Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន សរុបជាង ១លាន៣០ម៉ឺនដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងបោសសម្អាតមីន នៅក្នុងខេត្តចំនួនពីររបស់កម្ពុជា ដែលនៅសេសសល់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង ធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នាស្ថានទូតជប៉ុនប្រចាំកម្ពុជា ដោយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងរបស់អង្គការសកម្មភាពកំចាត់មីនជប៉ុន(JMAS)។ តាមប្រសាសន៍របស់ឯកឧត្តមឯកអគ្គរាជទូត បានឱ្យដឹងថា ថវិកាជាង៦៥ម៉ឺនដុល្លារ ផ្តល់សម្រាប់គម្រោងបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១០០ហិកតា នៅខេត្តបន្ទាយមានជ័យ។ គម្រោងនេះ ក៏នឹងផ្តល់ការអប់រំអំពីការបញ្ជៀសពីហានិភ័យនៃគ្រាប់ មីនផងដែរ។ បន្ថែមពីនេះ កសិករនឹងទទួលបានឱកាសសិក្សាអំពីបច្ចេកទេសដាំដុះស្រូវ និងបង្កើតកសិដ្ឋានគំរូនៅលើទីតាំងដីដែលបោសសម្អាតមីនរួចរាល់។ ឯកឧត្តម

    February 6, 2025
  • សេដ្ឋកិច្ច

    ក្រុមហ៊ុនធំៗចំនួន ១៩ នឹងនាំយកឱកាសការងារថ្មីចំនួន ២០៣៤កន្លែង សម្រាប់ផ្ដល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ក្នុងវេទិកាការងារ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។ តាមការរបស់ទីភ្នាក់ងារជាតិ និងមុខរបរ វេទិកាការងារ ខាងលើនេះ ត្រូវបានរៀបចំឡើងដោយ NEA និងវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ដែលនឹងចាប់ផ្ដើមពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅក្នុងបរិវេណជាតិពាណិជ្ជសាស្រ្ត ដោយដាក់ពាក្យភ្លាម បានសម្ភាសភ្លាមៗ!

    February 5, 2025
  • សេដ្ឋកិច្ច

    ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយរាជរដ្ឋាភិបាល​​កម្ពុជា​បានដាក់​ផែនការ​ជំរុញការអភិវឌ្ឍ​គម្រោង​ប្រភពអគ្គិសនី​ថ្មី​ចំនួន ៣៦​គ​ម្រោ​ង​​ដែល​ភាគច្រើនជាប្រភព​ថាមពល​ស្អាត និងកកើតឡើងវិញ​ ក្នុង​នោះមាន​គម្រោង ចំនួន១៣​ មានអានុភាព​សរុប ​១២៧៥​មេ​ហ្កាវ៉ាត់កំពុង​សាងសង់ និង​២៣​គម្រោង​ទៀតមានអានុភាព​សរុប ​៥ ៩៥០មេហ្កាវ៉ាត់​ បានទទួលការអនុម័ត​​ឱ្យ​ធ្វើ​ការ​អភិវឌ្ឍក្នុងគោលដៅបង្កើនលទ្ធភាព​ពង្រីក​អានុភាព​ប្រភពថាមពល​កកើ​តឡើងវិញនៅកម្ពុជាឱ្យបានយ៉ាង​តិច​៧០​ភាគរយ នៅ​ក្នុង​​ល្បាយ​នៃ​ប្រភពអគ្គិសនី​​នាឆ្នាំ២០៣០ ។ ក្នុង​ពិធី​បិទសន្និបាត​របស់អាជ្ញាធរ​អគ្គិសនី​​កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥​ នៅសណ្ឋាគារ​ស៊ូហ្វីតែលភ្នំពេញភូគីត្រា​ឯកឧត្តម ​កែវ រតនៈ រដ្ឋ​មន្ត្រីក្រសួង​រ៉ែ​ និងថាមពល​ បានឱ្យដឹងថា ក្រ​សួង​រ៉ែ និង​ថាមពល ​​​កំពុង​តែជំរុញការងារ​លើប្រសិទ្ធ​ភាពថាមពល ការងារ​បង្កើន​ការ​ប្រើ​ប្រាស់​យាន​យ​ន្ត​អគ្គិ​ស​នី ការ​អនុញ្ញាតឱ្យ​ដំឡើង​ថាមពល​ពន្លឺព្រះអាទិត្យ​លើ​ដំបូល និងការដាក់​ចេញនូវ​យន្ត​ការ​វិញ្ញា​បនបត្រ​ថាម​ពល​កកើត​ឡើងវិញផងដែរ។ នៅត្រឹមខែតុលា​ឆ្នាំ២០២៤ អគ្គិសនី​កម្ពុជា ដែលជាសហគ្រាស​អគ្គិសនី​រដ្ឋ មានបុគ្គលិក​សរុប​​ចំនួន ៦ ២៣១​នាក់

