- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានស្នើដល់ធនាគារអភិវឌ្ឍអាស៊ី បន្តផ្តល់ការគាំទ្រនូវគម្រោងអភិវឌ្ឍក្នុងវិស័យកសិកម្មបន្ថែមទៀត ជាពិសេសលើការដោះស្រាយបញ្ហាមួយចំនួនពាក់ព័ន្ធនឹងរបាំងបច្ចេកទេសសម្រាប់ការនាំចេញ ការគាំទ្រផ្នែកឥណទានដល់វិស័យឯកជនក្នុងការបោះទុនវិនិយោគបន្ថែមលើការវេចខ្ចប់ កែច្នៃ និងឃ្លាំងស្តុក និងផ្តល់ការគាំ ទ្រផ្នែកបច្ចេកទេសដល់មន្រ្តីលើការស្រាវជ្រាវ និងអភិវឌ្ឍ ផ្នែកការពារដំណាំ និងគុណ ភាពផលិតផលកសិកម្ម ។ ការស្នើបែបនេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២១ ក្នុងឱកាសឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសំដែងការគួរសមជាមួយ លោកស្រី Sunniya Durrani-Jamal
October 13, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះបានឱ្យដឹងថា មគ្គុទេសក៍ទេសចរក្នុងតំបន់អង្គរទាំងអស់ ត្រូវបានលើកលែងមិនយកថ្លៃសេវាលើការបន្តអាជ្ញាប័ណ្ណ។ ថ្លែងទៅកាន់មគ្គុទ្ទេសក៍ទេសចរណ៍នៅក្នុងតំបន់អង្គរចំនួន១១១នាក់ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានបង្ហាញថា ដោយមើលឃើញពីការលំបាករបស់មគ្គុទេសក៍ទេសចរតំបន់សៀមរាបអង្គរ ជួបបញ្ហាលំ បាកផ្នែកជីវភាពដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ អស់រយៈពេលជិត២ឆ្នាំមកនេះ បណ្តាល ឱ្យបងប្អូនបាត់បង់ការងារ គ្មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ មើលឃើញពី ការលំបាក និងដើម្បីរួមចំណែកសម្រាលបន្ទុកជាមួយបងប្អូននៅក្នុងដំណាក់កាលនេះ អាជ្ញាធរខេត្តសៀមរាបបានសម្រេចលើកលែងមិនយកថ្លៃសេវាលើការបន្តអាជ្ញាប័ណ្ណ និងមិនមានការផាកពិន័យសម្រាប់អាជ្ញាប័ណ្ណហួសសុពលភាពឡើយ សម្រាប់មគ្គុទេសក៍ទេសចរក្នុងខេត្តសៀមរាបទាំងអស់។ លោកអភិបាលរងបន្តថា ក្នុងដំណាក់កាលជំងឺកូវីដ-១៩ មិនទាន់ទៅណានៅឡើយ រាជរដ្ឋាភិបាលកម្ពុជា កំពុងរិះរកគ្រប់វិធីសាស្ត្រ
October 12, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ដំណាំទំពាំងបារាំងសរីរាង្គនៅខេត្តមណ្ឌលគរី មានទីផ្សារល្អ ដោយទទួលបានការគាំទ្រខ្លាំងពីអតិថិជន ដោយសារវាមាន រសជាតិឆ្ងាញ់ហើយផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់ជំនួយសុខភាពអ្នកបរិភោគ។ លោកស្រី សៅ សុគន្ធា កសិករដាំដំណាំទំបាំងបារាំងសរីរាង្គ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានចាប់ផ្ដើមដាំដំណាំសរីរាង្គនេះ អស់រយៈពេល ១ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅតាមបណ្តា រាជធានី-ខេត្ត ផ្សេងៗទៀត សម្រាប់ប្រជាពលរដ្ឋ ទិញយកទៅបរិភោគ។ លោកស្រីបានបន្តថា ដំណាំទំពាំងបារាំងនេះ មានអត្ថប្រយោជន៍ច្រើន សម្រាប់ជួយដល់សុខភាពមនុស្ស ដូចជា៖ ជួយលាងសម្អាត ជាតិពុលក្នុងសសៃឈាម, ជួយកាត់បន្ថយជំងឺទឹកនោមផ្អែម, ជួយប្រឆាំងនឹងជំងឺមហារីក, និងជួយសម្រួលដល់ការបន្ទោបង់ជាដើម ។ លោកស្រីបានបន្ថែមថា ដំណាំប្រភេទនេះ ត្រូវដាំក្នុងរយៈពេល៦ខែ
