- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូននៅឆ្នាំ២០២៤ កន្លងមកនេះ បានរកចំណូលពីការលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនបានថវិកាប្រមាណ ១៨,៥១ លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ យោងតាមរបាយការណ៍របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចែកដល់អ្នកសារព័ត៌មាន និងមន្ត្រីដែលចូលរួមក្នុងសន្និបាតក្រសួងសារធាណការនាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ ក្រោមងធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ការងារដឹកជញ្ជូនផ្លូវគោកក្នុងឆ្នាំ២០២៤ ក្រសួងបានផ្តល់សេវាចុះបញ្ជីលិខិតអនុញ្ញាត និងអាជ្ញាបណ្ណផ្នែកដឹកជញ្ជូនផ្លូវគោក បានចុះបញ្ជីយានយន្តចំនួន ៣៧៣ ០៦៩គ្រឿង (ម៉ូតូ ៣១៧ ៧១២គ្រឿង និងរថយន្ត
January 22, 2025 - Boostrong
ហេងចូលហេងអ្នកវេងស្រេង ឱកាសពិធីបុណ្យចូលឆ្នាំចិន ប៊ូសស្រ្តងចែកអាំងប៉ាវ 5555 ក្នុងមហាព្រឹត្តិការណ៍ គាស់ប៊ូសស្រ្តងឈ្នះអាំងប៉ាវប្ដីល្អ ម៉ូតូថ្មី និងរង្វាន់លុយសុទ្ធជាច្រើនរង្វាន់ ហើយបន្តប្រកួតបីស្រ្តីឈ្នះម៉ូតូថ្មី នៅថ្ងៃទី26 មករា 2025 ចាប់ពីម៉ោង9 ព្រឹកតទៅ នៅបរិវេណផ្សាររាត្រី 24ម៉ោង លើមហាវិថីវេងស្រេង រាជធានីភ្នំពេញ។ ប៊ូសស្រ្តង ជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងដែលចិត្តល្អជាងគេ ដែលតែងតែបង្កើតមហាព្រឹត្តិការណ៍សប្បាយៗឈ្នះរង្វាន់ច្រើនៗជួយសម្រួលជីវភាព បង្កើនក្ដីស្រលាញ់ និងបង្ហាញភាពកតញ្ញូ ហើយថ្ងៃទី26 ខែមករានេះ ប៊ូសស្រ្តងរៀបចំមហាព្រឹត្តិការណ៍ដ៏ធំ 2 ក្នុងពេលតែ 1 ចាប់ពីម៉ោង 9ព្រឹក គាស់ប៊ូសស្រ្តងឈ្នះអាំងប៉ាវ រហូតដល់ 5ល្ងាច
January 22, 2025 - សេដ្ឋកិច្ច
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាល សម្រេចឯកភាពដំឡើងកញ្ចប់ថវិកាបន្ថែម រហូតដល់ ១៥០លានដុល្លារអាមេរិក ដើម្បីធានាចរន្ដការទិញស្រូវពីប្រជាកសិករ។ សម្ដេចបវរធិបតី បានប្រកាសបែបនេះ នៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « យើងមានវិធានការ ២ ដែលរាជរដ្ឋាភិបាលបានបញ្ចេញ វិធានការផ្ទាល់ និងវិធានការប្រយោល។ ឥលូវបើយើងនិយាយពីតម្លៃស្រូវឆ្នាំនេះ […..] ឆ្នាំទៅតាំងស្រូងអង្ករស…បានតម្លៃល្អ ឆ្នាំនេះធ្លាក់ចុះ
January 20, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីជំនាញអគ្គនាយកដ្ឋានកសិកម្ម លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងក្រុមការងារ បានចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងសំណេះសំណាលជាមួយម្ចាស់ដីស្រែក្នុងភូមិសាស្រ្តខេត្តកំពង់ធំ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋលេខាធិការបានជួបសំណេះសំណាលជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ១៦៨៨ ស្រុកស្ទោង
January 20, 2025 - Boostrong
ទិញប៊ូសស្រ្តងជួយគុនខ្មែរ ប៊ូសស្រ្តងរកឃើញម្ចាស់ឡានទី7 ហើយ គឺកីឡាករ ពុធ សំបូរ ក្នុងមហាព្រឹត្តិការណ៍គុនខ្មែរប្រកួតដណ្ដើមឡាន “Boostrong King of Fighters Kun khmer” កាលពីថ្ងៃទី18 មករា 2025 នៅខណ្ឌកំបូល រាជធានីភ្នំពេញ។ ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន នេះជាឡានទី7 ដែលប៊ូសស្រ្តងឱ្យគុនខ្មែរ មានតែក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តងប៉ុណ្ណោះ ដែលហ៊ានបង្កើតមហាព្រឹត្តការណ៍ដាក់ឡានឱ្យគុនខ្មែរប្រកួតដណ្ដើមយកមុនគេបង្អស់ និងច្រើនជាងគេ រហូតដល់ទៅ 7គ្រឿង។ ចំពោះបេក្ខភាពដណ្ដើមឡានទី7នេះ ប៊ូសស្រ្តងជម្រុះរកឃើញអ្នកខ្លាំង 4នាក់ ឡើងមកប្រកួតម៉ារ៉ាតុងដណ្ដើមឡាន គឺកីឡាករគុនខ្មែរ រិទ្ធី
January 20, 2025 - សេដ្ឋកិច្ច
