Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាថ្ងៃទី២២-២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំ ប្រតិភូសហព័ន្ធដំឡូងមីកម្ពុជា តំណាងដោយ ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមី ចូលរួមក្នុងជំនួបជាមួយសភាឧស្សាកម្មថៃ និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាលើការទិញលក់ផលិតផលដំឡូងមី និងពោតក្រហមពីកម្ពុជា ដោយមានការចូលរួមពីប្រតិភូកម្ពុជាចំនួន ១២រូប រួមមានតំណាងអគ្គនាយករងជំរុញពាណិជ្ជកម្ម តំណាងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម និងឧកញ៉ា ច្រាយ ស៊ុន ប្រធានសហព័ន្ធដំឡូងមី និងសហការី ព្រមទាំងតំណាងសភាឧស្សាហកម្មថៃ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់ប្រទេសថៃ ចំនួន ៣២រូប ផងដែរ។

    April 25, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ ចំនួន QR code សម្រាប់ទូទាត់ប្រាក់ ដែលបានស្នើនិងអនុញ្ញាតឱ្យដាក់នៅតាមបញ្ជ ទូទាត់ និងហាងទំនិញកើនដល់ជាង១,៥លានហើយ ខណៈការទូទាត់ឆ្លងដែនតាម KHQR Code ក៏បានពង្រីកកាន់តែទូលំទូលាយទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់។ ថ្លែងក្នុងសិក្ខាសាលាស្តីពី«ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថា គ្រឹះស្ថានធនាគារបានបើកគណនី និងផ្តល់ជា QR code ប្រមាណ១,៥លាន

    April 24, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី មានប្រជាពលរដ្ឋជិះរថយន្ដក្រុងដោយឥតគិតថ្លៃ រៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញចំនួន ៨៥៨៤៩នាក់ ដោយសន្សំថវិកាជូនពលរដ្ឋជាង ១លាន ៧សែនដុល្លារ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អាជ្ញាធររាជធានី ខេត្ត និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ បានចូលរួមរៀបចំតុបតែង ថែរក្សាសុខសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឱ្យដំណើរការទៅដោយសប្បាយរីករាយ និងមានសន្ដិសុខ សុវត្ថិភាព និងស្ថិរភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ

    April 21, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ត្រីមាសទី១ ឆ្នាំ២០២៥ កន្លងទៅនេះទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា ចិន សម្រេច​បានក្នុងទំហំទឹកប្រាក់​ជាង៤ពាន់លាន​ដុល្លារ ពោលកើនឡើង​ជាង២៦ភាគរយ បើធៀបនឹង​ឆ្នាំ២០២៤។ ក្នុងរយៈពេលដដែលនេះដែរ កម្ពុជា ទទួលបាន​គម្រោង​វិនិយោគ​ចំនួន១៧២ ជាមួយទុនវិនិយោគប្រមាណ២,៥ពាន់​លានដុល្លារអាម៉េរិក ដែលភាគច្រើន​ជាការវិនិយោគ​របស់ចិន។ យោងតាមទិន្នន័យ​របស់​​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ឱ្យ​ដឹង​ថា ក្នុងត្រីមាស​ទី​១ ឆ្នាំ​២០២៥ ​ការ​នាំ​ចូល នាំ​ចេញ​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​​ចិនមាន​ទឹក​ប្រាក់​សរុប ៤ ០៦៨,៦ លាន​ដុល្លារ គឺកើន​ឡើង ២៦,៧ ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៤ ដែល​មាន​ចំនួន ៣ ២១០,២៣ ​លាន​ដុល្លារ​។