October 12, 2021 - ទេសចរណ៍
(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា សរុបរយៈពេលពេញមួយសប្តាហ៍ (បូករួមទាំងកំឡុងពិធីបុណ្យភ្ជុំបិណ្ឌ) ភ្ញៀវសរុបមានចំនួន ៩១១,១៤៧នាក់ បានដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។ ដោយឡែកសម្រាប់ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាឱកាសចុងសប្តាហ៍បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ គឺនៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ គឺមានភ្ញៀវសរុបមានចំនួន ២៤៦,៤៥០នាក់ (កើនឡើងប្រមាណ១១០,៩៦% ធៀបនឹងចុងសប្តាហ៍កន្លងមក) ក្នុងនោះមានភ្ញៀវជាតិ ២៤៤,២២៥នាក់ និងមានភ្ញៀវបរទេសផ្ទៃក្នុង២,២២៥នាក់។ គោលដៅទេសចរណ៍សំខាន់ៗសម្រាប់រយៈពេលពេញមួយសប្តាហ៍នេះ រួមមាន៖ * ខេត្តកំពត មានចំនួន១៤០,១៦៨នាក់ * ខេត្តកែប មាន១១១,៨៤០នាក់
October 12, 2021 - ទេសចរណ៍
អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានស្នើសុំឱ្យលុបចោលការធ្វើចត្តាឡីស័កដែលកំពុងអនុវត្តនៅតាមតំបន់មួយចំនួនក្នុងប្រទេស សម្រាប់អ្នកដំណើរតាមផ្លូវអាកាស។ CAAV បានដាក់សំណើទៅក្រសួងដឹកជញ្ជូន ខណៈទីក្រុង Hanoi, ភាគខាងជើងទីក្រុង Hai Phong, Thua Thien Hue និង Lam Dong កំពុងស្នើសុំឱ្យប្រជាជនដែលធ្វើដំណើរតាមយន្តហោះ ត្រូវធ្វើចត្តាឡីស័កនៅតាមមជ្ឈមណ្ឌល ឬ សណ្ឋាគារ ដែលអាជ្ញាធរមូលដ្ឋានជ្រើសរើសរយៈពេល ៧ ថ្ងៃ ក្នុងអំឡុងពេលដែលពួកគេត្រូវធ្វើតេស្ត។ CAAV បានលើកឡើងថា ការមកដល់តម្រូវឱ្យបង់ថ្លៃពាក់ព័ន្ធទាំងអស់ ហើយអ្នកដំណើរក៏ត្រូវទទួលថ្នាំបង្ការយ៉ាងតិចពីរសប្តាហ៍មុន ឬជាសះស្បើយពីជំងឺកូវីដ១៩ ក្នុងរយៈពេលប្រាំមួយខែមុនពេលធ្វើដំណើរ។ ដូច្នេះហើយលក្ខខណ្ឌសម្រាប់ការហោះហើរគួរតែត្រូវបានកែសម្រួល ព្រោះបច្ចុប្បន្នក្រៅពីទីក្រុងហាណូយ និងទីក្រុងហូជីមិញ
October 12, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រជាពលរដ្ឋដែលរស់ នៅសង្កាត់ស្លក្រាម សង្កាត់សាលាកំរើក និងតំបន់ស្ថិតក្នុងការផ្តត់ផ្គង់របស់រដ្ឋាករទឹកស្វយ័តសៀមរាប ប្រមាណ ៩៣.