- Khmernote
- សេដ្ឋកិច្ច
យោងតាមអគ្គនាយដ្ឋានគយ និង រដ្ឋាករកម្ពុជា បានអោយដឹងថា ការនាំចេញ -នាំចូល ទំនិញ របស់កម្ពុជាជាមួយដៃគូពាណិជ្ជកម្មទាំងអស់នៅក្នុង រយៈពេល ២ ខែដើមឆ្នាំ២០២៥ មានទឹកសរុប ប្រាក់ជាង ៩,៤ ពាន់លានដុល្លារអាមេរិក ខណៈទឹកប្រាក់នៃពាណិជ្ជកម្មទ្វេភាគី ជាមួយប្រទេសចិន បានគ្របដណ្តប់ជិត ៣០ ភាគរយ នៃចំនួនទឹកប្រាក់សរុប។ បើរំលឹកកាលពីរយៈពេល៧ខែដើមឆ្នាំ២០២៤ការធ្វើពាណិជ្ជកម្មកម្ពុជា-ចិន មានទំហំទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារ កើនឡើងជិត២ភាគរយធៀបទៅនឹង៧ខែដើមឆ្នាំ២០២៣។ ប្រទេសចិនបានបន្តឈរមុខគេក្នុងនាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាដោយមានទឹកប្រាក់ សរុប ២ ៦៦២,៧៣ លានដុល្លារ កើនឡើង ២១,១ ភាគរយ។ សូមរំលឹកទៀតថា
March 20, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក GIAFAR SAFAVERDI នាយកប្រតិបត្តិក្រុមហ៊ុន IKEA ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជាក្រុមហ៊ុនវិនិយោគផលិតគ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ធំមួយនៅក្នុងពិភពលោក បានលើកឡើងថា នេះជាលើកទី១ ដែលក្រុមហ៊ុន IKEA ចាប់ផ្តើមសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។ ការគូសបញ្ជាក់របស់នាយកប្រតិបត្តិខាងលើ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ។ ឆ្លៀតនាឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ជូនគណៈប្រតិភូពីគោលនយោបាយទាក់ទាញការវិនិយោគឯកជនរបស់កម្ពុជា និងវិធានការគាំទ្រនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យបរិយាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង បូករួមជាមួយកត្តាអំណោយផលផ្សេងៗទៀត។
March 20, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដ៏ទៃទៀតរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនផលិតចំណីសត្វចំនួន៦ រួមមានក្រុមហ៊ុនអិមភីក អេស៊ីអិមស៊ី (ខេមបូឌា), ក្រុមហ៊ុនបេតាហ្រ្គោ (ខេមបូឌា) ខមភេនី លីមីធីត, ក្រុមហ៊ុនអេហ្រ្គី-ម៉ាស្ទ័រ ខូអិលធីឌី, ក្រុមហ៊ុន ឌឹ ហឺស្ស ធីអិមអេច, ក្រុមហ៊ុន អេ អេន ធី ហ្វីដ
March 19, 2025 - សេដ្ឋកិច្ច
ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធីបតីក្នុងពិធីទទួលដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន ៥,០០០ តោន និងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ជំហានទី២ ចំនួន ២០០,០០០ តោន សម្រាប់ឆ្នាំ២០២៥-២០២៦ និងកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO., LTD និង ក្រុមហ៊ុន COFCO BIO-ENERGY CO., LTD។ ពិធីនេះ បានធ្វើឡើងនៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នាថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ។
March 17, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ ផលិតផលខ្មែរជាច្រើនមុន ត្រូវបានដាក់តាំងលក់សាកល្បង តាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី (PTT) ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) ក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ។ ការដាក់លក់នេះ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ តទៅ នៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ វេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០រសៀល នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី រាជធានី-ខេត្ដ ចំនួន១៩ ស្មើនឹង២៩ទីតាំង រួមមាន៖
March 17, 2025 - សេដ្ឋកិច្ច
