Khmernote
  • សេដ្ឋកិច្ច

    នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក YOSHIHISA Kainuma ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន MinebeaMitsumi Inc., និងសហការី ចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារផ្លូវការ​​ ពីថ្ងៃទី២៨-៣១​ ខែឧសភា​ ឆ្នាំ២០២៥​ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម និងបានសម្តែងការអរគុណយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការ និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនមីនេបៀកម្ពុជា-Minebea​ (Cambodia)។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្តេចបវរធិបតីអំពីវឌ្ឍនភាពនៃការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន

    May 29, 2025
  • សេដ្ឋកិច្ច

    (ភ្នំពេញ)៖ ឱកាសការងារថ្មីៗយ៉ាងតិច ៥៧៤កន្លែង នឹងផ្តល់ជូនយុវជន សិស្ស និស្សិត និងអ្នក​កំពុងស្វែរការងារ ក្នុងវេទិកាការងាររបស់​ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ព្រមទាំងឱកាសកម្មសិក្សាការងារនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ។ វេទិកាការងារនេះនឹងរៀបចំឡើងនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឆាប់ៗខាងមុខ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច នៅអគារទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមហ៊ុនធំៗចំនួន១០ ដែលចូលរួមក្នុងវេទិកាការងារនេះ រួមមាន៖ ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន ខូហ្វី (Kofi), ក្រុមហ៊ុន មហានគរ, ភោជនីយដ្ឋាន HAILA, ក្រុមហ៊ុន

    May 27, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកាលពីពេលថ្មីៗបានជូនដំណឹងផង និង​អំពាវនាវដល់ម្ចាស់កន្លែងកែច្នៃបឋម​សំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់​ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារដែលមានបំណងនាំចេញ​សំបុក​ត្រចៀកកាំ ទៅកាន់ប្រទេសចិន សូមមកដាក់ពាក្យស្នើសុំនៅទីស្តីការក្រសួង។ស្របគ្នានេះដែ​ប្រធានសមាគម​ត្រចៀក​កាំ​ខ្មែរ (KSA) បានបង្ហាញនូវក្តីរំពឹង​ខ្ពស់​ចំពោះទីផ្សារសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងសេចក្តីជូនដំណឹង ក្រសួងកសិកម្មបានបញ្ជាក់ថា ពិធីសារដើម្បីនាំចេញសំបុក​ត្រចៀកកាំពីកម្ពុជា ត្រូវបានចុះ​ហត្ថលេខា​ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជាជាមួយអគ្គរដ្ឋបាលគយ​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិនកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ក្រសួងកសិកម្មបានអំពាវនាវដល់ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះ​ថែរក្សាសត្វ​ត្រចៀក​កាំជាលក្ខណៈគ្រួសារដែលមាន​បំណងនាំ​ចេញសំបុកត្រចៀកកាំ ទៅកាន់ប្រទេសចិន សូមមកដាក់ពាក្យស្នើសុំ​នៅទីស្តីការក្រសួង ។ ក្រសួងបញ្ជាក់ថា បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អង្គភាពជំនាញនឹងធ្វើការ​ត្រួតពិនិត្យ និងវាយតម្លៃ ដោយអនុលោម តាមបទដ្ឋានបច្ចេកទេសពាក់ព័ន្ធដូច​មានកំណត់ក្នុងពិធីសារ និងសម្របសម្រួលជាមួយភាគីគយចិនដើម្បីនាំចេញ។ គប្បីជម្រាបជូនថា

