- Khmernote
- សេដ្ឋកិច្ច
ក្រសួងព័ត៌មាន កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា “ជាការពិត នៅពេលដែលតម្លើងនូវបន្ទាន់ពន្ធគយ ឬអត្រាពន្ធទៅលើផលិតផលដែលនាំចេញទៅនោះ ជាការពិត នៅពេលដែលតម្លើងអត្រាពន្ធ មានន័យថា ផលិតផលនឹងឡើងថ្លៃ ហើយដែលឡើងថ្លៃគឺនៅប្រទេសដែលជាប្រទេសគោលដៅ ឬជាប្រទេសនាំចូល” នេះជាការលើកឡើងរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងបទសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ជាតិកម្ពុជានាយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥។ លោកជំទាវរដ្ឋមន្ត្រី បានបន្ថែមថា៖ “ដូច្នេះការតម្លើងនេះ គឺអ្នកបញ្ជាទិញដំបូង និងប្រជាជននៅសហរដ្ឋអាមេរិក ដែលជាអ្នកប្រើប្រាស់ផលិតផលពីកម្ពុជា គឺជាអ្នកទទួលរងផលប៉ះពាល់ដំបូង ហើយផលប៉ះពាល់បន្ទាប់គឺកម្ពុជា ជាពិសេសគឺអ្នកដែលធ្វើធុរកិច្ចក្នុងវិស័យដូចជាវិស័យវាយនភណ្ឌ ស្បែកជើង សម្ភារសម្រាប់ធ្វើដំណើរជាដើម”។ បន្ថែមពីលើនេះ
April 4, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានស្នើឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចូលរួមចំណែកលើកកម្ពស់ ជំរុញ និង បំផុសចលនាដាំដុះ ចិញ្ចឹមសត្វ ផលិត កែច្នៃ និងអភិវឌ្ឍនូវផលិតផលគ្រប់ប្រភេទតាមគ្រួសារ សហគមន៍ បណ្ដុំអ្នកផលិត ប្រកបដោយគំនិតច្នៃប្រឌិត និងរស់រវើក ជាពិសេសការកែច្នៃផលិតផលកសិកម្មជាមូលដ្ឋាន ទៅជាម្ហូបអាហារ វត្ថុសិល្បៈ ឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុង និងក្រៅប្រទេស ដើម្បីជាការរួមចំណែកលើកកម្ពស់កម្រិតជីវភាពពលរដ្ឋខ្មែរគ្រប់រូបឱ្យកាន់តែល្អប្រសើរឡើង។ តាមរយៈសារលិខិត អបអរសាទរទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា
April 2, 2025 - សេដ្ឋកិច្ច
“កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកែច្នៃទំហំ ៣ ០០០តោនក្នុងមួយឆ្នាំនោះទេ”។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងកសិកម្មដដែលបានគូសរំលេចថា ក្នុងឆ្នាំ២០២៤ យើងផលិតបានគ្រាប់ស្វាយចន្ទីស្រស់ជិត៩០ ម៉ឺនតោន និងបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចជាង ៣ម៉ឺនតោន។ កម្ពុជានៅសល់សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីយ៉ាងហោចណាស់ ៥ម៉ឺនតោនទៀត ដែលនៅមិនទាន់ប្រើប្រាស់ឱ្យអស់លទ្ធភាពនៅឡើយ ។ឯកឧត្តមសង្កត់ធ្ងន់ថា ” គ្មានហេតុផលអ្វីដែលត្រូវព្រួយបារម្ភពីការមិនអាចផ្គត់ផ្គង់បរិមាណត្រឹមតែ ៣០០០តោនក្នុងមួយឆ្នាំ”។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងកសិកម្មជាការបំភ្លឺនិងកែតម្រូវឡើងវិញចំពោះព័ត៌មានចេញផ្សាយដោយវិទ្យុបារាំងអន្ដរជាតិ(RFI) ដែលបានដកស្រង់ពាក្យសម្ដីរបស់លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជានិយាយអំពីការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី។ “សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីអាចនឹងត្រូវបានពង្រីកបានគ្រប់ពេល ប្រសិនបើមានប្រសិនបើមានកិច្ចសន្យាធានាទិញច្បាស់លាស់ក្នុងតម្លៃខ្ពស់ពីទីផ្សារ និងមានផ្តល់ប្រាក់កក់មុន៥០ភាគរយ
April 2, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រថភ្លើងដឹកទំនិញខ្នាតធំទី១ ដែលភ្ជាប់ពីប្រទេសចិន ឡាវ ថៃ និង កម្ពុជានៃសេវាកម្ម Lancang – Mekong Express plus បានចេញដំណើរពីទីក្រុងគុនមីញ នៅថ្ងៃទី២៨ខែមីនា និងបាន មកដល់ទីក្រុងវៀងច័ន្ទន៍ប្រទេសឡាវ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ជាមួយនឹង ៣២កុងតឺន័រ។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា បានឱ្យដឹងបន្ថែមទៀតថា មួយកុងតឺន័រៗមានសរសៃអំបោះ នឹងត្រូវបានផ្ទេរបន្ថែមទៀតមកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជាតាមរយៈការដឹកជញ្ជូនតាមផ្លូវគោក។
April 1, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង និងគម្រោងបន្ថែមមុខសញ្ញាផលិតកម្មចំនួន ១គម្រោង ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ វិនិយោគកម្ពុជា។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។ តាមប្រភពព័ត៌មានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១០៤លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានប្រមាណ៤,៤ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (កែច្នៃឈើដាំដុះក្នុងស្រុកគ្រប់ប្រភេទ, ផលិតបរិក្ខារអគ្គិសនីបំភ្លឺនិងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ,