    April 18, 2025
  • Boostrong

    ពិតជាអស្ចារ្យមែន ប៊ូសស្រ្តង ជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងដំបូងគេ ដែលរៀបចំមហាសង្រ្កាន្តខ្មែរដ៏ធំនៅក្រុងប៉ោយប៉ែត ធ្វើឱ្យបងប្អូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ សប្បាយខ្លាំង 3ថ្ងៃពេញ។ Boostrong សង្រ្កាន្តប៉ោយប៉ែត មានទាំងការប្រគំតន្រ្តីជួបកំពូល Idol ល្បីៗជាច្រើនរូប ការបាញ់ទឹក និងការចាក់ DJ តាំងពីថ្ងៃរហូតដល់យប់ ជាពិសេសរសជាតិប៊ូសស្រ្តង និយាយពីថា ឆ្ងាញ់ខ្លាំងជាងគេ ផឹក1កំប៉ុង មានកម្លាំងរាំលេងសប្បាយរហូតដល់ចប់កម្មវិធី។ ដូច្នេះឆ្នាំក្រោយបងប្អូនចង់ឱ្យ Boostrong ធ្វើសង្រ្កាន្តនៅខេត្តណា កុំភ្លេចគាំទ្រប៊ូសស្រ្តងឱ្យបានគ្រប់គ្នា។ បងប្អូនទិញប៊ូសស្រ្តង ផឹកប៊ូសស្រ្តង គឺមានចំណែកបង្កើតមហាសង្រ្កាន្តប៊ូសស្រ្តងក្នុងស្រុកខេត្តបងប្អូន។ ប៊ូសស្រ្តង រង្វាន់ច្រើន ឆ្ងាញ់ជាងគេ!

    April 17, 2025
  • Boostrong

    សង្រ្កាន្ត 3ថ្ងៃពេញនៅក្រុងប៉ោយប៉ែត ប៊ូសស្រ្តងត្រៀមឡានបាញ់ទឹកពពុះសាប៊ូជាច្រើនគ្រឿងឱ្យបងប្អូនជាតិ អន្តរជាតិ បានត្រជាក់ចិត្ត ត្រជាក់កាយ រាំលេងសប្បាយជាមួយ Idol ល្បីៗ អបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី14 15 និង16 ខែមេសា ឆ្នាំ2025 នៅលើមហាវិថីផ្សាររាត្រីទឹកពុះ ទល់មុខសណ្ឋាគារផ្កាយ5 ក្រុងប៉ោយប៉ែត។ ប៊ូសស្រ្តងសង្រ្កាន្តឆ្នាំថ្មី រាំលេងសប្បាយឱ្យណាណី គាស់ប៊ូសស្រ្តងត្រជាក់ៗផឹក និយាយពីថា ឆ្ងាញ់ខ្លាំង មានកម្លាំងរាំលេងក្រឡុកក្រុងប៉ោយប៉ែត បង្កើតអនុស្សាវរីយ៍ជាមួយបងប្អូនជនជាតិខ្មែរ និងអន្តរជាតិដែលមកចូលរួមលេងកំសាន្ត។ ដូច្នេះបងប្អូនអ្នកក្រុងប៉ោយប៉ែត កុំភ្លេចណាត់គ្នាឱ្យបានច្រើនមកលេងមហាសង្រ្កាន្តប៊ូសស្រ្តង ចាប់ពីម៉ោង 12ថ្ងៃត្រង់តទៅ។ បងប្អូនទិញប៊ូសស្រ្តង ផឹកប៊ូសស្រ្តង គឺមានចំណែកបង្កើតមហាសង្រ្កាន្តប៊ូសស្រ្តងក្នុងស្រុកខេត្តបងប្អូន។ ប៊ូសស្រ្តង