រោងចក្រផលិតស្រោមដៃ របស់ក្រុមហ៊ុន HESTRA (Cambodia) Co., Ltd. បានបើកដំណើរការជាផ្លូវការនាថ្ងៃនេះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នេះ។ ពិធីសម្ពោធបើកឱ្យដំណើរការរោងចក្រនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា អញ្ជើញជាកិត្តិយសចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការ និងពីសំណាក់លោកជំទាវ Anna Hammargren ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំប្រទេសថៃ, លោក UEMATSU Hiroshi នាយកប្រតិបត្តិក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ, លោក
January 17, 2025 - សេដ្ឋកិច្ច
រោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាកល្បី Adidas តម្លៃ ៩០លានដុល្លារនៅកម្ពុជា នឹងបញ្ចប់ការសាងសង់ ហើយដំណើរការផលិតកម្មនៅពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នេះ។ បើតាមការបញ្ជាក់នៅលើផេក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់រោងចក្ររបស់ក្រុមហ៊ុន Sunfair Garment Co., Ltd. លើផ្ទៃដីទំហំប្រមាណ ៣៣ហិកតា ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប
January 17, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ សមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា ធុរជនកាណាដាប្រមាណ ៨០ក្រុមហ៊ុន នឹងមកកម្ពុជា ដើម្បីស្វែងរកដៃគូ និងឱកាសវិនិយោគ។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការរបស់ សមាគមឧកញ៉ាកម្ពុជា បានគូសបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ តំណាង លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក ដេវីដ វឺប្យូសស្គី ជាភារធារី និងលោក ម៉ែន ប៊ុនឡេង ជាប្រតិភូពាណិជ្ជកម្ម នៃការិយាល័យស្ថានទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា
January 17, 2025 - សេដ្ឋកិច្ច
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពន្យារកាលបរិច្ឆេទនៃការដាក់របាយការណ៍ប្រតិបត្តិការអាជីវកម្មមកនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។ នៅក្នុងសេចក្ដីជូនដំណឹង និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នឹងពន្យារកាលបរិច្ឆេទរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖
January 16, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន ការប្រមូលផលស្រូវប្រាំងនាឆ្នាំនេះមានកំណើនមួយខ្ពស់ ហើយស្រូវរបស់កសិករដាំដុះប្រភេទOMនោះកំពុងទទួលរងការចុះថ្លៃមួយទាបដែលធ្វើឱ្យកសិករបង្ហាញការមិនពេញចិត្ត តែរដ្ឋមន្រ្តីក្រសួងកសិកម្មបានថ្លែងថានឹងជួយដោះស្រាយជូនពលរដ្ឋ ហើយក្រសួងនឹងស្វាគមន៍បើកសិករចូលរួមក្នុងសហគមន៍កសិកម្មទំនើបដែលអាចជួយពួកគាត់បានច្រើន ក្នុងនេះទាំងកម្ចីប្រាក់ ក៏ដូចជាការជួយក្នុងការរកទីផ្សារជាដើម។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីស្ថានភាពស្រូវ និងការប្រមូលផលស្រូវប្រាំង កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ការប្រមូលផលស្រូវវស្សានាពេលនេះ បានចប់សព្វគ្រប់អស់ហើយ។ សម្រាប់ស្រូវប្រាំងវិញនឹងបន្តប្រមូលផលរហូតដល់ចុងខែ៣។សម្រាប់ស្ថានភាពផលិតស្រូវប្រាំងរបស់កម្ពុជានាឆ្នាំនេះបានច្រើនមែនទែន។ តាមធម្មតាស្រូវប្រាំងដែលមានចំនួន ៥០ម៉ឺនហិកតាទេ តែឆ្នាំនេះប្រជាពលរដ្ឋបានដាំដុះកើនឡើងរហូតដល់ ៧០ម៉ឺនហិកតាឯណោះ។សម្រាប់ទិន្នផលស្រូវប្រាំងនាឆ្នាំនេះមានរហូតដល់ប្រមាណ ៤លានតោន។ ទាក់ទិនទៅនឹងតម្លៃស្រូវត្រូវបានឯកឧត្តមរដ្ឋមន្រ្តីលើកឡើងថា តម្លៃស្រូវមានការធ្លាក់ចុះ ប៉ុន្តែមិនមែនធ្លាក់ថ្លៃទាំងអស់ទេ ពោលគឺទៅតាមប្រភេទក្នុងនេះដូចជាសែនក្រអូបដែលប្រជាកសិករដាក់លក់ក្នុងមួយគីឡូក្រាម១៣៥០រៀល គឺជាតម្លៃមួយនៅខ្ពស់ដដែល
January 16, 2025












