Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបសក្រសួងព័ត៌មាន មន្រ្តីសហគមន៍គ្រប់គ្រងល្អាងប្រជៀវភ្នំសំពៅឱ្យដឹងថា បច្ចុប្បន្ននេះការប្រមូលទិន្នផលអាចម៍ប្រជៀវ មានការធ្លាក់ចុះ ៣០ទៅ៤០ ភាគរយ បើប្រៀបធៀបឆ្នាំមុនៗ ក្រោយពីប្រជៀវខ្ទង់លានក្បាលបានងាប់ក្នុងរយៈ ពេលកន្លងទៅ។ លោក រឿន សាវន ប្រធានសហគមន៍គ្រប់គ្រងល្អាងប្រជៀវស្ថិតនៅភូមិសំណាញ់ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងបានឱ្យដឹងថា បច្ចុប្បន្នការប្រមូលផលអាចម៍ប្រជៀវធ្លាក់ចុះ ៣០ ទៅ៤០ ភាគរយ គឺក្នុងមួយខែចុះប្រមូលផលពីល្អាងទាំងពីរ នៅភ្នំសំពៅនេះពីរលើក ក្នុងមួយលើក គឺបានប្រហែល ២០០ ការ៉ុង បើប្រៀបធៀបពីមុនបាន ២៥០ការ៉ុង ឬលើសនេះទៀត ។ ប្រធានសហគមន៍ខាងលើបានឱ្យដឹងថា ទិន្នផលអាចម៍ប្រជៀវមានការថយចុះនេះ ដោយសារសត្វប្រជៀវក្នុងល្អាងភ្នំសំពៅទាំងពីរល្អាង គឺល្អាងខាងលិច និងខាងកើតភ្នំដែលធ្លាប់មានប្រជៀវ

    September 14, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress បានឱ្យដឹងថា រោងចក្រ សហគ្រាសផលិតស្បែក និងស្បែកជើងចំនួន ៨០% នៅភាគខាងត្បូងក្នុងប្រទេសវៀតណាម បានបញ្ឈប់ការផលិតដោយសារតែ វិធានការរក្សាគម្លាតសង្គម និងកង្វះកម្លាំងពលកម្ម។ សមាគមផលិតស្បែកស្បែកជើង និងកាបូបរបស់វៀតណាម (Lefaso) បាននិយាយថា អាជីវកម្មស្បែក និងស្បែកជើងកំពុងជួបការខាតបង់យ៉ាងខ្លាំងដោយសារតែត្រូវបញ្ឈប់ ឬកាត់បន្ថយការផលិត ហើយពួកគេត្រូវប្រឈមនឹងការលុបចោលការបញ្ជាទិញ និងត្រូវចំណាយលើការថែរក្សារោងចក្រ និងការចំណាយដល់កម្មករ។ សមាគមបានបន្ត​ឱ្យដឹងថា ទៀតថា វិធានការរក្សាគម្លាតសង្គមដែលអូសបន្លាយពេល បានបង្ខំឱ្យរោងចក្រស្បែក និងស្បែកជើងចំនួន ៨០% នៅទីក្រុងហូជីមិញ ដុងណៃ ប៊ិញឌួង អានយ៉ាង និងឃៀនយ៉ាង បញ្ឈប់ផលិតកម្ម ព្រោះមិនអាចផ្ដល់កន្លែងស្នាក់នៅសម្រាប់កម្មករនៅកន្លែងធ្វើការ

    September 14, 2021
  • សេដ្ឋកិច្ច

    យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក Pursat Provincial Hall បានឱ្យដឹងថា ក្រុមហ៊ុន​ផលិតរថយន្តដ៏ល្បីលំដាប់ពិភពលោក Ford នឹងបង្កើតរោងចក្រផលិតរថយន្ត Ford នៅក្នុងខេត្តពោធិ៍សាត់។ បើតាមគណនីដដែល បានឱ្យដឹងថា ជាក់ស្ដែងនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សា លើគម្រោងវិនិយោគរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD.។ កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធនិម្មិត (ZOOM) ដោយបានការចូលរួមពី ឯកឧត្តម ម៉ៅ​ ធនិន

