- Khmernote
- សេដ្ឋកិច្ច
(ភ្នំពេញ)÷ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងបរិវេណវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ វេទិកាការងារនេះ នឹងនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ២០៣៤ កន្លែង ពីក្រុមហ៊ុនធំៗ១៩ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ដើម្បីដាក់ពាក្យ និងសម្ភាសភ្លាមៗនៅមួយកន្លែងងាយស្រួល។ ក្រុមហ៊ុនធំៗទាំង១៩ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា៖ ម៉ាស្ទ័រស៊ុគីស៊ុប មីក្រូហិរញ្ញវត្ថុអរគុណ
February 10, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ កំពុងធ្វើការជាមួយ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីនាំយកផលិតផលខ្មែរមួយចំនួនមកតាំងបង្ហាញ និងលក់ដូរនៅលើផ្លូវថ្មើរជើង (Walk Street) ក្រោយសង្កេតឃើញថា ក្នុងសប្តាហ៍ទី២ មានភ្ញៀវអន្តរជាតិ និងប្រជាពលរដ្ឋកើនឡើងជាងសប្តាហ៍មុនទៅទៀត។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែល ឯកឧត្តម និងលោកជំទាវ ចុះពិនិត្យវឌ្ឍភាពនៃផ្លូវថ្មើរជើង (Walk Street) នារាត្រីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា ការដាក់ដំណើរផ្លូវថ្មើរជើង
February 10, 2025 - អាជីវកម្ម
នាយកក្រុមហ៊ុន Khmer Green Charcoal (KGC) បានថ្លែងថា ធ្យូងអនាម័យស្នាដៃកូនខ្មែរ មានសមត្ថភាពនាំចេញទៅបណ្តាប្រទេសផ្សេងៗជាច្រើនក្នុងរយៈពេលជាង១០ឆ្នាំមកហើយ ដោយសារធ្យូងនេះល្អសម្រាប់សុខភាពនិងបរិស្ថាន រក្សាបាននូវអនាម័យខ្ពស់ មិនផ្ទុះនិងមិនមានផ្សែងហ៊ុយ ជាពិសេសងាយស្រួលក្នុងការប្រើប្រាស់និងចំណេញថវិកា ។ លោក ជុំ វិចិត្រ នាយកក្រុមហ៊ុន Khmer Green Charcoal (KGC) ដែលមានទីតាំងស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ធ្យូងអនាម័យរបស់ក្រុមហ៊ុនបាននាំចេញទៅកាន់ប្រទេសជប៉ុន អាល្លឺម៉ង់ កោះតៃវ៉ាន់ និងប្រទេសកូរ៉េខាងត្បូង ជាច្រើនឆ្នាំមកហើយ ដោយសារតែធ្យូងប្រភេទនេះធានាបាននូវគុណភាព គ្មានជាតិគីមី ដែលកែច្នៃចេញពីសម្បកត្រឡោកដូង និងកាកសំណល់ជីវម៉ាសនានា
February 8, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនម៉ាក “BYD” បានសម្រេចបណ្ដាក់ទុនវិនិយោគក្នុងការបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា ដោយបានជ្រើសរើសទីតាំងនៅខេត្តព្រះសីហនុ ក្នុងចំនួនទឹកប្រាក់ដំបូង៣២លានដុល្លារអាមេរិក។ ប្រភពរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីពេលថ្មីៗនេះបានបញ្ជាក់ថា រោងចក្រផ្គុំដំឡើងរថយន្តមួយ ត្រូវបានបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។គម្រោងនេះនឹងផ្ដល់ការងារដល់ប្រជាពលរដ្ឋជាង២០០កន្លែង ។ គួររំលឹកថា តាមរយៈគម្រោងរោងចក្រផ្គុំដំឡើងរថយន្តនេះ នឹងធ្វើឱ្យកម្ពុជាមានរោងចក្រដំឡើងរថយន្តក្នុងស្រុកបន្ថែមមួយទៀត បន្ទាប់ពីរោងចក្រផ្គុំដំឡើងរថយន្តតូយ៉ូតារបស់ជប៉ុនបានបើកសម្ពោធដំណើរការ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា ពេលនេះក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD កំពុងសាងសង់រោងចក្រផ្គុំដំឡើងរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ហើយរោងចក្រនេះនឹងអាចរួចរាល់នៅចុងឆ្នាំ២០២៥នេះ