March 27, 2025 - Boostrong
ប្រវត្តិសាស្រ្តគុនខ្មែរមិនធ្លាប់មាន ប្រកួតដណ្ដើមកំណប់មហាសាលពីប៊ូសស្រ្តង តើក្នុងហិបកំណប់នោះមានអ្វី? តើនរណាជាអ្នកខ្លាំងក្លាយជាម្ចាស់កំណប់មុនគេបង្អស់? ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ឈ្នះកំណប់ប៊ូសស្រ្តង។ បេក្ខភាពដំបូង សោកស្ដាយ ធន់ វណ្ណា របូតឱកាសទទួលបានកំណប់គុនខ្មែរនៅបាត់ដំបង ដោយឡែកនៅបេក្ខភាព 2រូបទៀត ត្រូវប្រកួតជាមួយបរទេស ដើម្បីដណ្ដើមកំណប់គុនខ្មែរពីប៊ូសស្រ្តង គឺ៖ – កីឡាករ ហុងសុវណ្ណ ចាន់សុធី ប្រកួតថ្ងៃទី29 ខែមីនា ឆ្នាំ2025 នៅក្នុងពហុកីឡដ្ឋានខេត្ត ទីរួមខេត្តកំពត – កីឡាករ ខាំ កូនខ្លា ប្រកួតថ្ងៃទី5 ខែមេសា ឆ្នាំ2025 នៅក្នុងដីឡូត៍ខាងក្រោយសួនច្បារតេលា
March 27, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៩ខាងមុខ កំពង់ផែខេត្តព្រះសីហនុ នឹងមានទុនវិនិយោគប្រមាណជិត ១០០០ លានដុល្លារអាម៉េរិកបន្ថែមទៀត ខណៈដែលកំពង់ផែមួយនេះត្រូវការនូវទុនវិនិយោគដ៏ធំ ដែលយើងមិនត្រឹមតែធ្វើឱ្យវាជាកំពង់ផែអន្តរជាតិប៉ុណ្ណោះទេ តែយើងត្រូវរៀបចំឱ្យទៅជាតំបន់ភស្តុភាកម្មនៃប្រព័ន្ធឡូជីស្ទិកតំបន់តែម្តងដើម្បីបម្រើដល់សេចក្តីត្រូវការចំពោះមុខ។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីដូចនេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរនៅវិទ្យាល័យ ហ៊ុនសែន វាលរេញ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា សក្តានុពលខេត្តព្រះសីហនុនៅតែមានធំតទៅទៀត តែសក្តានុ ពលមួយនេះវាទាមទារនូវធនធានមនុស្សនៅនឹងកន្លែងជាពិសេស
March 26, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ចំនួន ៩ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៨៨៩ កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។ ឱកាសការងារថ្មីរាប់រយកន្លែងខាងលើនេះ នឹងត្រូវផ្ដល់នៅក្នុងវេទិកាការងាររបស់ NEA នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
March 25, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើឱ្យខេត្តជាំងស៊ូសាធារណរដ្ឋប្រជាមានិតចិន បង្កើតតំបន់កសិ-ឧស្សាហកម្មមួយ ដើម្បីផលិតវត្ថុធាតុដើមឬផលិតផលពាក់កណ្តាលសម្រេច សម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មនៅកម្ពុជា ខណៈកម្ពុជាមានធនធានធម្មជាតិគ្រប់គ្រាន់ ប៉ុន្តែបច្ចេកវិទ្យាសម្រាប់ធ្វើការផលិត ឬកែច្នៃនៅមានកម្រិតនៅឡើយ។ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូដឹកនាំដោយលោក ជីន សាងជីន អនុប្រធានមន្ទីរកិច្ចការបរទេសនៃខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានមតិស្វាគមន៍ និងលើកទ្បើងពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា និងចិនដោយរដ្ឋាភិបាលចិនតែងតែជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការបានថ្លែងអំណរគុណដល់រខេត្តជាំងស៊ូដែលជារឿយៗតែងតែជំរុញវិនិយោគិននៅក្នុងខេត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជាក់ស្តែង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសក្ខីភាពដ៏អស្ចារ្យមួយ ដែលបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនេះមានក្រុមហ៊ុនវិនិយោគរហូតដល់ទៅប្រមាណជិត២០០ ហើយក៏មានការបណ្តាក់ទុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយទៀតស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម
March 25, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកស្រី ឃី មុន្នី អគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានប្រាប់ក្រុមការងារអេបក្រសួងព័ត៌មាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះថា នៅចុងឆ្នាំ ២០២៥ ខាងមុខនេះ ក្រុមហ៊ុននាំចេញអង្ករនេះ រំពឹងថានឹងលក់ចែកចាយទៅកសិករ នូវប្រភេទស្រូវស្រងែក្រអូបមានរសជាតិឆ្ងាញ់ទិន្នផលខ្ពស់មានអត្តសញ្ញាណជារបស់ខ្មែរ។ ស្រងែក្រអូបដែលសុទ្ធធនអាកាសធាតុបានផលច្រើនបានពីររដូវក្នុង១ឆ្នាំ វាមានទីផ្សារដោយសារ គុណភាពរូបរាងរបស់អង្ករស្រឡូន មានភាពប្រណិតឆ្ងាញ់ជាង អង្ករអូអឹមរបស់វៀតណាម។ យ៉ាងណាក៏ដោយ លោកស្រី ឃី មុន្នី បានបញ្ជាក់ថាស្រងែក្រអូប មិនមែនជាប្រភេទអង្ករប្រណីតទេ។ ក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia
March 22, 2025












