- Khmernote
- សេដ្ឋកិច្ច
រដ្ឋមន្រ្តីក្រសួងជលផលនិងនេសាទឥណ្ឌូនេស៊ីលោក Sakti Wahyu Trenggono បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីអាចក្លាយជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារបង្គាសកល ដោយមានការគាំទ្រពីរដ្ឋាភិបាលក្នុងការជំរុញការនាំចេញ និងផលិតកម្ម។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញនៅថ្ងៃទី១៤ ខែមិថុនា លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា សម្រាប់ឆ្នាំ ២០១៥-២០១៩ បង្គាទទួលបានតម្រូវការខ្ពស់លំដាប់ទី២ នៅលើទីផ្សារពិភពលោកបន្ទាប់ពីត្រីសាលម៉ុន។ លោកបានចង្អុលបង្ហាញថា ទិន្នផលបង្គារបស់ឥណ្ឌូនេស៊ីបានរួមចំណែក ៦.៩% ដល់ការផ្គត់ផ្គង់ពិភពលោកក្នុងកំឡុងពេលនោះ។ ហើយប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសនាំចេញបង្គាធំជាងគេទី៥ នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០១៩ បន្ទាប់ពីប្រទេសឥណ្ឌា អេក្វាឌ័រ វៀតណាម និងចិន។ យ៉ាងណាមិញ ដើម្បីអាចក្លាយជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារបង្គាសកល ក្រសួងបានរៀបចំកម្មវិធីមួយចំនួនដើម្បីជម្រុញផលិតកម្ម និងការនាំចេញបង្គាតាមរយៈការស្តារស្រះទឹកឡើងវិញ ដោយអនុវត្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងភាពងាយស្រួលនៃការផ្តល់អាជ្ញាប័ណ្ណសម្រាប់អាជីវកម្មបង្គា។ ម៉្យាងវិញទៀត
June 15, 2021 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អាជ្ញាធរខេត្តកែបគ្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ចំនួន ២កន្លែងបន្ថែមទៀត ដើម្បីទទួលបានភ្ញៀវទេសចរកាន់តែច្រើន ក្រោយជំងឺកូវីដ-១៩ មានភាពធូរស្រាល ។ លោក វ៉ៅ សុខា អភិបាលរងខេត្តនិងជាអ្នកនាំពាក្យខេត្តកែប បានមានប្រសាសន៍ថា បើទោះបីជាកម្ពុជាកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដោយ ក៏រដ្ឋបាលខេត្តនៅតែបន្ត សកម្មភាពអភិវឌ្ឍខេត្តជាបន្តបន្ទាប់ ដើម្បីឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ជាខេត្តទេសចរណ៍សម្រាកលំហែបែបប្រណិតកម្រិតខ្ពស់នាពេលអនាគត។ លោកបន្តថា បច្ចុប្បន្នឆ្នេរខ្សាច់ក្នុងខេត្ត ដែលមានស្រាប់មានសភាពតូចចង្អៀត ធ្វើឲ្យពិបាកក្នុងការទទួលភ្ញៀវមកកម្សាន្ត ដូច្នេះហើយទើបអាជ្ញាធរខេត្ត ត្រូវតែខិតខំបំពេញបន្ថែមនូវទីតាំងទេសចរណ៍បន្ថែម ជាពិសេសទីតាំងសម្រាកលំហែ តំបន់ឆ្នេរខ្សាច់កម្សាន្ត តំបន់អេកូទេសចរណ៍ជាដើម ដើម្បីលើកកម្ពស់គុណភាពទេសចរណ៍ និងជួយធ្វើឲ្យប្រជាពលរដ្ឋ មានការងារធ្វើបន្ថែមទៀត សំដៅលើកស្ទួយជីវភាពគ្រួសារប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើងថែមទៀត។ «
June 15, 2021 - សេដ្ឋកិច្ច