February 8, 2025 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា ដើម្បីសម្រួលដល់ការផ្ដល់សេវាជនភ្ញៀវទេសចរបរទេស កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវថ្នាលឌីជីថលសម្រាប់ការទិញសំបុត្រចូលទស្សនារមណីដ្ឋានអង្គរ ខណៈភ្ញៀវទេសចរបានបង្ហាញក្ដីរីករាយ និងពេញចិត្តចំពោះការដាក់ឱ្យដំណើរការនេះ។ ប្រធានសមាគមមគ្គុទេសទេសចរណ៍កម្ពុជា លោក ជ្រុន គឹមសេង បានបង្ហាញការគាំទ្រយ៉ាងខ្លាំង ចំពោះការដំណើរការលក់សំបុត្រចូលទស្សនារមណីយដ្ឋានតាមបច្ចេកវិទ្យាទំនើបនេះ ព្រោះបានធ្វើឱ្យភ្ញៀវទេសចរចំណាយតិច ចំណេញពេលវេលាច្រើន ជាពិសេសពួកគាត់អាចទិញសំបុត្រចូលទស្សនានៅកន្លែងដែលគ្រឹះស្ថានអង្គរបានដាក់គោលដៅ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងមានការរីកចម្រើនលើវិស័យប្រព័ន្ធឌីជីថល ដែលធ្វើឱ្យភ្ញៀវទេសចរអន្ដរជាតិពួកគាត់ពេញចិត្ដ ហើយចំពោះការដាក់ឱ្យដំណើរការនេះដែរ វាក៏បានជំរុញ និងជាការទាក់ទាញដល់ទេសចរអន្តរជាតិផងដែរ។ អ្នកនាំភ្ញៀវមកពីប្រទេសអុីស្រាអែល បានបង្ហាញនូវការពេញចិត្ត ចំពោះការដាក់ឱ្យដំណើរការនូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ តាមប្រព័ន្ធឌីជីថល ព្រោះការដាក់ឱ្យអនុវត្តនូវថ្នាលឌីជីថលនេះ ធ្វើឱ្យមានភាពងាយស្រួល និងចំណេញពេលវេលា។ ពួកគាត់ក៏បានបង្ហាញនូវភាពភ្ញាក់ផ្អើល
February 7, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅខែមករាឆ្នាំ២០២៥ ប្រទេសចិននៅតែឈរលំដាប់ទី១ ជាវិនិយោគិនបណ្ដាក់ទុនវិនិយោគច្រើនជាងគេនៅកម្ពុជា។ ក្នុងខែមករាកន្លងទៅថ្មីៗនេះ កម្ពុជាទទួលបានទុនវិនិយោគសរុប ៧៤៨លានដុល្លារអាមេរិក ក្នុងនោះមានប្រភពទុនវិនិយោគពីប្រទេសចិនប្រមាណ ៧៣,៣៥ភាគរយ ឬប្រមាណ ៥៤៨លានដុល្លារ ។ របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈបានឱ្យដឹងថា ក្នុងខែមករា កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៦៨គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីមានចំនួន ៦៤គម្រោង និងគម្រោងពង្រីកផលិតកម្មមានចំនួន៤គម្រោង ដែលគម្រោងទាំងនេះ មានទុនវិនិយោគចំនួន ៧៤៨លានដុល្លារ ។ ក្នុងចំណោមគម្រោងវិនិយោគទាំង៦៨គម្រោង សុទ្ធសឹងតែជាគម្រោងក្នុងវិស័យឧស្សាហកម្ម ។ក្នុងនោះខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគច្រើនជាងគេ ដែលមានរហូតដល់១៩គម្រោង ។បន្ទាប់មកខេត្តស្វាយរៀង ចំនួន១៣គម្រោង ,ភ្នំពេញ១០គម្រោង
