- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី អាល្លឺម៉ង់ និងស្វីស សន្យានឹងផ្តល់មូលនិធិប្រមាណ ១៣លានដុល្លារអាមេរិក ឱ្យដល់គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC ដើម្បីគាំទ្រប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ឆ្លើយតបទៅនឹងបញ្ហាប្រឈមជាបន្ទាន់នានា ទន្ទឹមនឹងរក្សាគាំពារដល់មុខងារអេកូឡូស៊ីនៃទន្លេមេគង្គ និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។ បើតាមការឱ្យដឹងពី MRCនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា វិភាគទានថ្មីពីប្រទេសអូស្ត្រាលី នឹងមានប្រមាណ ៣,៨លានដុល្លារអាមេរិក ខណៈស្វីសបានសន្យាផ្តល់ថវិកា ៥,៣លានដុល្លារ និងអាល្លឺម៉ង់ប្រមាណ ៣,៥៥ លានដុល្លារ។ ការចូលរួមវិភាគទាននេះ ប្រព្រឹត្តទៅតាមរលកថ្មីមួយនៃមូលនិធិដៃគូអភិវឌ្ឍន៍ដល់ MRC ក្នុងពេលគណៈកម្មការនេះ ចាប់ផ្តើមអនុវត្តផែនការ
June 25, 2021 - សេដ្ឋកិច្ច
នាយកដ្ឋានគយរបស់ប្រទេសចិន បានស្នើសុំនាយកដ្ឋានកសិកម្មថៃ ធ្វើការត្រួតពិនិត្យឱ្យបានល្អិតល្អន់ លើចម្ការផ្លែឈើ និងរោងចក្រវេចខ្ចប់ សម្រាប់ការចម្លងរោគពីថ្នាំសម្លាប់សត្វល្អិត និងវីរុសកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។ សារព័ត៌មានដដែលបានឱ្យដឹងថា អាជ្ញាធរប្រទេសចិនបានស្នើសុំដើម្បីធ្វើការត្រួតពនិត្យ លើចម្ការនិងរោងចក្រដែលនាំចេញផ្លែទុរេន មៀន មង្ឃុត និងដូង ឱ្យបានច្បាស់ និងមិនឱ្យម្ចាស់ចម្ការ ក៏ដូចជារោងចក្រដឹងជាមុនឡើយ។ លោក Pichet Wiriyapaha អគ្គនាយកនៃនាយកដ្ឋាននេះបាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មានរោងចក្រចំនួន ៣ និងចម្ការផ្លែឈើចំនួន ៣ នៃប្រភេទផ្លែឈើនីមួយៗគួរតែត្រូវបានត្រួតពិនិត្យនៅក្នុងខែកក្កដា។ ក្នុងនោះ ប្រតិបត្តិករទាំងអស់ត្រូវបានគេប្រាប់ឱ្យត្រៀមសម្រាប់ការត្រួតពិនិត្យនិងគោរពបទដ្ឋានសុវត្ថិភាពចំណីអាហារ ដែលបានទាមទារដោយប្រទេសចិន ក៏ដូចជាគោលការណ៍ណែនាំដែលផ្តល់ដោយអង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិនិងអង្គការសុខភាពពិភពលោក ស្តីពីសុវត្ថិភាពចំណីអាហារក្នុងកំឡុងពេលការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ។
June 25, 2021 - សេដ្ឋកិច្ច