៤២៦នាក់ នឹងមានទឹកស្អាតប្រើគ្រប់គ្រាន់ នៅចុងខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។ ការរំពឹងទុកនេះបានធ្វើឡើងបន្ទាប់ពីឯកឧត្តម ឃុត វុត្យារិទ្ធ អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប និង លោក ស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យចៃកាប្រចាំប្រទេសកម្ពុជា ចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចពិភាក្សាស្តីពីការអនុវត្ត «គម្រោងលើកកម្ពស់សេវាទឹកស្អាត និងអនាម័យដើម្បីទប់ ស្កាត់ជំងឺកូវីដ១៩» ក្រោមជំនួយបច្ចេកទេសរបស់ប្រទេសជប៉ុន នៅថ្ងៃទី១១ ខែតុលា នាការិយាល័យចៃកាប្រចាំប្រទេសកម្ពុជា។ គម្រោងនេះមានគោល បំណងលើកកម្ពស់វិធានការបង្ការជំងឺកូវីដ១៩ តាមរយៈការពង្រីកសេវាកម្មផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាពនិងចីរភាព និងលើកកម្ពស់នូវការអនុវត្តការលាងសម្អាតដៃឱ្យកាន់តែប្រសើរឡើង។
October 12, 2021 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ក្រសួងទេាចរណ៍បានឱ្យដឹងថា ក្រោយការស្តង់មតិពីអ្នកទេសចរនៅលើពិភពលោក ដោយវែបសាយអន្តរជាតិមួយឈ្មោះ «Rough Guides» ដែលជាទីភ្នាក់ងារទេសចរណ៍ និងជាក្រុមហ៊ុនបោះពុម្ពផ្សាយសៀវភៅមគ្គទេសក៍ដ៏ល្បីល្បាញ អំពីប្រទេសដែលរួសរាយរាក់ទាក់ជាងគេបំផុតនៅលើពិភពលោក «The World’s Friendliest Countries» បានបង្ហាញថា កម្ពុជាជាប់ចំណាត់លេខ១ ដែលមានអ្នកបោះឆ្នោតគាំទ្រច្រើនជាងគេ នៅក្នុងប្រព័ន្ធអ៊ីនធើណេតថា ជាប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុត នៅលើពិភពលោក។ កាលពីពេលកន្លងទៅ Rough Guides ដែលជាក្រុមហ៊ុនជំនាញខាងទេសចរណ៍ មានស្នាក់ការនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានដាក់ការស្ទង់មតិមួយ នៅលើបណ្តាញសង្គម Twitter និង Facebook របស់ខ្លួន អំពីប្រទេសដែលមានភាពរួសរាយរាក់ទាក់ ជាងគេបំផុតលើពិភពលោក។ នៅក្នុងលទ្ធផលស្តង់មតិនេះ Rough
October 12, 2021 - សេដ្ឋកិច្ច
សិង្ហបុរីមានគម្រោងពង្រីកកម្មវិធីធ្វើដំណើរដោយគ្មានការចត្តាឡីស័ក ដោយរួមបញ្ចូលបុគ្គលដែលទទួលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូសពីប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ខណៈប្រទេសដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ មានការប្រុងប្រយ័ត្នដើម្បីបើកព្រំដែនឡើងវិញ។ ក្រសួងដឹកជញ្ជូនសឹង្ហបុរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រកន្លងទៅនេះថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញអាចធ្វើដំណើររវាងអាកាសយានដ្ឋាន Changi របស់ទីក្រុងនេះ និងអាកាសយានដ្ឋាន Incheon របស់កូរ៉េខាងត្បូង ដោយធ្វើតេស្ត Polymerase Chain Reaction (PCR) រកវីរុស Covid-19 ជំនួសឱ្យការធ្វើចត្តឡីស័កចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា។ គួរបញ្ជាក់ផងដែរថា សិង្ហបុរី