ការរីករាលដាលនៃវីរុស កូវីដ-១៩ នៅក្នុងរោងចក្រថៃ កំពុងបង្កើនការព្រួយបារម្ភថាវិស័យនាំចេញអាចនឹងរងផលប៉ះពាល់ដោយគំរាមកំហែងធ្វើឱ្យអន្តរាយដល់សេដ្ឋកិច្ចបន្ថែមទៀត ខណៈដែលប្រទេសនេះកំពុងព្យាយាមងើបឡើងវិញពីការរីករាលដាលនៃជំងឺរាតត្បាតដល់ឧស្សាហកម្មទេសចរណ៍ដ៏សំខាន់។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា វីរុសកូវីដ-១៩ បានផ្ទុះឡើង នៅតាមរោងចក្រជាង ១៣០ ក្នុងនោះមានរោងចក្រផ្គត់ផ្គង់យីហោអន្តរជាតិដែលមានជាង ៧,១០០ ករណីនៅទូទាំងខេត្តចំនួន ១១។ ការផ្ទុះឡើងក្នុងចំនួនដ៏ច្រើននេះ បានធ្វើឱ្យរោងចក្រ ក្លាយជាប្រភពចម្លងដ៏ខ្ពស់បំផុតមួយក្នុងចំណោមប្រភពចម្លងដ៏ខ្ពស់បំផុតរួមមាន ពន្ធនាគារ និងការដ្ឋានសំណង់។ ជាមួយគ្នានេះដែរ ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា រោងចក្រដែលរងផលប៉ះពាល់គ្រាន់តែជាចំណែកមួយនៃរោងចក្រប្រហែល ៦៣,០០០ នៅក្នុងប្រទេសថៃដែលផ្តល់ការងារដល់ប្រជាជនចំនួន ៣៤ លាននាក់ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបារម្ភអំពីផលប៉ះពាល់លើការនាំចេញដែលបានធ្វើឲ្យសេដ្ឋកិច្ចដែលកំពុងជួបការលំបាកផ្លាស់ប្តូរ ខណៈប្រាក់ចំណូលពីវិស័យទេសចរណ៍បានធ្លាក់ចុះ។ លោក Kriengkrai Thiennukul អនុប្រធានសហព័ន្ធឧស្សាហកម្មថៃបានប្រាប់រ៉យទ័រថា
June 15, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមបានឱ្យដឹងថា កំពង់ផែមួយក្នុងខេត្តក្វាងទុង ប្រទេសចិន បានផ្អាកជាបណ្តោះអាសន្ននូវការនាំចូលអាហារក្លាសេពីប្រទេសវៀតណាមនិងប្រទេសចំនួន ១០ផ្សេងទៀតនៅអាស៊ាន ចាប់តាំងពីវិធានការការពារវីរុស Covid-19 បានប៉ះពាល់ដល់សមត្ថភាពផ្ទុកទំនិញរបស់កំពង់ផែ។ កំពង់ផែ Zhanjiang ដែលស្ថិតក្រោមប្រតិបត្តិការរបស់ក្រុមហ៊ុន Zhanjiang Port Group Co., Ltd, បានសម្រេចចិត្តផ្អាកការនាំចូលអាហារក្លាសេ ដែលភាគច្រើនជាអាហារសមុទ្រមកពីប្រទេស វៀតណាម ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស ប៊ូតាន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងម៉ុងហ្គោលី ចាប់ពីថ្ងៃទី ២០ ខែមិថុនាដល់ខែកក្កដា ១៥ ។ សារព័ត៌មានដដែលបានបន្តឱ្យដឹងថា
June 14, 2021 - អាជីវកម្ម
យើងធ្លាប់ដឹងហើយថា កន្លងមកនេះចម្លាក់ក្រោមដី ដែលមានរាងជាបន្ទប់គេង មានគ្រែ សាឡុង តុ និងចម្លាក់តាមជញ្ជាំង និងចម្លាក់ផ្សេងៗមួយចំនួនទៀត បានទាក់ទាញ ការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិជិតឆ្ងាយឱ្យទៅទស្សនាជាច្រើន។ ដែលភាពទាក់ទាញ ទាំងនោះដោយសារជាចម្លាក់កម្រ និងមិនធ្លាប់បានឃើញផ្ទាល់នាពេលកន្លងមកដែលក្រុម អ្នកផលិតវីដេអូ YouTube ដ៏ល្បីឈ្មោះមួយបង្កើតឡើងសម្រាប់ថតផ្សព្វផ្សាយ ក្នុងបណ្ដាញ YouTube។ ប៉ុន្តែឥឡូវនេះសកម្មភាពនៃការផលិតចម្លាក់ដីទាំងនេះ ត្រូវបានផ្អាកជាបណ្តោះអាសន្នហើយ នេះដោយយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោក ពាញ សេដ្ឋា ស្ថាបនិក និងជាអ្នករចនាម៉ូដចម្លាក់ក្រោមដី ស្ថិតនៅភូមិគោកតើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះថា
