសៀមរាបដែលមានរយៈពេលជិត ៥០នាទីនេះ ត្រូវបានផលិតឡើង និងផ្សព្វផ្សាយជាលើកដំបូង នៅក្នុងខែធ្នូ ឆ្នាំ២០១៧

    March 26, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា វេទិកាការងារ និងកម្មសិក្សាការងារដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន៦ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៤៥៦ កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំងនោះបានចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ

    March 26, 2024
  • អាជីវកម្ម

    កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣៤ ម្សិលមិញនេះ ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ីអាយស៊ី ផាតន័រ) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺព័ត៌មានដោយបានបញ្ជាក់ថា ករណីក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រ មិនមែនជាសំណុំរឿងបោកប្រាស់ឡើយ ប៉ុន្តែជាវិបត្តិសន្ទនីយភាពសាច់ប្រាក់ ដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល។ នៅក្នុងសេចក្ដីបំភ្លឺព័ត៌មាន បានបញ្ជាក់ថា ករណីក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រ មិនមែនជាសំណុំរឿងបោកប្រាស់ ដូចការចោទប្រកាន់តាមរយៈបណ្តាញទំនាក់ទំនងសង្គមមួយចំនួនឡើយ ប៉ុន្តែជាវិបត្តិសន្ទនីយភាពសាច់ប្រាក់ ដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល និងភាពខ្វះចន្លោះក្នុងការត្រៀមខ្លួនរបស់ក្រុមហ៊ុន។ សេចក្ដីបំភ្លឺព័ត៌មាន បានបញ្ជាក់ថា

    March 26, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្រុមហ៊ុន ខូបេស សេខិន (ខេមបូឌា) ឯ.ក ស្ថិតនៅក្នុងខេត្តតាកែវ កំពុងជ្រើសរើសកម្មករនិយោជិតជាច្រើនផ្នែក ដោយទទួលបានប្រាក់ខែចាប់ពី ៣២០ឡើងទៅ។ តាមការបញ្ជាក់របស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ផ្នែកដែលក្រុមហ៊ុនកំពុងត្រូវការរួមមាន ផ្នែកដេរ ផ្នែកតុកាត់ ផ្នែកអ៊ុត ប្រធានឃ្លាំង ជំនួយការឃ្លាំង និងផ្នែកពិនិត្យ។ ដូច្នេះ សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលរស់នៅក្នុងខេត្តតាកែវ ដែលកំពុងស្វែងរកការងារ

    March 25, 2024
  • ហិរញ្ញវត្ថុ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារជាតិកណ្តាលនៃកម្ពុជា ស្នើឱ្យគ្រឹះស្ថានធនាគារឯកជន និងហិរញ្ញវត្ថុទាំងអស់ជួយប្តូរក្រដាស ប្រាក់រៀល ដែលមានលក្ខណៈចាស់ ទក់ រហែក ដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាជំរុញដល់ការស្រឡាញ់ និងប្រើប្រាស់ប្រាក់រៀលកម្ពុជាឱ្យបានច្រើន ខណៈការសិក្សាស្រាវជ្រាវ បានបង្ហាញថា ការប្រើដុល្លារូបនីយកម្មនៅកម្ពុជាមានការខាតបង់។ ធនាគារជាតិកណ្តាលនៃកម្ពុជា អះអាងថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងជួយពង្រឹងអធិបតេយ្យជាតិនិងការកសាង សង្គមជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយនិរន្តរភាព។ ឯកឧត្តម ឈឹម ច័ន្ទកុសល អគ្គបេឡារងធនាគារជាតិកណ្តាលនៃកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាន នាឱកាសចូលរួមកម្មវិធីផ្សព្វផ្សាយស្តីពី«ប្រាក់រៀល និងប្រព័ន្ធបាគង» នៅផ្សារទំនើប ខេម៉ល វេងស្រេង កាលពីថ្ងៃទី២៤

    March 25, 2024
  • ទេសចរណ៍

    ឯកឧត្តម សុខ សូនកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើដល់ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ជួយជំរុញក្រុមហ៊ុននិងអ្នកវិនិយោគទេសចរណ៍អឺរ៉ុបមកបោះទុនវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា រួមទាំងជំរុញឱ្យមានជើងហោះហើរត្រង់ពីតំបន់អឺរ៉ុបមកកម្ពុជាផងដែរ។ ការស្នើសុំរបស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដើម្បីពិភាក្សាលើកាលានុវត្តភាពកិច្ចសហប្រតិបត្តិការ​ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា កាលពីថ្ងៃ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ នាឱកាសនោះឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត “បង្កើន៥ អភិវឌ្ឍ៣ (BUILD + 3Ds)” និងចក្ខុវិស័យក្នុងការពង្រឹងយន្តការភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជន តាមរយៈក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដើម្បីគៀងគរឱ្យមានការចូលរួមកាន់តែសកម្មពីវិស័យឯកជន។