ដែលជាមជ្ឈមណ្ឌលទេសចរណ៍និងកម្សាន្ត បានចាប់ផ្តើមកម្មវិធីស្រដៀងគ្នាសម្រាប់អ្នកទេសចរមកពីប្រទេសអាល្លឺម៉ង់ និងព្រុយណេកាលពីខែមុន ហើយកំពុងធ្វើការរួមបញ្ចូលសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ។ អ្នកដំណើរដែលបានចាក់វ៉ាក់សាំងដោយប្រើផ្លូវអាកាសខាងលើទាំងនេះ អាចចៀសផុតពីតម្រូវការធ្វើចត្តាឡីស័ក ប្រសិនបើការធ្វើតេស្ត (PCR) រកវីរុសកូវីដ-១៩ របស់ពួកគេបង្ហាញថាអវិជ្ជមាន៕
October 11, 2021 - សេដ្ឋកិច្ច
សហគ្រាសកាត់ដេរ និងស្បែកជើងជាង ៦៨% នៅក្នុងប្រទេសវៀតណាមត្រូវបានដាក់ទណ្ឌកម្មដោយអតិថិជនបរទេស ចំពោះការដឹកជញ្ជូនយឺតយ៉ាវ ដោយខ្លះបានលុបចោលការបញ្ជាទិញ និងទាមទារសំណង។ ការស្ទង់មតិមួយបានរកឃើញថាជាង ១២% នៃក្រុមហ៊ុនក្នុងស្រុកដែលមានអតិថិជនបរទេស លុបចោលនិងទាមទារសំណងសម្រាប់ការរំលោភកិច្ចសន្យា ខណៈដែល ២១% ទៀតបាននិយាយថា ពួកគេបានលុបចោលការបញ្ជាទិញដោយគ្មានការទាមទារផ្សេងទៀត។ ការស្ទង់មតិដែលធ្វើឡើងក្នុងខែកញ្ញាដោយ Vitas, Lefaso និងក្រុមការងារស្តីពីភាពជាដៃគូសាធារណៈនិងឯកជនបានរកឃើញថាស្ទើរតែពាក់កណ្តាលនៃក្រុមហ៊ុនឆ្លើយតបបាននិយាយថា ពួកគេបានដឹកជញ្ជូនទំនិញយឺតយ៉ាវដោយសារវិធានការគម្លាតសង្គម។ ជាលទ្ធផលអតិថិជនបរទេសមួយចំនួនបានផ្លាស់ប្តូរការបញ្ជាទិញរបស់ពួកគេទៅប្រទេសផ្សេង ហើយការផ្លាស់ប្តូរបែបនេះអាចបន្តក្នុងរយៈពេល ៥ ខែខាងមុខនេះ។ គួរឱ្យដឹងថា ការនាំចេញសម្លៀកបំពាក់និងវាយនភ័ណ្ឌបានធ្លាក់ចុះ ៩% ពីមួយខែទៅមួយខែ នៅខែកញ្ញាមកនៅត្រឹម ៣ ពាន់លានដុល្លារ។ យោងតាមសមាគមស្បែកស្បែកជើងនិងកាបូបវៀតណាម (Lefaso) បានឱ្យដឹងថា
October 11, 2021 - អាជីវកម្ម
គោលដៅទេសចរណ៍ដ៏ល្បីមួយនៅក្នុងទីក្រុងបាងកកគឺ “Safari World” បានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីបិទអស់រយៈពេល ៦ខែ ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩។ លោក Rit Kiewrucha នាយកគ្រប់គ្រងក្រុមហ៊ុន Safari World Plc មានប្រសាសន៍ថាឧទ្យាននេះបានប្រើវិធានការបង្ការជំងឺ កូវីដ-១៩ ដើម្បីធានាសុវត្ថិភាពដល់អ្នកទស្សនាទាំងអស់។ លោកបានបន្តថា ក្រុមហ៊ុនបានតំឡើងម៉ាស៊ីនស្គែនកំដៅ និងទឹកអាល់កុលលាងដៃសំលាប់មេរោគនៅច្រកចូលនៃតំបន់នីមួយៗ ខណៈតំបន់តាំងពិពណ៌សត្វបានកាត់បន្ថយចំនួនអ្នកទស្សនាមកត្រឹម ២,០០០ ក្នុងមួយជុំ (ពី ៥,០០០ ដើមក្នុងមួយជុំ) ដើម្បីរក្សាការរក្សាគម្លាតសង្គម។ លើសពីនេះ បុគ្គលិកទាំងអស់របស់សួនត្រូវបានចាក់វ៉ាក់សាំងពីរដង និងទទួលបានការធ្វើតេស្តមុនពេលមកធ្វើការ។ នាយកគ្រប់គ្រងក្រុមហ៊ុនរូបនេះបានបន្ថែមទៀតថា មុនពេលមានជំងឺរាតត្បាត ជាង ៨០%
October 11, 2021