    May 27, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក ចាវ ជានជីន អភិបាលក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិនបានអោយដឹងថា ភាគីចិនបានមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរទៀតនៅកម្ពុជា គឺទី១-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងទី២-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម។ យោងតាមប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអោយដឹងថា គម្រោងនេះបានលើកឡើងនៅក្នុងឱកាសដែលលោកអភិបាលក្រុងអ៊ូស៊ី បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាហើយបានចូលជួប ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅចុងសប្តាហ៍នេះ។ លោកអភិបាលក្រុងអ៊ូស៊ី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែបានផ្តល់ការគាំទ្រដល់កិច្ចដំណើរការនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានធ្វើឱ្យតំបន់សេដ្ចកិច្ចពិសេសនេះមានការរីកចម្រើនជាបន្តបន្ទាប់។ លោក ចាវ ជានជីន ក៏បានបង្ហាញនូវការប្តេជ្ញាក្នុងការបន្តជំរុញធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសនេះកាន់តែមានការរីកចម្រើនមួយកម្រិតទៀតតាមរយៈការខិតខំជំរុញឱ្យវិនិយោគិនចិន ពិសេសវិនិយោគិនមកពីខេត្តជាំងស៊ូ និងទីក្រុងអ៊ូស៊ី

    May 26, 2025
  • សេដ្ឋកិច្ច

    កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ កម្ពុជាបានប្រារព្ធពិធីអបអរសាទរ ការ ទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តំបន់​សេដ្ឋកិច្ច។ជាមួយនឹងសមិទ្ធផលទើបទទួលបាន តំបន់សេដ្ឋកិច្ច ពិសេស ដ៏មានសក្តានុពល ក៏រំពឹងថា នឹងទទួលបានក្រុមហ៊ុនពី៣០០ ទៅ៤០០ក្រុមហ៊ុន នឹងបោះជំហានចូលមកកាន់ទីនេះនៅពេលខាងមុខ។ ក្តីរំពឹងខាងលើបានពន្លេចឱ្យឃើញក្នុងជំនួបរវាងឯកឧត្តម ស៊ូ គុនលីង អភិបាល ខេត្ត​ជាំងស៊ូ ក្នុងដំណើរទស្សនកិច្ច​ខេត្តព្រះសីហនុ ជាមួយឯកឧត្តម​ ម៉ាង ស៊ីណេត​ អភិបាលខេត្តព្រះសីហនុ​កាលពីថ្ងៃទី២១ ខែឧសភា គឺនៅមុនមួយថ្ងៃនៃពិធីអបអរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបាន២០០ក្រុមហ៊ុន ជាមួយនឹងការផ្តល់ការងារចំនួនបីម៉ឺននាក់។

    May 24, 2025
  • Boostrong

    មិនធម្មតាមែន ប្ដីប្រពន្ធអ្នកកំពង់ចាម ទើបរៀបការថ្មីថ្មោង មកធ្វើការនៅភ្នំពេញបាន5ថ្ងៃសោះ ទិញប៊ូសស្រ្តងញុំា ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ 1គ្រឿងជាចំណងដៃធំ។ ម្ចាស់រង្វាន់ឡានថ្មីខ្លាញ់គោប៊ូសស្រ្តង ប្ដីឈ្មោះ ស៊ូ ទ្រី អាយុ 25ឆ្នាំ ធ្វើការសំណង់ និងប្រពន្ធឈ្មោះ សំបូរ សុម៉ាលី អាយុ 18ឆ្នាំ បច្ចុប្បន្នរស់នៅស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ស៊ូទ្រី បានប្រាប់ថា ខ្លួនទើបរកការងារធ្វើនៅភ្នំពេញបាន5ថ្ងៃ រីឯប្រពន្ធមិនទាន់មានការងារធ្វើទេ ហើយជីវភាពក៏កំពុងជួបការលំបាក ស្រាប់តែមានលាភធំ ទិញប៊ូសស្រ្តងញុំា 1កំប៉ុង ឈ្នះរង្វាន់ឡានថ្មីខ្លាញ់គោ ស្រែកហ៊ោឡើងភ្លាត់សម្លេងផ្អើលពេញការដ្ឋានសំណង់ និងបានបង្ហោះល្បីពេញហ្វេសប៊ុក។ ឥឡូវនេះ