    March 25, 2024
  • អាជីវកម្ម

    ម្ចាស់ចម្ការទុរេននៅក្នុងខេត្តកំពតមួយរូប បានដឹកទុរេនឪខាក់កំពតមួយកេសតាមឡានផ្ទាល់ខ្លួន យកឱ្យអតិថិជនចម្រុះជាតិសាសន៍ សាកល្បងភ្លក់រសជាតិ នៅប្រទេសថៃ ជាលទ្ធផលអតិថិជនទាំងនោះ ពេញចិត្តខ្លាំង និងសរសើរទុរេនខ្មែរ ឆ្ងាញ់ជាងពូជទុរេនឆៈនី ឬម៉នថងរបស់ថៃ អ្នកខ្លះថែមទាំងថា ឪខាក់ឆ្ងាញ់ជាងទុរេនម៉ូសាងឃីងម៉ាឡេសុីទៀតផង។ យោងតាមការបញ្ជាក់របស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅលើផេកផ្ទាល់ខ្លួនកាលពីថ្ងៃសុក្រ ទី២២ ខែមីនា កន្លងទៅថ្មី បានឱ្យដឹងថា ម្ចាស់ចម្ការទុរេនកំពតនោះ មានឈ្មោះថា ឃឹម ប៊ុនឡែន បានផ្ញើវីដេអូ និងសារមួយនេះមកកាន់ឯកឧត្តមដោយរៀបរាប់ដូច្នេះថា៖ «កាលពីសប្តាហ៍មុន ខ្ញុំបានដឹកទុរេនឪខាក់កំពតមួយកេសតាមឡានដោយខ្លួនឯងផ្ទាល់ យកអោយអតិថិជនចិន

    March 25, 2024
  • សេដ្ឋកិច្ច

    ខេត្តកំពង់ស្ពឺ នឹងកាន់តែមានសោភណ្ឌភាព និងសណ្ដាប់ធ្នាប់ ខណៈអភិបាលខេត្ត និងក្រសួងធំៗ ចំនួន ២ កំពុងគិតគូរកសាងផ្លូវដើរតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោត ដែលមានប្រវែង ០៩គីឡូម៉ែត្រ ( សងខាង ) ដោយគិតចាប់ពីគល់ស្ពានព្នួសលួង មកដល់ស្ពានអំពែភ្នំ សម្រាប់បងប្អូនប្រជាពលរដ្ឋដើរលំហែ ឬ ជិះកង់ធ្វើលំហាត់ប្រាណ។ យោងតាមការបង្ហោះនៅលើផេកផ្លូវការ ឯកត្តម វ៉ី សំណាង បានលើកឡើងដូច្នេះថា៖ «ដើម្បីឲ្យសាកសមនិងការខិតខំប្រឹងប្រែងប្រកបរបរទទួលទានរបស់ពុកម៉ែ មាមីង បងប្អូន អ្នកខេត្តកំពង់ស្ពឺ ខ្ញុំសំណូមពរ សុំការគាំទ្របន្ថែមពីពុកម៉ែមាមីងបងប្អូនអ្នកខេត្តកំពង់ស្ពឺ ក្នុងការកសាងផ្លូវដើរតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោត ដែលមានប្រវែង០៩គីឡូម៉ែត្រ (សងខាង) ដោយគិតចាប់ពីគល់ស្ពានព្នួសលួង មកដល់ស្ពានអំពែភ្នំ

    March 23, 2024
  • Boostrong

    ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន មោទកភាពគុនខ្មែរ ប្រកួត១លើកបានឡាន១គ្រឿងពីប៊ូសស្រ្តង។ កីឡាករគុនខ្មែរ ៤រូប នឹងត្រូវប្រកួតដណ្ដើមឡានប៊ូសស្រ្តងទី៥ ក្នុងមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន” នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណរង្វង់មូលវ៉ៃគោ ទីរួមខេត្តស្វាយរៀង។ ប៊ូសស្រ្តងជាក្រុមហ៊ុនតែ១គត់ ដែលជួយលើកស្ទួយគុនខ្មែរឈានដល់លំដាប់ពិភពលោក និងស្រលាញ់គុនខ្មែរពិតប្រាកដ ហ៊ានបង្កើតមហាព្រឹត្តិការណ៍ប្រកួតដណ្ដើមឡានមុនគេបង្អស់ចារជាប្រវត្តិសាស្រ្តគុនខ្មែរ ដើម្បីលើកទឹកចិត្តកីឡាករគុនខ្មែរឱ្យប្រឹងប្រែងហ្វឹកហាត់ឱ្យបានខ្លាំងក្លា និងស្ទាត់ជំនាញ។ ក្រៅពីបេក្ខភាពដណ្ដើមឡាន ក្នុងនោះក៏មានវត្តមានកីឡាករគុនខ្មែរប្រកួតមិត្តភាពបន្ថែម រួមមានកីឡាករ ព្រំ សំណាង, ពេជ្រ សម្បត្តិ និង ឃីម បូរ៉ា សុទ្ធតែជាម្ចាស់ឡានប៊ូសស្រ្តង។

    March 23, 2024