Khmernote
  • បុគ្គលជោគជ័យ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម NISHIMURA Yasutoshi សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមសមាជិករដ្ឋសភាជប៉ុន បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកបំពេញទស្សនកិច្ចជាថ្មីម្ដងទៀតនៅកម្ពុជា និងបានវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា នាគ្រប់ឱកាសដែលឯកឧត្តមមកទស្សនកិច្ចកម្ពុជា។ ឯកឧត្តមក៏បានបង្ហាញនូវការពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនងជប៉ុន-កម្ពុជា ដែលកាន់តែមានភាពរីកចម្រើន និងសកម្មបន្ថែមទៀតផងដែរ។ ឯកឧត្តម​សមាជិករដ្ឋសភាក៏បាន​គូសរំលេចអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ​ លើវិស័យការពារជាតិ និងសន្តិសុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អក្នុងក្របខ័ណ្ឌកងកម្លាំងថែរក្សាសន្តិភាព (PKO)

    May 5, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានអះអាងថា ប្រព័ន្ធធនាគារបន្ត​មានភាពរឹង​មាំ និងបានរួមចំណែកគាំទ្រការ​ស្តា​រ​ឡើងវិញនៃសកម្មភាព សេដ្ឋកិច្ច នៅដើម​ឆ្នាំ២០២៥ នេះ។ បញ្ជាក់កាលពីចុងសប្ដាហ៍កន្លងទៅនេះ ខណៈអញ្ជើញចូលរួមសម្ពោធ​ដាក់​ដំណើរការជាផ្លូវការទីស្នាក់ការកណ្ដាល ធនាគារ ហត្ថា ម.ក ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានថ្លែងថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានចំនួន ៩៤,៦ ប៊ីលានដុល្លារអាមេរិក (កើនឡើង ៧,៧%) ប្រាក់បញ្ញើអតិថិជន មានចំនួន​៥៨,៦ ប៊ីលានដុល្លារអាមេរិក (កើនឡើង ១៦,២%)

    May 5, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការចរចាបញ្ហាពន្ធគយ លើអតិរេកពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក គឺជារឿងដ៏ស្មុគស្មាញខ្លាំងបំផុត តែទោះបីជាយ៉ាងណាក៏ដោយ កម្ពុជា នឹងខិតខំធ្វើយ៉ាងណា មិនថាលំបាកយ៉ាងណា ត្រូវបន្តចរចាជាមួយអាម៉េរិក ដើម្បីការពារផលប្រយោជន៍ ពាណិជ្ជកម្ម សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ជាពិសេសសេដ្ឋកិច្ចកម្ពុជា ដែលពឹងផ្អែកលើការនាំចេញ។ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការនិងធ្វើការ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥

    May 1, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាបានជួបប្រធានតំណាងពាណិជ្ជកម្មរបស់អាមេរិករួចហើយ ដើម្បីការពារផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅទីតាំងកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០១ ខែ ឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្នភាពនៃការអនុវត្តការធ្វើពាណិជ្ជកម្មជាមួយប្រទសអាមេរិកមកដល់ម៉ោងនេះ មិនទាន់មានប្រទេសណាមួយនៅលើពិភពលោក បានចរចាត្រូវរឿងពាណិជ្ជកម្ម ការអនុវត្តពន្ធថ្មី ជាមួយអាមេរិកនៅឡើយនោះទេ

