អាជីវកម្មជាច្រើន នៅក្នុងប្រទេសថៃដែលមិនស្ថិតក្នុងតំបន់ក្រហម នឹងវិលត្រឡប់មករកភាពធម្មតាវិញ ចាប់ពីថ្ងៃនេះតទៅ
អាជីវកម្ម June 21, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ហាងលក់ទំនិញ និងម៉ាតនៅតំបន់ដែលមិនមែនជាតំបន់ក្រហមនឹងវិលមករកសភាពធម្មតាវិញចាប់ពីថ្ងៃច័ន្ទនេះតទៅ។ មជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានភាព Covid-19 (CCSA) បានធ្វើការកែសម្រួលម៉ោងធ្វើការស្របតាមស្ថានភាពនៃការរីករាលដាល និងភាពធូរស្រាល រួមទាំងវិធានការចាក់សោរនៅតំបន់ខ្លះចាប់ពីថ្ងៃទី ២១ ខែមិថុនានេះ។

លោក Yol Phokasub ប្រធានសមាគមអ្នកលក់រាយថៃ និងលោក Nopporn Witoonchart ប្រធានសមាគមផ្សារទំនើបថៃបានមានប្រសាសន៍ថា សមាគមទាំងពីរបានដឹងពីស្ថានភាពរាតត្បាត និងផលប៉ះពាល់របស់វាទៅលើសមាជិកសមាគម និងដៃគូបណ្តាញនៅទូទាំងប្រទេស។ ពួកគេបានសន្យាថា នឹងធ្វើតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលដែលបន្ធូរបន្ថយវិធានការណ៍ស្របតាមកម្រិតតំបន់។

ជាក់ស្ដែងមជ្ឈមណ្ឌលផ្សារទំនើប និងហាងលក់ទំនិញរួមមាន ផ្សារទំនើប ហាងនិញ និងភោជនីយដ្ឋាន ដែលកំពុងប្រតិបត្តិការនៅតាមមជ្ឈមណ្ឌលលក់ទំនិញដែលមានទីតាំងស្ថិតនៅក្នុងតំបន់ក្រហមក្រម៉ៅ រួមមាន៖ (Bangkok, Nonthaburi, Pathum Thani,និងខេត្ត Samut Prakan) នៅតែអាចអនុញ្ញាតឱ្យអតិថិជនទទួលទានអាហារពេលល្ងាចនៅក្នុងហាងបានតែ ៥០% ហើយទទួលភ្ញៀវរហូតដល់ម៉ោង ៩ យប់ប៉ុណ្ណោះ។

ចំនែកឯ ម៉ាតនឹងបន្តប្រតិបត្តិការចាប់ពីម៉ោង ៤ ព្រឹកដល់ម៉ោង ១១ យប់នៅតំបន់ក្រហមក្រម៉ៅ និងតំបន់ក្រហម រួមមាន៖ (Chachoengsao, Chonburi, Trang, Nakhon Pathom, Pattani, Phetchaburi, Songkhla, Samut Sakhon, Saraburi, Yala, និង Narathiwat provinces)។ យ៉ាងណាមិញក្រៅពីការរឹតបន្តឹងនៅក្នុងតំបន់ទាំងពីរ មជ្ឈមណ្ឌលផ្សារទំនើប និងហាងលក់ទំនិញ ផ្សារទំនើប និងភោជនីយដ្ឋាន ដែលមាននៅក្នុងមជ្ឈមណ្ឌលផ្សារទំនើបអាចបើកឡើងវិញបានដូចធម្មតា តែប្រជាជន ត្រូវតែពាក់ម៉ាស និងរក្សាគម្លាតឱ្យបានត្រឹមត្រូវ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand