Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះ លោក ជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា និងឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូចំរុះចុះបំពេញបេសកកម្មពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុន

    June 21, 2021
  • សេដ្ឋកិច្ច

    គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៥៥​.០៥% ហើយ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះបើយោងតាមការបង្ហោះលើផេកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសដឹកនាំក្រុមការងាររបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដោយមានការចូលរួមពី លោកស្រី និន សាផុន ប្រធានគណៈកម្មាកាទី៩ នៃរដ្ឋសភា រួមទាំងក្រុងហ៊ុនសាងសង់ ចុះពិនិត្យមេីលវឌ្ឍនភាពនៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ។ គម្រោងផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដំណើរការសាងសង់សម្រេចបាន

    June 21, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ហាងលក់ទំនិញ និងម៉ាតនៅតំបន់ដែលមិនមែនជាតំបន់ក្រហមនឹងវិលមករកសភាពធម្មតាវិញចាប់ពីថ្ងៃច័ន្ទនេះតទៅ។ មជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានភាព Covid-19 (CCSA) បានធ្វើការកែសម្រួលម៉ោងធ្វើការស្របតាមស្ថានភាពនៃការរីករាលដាល និងភាពធូរស្រាល រួមទាំងវិធានការចាក់សោរនៅតំបន់ខ្លះចាប់ពីថ្ងៃទី ២១ ខែមិថុនានេះ។ លោក Yol Phokasub ប្រធានសមាគមអ្នកលក់រាយថៃ និងលោក Nopporn Witoonchart ប្រធានសមាគមផ្សារទំនើបថៃបានមានប្រសាសន៍ថា សមាគមទាំងពីរបានដឹងពីស្ថានភាពរាតត្បាត និងផលប៉ះពាល់របស់វាទៅលើសមាជិកសមាគម និងដៃគូបណ្តាញនៅទូទាំងប្រទេស។ ពួកគេបានសន្យាថា នឹងធ្វើតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលដែលបន្ធូរបន្ថយវិធានការណ៍ស្របតាមកម្រិតតំបន់។ ជាក់ស្ដែងមជ្ឈមណ្ឌលផ្សារទំនើប និងហាងលក់ទំនិញរួមមាន ផ្សារទំនើប ហាងនិញ និងភោជនីយដ្ឋាន ដែលកំពុងប្រតិបត្តិការនៅតាមមជ្ឈមណ្ឌលលក់ទំនិញដែលមានទីតាំងស្ថិតនៅក្នុងតំបន់ក្រហមក្រម៉ៅ រួមមាន៖

    June 21, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពល ជាសេនាធិការ នឹងប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។ សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ កាលពីថ្ងៃទី ១០

    June 21, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយតបទៅនិងការរិះគន់ និងការចោទប្រកាន់ គ្មានមូលដ្ឋានមួយចំនួនរបស់ក្រុមប្រឆាំង និងមជ្ឈដ្ឋាននានាថា ការថយចុះ និងបាត់បង់ផលត្រី ដោយសារការអសមត្ថភាព របស់ក្រសួងកសិកម្ម រដ្ឋបាលជលផល មន្ត្រីប្រព្រឹត្តអំពើពុករលួយ ឧបករណ៍នេសាទខុសច្បាប់ កាប់បំផ្លាញព្រៃលិចទឹកកាន់កាប់ធ្វើកម្មសិទ្ធិខុសច្បាប់ និងគ្មានវិធានការលែងពូជត្រី គឺបុគ្គលទាំងនោះមិនបានអាននូវអ្វីដែលជារបត់នយោបាយ ក្នុងការធ្វើកំណែទម្រង់ របស់រាជរដ្ឋាភិបាលលើអនុវិស័យនេះ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា លោកគិតថា គេអាចមានសិទ្ធិគ្រប់បែបយ៉ាង ក្នុងការសម្តែងមតិ រួមទាំងការស្វែងរកមន្រ្តីពុករលួយដើម្បីបញ្ជូនទៅតុលាការ។ អ្វីដែលសំខាន់នោះ បុគ្គលនេះត្រូវចេះអាននូវអ្វីដែលជារបត់នយោបាយ ក្នុងការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាល

    June 19, 2021
  • អាជីវកម្ម

    ទីផ្សារដង្កូវដួង កំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន ខណៈដែលបច្ចុប្បនុ្នកំពុងមានតម្រូវការសម្រាប់អ្នកបរិភោគ និងលក់បន្តនៅតាមរាជធានី ខេត្តផ្សេងៗទៀត។ យ៉ាងណាមិញ បើក្រលេកមកមើលដួងមួយប្រភេទ ដែលត្រូវបានគេហៅថា ដួងសោម ហាក់មិនសូវឃើញមានលក់ច្រើនលើទីផ្សារនោះទេ ហើយតម្លៃវិញក៏ខ្ពស់ជាង ដង្កូវដួងធម្មតាដែរ។ បើយោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ដួងសោម រស់នៅក្នុងដើមសោម និងស៊ីបណ្តូល ឬគមសោមជាអាហារ មុនវិវត្តទៅជាសត្វកញ្ចែរប្រម៉ោយមួយ។ ដើមសោមមានដុះច្រើន នៅតាមដីសើមជាំទឹក តាមមាត់អូរ ដូចជានៅសហគមន៍តំបន់ការពារធម្មជាតិជីឱកបឹងប្រីយ៍ ក្នុងខេត្តព្រះវិហារ ជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ធំ។ ក្រសួងបានបន្ត តាំងពីបុរាណកាលមក ជនជាតិកួយដែលរស់ក្នុងនៅតំបន់រវាងខេត្តកំពង់ធំ និងព្រះវិហារប្រមូលដួងសោមនៅចន្លោះខែសីហា-កញ្ញា ជាអាហារបំប៉នរបស់ពួកគាត់ តែក្រោយពីបានជ្រាបដល់ព្រះករុណាព្រះមហាក្សត្រនៅពេលនោះ ព្រះអង្គបានបញ្ជាដល់មេកន្ទ្រាញកួយឱ្យរៀបចំដួងសោម ដើម្បីថ្វាយជាក្រយ៉ាដល់ព្រះអង្គ ជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ន