    September 14, 2021
  • ទេសចរណ៍

    កោះសាមុយ របស់ប្រទេសថៃត្រូវបានជាប់ចំណាត់ថ្នាក់ជា កោះល្អបំផុតទី៧ នៅលើពិភពលោក និងជាប់ចំណាត់ថ្នាក់ទី២ នៅអាស៊ី ក្នុងការស្ទង់មតិឆ្នាំ ២០២១ របស់ទស្សនាវដ្តី Travel+Leisure។ ការបោះឆ្នោតសម្រាប់ «ពានរង្វាន់ល្អបំផុតរបស់ពិភពលោក ២០២១» ត្រូវបានប្រមូលពីអ្នកអាននៅចន្លោះថ្ងៃទី ១១ ខែមករាដល់ថ្ងៃទី ១០ ខែឧសភា ខណៈទិសដៅនៅទូទាំងពិភពលោកកំពុងបើកឡើងវិញដល់ភ្ញៀវទេសចរ។ នៅក្នុងការស្ទង់មតិនោះដែរ ចំណាត់ថ្នាក់ទី១ លើពិភពលោកត្រូវបានទៅលើកោះ Milos និង Folegandros របស់ប្រទេសក្រិកបន្ទាប់មកគឺកោះ St Vincent និងកោះ Grenadines ។ ជាមួយគ្នានេះ កោះ អាន់ដាម៉ាន់

    September 14, 2021
  • ទេសចរណ៍

    តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលទទួលបានពីគ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត បានឱ្យដឹងថា ក្នុងសប្ដាហ៍ទី៣ នៃខែកញ្ញា (ថ្ងៃទី១១-១២) នៅទូទាំងប្រទេស កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៦៣,៤២១ នាក់ ក្នុងនោះមានភ្ញៀវជាតិ ៦២,៤៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩៥៩ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * រាជធានីភ្នំពេញ៖ ១៨,៨៤៦ នាក់ * ខេត្តកំពត៖ ១៥,៧២១ នាក់ * ខេត្តកែប៖ ៧,៥៧០ នាក់ * ខេត្តតាកែវ៖ ៣,៧៣៦ នាក់

    September 14, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មជូន ដំណឹងដល់ក្រុមហ៊ុនកម្ពុជា ដែលកំពុងធ្វើធុរកិច្ចលើសេវា កម្មល្បែងកំសាន្តសកល ចូល រួមពិព័រណ៍ល្បែងកំសាន្តសកលឆ្នាំ២០២១ “Global Game Exhibition G-STAR 2021” នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៧ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ អ៊ិនធើណិត។ យោងតាមសេចក្តីជូនដំ ណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (ASEAN- Korea Centre) នឹងរៀបចំពិធីតាំងពិព័រណ៍ល្បែងកំសាន្តសកលឆ្នាំ២០២១ ÓGlobal Game Exhibition G-STAR

    September 13, 2021
  • សេដ្ឋកិច្ច

    ប្រទេសចិន នឹងនាំចូលផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យបានកាន់តែច្រើន ដើម្បីប្រយោជន៍សម្រាប់កសិករខ្មែរ នេះដោយយោងតាមការអះអាងរបស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន នៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងជំនួបសម្តេចបានលើកបញ្ហាកសិផលជាមួយឯកឧត្តម វ៉ាង យី ស្ដីពីការនាំកសិផលកម្ពុជាត្រង់ទៅកាន់ប្រទេសចិន ដែលក្នុងនោះដូចជាមានប៉ៃលិនជាដើម។ ជាមួយគ្នានោះដែរ សម្តេចតេជោបានមានប្រសាសន៍ថា៖ « ចិនកំពុងបើកទូលាយទីផ្សារ ហើយនៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា- ចិន ដែលនឹងចូលជាធរមាននៅពេលខាងមុខ យើងនឹងអាចប្រើប្រាស់ទីផ្សាររបស់ចិន និងទទួលបានផលប្រយោជន៍ពីទីផ្សាររបស់ចិន។

    September 13, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា សណ្ឋាគារចំនួន ៤ នៅទីក្រុងបាងកក បានជាប់នៅក្នុងបញ្ជីទស្សនាវដ្តី Travel+Leisure នៃសណ្ឋាគារល្អបំផុតទាំង ១០០ របស់ពិភពលោកសម្រាប់ឆ្នាំនេះ។ បញ្ជីនេះផ្អែកលើការបោះឆ្នោតដែលប្រមូលបានពីអ្នកអាននៅចន្លោះថ្ងៃទី១១ ខែមករា ដល់ថ្ងៃទី១០ ខែឧសភា ដោយសារទិសដៅនៅទូទាំងពិភពលោកកំពុងបន្ធូរបន្ថយការរឹតត្បិត Covid-19 បន្តិចម្តងៗ។ បើយោងតាម បញ្ជីទស្សនាវដ្តី Travel+Leisure សណ្ឋាគារចំនួន​ ៤ នៅទីក្រុងបាងកកដែលបានជាប់នៅក្នុងបញ្ជីរួមមាន៖ សណ្ឋាគារ Capella Bangkok (ចំណាត់ថ្នាក់លេខ ៤) សណ្ឋាគារ Mandarin Oriental

    September 13, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីនៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២១ អាជ្ញាធរខេត្តស្ទឹងត្រែងបានចេញនូវសេចក្តីសម្រេចបើកផ្សារឱ្យបងប្អូនអាជីវករលក់ដូរធម្មតាវិញហើយ បន្ទាប់ពីបិទខ្ទប់អស់រយៈពេលបីសប្តាហ៍កន្លងមកដើម្បីយើងបង្ការជំងឺឆ្លងកូវីដ១៩ (ប្រភេទដែលតា)កុំឲ្យមានការឆ្លងរីករាលដាល ។ លោកវេជ្ជបណ្ឌិតអ៊ុងសូវៀតប្រធានមន្ទីរសុខាភិបាល បាន អំពាវនាវ សូមឱ្យបងប្អូនប្រជាពលរដ្ឋយើងម្នាក់ៗ បន្តចូលរួមអនុវត្តនូវវិធានការ(បីការពារ-បីកុំ)ដើម្បីរួមគ្នាបញ្ចៀសកុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ សាជាថ្មីទៀត នៅពេលបើកផ្សារឱ្យដំណើរការឡើងវិញនេះ ។ លោក ច័ន្ទគីម ឈុន ប្រធានគណកម្មការផ្សារសាមគ្គីបានបញ្ជាក់ថា៖លោកបានណែនាំបងប្អូនជារឿយៗមកហើយ ឱ្យពួកគាត់រក្សាគម្លាតសង្គម -ពាក់ម៉ាស់- និងបាញ់អាល់កុលផងដែរ។ លោកថា៖សារអប់រំនេះមានបងប្អូនភាគច្រើនបានចូលរួមអនុវត្តបានល្អ តែមួយចំនូននៅមិនទាន់អនុវត្តនៅឡើយទេ នេះជាបញ្ហាប្រឈមមួយប្រសិនជាផ្ទុះជំងឺនេះឡើងម្តងទៀតយើងពិតជាពិបាកគ្រប់គ្រង។ លោកស្រី ហេង ណារី ប្រជាពលរដ្ឋអ្នកលក់ចំណីអាហារ នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី

    September 13, 2021
  • អាជីវកម្ម

    Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុតនៅលើពិភពលោកបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួន នឹងកាត់បន្ថយផលិតកម្មបន្ថែមទៀតនៅក្នុងប្រទេសជប៉ុន និងនៅបរទេស ដោយសារតែការរំខានពីជំងឺរាតត្បាតដែលនៅតែបន្តកើតមាន និងបញ្ហាកង្វះឈឺបសាកល។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរបស់ Bangkok Post បានឱ្យដឹងថា​ ក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ នឹងកាត់បន្ថយទិន្នផលចំនួន ៧០,០០០ គ្រឿងនៅខែកញ្ញា និង ៣៣០,០០០ គ្រឿងនៅក្នុងខែតុលា ដោយបន្ថែមថាការផ្លាស់ប្តូរនេះនឹងកាត់បន្ថយការផលិតប្រចាំឆ្នាំ ដែលបានព្យាករសម្រាប់ឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែមីនាឆ្នាំ ២០២២ មកត្រឹម ៩ លានគ្រឿង។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ហេតុផលសំខាន់ៗសម្រាប់ការកែសម្រួលផលិតកម្មរួមមានការធ្លាក់ចុះនៃប្រតិបត្តិការនៅក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុកមួយចំនួនដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅអាស៊ីអាគ្នេយ៍ និងផលប៉ះពាល់នៃការផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិកដែលកាន់តែតឹងរឹង»។ គួរបញ្ចាក់ផងដែរថា ការកាត់បន្ថយការផលិតបន្ថែមទៀតនេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តនេះបានប្រកាសម្ដងរួចមកហើយកាលពីខែមុនថា នឹងកាត់បន្ថយ ៤០% នៃការផលិតនៅខែកញ្ញាដែលស្មើនឹង

    September 13, 2021