    April 9, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានត្រៀមបញ្ជូនឧបនាយករដ្ឋមន្ត្រី១រូប និងរដ្ឋមន្ត្រី១រូប ដឹកនាំការចរចាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធការដំឡើងពន្ធនាំចូល ដែលអាម៉េរិកដាក់ចេញជាមួយកម្ពុជា នាពេលថ្មីៗនេះ។ ការប្រកាសត្រៀមមន្ត្រីជាន់ខ្ពស់របស់កម្ពុជា ចូលរួមចរចាជាមួយសហរដ្ឋអាមេរិកខាងលើនេះ ធ្វើឡើងបន្ទាប់ពីនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ មេសា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នៅកម្ពុជា ផ្ទុះការភ្ញាក់ផ្អើល ជុំវិញការធ្វើស​ន្និសីទ ស្តីពីការបញ្ជាក់ការឆ្លើយតប របស់ប្រធានាធិបតី សហរដ្ឋអាមេរិក លើការដំឡើងពន្ធជាសកល ប្រមាណ៦០ប្រទេស ជុំវិញពិភពលោក ដែលលោកត្រាំ ហៅថា

    April 8, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់ថា វិស័យកសិកម្មកម្ពុជា បានសម្រេចបានលទ្ធផលគួរជាទីមោទនៈ និងបានប្រែក្លាយពីស្ថានភាពខ្វះស្បៀង មកជាការធានាបាននូវសន្តិសុខស្បៀងគ្រប់គ្រាន់ក្នុងប្រទេស និងការនាំចេញផលិតផល កសិកម្មរាប់លានតោនដែលរួមចំណែកយ៉ាងសំខាន់ ដល់ការធានាសន្តិសុខស្បៀងពិភពលោកថែមទៀតផង។ ថ្លែងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) និងកិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម នៅសណ្ឋាគារសាងគ្រីឡា ភ្នំពេញ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម រដ្ឋមន្ត្រៅ បានគូសរំលេចថា ក្នុងឆ្នាំ២០២៤ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ១៦,៧% នៃផលិតផលសរុបក្នុងស្រុក គិតជាតម្លៃបច្ចុប្បន្ន

    April 7, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការដាក់ពន្ធរបស់អាមេរិកដល់ប្រទេសចំនួន ១៨០ ប្រទេសរួមទាំងកម្ពុជាផង គឺដើម្បីទាញទៅរកការចរចាណាមួយនាពេលខាងមុខ ក្នុងគោលដៅផ្ដល់ផលប្រយោជន៍ដល់អាមេរិកខ្លួនឯង។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី បានបញ្ជាក់ថា កម្ពុជា ក៏បានផ្ញើលិខិតជូនប្រធានាធិបតីអាមេរិករួចហើយ ដើម្បីស្នើសុំការចរចាឡើងវិញ ចំពោះការអនុវត្តពន្ធរវាងប្រទេសទាំងពីរ។ តាមសារលិខិតផ្ញើជូនប្រធានាធិបតីអាមេរិក នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ថ្មីៗនេះ

    April 7, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្លែងក្នុងកិច្ចសម្ភាសពិសេស ចំពោះការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក លើទំនិញនាំចូលពីកម្ពុជា នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា «នៅក្នុងឆ្នាំ២០២៤ កន្លងមកនេះ នៅក្នុងជញ្ជីងពាណិជ្ជកម្មលើការនាំចូលរបស់ផលិតផលអាមេរិកមកកម្ពុជា ដែលមានបរិមាណប្រហាក់ប្រហែលជិត ៣០០លានដុល្លារនេះ បន្ទាត់ពន្ធខ្ពស់បំផុត ដែលយើងមានទៅ លើផលិតផលនាំចូល របស់សហរដ្ឋអាមេរិកមកកម្ពុជា គឺមានត្រឹមតែ ២៩.៤% នោះទេ មានន័យថាទាបជាង ៣៥% ដែលជាបន្ទាត់ពន្ធដែលមានជារួម លើផលិតផលនៃពាណិជ្ជកម្មដៃគូទាំងអស់ផងដែរ»។ ថ្នាក់ដឹកនាំក្រសួងខាងលើ បានបានឱ្យដឹងទៀតថា កម្ពុជានៅក្នុងនាមជាសមាជិក

    April 4, 2025