ខេត្តស្វាយរៀង ហាក់កំពុងត្រូវប៉ាន់ខ្លាំង ដោយប៉ុន្មានឆ្នាំកន្លងមកនេះទាក់ទាញ់គម្រោងវិនិយោគទាំងតូច ទាំងធំ មិនចេះដាច់ឱ្យចូលវិនិយោគនៅក្នុងខេត្ត។ ជាក់ស្ដែងយោងតាមបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី២៣ ខែមិថុនា ម្សិលមិញនេះ បានឱ្យដឹងថា ខេត្តស្វាយរៀង ទទួលបានគម្រោងវិនិយោគចំនួន ៣ បន្ថែមទៀតដែលមានទុនវិនិយោគសរុបរហូតដល់ ២៤.២ លានដុល្លារអាមេរិក និងបង្កើតការងារដល់ប្រជាពលរដ្ឋបានចំនួន ១,០៨៨ កន្លែង។ សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “HONGLAITE HOME HANDICRAFT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិត អំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង
June 24, 2021 - សេដ្ឋកិច្ច
ប្រទេសសិង្ហបុរី នឹងរៀបចំផែនទីបង្ហាញផ្លូវអំពីរបៀប រស់នៅធម្មតាជាមួយនឹងជំងឺកូវីដ-១៩ ដល់ប្រជាជនរបស់ខ្លួន ដើម្បីអាចឱ្យពួកគេទៅធ្វើការងារ ប្រកបអាជីវកម្ម ធ្វើដំណើរកម្សាន្ត និងដើរទិញទំនិញបានដូចធម្មតាវិញ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ឬ ការបិទខ្ទប់ បើទោះបីជាវីរុសនៅតែបន្តរាតត្បាតក្នុងប្រទេស។ សហប្រធានទាំងបីរូបនៃក្រុមការងារពហុក្រសួងបាននិយាយថា ដោយមានមនុស្សចាក់វ៉ាក់សាំងបានគ្រប់គ្រាន់ វីរុសកូវីដ-១៩ នឹងត្រូវបានគ្រប់គ្រងដូចជាជំងឺឆ្លងដទៃទៀតរួមមាន ជំងឺផ្តាសាយ និងជំងឺដៃជើងនិងមាត់ ហើយសម្រាប់ប្រទេសសិង្ហបុរីនឹងផ្លាស់ប្តូរទៅរកភាពប្រក្រតីថ្មី។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មរដ្ឋលោក Gan Kim Yong រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Lawrence Wong និងរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Ong Ye Kung បាននិយាយនៅក្នុងអត្ថបទមួយដែលត្រូវបានចុះផ្សាយនៅក្នុងកាសែត Straits Times
June 24, 2021 - ទេសចរណ៍
ស្របពេលដែលប្រទេសថៃកំពុងជំរុញយ៉ាងពេញទំហឹង ដើម្បីបើកជាថ្មីនូវទេសចរណ៍អន្តរជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ព្រមានដល់ប្រជាជនរបស់ខ្លួនកុំធ្វើដំណើរទៅប្រទេសថៃ ដោយលើកឡើងពីហានិភ័យនៃការឆ្លងវីរុស Covid-19 និងភាពចលាចលស៊ីវិលនៅភាគខាងត្បូង។ ការិយាល័យកិច្ចការកុងស៊ុលនៃក្រសួងការបរទេសអាមេរិក ធ្វើបច្ចុប្បន្នភាពព័ត៌មានធ្វើដំណើរជាទៀងទាត់ដល់ពលរដ្ឋអាមេរិក ដែលមានបំណងចេញទៅក្រៅប្រទេសដោយចេញកំរិតប្រឹក្សាយោបល់ពីការធ្វើដំណើរពី ១ ដល់ ៤ ហើយនៅសប្តាហ៍នេះ បានវាយតម្លៃថាប្រទេសថៃស្ថិតនៅកំរិត ៣ ។ ដំណាក់កាលទាំងបួននោះរួមមាន៖ កម្រិត ១ – អនុវត្តការប្រុងប្រយ័ត្នធម្មតា, កម្រិត ២ – បង្កើនការប្រុងប្រយ័ត្នខ្ពស់, កម្រិតទី ៣ – ពិចារណាឡើងវិញនូវការធ្វើដំណើរ, កម្រិត ៤ – កុំធ្វើដំណើរ។ ជាមួយគ្នានោះដែរ