June 14, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រជាសហគមន៍នៅខេត្តកោះកុងផុសផុលនាំគ្នាចិញ្ចឹមខ្យងចំពុះទា ដើម្បីបំពេញតម្រូវការទីផ្សារ ខណៈដែលប្រជាពលរដ្ឋ កំពុងពេញនិយមបរិភោគ ធ្វើឲ្យប្រជានេសាទ អាចរកចំណូលបានច្រើន ពីមុខរបរមួយនេះទៀតផង។ លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា បច្ចុប្បន្ន សហគមន៍នេសាទតំបន់ឆ្នេរឃុំពាមក្រសោប មានប្រជាពលរដ្ឋ ដែលប្រកបរបរចិញ្ចឹមខ្យងចំពុះទា ចំនួន២៧០គ្រួសារ ។ លោកបានបន្តថា ប្រជាកសិករបានបុកបង្គោលក្នុងផ្ទៃទឹកសមុទ្រដើម្បីចិញ្ចឹមខ្យងចំពុះទា ដោយក្នុង១គ្រួសារបានបោះចាប់ ពី១០០០បង្គោលឡើងទៅ ហើយក្នុង១រដូវ ១បង្គោលអាចប្រមូលផលបានចំនួនពី៣០គីឡូក្រាម។ លោកបានបន្ថែមថា ខ្យងចំពុះទា អាចលក់បានក្នុងមួយគីឡូក្រាមតម្លៃ ១២០០រៀល ដោយផ្គត់ផ្គង់ទីផ្សារក្នុងស្រុកហើយនាំចេញទៅប្រទេសថៃ និងប្រទេសវៀតណាម។ លោកបន្តទៀតថា
June 14, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សមាជិកក្រុមបណ្តុំកសិករនៅស្រុកសេសានខេត្តស្ទឹងត្រែង ព្យាយាមដាំដំណាំឈើហូបផ្លែសម្រេចបានជោគជ័យ ធ្វើឱ្យខេត្តស្ទឹងត្រែងមានចំណាត់ថ្នាក់និងកេរ្តិ៍ឈ្មោះថា ជាខេត្តមានផលិតផលទុរេនផ្អែម មិនចាញ់បណ្តាខេត្តនានានៃប្រទេសកម្ពុជាឡើយ។ ក្នុងឱកាសចុះសិក្សាពីភាពជោគជ័យទៅលើការដាំដំណាំឈើហូបផ្លែរបស់កសិករនៅឃុំកំភុនស្រុកសេសានខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១១មិថុនា លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ថា៖ ភាពជោគជ័យនេះចាត់ទុកជាសមិទ្ធផលថ្មីមួយទៀតដែលកសិករយើងខិតខំធ្វើបានសម្រេចក្នុង វិស័យកសិកម្ម ព្រោះដំណាំទុរេន ខេត្តស្ទឹងត្រែង មិនធ្លាប់មានឡើយ ។ លោកបន្តថា៖ ដើម្បីលើកទឹកចិត្តកសិករគំរូ អាជ្ញាធរស្រុកជំរុញកសិករផ្សេងៗទៀតឱ្យមកសិក្សាយកបច្ចេកទេសទៅអនុវត្តតាម ។ ឯផែនការចំពោះមុខ ក្នុងនាមរដ្ឋបាលស្រុក កំពុងតែប្រជុំផ្សព្វផ្សាយដល់បណ្ដុំកសិករដែលបង្កើតដោយមន្ទីរកសិកម្មបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលគាត់មានដីមានធ្លី និងមានលទ្ធភាពអាចមកមើលទីតាំងនេះ ជាក់ស្តែងផ្ទាល់ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋគាត់មានក្តីសង្ឍឹមលើការដាំដុះដំណាំទុរេន នេះ។ លោក ឃិន សុខា ម្ចាស់ចម្ការទុរេននៅឃុំកំភុន បានគាំទ្រនូវផែនការរបស់អាជ្ញាធរស្រុក
June 14, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ាសរព័ត៌មាន the Nation បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បានអនុម័តលើសំណើរបស់ទីក្រុងបាងកក ដើម្បីបន្ធូរបន្ថយវិធានការគ្រប់គ្រងជំងឺសម្រាប់អាជីវកម្ម និងកន្លែងសាធារណៈចំនួន ៥ ប្រភេទនៅទីក្រុងបាងកក។ នៅក្នុងហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីបាននិយាយថា ការយល់ព្រមដោយមានលក្ខខណ្ឌត្រូវបានផ្តល់ឱ្យដោយសារតែស្ថានភាពជំងឺរាតត្បាតស្ថិតនៅក្នុងកំរិតមួយដែលអាចគ្រប់គ្រងបាន ហើយនៅពេលដែលប្រជាជននៅទីក្រុងបាងកកបានចាប់ផ្តើមទទួលថ្នាំបង្ការជាច្រើន។ លោកបានបន្តថា ការសម្រេចចិត្តត្រូវបានធ្វើឡើង ដើម្បីធ្វើឱ្យមានតុល្យភាពរវាងការគ្រប់គ្រងមេរោគ និងស្ថានភាពសេដ្ឋកិច្ ចខណៈដែលមនុស្សជាច្រើនកំពុងស្វែងរកប្រាក់ចំណូលចិញ្ចឹមជីវិតឡើងវិញ។ ជាមួយគ្នានេះដែរ កន្លែងទាំង ៥ ដែលទទួលបានការអនុញ្ញាតឱ្យបើដំណើរការឡើងវិញរួមមាន៖ សារៈមន្ទីរ សួនកម្សាន្តនិងឧទ្យាន គ្លីនិកកែសម្ផស្ស ហាងម៉ាស្សា (តែអនុញ្ញាតឱ្យបម្រើសេវាកម្ម ម៉ាស្សាតែជើងប៉ុណ្ណោះ) និងចុងក្រោយ ហាងធ្វើក្រចកនិងចាក់សាក់។ គួរបញ្ជាក់ផងដែរថា ការបន្ធូរបន្ថយវិធានការគ្រប់គ្រងលើអាជីវកម្ម
June 14, 2021 - អាជីវកម្ម
ឯកឧត្តម វេង សាខុន តាមរយៈការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបានបង្ហាញថា កសិដ្ឋានចិញ្ចឹមគោមួយកន្លែង នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ទទួលបានជោគជ័យខ្លាំង ដោយផ្ដើមចេញពីគោតែ ៧ក្បាលប៉ុណ្ណោះ។ បច្ចុប្បន្នកសិដ្ឋាននេះចិញ្ចឹមគោដល់ទៅរាប់រយក្បាល រកប្រាក់ចំណូលបានមិនចេះតិច ហើយសូម្បីតែលាមកគោក៏អាចលក់បានចំណូលខ្ទង់លានរៀលផងដែរ។ តាមការបង្ហោះរបស់ឯកឧត្តម លោក ហួត លាង (លេខទំនាក់ទំនង 097 3868889) បានរៀបរាប់ថា ផលិតកម្មចិញ្ចឹមគោនេះបានចាប់ផ្ដើមនៅឆ្នាំ២០១៣ មានគោ ៧ក្បាល ៣ឆ្នាំបន្ទាប់មកចំនួនគោកើនបាន ៣៨ក្បាល។ លោកបានបន្តថាដោយសារការចិញ្ចឹមខ្វះបច្ចេកទេស លែងគោឲ្យដើរស៊ីស្មៅនៅតាមទីវាល មិនបានចាក់ថ្នាំការពារ ទម្លាក់សត្វល្អិត និង មិនបានអនុវត្តជីវសុវត្ថិភាព។ល។
June 12, 2021 - សេដ្ឋកិច្ច
ឯកឧត្តម ម៉ុង ឫទ្ធី សម្រេចដាំដំណាំផ្លែល្មេីបន្ថែមទៀត ឱ្យបានគ្រប់ ៤០ហិកតា ដើម្បីកាត់បន្ថយការនាំចូលពីបរទេស នេះបើយោងតាមការបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម កាលពីពេលថ្មីៗនេះ។ នៅលើផេកហេសប៊ុក ឯកឧត្តមបានសរសេរដូច្នេះថា៖ « ដេីម្បីចូលរួមចំណែកកាត់បន្ថយការនាំចូលផ្លែល្មេីមកពីបរទេស ខ្ញុំបានដាំដេីមល្មេីជាបន្តបន្ទាប់រហូតមកដល់ដេីមរដូវវស្សានេះ បាននិងកំពុងតែដាំបន្តទៀតអោយបានគ្រប់ចំនួន ៤០ហិកតា ក្នុងគំលាត៦ម៉ែត្រ ស្មេីនិង២៧៨ដេីមក្នុងមួយហិកតា ខ្ញុំមានមោទនភាពខ្លាំងណាស់ដែលបានឃេីញកសិករ និងអាជីវករបានរួមគ្នាដាំល្មេី ទទួលបានផលជាទីគាប់ចិត្តនៅលេីទឹកដីក្នុងព្រះរាជាណាចក្រកម្ពុជាយេីង កសិករអាជីវករទទួលបានប្រាក់ចំណូលប្រជាពលរដ្ឋមានការងារធ្វេី ព្រះរាជាណាចក្រកម្ពុជាយេីងមានកិត្តិយសនៅលេីឆាកអន្តរជាតិ បេីយេីងរួមគ្នាបង្កេីនការដាំអោយបានកាន់តែច្រេីន នោះយេីងនិងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិទៀតរឹតតែមានមោទនភាពបន្ថែមទៀត »៕ អត្ថបទ៖ លីនី
June 12, 2021