    June 19, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានឱ្យដឹងថា ទឹកប្រាក់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោនជាង ១០០លានដុល្លារ ត្រូវបានទម្លាក់មកឱ្យកម្ពុជា សម្រាប់គម្រោងការពារធនធាន ព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះ ដើម្បីធានាអភិរក្ស និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅកម្ពុជានៅថ្ងៃទី១៧ ខែមិថុនានេះ បញ្ជាក់ថា ប្រជាជនអាមេរិក និងប្រជាជនកម្ពុជា មានបំណងរួមគ្នា ដើម្បីការពារធនធានធម្មជាតិដ៏មានតម្លៃរបស់ផែនដី ដើម្បីទទួលបានការអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាព ខណៈនិន្នាការប្រែប្រួលអាកាសធាតុ និងការអភិរក្សសត្វព្រៃ និងជីវៈចម្រុះសម្រាប់មនុស្សជំនាន់ក្រោយ បានក្លាយជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភ។ សេចក្តីថ្លែងការណ៍ បន្តថា ទោះបីប្រទេសកម្ពុជា បានបោះជំហានយ៉ាងសំខាន់ក្នុងការការពារបរិស្ថានក៏ដោយ ក៏សហរដ្ឋអាមេរិកបានបង្ហាញ ការព្រួយបារម្ភម្តងហើយម្តងទៀតអំពីអត្រានៃការកាប់បំផ្លាញព្រៃឈើខ្ពស់នៅក្នុងតំបន់ការពារ ជាពិសេសនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ដែលទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ USAID

    June 19, 2021
  • សេដ្ឋកិច្ច

    យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានរួមគ្នាអនុវត្តលើគម្រោងមួយក្រោមផែនការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម។ គម្រោងនេះអនុវត្តជាដៃគូដោយ គិតជាទឹកប្រាក់សរុបគាំទ្រជាជំនួយឥតសំណងពីភាគីចិននិងពីរាជរដ្ឋាភិបាលចំនួនមានចំនួនសរុបជាង ១.៩ លានដុល្លារអាមេរិក។ តាមការបង្ហោះរបស់ឯកឧត្តមកាលពីថ្ងៃ សុក្រ កន្លងទៅនេះបានបន្តឱ្យដឹងថា ដោយយល់ឃើញអំពីសារប្រយោជន៍របស់ឡជីវឧស្ម័ន អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមការគាំទ្រ និងចង្អុលបង្ហាញពីឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានកៀងគរ និងស្វែងរកការគាំទ្របន្ថែមពីសាធារណៈរដ្ឋប្រជាមានិតចិន ក្រោមផែនការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ ជ្រុង ជ្រោយរវាងសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម។ តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូនេះភាគីចិនបានឧបត្ថម្ភឡជីវឧស្ម័នចំនួន ១ ៨៥០ឡ

    June 19, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ធនាគារពិភពលោក អះអាងថា សេដ្ឋកិច្ចរបស់កម្ពុជា កំពុងងើបឡើងវិញបន្តិចម្តងៗ ជាមួយការព្យាករណ៍ទុកថា នឹងទទួលបានកំណើនជិត៤ភាគរយ ក្នុងឆ្នាំ២០២១ បន្ទាប់ពីរួញទំហំអស់៣,១ ភាគរយ ក្នុងឆ្នាំ២០២០។ ទោះជាយ៉ាងនេះក្តី បើតាមការបញ្ជាក់របស់ធនាគារពិភព លោកជាថ្មីនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បង្ហាញថា ការងើបឡើងវិញនេះមានលក្ខណៈមិនដូចគ្នាទេនៅតាមផ្នែកនានានៃសេដ្ឋកិច្ច ហើយវាក៏ស្ថិតនៅក្នុងសភាពផុយស្រួយនៅឡើយដែរ ដោយសារតែមួយផ្នែកនៃវិធានការបិទខ្ទប់ ត្រូវបានដាក់អនុវត្តម្តងទៀត ដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងវីរុសកូវីដ១៩។ លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភព លោកប្រចាំកម្ពុជា មានប្រសាសន៍ថា វិស័យមួយចំនួនមានការរីកចម្រើន ផ្នែកដទៃទៀតនៅគាំងទ្រឹង ដោយសារតែការរាតត្បាតនៃជំងឺ។ វិស័យកសិកម្មនៅរក្សាភាពធន់បានគួរសមដោយសារតែមានតម្រូវការខ្លាំង អមដោយការនាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជា

    June 19, 2021
  • សេដ្ឋកិច្ច

    យោងតាមការផ្សាយចេញពីទំព័រហ្វេសប៊ុកផ្លូវរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០២០ ដល់ទល់នឹងពេលនេះក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគថវិកាប្រមាណ១០លាន ៦សែនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការ រីករាលដាលនៃមេរោគកូវីដ-១៩។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃម្សិលមិញក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា បានប្រកាសឧបត្ថម្ភថវិកា ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ចំនួន២លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ការទិញឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ (Rapid Test)។ ក្រុមហ៊ុន ជីបម៉ុង

    June 18, 2021