June 24, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ផ្សាររដ្ឋជាច្រើនបានឈានទៅរកភាពប្រក្រតីឡើងវិញ ជាបណ្តើរៗហើយ ជាមួយនឹងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាល បានយ៉ាងម៉ត់ចត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ បើកឱ្យដំណើរការផ្សារឡើងវិញ ជាង១សប្តាហ៍មកនេះ នេះបើតាមការបញ្ជាក់ពីប្រធានគណៈកម្មការផ្សារធំៗរបស់រដ្ឋជាច្រើនផ្សារ។ ប្រធានគណៈកម្មការផ្សារទួលទំពូង លោក ចំរើន សុខលីម បានមានប្រសាសន៍ឱ្យដឹងនៅរសៀលថ្ងៃ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ថា ផ្សារទួលទំពូងនៅពេលនេះការបើកលក់ដូរ បានប្រមាណពី ៨៥ ទៅ៩០ភាគរយ និងមានអតិថិជនចូលទិញដូរប្រហែលពី៦០ ទៅ៧៩ ភាគរយប៉ុណ្ណោះ ។ គណ:កម្មការផ្សារបានចុះត្រួតពិនិត្យតាមតូប និងអតិថិជនចូលផ្សារ
June 24, 2021 - សេដ្ឋកិច្ច
ប្រទេសឥណ្ឌូនេស៊ីដែលជាកន្លែងរ៉ែមាសដ៏ធំបំផុតមួយរបស់ពិភពលោក គ្រោងនឹងបង្កើតធនាគារមាសដើម្បីជំរុញការធ្វើពាណិជ្ជកម្មលោហៈដ៏មានតម្លៃនៅក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Star។ បើតាមរដ្ឋមន្ត្រីពាណិជ្ជកម្មលោក Muhammad Lutfi រដ្ឋាភិបាលកំពុងពិគ្រោះយោបល់ជាមួយភាគីនានារួមទាំងធនាគារកណ្តាល និងឧស្សាហកម្មរ៉ែ ដោយមានផែនការចាប់ផ្តើមប្រតិបត្តិការធនាគារនៅឆ្នាំ ២០២៤។ នៅក្នុងបទសម្ភាសន៍មួយ លោក Lutfi បាននិយាយថា ការនាំចេញរបស់យើងបានទៅប្រទេសឆ្លងកាត់ ពីព្រោះពួកគេមានប្រព័ន្ធជួញដូរមាសប្រសើរជាងយើង ទាំងទម្រង់ធនាគារមាស ឬ ទីផ្សារហ៊ុន។ លោកបានបន្តថា ក្នុងនាមជាប្រទេសផលិតមាសហេតុអ្វីបានជាយើងលក់វាទៅប្រទេសឆ្លងកាត់? ជាមួយគ្នានេះដែរ ការជំរុញបង្កើតធនាគារមាស គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូនេស៊ី ដែលសំបូរទៅដោយធនធានដើម្បីបង្កើនសង្វាក់តម្លៃទំនិញ។ កត្តាជំរុញនោះរួមបញ្ចូលទាំងការបង្ខំឱ្យអ្នករុករករ៉ែទង់ដែងនិងនីកែល វិនិយោគក្នុងការចម្រាញ់ប្រេងក្នុងស្រុកដែលអនុញ្ញាតឱ្យប្រទេសនេះទទួលបានផលចំណេញពីផលិតផលមានតម្លៃខ្ពស់ជាជាងការនាំចេញវត្ថុធាតុដើម។ ជុំវិញការបង្កើតធនាគារមាស នឹងមានការចូលរួមពីធនាគារធំៗលើពិភពលោកជាច្រើនដូចជា JPMorgan Chase &