February 7, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈប្រតិភូពីបណ្តាប្រទេសចំនួន ៩ ក្នុងសហភាពអឺរ៉ុប(EU) បង្ហាញអារម្មណ៍កក់ក្តៅ និងសុទិដ្ឋិនិយមកាន់តែខ្ពស់ ក្នុងការផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនពីប្រទេសរបស់ខ្លួន ឱ្យងាកមកពិចារណា និងពិនិត្យលទ្ធភាពក្នុងការដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពេលអញ្ជើញជួបពិភាក្សាការងារជាមួយ គណៈប្រតិភូអគ្គកុងស៊ុលកិត្តិយស នៃបណ្តាប្រទេសចំនួន ៩ ក្នុងសហភាពអឺរ៉ុប(EU) ដែលមានស្ថានកុងស៊ុលកិត្តិយស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ នាព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូកុងស៊ុលកិត្តិយស នៃបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប (European
February 7, 2025 - សេដ្ឋកិច្ច
លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យនាយកប្រតិបត្តិនៃអាជ្ញាធរចំណីអាហារ និងឱសថរបស់អារ៉ាប៊ីសាអូឌីត ពិចារណាលើការវិនិយោគកែច្នៃផលិតផលហាឡាល់នៅកម្ពុជាសម្រាប់ការនាំចេញ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្មីៗនេះ។ លោកជំទារដ្ឋមន្រ្តី បានលើកឡើងប្រសាសន៍ខាងលើនេះ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត Hisham bin Saad Aljadhey នាយកប្រតិបត្តិនៃអាជ្ញាធរចំណីអាហារ និងឱសថរបស់អារ៉ាប៊ីសាអូឌីត (Saudi Food and Drug Authority) នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នាព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
February 6, 2025 - សេដ្ឋកិច្ច
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានបញ្ជាក់តាមបណ្តាញសង្គម នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ថា រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន បានសម្រេចផ្តល់ជំនួយឥតសំណងជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់អង្គភាព CMAC ក្នុងការបោសសម្អាតមីននៃ “គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” (The China-Aided Cambodia Landmine Elimination Projection)មានថវិកាសរុបចំនួន ៤ ៤០០ ០០០ដុល្លារអាមេរិកសម្រាប់រយៈពេល១២ខែ (០១ មីនា ២០២៥-២៨ កុម្ភៈ ២០២៦) ដោយគាំទ្រកិច្ចប្រតិបត្តិការចំនួន ៧ខេត្តរួមមាន ខេត្តកំពង់ធំ សៀមរាប
February 6, 2025 - Boostrong
ប្ដីប្រពន្ធល្អ ឱ្យតែស្រលាញ់គ្នាខ្លាំងពិតប្រាកដ ដឹងតែបានឡានថ្មីពីប៊ូសស្រ្តងហើយ ប៉ុន្តែកុំភ្លេចចុះឈ្មោះចូលរួម មហាព្រឹត្តិការណ៍ “ប៊ូសស្រ្តង ប្ដីប្រពន្ធល្អកាន់ដៃឈ្នះឡាន” ថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 4ល្ងាចតទៅ។ ពិតជាអស្ចារ្យមែន ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង ដែលតែងតែរៀបចំមហាព្រឹត្តិការណ៍ធំៗ ផ្ដល់ភាពសប្បាយរីករាយ ផ្ដល់នូវក្ដីស្រលាញ់ និងផ្ដល់រង្វាន់ឡានជាច្រើនគ្រឿង ទាំងក្នុងវិស័យគុនខ្មែរ វិស័យកីឡារផ្សេងៗ និងចូលរួមលើកកម្ពស់ឱ្យតម្លៃស្រ្តីធំជាងគេ។ ហើយខែនៃក្ដីស្រលាញ់ 16 កុម្ភៈនេះ ប៊ូសស្រ្តងនឹងបង្កើតមហាព្រឹត្តិការណ៍ កាន់ដៃឈ្នះឡាន រដូវកាលទី២ ឱ្យប្ដីប្រពន្ធល្អគ្រប់រូបចូលរួមដោយសេរី ដើម្បីបង្ហាញពីក្ដីស្រលាញ់ពិត និងបង្កើនការយល់ចិត្តគ្នាកាន់តែខ្លាំងជាងមុន តាមរយៈការតស៊ូ ការចេះជួយសហការគ្នា។ ព័ត៌មានលម្អិតនៃការចូលរួមប្រកួត សូមតាមដាននៅលើផេកផ្លូវការ
February 6, 2025