    February 5, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ អំពីកំណើនការនាំចេញ លើវិស័យកាត់ដេរវាយនភណ្ឌ ក្នុងឆ្នាំ២០២៤ បន្តមានការកើនឡើង ទាំងទៅកាន់សហរដ្ឋអាម៉េរិក, សហភាពអ៊ឺរ៉ុប ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀតផងដែរ ក្នុងនោះរោងចក្រសហគ្រាស ក៏មានការកើនឡើងផងដែរ ដែលនាំឱ្យកំណើនការងារក្នុងស្រុកក៏បានកើនឡើងថែមទៀតផង សម្រាប់ឆ្នាំ២០២៤ បើធៀបជាមួយឆ្នាំ២០២៣។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានកាលពីពេលថ្មីៗនេះឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បើធៀបនឹងឆ្នាំ២០២៣ វិស័យកាត់ដេរមានការនាំចេញ ក្នុងរង្វង់ ២៣% ទៅ២៤% ទៅកាន់បណ្តាប្រទេសជាច្រើននៅលើសកលលោក ដូចជាទៅកាន់សហរដ្ឋអាម៉េរិក

    February 5, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។ គម្រោងវិនិយោគទាំង១២នេះ មានទុនវិនិយោគសរុបប្រមាណ ១៣៥លានដុល្លារអាម៉េរិក, អាចបង្កើតការងារបានចំនួនប្រមាណ ៧ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (ឧបករណ៍បរិក្ខារពេទ្យ, ផ្គុំនិងដំឡើងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ការកែច្នៃលោហធាតុ, ផលិតពិល, ផលិតគ្រោងសំណង់ពីលោហធាតុ, ឧបករណ៍ជាងគ្រប់ប្រភេទ, កាត់ដេរ ចាក់សម្លៀកបំពាក់និងជ្រលក់ពណ៌) និងមុខសញ្ញាវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១គម្រោង

    February 4, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យ ឧកញ៉ា ច័ន្ទ តារា អគ្គនាយកក្រុមហ៊ុន លីហ្វ៊ូដ និង លោក ហ្គារេត តាន់ នាយកគ្រប់គ្រងទូទៅ (Mr. Gareth Tan, Managing Director of Lee’s Food Service Ltd.) ព្រមទាំងសហការី

    February 4, 2025
  • សេដ្ឋកិច្ច

    ក្រុមហ៊ុននាំចូលអង្ករឈានមុខគេលំដាប់កំពូលចំនួន ៣ របស់ជប៉ុន ពិភាក្សាជាមួយកម្ពុជាដើម្បីជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។ តាមរយៈផេកផ្លូវការរបស់ ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា នាថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ រួមជាមួយអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុននាំចូលអង្ករឈានមុខលំដាប់កំពូលទាំង៣ របស់ជប៉ុន ក្នុងគោលបំណងជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុន។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមការងារជំរុញការនាំចេញ ក្នុងការពង្រីកការនាំចេញផលិតផលកសិកម្ម និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានាអង្ករកម្ពុជាអនុលោមតាមស្តង់ដានៃទីផ្សារអន្តរជាតិ ព្រមទាំងចក្ខុវិស័យដ៏ទូលំទូលាយនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការស្វែងរកឱកាសសហការនាពេលអនាគត។