June 24, 2021 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបន្តជួសជុលកែលម្អកំណាត់ផ្លូវថ្នល់មួយចំនួនក្នុងរមណីយដ្ឋានអង្គរជាប្រចាំដើម្បីលើកកម្ពស់សោភ័ណភាព និងផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរគ្រប់រូប ខណៈគម្រោងខ្លះត្រូវបានបញ្ចប់រួចរាល់និងខ្លះទៀតកំពុងចាប់ផ្តើមអនុវត្ត ។ លោកឡុង កុសល អគ្គនាយករងនិងជាអ្នកនាំ ពាក្យអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ជារៀងរាល់ឆ្នាំអាជ្ញាធរជាតិអប្សរាតែងតែទទួលបានកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល មកធ្វើការជួសជុលនិងកែលម្អប្រាង្គប្រាសាទ និងផ្លូវថ្នល់ ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកទេសចរដែលមកលេងកម្សាន្តនៅតំបន់អង្គរ។ លោកបន្តថា ជាក់ស្តែងថ្មីៗនេះ កំណាត់ផ្លូវថ្នល់សំខាន់ៗមួយ ចំនួន នៅក្នុងតំបន់វង់តូច និងវង់ធំនៃរមណីយដ្ឋានអង្គរ ត្រូវបានបញ្ចប់ការជួសជុលកែលម្អសោភ័ណភាពរួចរាល់ទាំងស្រុង ដូចជា៖ការអ៊ុតកៅស៊ូផ្លូវវង់ធំ ចាប់ពីមុខប្រាសាទប្រែរូប រហូតដល់ប្រាសាទមេបុណ្យខាងកើតមានប្រវែង១៨០០ម៉ែត្រ ទទឹង៦ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ AC ទី២-ការអ៊ុតកៅស៊ូផ្លូវជុំវិញប្រាសាទបាយ័ន ប្រវែង១,០២៤ម៉ែត្រ ទទឹង ៥ទៅ៦ ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ
June 23, 2021 - អាជីវកម្ម
យោងតាមការចេញផ្សាយនៅលើគេហទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា រដ្ឋបាលខេត្តបានចេញសេចក្ដីសម្រេច ស្ដីពីការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរទាំងអស់នៅក្នុងផ្សារវាលរេញ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រយៈពេល ១៤ថ្ងៃ (ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុស កូវីដ-១៩។ យ៉ាងណាមិញ ដើម្បីជ្រាបកាន់តែច្បាស់សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតនៅខាងក្រោម៖
June 23, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា អង្គភាពរដ្ឋបាល Rachathewa Subdistrict ហៅកាត់ថា (SAO) នៅ Samut Prakan បានអនុម័តថវិកាចំនួន ៦៨.១ លានបាត (ប្រមាណ ២.១៤ លានដុល្លារ) ដើម្បីទិញបង្គោលភ្លើងបំភ្លឺផ្លូវដោយថាមពលពន្លឺព្រះអាទិត្យចំនួន ៧២០អំពូល បន្ថែមទៀត បើទោះបីមានភាពចម្រូងចម្រាសជុំវិញការបញ្ជាទិញមុននេះក៏ដោយ នេះបើតាមប្រភពព័ត៌មានមួយបានបង្ហើបឱ្យដឹងកាលពីថ្ងៃអង្គារថា។ ប្រភពដដែលបានឱ្យដឹងថា កាលពីដើមខែនេះអ្នកស្រុក Samut Prakan បានទៅរកគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយដើម្បីស៊ើបអង្កេតអំពីការចំណាយថវិកាដោយអង្គការ Rachathewa SAO ដែលត្រូវបានគេរាយការណ៍ថាបានចំណាយប្រាក់យ៉ាងច្រើនខុសពីធម្មតានៅលើបង្គោលភ្លើងតាមដងផ្លូវ ដែលឌីហ្សាញឡើងជាមួយរចនាបថបុរាណដោយបំពាក់រូប Kinnari ដែលជារូបកេណរី
June 23, 2021