    May 24, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី អបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយបងប្អូន​កម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់បិតត្រាង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បត៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ថា​ សម្តេច​បវរ​ធិបតី​សូម​អរគុណ​ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅរបស់​បងប្អូន​កម្មករ​ កម្មការនី​ និយោជក​ទាំង​អស់ និង​បាន​សម្តែ​ង​នូវ​សេចក្ដី​សោមនស្ស​រីករាយ​ដែលបាន​ជួប​សំណេះ​សំណាល​ជាមួយបងប្អូន​កម្មករ​ កម្មការនី​ នៅទីនេះ​ ហើយការជួបជុំបងប្អូនកម្មករនិយោជិត លើកនេះ គឺជាកំណត់ត្រាថ្មីក្នុងបរិមាណដ៏ច្រើនរហូតដល់ជាង ៣ម៉ឺននាក់ ព្រមទាំង​ចូលរួម​អបអរសាទរ​ដល់ការទទួលបាន​ក្រុម​ហ៊ុន​វិនិយោគ​ចំនួន​ ២០០​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​នេះ។ កំពុង​ដំណើរការ និងរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចជាតិ

    May 23, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ផ្លូវដឹកជញ្ជូនត្រង់ថ្មីមួយដែលភ្ជាប់កំពង់ផែ Wuxi របស់ចិន ជាមួយកំពង់ផែក្រុងព្រះសីហនុ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដោយរំពឹងថានឹងកាត់បន្ថយពេលវេលា និងការចំណាយប្រតិបត្តិការយ៉ាងច្រើន។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២១ ខែឧសភា។ ឯកអគ្គរដ្ឋទូត វ៉ាង បានសរសេរថា ការតភ្ជាប់ផ្ទាល់នេះត្រូវបានរំពឹងថានឹងកាត់បន្ថយ រយៈពេលដឹកជញ្ជូនពី ៧ ទៅ ១០ ថ្ងៃ និងកាត់បន្ថយ ការចំណាយប្រហែល ២០% ទៅ ៣០%

    May 21, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងចិន បានកើនឡើងដល់ជាង ៥.៦ ពាន់លានដុល្លារអាមេរិក ក្នុង​រយៈពេល៤ខែ​នៃឆ្នាំ​២០​២៥ ដោយបង្ហាញពីការកើនឡើងចំនួន២៧ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ និងគិតជា​ទឹកប្រាក់មានចំនួន​ ៤.៤៨ពាន់លានដុល្លារ។ នេះយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ.)។ ប្រភពដដែលបានកត់សម្គាល់ថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនបានធ្លាក់ចុះបន្តិច ក្នុងចំនួន ១.៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលមានទំហំសរុប ៤៧៨.៦៣ លានដុល្លារ។ ផ្ទុយទៅវិញ ការនាំចូលពីប្រទេសចិន​បានកើនឡើងដល់ចំនួន ៣០.៥ភាគរយ គិតជាទឹកប្រាក់ចំនួន ៥.២១ពាន់លានដុល្លារ។ របាយការណ៍ដដែលបានបញ្ជាក់ថាទិន្នន័យនេះបានគូសបញ្ជាក់ពីទំនាក់ទំនងសេដ្ឋកិច្ចដែលកំពុងកើនឡើងរវាងប្រទេសទាំងពីរ ដោយប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កម្ពុជា ជាប្រភពសំខាន់នៃទំនិញប្រើប្រាស់ វត្ថុធាតុ​ដើម

    May 20, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក វណ្ណ វិទ្យា អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង បានអញ្ជើញចូលរួមសន្និសីទផ្សព្វផ្សាយស្ដីអំពីឱកាសវិនិយោគនៅកម្ពុជា “Belt and Road: Cambodia’s Investment Opportunities Chongqing Promotional Symposium” ដែលបានរៀបចំដោយ Asia-Pacific Summit កាលពីពេលថ្មីៗនេះ នៅទីក្រុងឆុងឈីង ខេត្តហ៊ូណាន សាធារណរដ្ឋប្រជាមានិតចិន។ លោកអគ្គកុងស៊ុល បានឱ្យដឹងនាព្រឹកថ្ងៃទី១៩ ខែឧសភានេះថា សន្និសីទនេះរៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីការអភិវឌ្ឍជាបន្តបន្ទាប់ និងកាលានុវត្តភាពថ្មីៗនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍រវាងកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់

    May 19, 2025