    February 4, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងតាមបណ្តាញសង្គម នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា «ការនាំចេញស្រូវប្រចាំថ្ងៃ»បានវិលទៅរកប្រក្រតីភាពឡើងវិញ បន្ទាប់ពីបុណ្យចូលឆ្នាំចិន-វៀតណាមត្រូវបានបញ្ចប់។ (រូបតំណាង) ឯកឧត្តមអ្នកនាំពាក្យ បានបន្តថា ទំហំនាំចេញស្រូវនាពេលបច្ចុប្បន្ន គិតជាមធ្យមស្ថិតក្នុងចន្លោះពី២០០០០-២៥០០០តោនក្នុងមួយថ្ងៃ ដែលជាបរិមាណប្រហាក់ប្រហែលគ្នានឹងមុនពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ និងខ្ពស់ជាងមធ្យមភាគនៃបរិមាណប្រចាំកាលពីដើមខែមករា ឆ្នាំ២០២៥ ដែលមានទំហំត្រឹមតែ១០០០០តោនក្នុងមួយថ្ងៃ។ ឯកឧត្តម ឃឹម ហ្វីណង់ បានបន្តថា ទោះបីជាថ្លៃស្រូវអូអឹមស្ថិតក្នុងរង្វង់៨០០៛ ដដែលក៏ដោយ តែស្ថានភាពបែបនេះបានជួយកាត់បន្ថយសម្ពាធថ្លៃស្រូវនៅទីវាល និងជួយឱ្យមិនមានការរាំងស្ទះទីផ្សារលក់ចេញរបស់បងប្អូនកសិករយើងផងដែរ៕ ប្រភព៖ ក្រសួងព័ត៌មាន

    February 3, 2025
  • សេដ្ឋកិច្ច

    តាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានចំណូលជាង ៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ ក្នុងខែដំបូង ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ១៤៦,១៤០នាក់ កើន ២៦.៤៩% និងទទួលបានចំណូល ៦,៩០៣,៣៨០ដុល្លារអាមេរិក កើនឡើង ២៥.៥៦% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤។ ខែដំបូង ឆ្នាំ២០២៥ នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ២៩២,២៨០ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ

    February 3, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្មីៗនេះ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មុនអំឡុងពេលចូលឆ្នាំចិនវៀតណាមឆ្នាំ២០២៥នេះ ការបញ្ជាទិញភោគផលកសិកម្មពិសេសស្រូវមានសកម្មភាពយឺត និងបញ្ជាទិញតិច ដូចនេះ ប្រជាកសិករច្រូតហើយគួរកុំបង្ខំចិត្តលក់ភ្លាមៗ ដោយរក្សាទុកស្រូវក្នុងឃ្លាំងសិន ប្រសិនបើមានលទ្ធភាព ពីព្រោះតម្លៃស្រូវអាចនឹងល្អឡើងវិញក្រោយពេលចូលឆ្នាំចិនវៀតណាមនេះ ខណៈពេលនោះការបញ្ជាទិញអាចនឹងមានការកើនឡើងវិញដែរ។ ការណែនាំនេះ បានធ្វើឡើងបន្ទាប់ពីស្រូវអូអឹមបានធ្លាក់ថ្លៃកាលពីដើមខែមករា ឆ្នាំ២០២៥នេះមក។ យ៉ាងណាក៏ដោយ រដូវចូលឆ្នាំចិនវៀតណាមឆ្នាំ២០២៥នេះ ចាប់ពីថ្ងៃទី២៩ ហើយនឹងបញ្ចប់នៅដើមខែកុម្ភៈនេះហើយ។ ឧកញ៉ា ចាន់ សុឃាំង បានបញ្ជាក់ឡើងវិញថា សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាមុននេះ ជាប់ដៃប្រមូលទិញស្រូវចុងរដូវវស្សា ដោយរោងម៉ាស៊ីនកិនស្រូវខ្លះអស់ទុនហើយខ្លះអស់ឃ្លាំង ខណៈកាលពីដើមខែមករាស្រូវប្រាំងអូអឹមដើមដៃក៏មកដល់។ យ៉ាងណាក៏ដោយបន្ទាប់ពីរាជរដ្ឋាភិបាលទម្លាក់ទុនអោយខ្ចី រោងម៉ាស៊ីនកិនស្រូវចាប់ផ្តើមដើរប្រមូលទិញឡើងវិញហើយ។

    February 1, 2025