    May 1, 2025
  • Boostrong

    ប៊ូសស្រ្តងបន្តបេសកកម្មថ្មីបន្ថែមទៀតជួយគុនខ្មែរឱ្យកាន់តែខ្លាំង ល្បីរន្ទឺពេញសកលលោក ការប្រកួតម៉ារ៉ាតុនដណ្ដើមពានរង្វាន់ប្រាក់លាន អមជាមួយការប្រគំតន្រ្តីដ៏ធំពិសេសអស្ចារ្យ ជួបតារាចម្រៀង និង Rappers ជាច្រើនរូប ដែលជាកំពូល Idol ក្នុងចិត្តលោកអ្នក 2ថ្ងៃជាប់គ្នានៅខេត្តស្វាយរៀង។ ប៊ូសស្រ្តង រង្វាន់ច្រើន ឆ្ងាញ់ជាងគេ! Boostrong Kun Khmer Concert 2025 នឹងចាប់ផ្ដើមប្រកួតគុនខ្មែរនៅថ្ងៃសៅរ៍ ទី3 និងប្រគំតន្រ្តីនៅថ្ងៃអាទិត្យ ទី4 ឧសភា នៅរង្វង់មូល វិមានឯករាជ្យ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដូច្នេះបងប្អូន ត្រៀមណាត់គ្នាចូលរួមទស្សនាឱ្យបានច្រើនកុះករ ជាពិសេសញុំាប៊ូសស្រ្តង កុំភ្លេចពិនិត្យក្នុងក្រវិលកំប៉ុង ក្រែងមានសំណាងត្រូវរង្វាន់ធំពីប៊ូសស្រ្តង។

    May 1, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក CHEN Simon ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ នៅក្នុងឱកាសនៃជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពជម្រាបជូនដោយសង្ខេបអំពីក្រុមហ៊ុន ADATA Technology Co., Ltd.ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយ មានអាយុកាលជាង ៥៣ ឆ្នាំ។ ក្រុមហ៊ុនមានបុត្រសម្ព័ន្ធចំនួន ៥ ដែលបានចុះបញ្ជីនៅផ្សារភាគហ៊ុននៅកោះតៃវ៉ាន់

    April 30, 2025
  • សេដ្ឋកិច្ច

    ភ្នំពេញ, ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ – ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើជំនួបពិភាក្សាការងារជាមួយលោក ចាង ឆាវមីន (Zhang Chaomin) ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Infinite Capital Holding Company (ICAP) កាលពីរសៀលថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥។ ក្រុមហ៊ុន ICAP ដែលមានមូលដ្ឋាននៅទីក្រុងគ័ងចូវ និងទទួលបានការគាំទ្រពីរដ្ឋាភិបាលក្រុង បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យយានយន្តដែលប្រើប្រាស់ថាមពលថ្មី និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម (ស្វាយចន្ទី)។ ឯកឧត្តម ជា វុទ្ធី

    April 29, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយនៅលើ ផេកផ្លូវការឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន ប៊ី វ៉ាយ ឌី ខេមបូឌា ឯ.ក (BYD CAMBODIA CO.,

    April 28, 2025
  • សេដ្ឋកិច្ច

    នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Salem Mubarak Salem Al-Hadhyan នាយកប្រតិបត្តិ ក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ, លោកនាយកប្រតិបត្តិក្រុមហ៊ុនបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុនរបស់លោក​ មានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា​ ដែលនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកនាយកប្រតិបត្តិបានបញ្ជាក់ជូនសម្តេចបវរធិបតីថា

    April 26, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន បានប្រកាសពីការចុះហត្ថលេខា​លើអនុស្សរណៈ យោគយល់ស្តីពី កិច្ច​សហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូ​អរកូត​រវាង KHQR នៃប្រទេសកម្ពុជា និង JPQR នៃប្រទេសជប៉ុន ក្នុងគោល​បំណង​​បង្កើតក្របខណ្ឌតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថាកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង KHOR និង JPQR នេះ ត្រូវបានបែងចែកជា២ ដំណាក់កាល ដោយដំណាក់កាលទី១៖ ប្រជាជនកម្ពុជា​ដែល​​ប្រើប្រាស់ប្រព័ន្ធបាគងអាចធ្វើការស្កេន JPQR សម្រាប់ការទូទាត់នៅ​ប្រទេសជប៉ុន និងដំណាក់កាលទី២៖ ប្រជាជនជប៉ុន​អាចស្កេន KHQR សម្រាប់ ការទូទាត់នៅប្រទេសកម្ពុជាបាន។ ប្រភពដដែលបន្តថា ដើម្បីអនុវត្តកិច្ចសហការនេះ ធនាគារជាតិនៃកម្ពុជាបាន​ជ្រើស​យកធនាគារ អេស៊ីលីដា

    April 25, 2025