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល ត្រៀមដើម្បីរៀបចំគោលនយោបាយ លើកទឹកចិត្តពិសេស ដល់វិស័យឯកជន ដែលវិនិយោគ ឬទាកទាញអ្នកវិនិយោគ បង្កើតជាខ្សែសង្វាក់ផលិតកម្ម ជាផលិតផលសម្រេច តួយ៉ាងផលិតជាធាតុបង្គំក្នុងស្រុក ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការនាំចូលពីក្រៅ១០០% ។ ក្នុងឱកាស អញ្ជើញបិទសន្និបាតប្រចាំឆ្នាំ លើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានលើកឡើង ពីបម្រែលបម្រួលពាណិជ្ជកម្មសេដ្ឋកិច្ចពិភពលោក ខណៈកម្ពុជា ពឹងផ្អែកទៅលើការនាំចេញច្រើន ដែលទាមទារ ឱ្យកម្ពុជាត្រូវពង្រឹង និងពិនិត្យវាយតម្លៃឡើងវិញ ព្រោះកត្តាពាណិជ្ជកម្ម
March 15, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កញ្ចប់វិនិយោគរបស់សហភាពអឺរ៉ុប រួមមានឥណទានរបស់ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) បូករួមជំនួយឥតសំណង និងជំនួយបច្ចេកទេសរបស់សហភាពអឺរ៉ុប នឹងជួយពង្រឹងវិស័យកសិកម្មនៅកម្ពុជា លើកកម្ពស់សន្តិសុខស្បៀង ធ្វើឱ្យខ្សែច្រវាក់តម្លៃផលិតផលដែលបានជ្រើសរើស កាន់តែមានភាពប្រកួតប្រជែង និងជំរុញដល់ការនាំចេញ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរួម នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា តាមរយៈទឹកប្រាក់វិនិយោគនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន១០០.០០០ នាក់ គ្រួសារមានដីធ្លីខ្នាតតូចចំនួន២៥.០០០ គ្រួសារ និងសហគ្រាសកសិកម្មចំនួន ៥០០ ដោយនឹងជួយ បង្កើនផលិតភាព និងការប្រកួតប្រជែង។ ជាមួយគ្នានេះ កញ្ចប់វិនិយោគនេះត្រូវបានគេរំពឹងផងដែរថានឹងជួយកែលម្អមន្ទីរពិសោធន៍ជាតិកសិកម្ម ពង្រីកហេដ្ឋារចនាសម្ព័ន្ធការងារកសិកម្មសំខាន់ៗ ដើម្បីលើកកម្ពស់សមត្ថភាពអនាម័យ និងភូតគាមអនាម័យរបស់កម្ពុជា ក៏ដូចជាគាំទ្រដល់ការសាងសង់ស្ពានមួយខ្សែនៅកោះខ្សាច់ទន្លា
March 15, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូមកពីក្រុមហ៊ុន ស៊ីភី (CP ALL Cambodia) ដើម្បីពិភាក្សាអំពីការដាក់លក់ផលិតផលខ្មែរកាន់តែច្រើននៅក្នុងផ្សារ 7-Eleven ។ កិច្ចប្រជុំនេះមានគោលបំណងបង្កើតកិច្ចសហការ ក្នុងការពង្រឹងសមត្ថភាព និងគុណភាពផលិតផលរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ឱ្យស្របតាមស្តង់ដារទីផ្សារ។ ក្រុមហ៊ុន CP ដែលដំណើរការផ្សារ 7-Eleven នៅកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការ ដាក់លក់ផលិតផលកម្ពុជា
March 13, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេល២ខែដើមឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេចបានប្រមាណ ៩.៤៤ ពាន់លានដុល្លារអាមេរិកពោលគឺកើនឡើង ១៦.៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤។នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ប្រភពដដែលបញ្ជាក់ថា ចាប់ពីខែមករាដល់ខែកុម្ភៈ កម្ពុជាបាននាំចេញទំនិញទៅបរទេសក្នុងតម្លៃ ៤ ៤៦០លានដុល្លារ គឺកើនឡើង ១១.៩ ភាគរយ ខណៈការនាំចូលមកវិញចំនួន ៤ ៩៨៧លានដុល្លាររ កើនឡើង ២០.៦ ភាគរយ។ របាយការណ៍បានគូសរំលេចថា អាមេរិក និងវៀតណាម គឺជាទីផ្សារធំសម្រាប់ការនាំចេញរបស់កម្ពុជា ។ ទីផ្សារសហរដ្ឋអាមេរិកមានទំហំនាំចេញចំនួន ១,៦២៦ លានដុល្លារ
March 13, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជាបានសម្រេចការនាំចេញអង្ករប្រមាណជាង១៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន ១០៦លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់គោលដៅចំនួន ៥១លើពិភពលោក តាមរយៈក្រុមហ៊ុននាំចេញចំនួន ៤៤ ក្នុងរយៈពេល ២ខែនៃឆ្នាំ២០២៥។ នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ ប្រភពដដែលបានបញ្ជាក់ថា អង្ករកម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ១៦ ៥០០តោន គិតជាទឹកប្រាក់មានចំនួន ១០.៤៧លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ បានចំនួន៧៣ ០៤៨តោន គិតជាទឹកប្រាក់មានចំនួន ៥៨.៥៣លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន៤ បរិមាណចំនួន ២៣ ២៩៧តោន គិតជាទឹកប្រាក់មានចំនួន ១៦.៦៦លានដុល្លារសហរដ្ឋអាមេរិក
March 12, 2025












