បន្ទាប់ពីទទួលបាន ២០០ក្រុមហ៊ុន តំបន់​សេដ្ឋកិច្ច​ពិសេសក្រុង​ព្រះសីហនុ រំពឹង​ថា នឹងកើនឡើងពី ៣០០ ទៅ ៤០០​ ក្រុម​ហ៊ុន​នៅពេ​ល​ខាងមុខ
សេដ្ឋកិច្ច May 24, 2025 Khmernote

កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ កម្ពុជាបានប្រារព្ធពិធីអបអរសាទរ ការ ទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តំបន់​សេដ្ឋកិច្ច។ជាមួយនឹងសមិទ្ធផលទើបទទួលបាន តំបន់សេដ្ឋកិច្ច ពិសេស ដ៏មានសក្តានុពល ក៏រំពឹងថា នឹងទទួលបានក្រុមហ៊ុនពី៣០០ ទៅ៤០០ក្រុមហ៊ុន នឹងបោះជំហានចូលមកកាន់ទីនេះនៅពេលខាងមុខ។

ក្តីរំពឹងខាងលើបានពន្លេចឱ្យឃើញក្នុងជំនួបរវាងឯកឧត្តម ស៊ូ គុនលីង អភិបាល ខេត្ត​ជាំងស៊ូ ក្នុងដំណើរទស្សនកិច្ច​ខេត្តព្រះសីហនុ ជាមួយឯកឧត្តម​ ម៉ាង ស៊ីណេត​ អភិបាលខេត្តព្រះសីហនុ​កាលពីថ្ងៃទី២១ ខែឧសភា គឺនៅមុនមួយថ្ងៃនៃពិធីអបអរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបាន២០០ក្រុមហ៊ុន ជាមួយនឹងការផ្តល់ការងារចំនួនបីម៉ឺននាក់។

ប្រភពព័ត៌មានបានបញ្ជាក់ថា នៅក្នុងជំនួបជាមួយ​ឯកឧត្តម ស៊ូ គុនលីង អភិបាល ខេត្ត​ជាំងស៊ូ , ឯកឧត្តម​ ម៉ាង ស៊ីណេត​ អភិបាលខេត្តព្រះសីហនុ​បាន​ជម្រាបជូន ភ្ញៀវថា រាជរដ្ឋាភិបាល​បាន​បោះ​ទុន​វិ​និ​យោ​គលើ​ហេ​ដ្ឋា​រ​​ចនាសម្ព័ន្ធជាង ៣០០​លានដុល្លារអាមេរិក កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងព្រះសីហនុ មុនកូវីដ-១៩ រួម​ទាំ​ង​កា​រ​អ​នុវ​​ត្ត​គោល​ន​​យោ​បាយ ខ្សែក្រវាត់​ និងផ្លូវ ដោយផ្សា ភ្ជាប់នឹងយុទ្ធសាស្រ្តចតុកោណ និងយុទ្ធសាស្រ្ត​ប​ញ្ច​​កោ​ណ​ដំ​ណា​ក់​កា​លទី១នៃ រាជរដ្ឋា​ភិបាលទី៧នៃរដ្ឋសភា។

ចំណែកឯកឧត្តម ​ស៊ូ គុនលីន អភិបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន​ បានរំលឹកថា កាលពីឆ្នាំ២០២២ រដ្ឋបាល​​ខេត្តជាំងស៊ូ បានទទួលស្វាគមន៍​អភិបាលខេត្ត​ព្រះសីហនុ ក្នុងដំណើរទស្សនកិច្ច​នៅខេត្តជាំង​ស៊ូ ដែលកាល​នោះ​តំបន់​សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ មាន​ក្រុមហ៊ុនវិនិយោគចំនួន​១០០ ប៉ុណ្ណោះ ប៉ុន្តែមកដល់​ថ្ងៃនេះ តំបន់​សេដ្ឋកិ​ច្ចពិ​សេ​ស​​ក្រុងព្រះសីហនុមាន​ក្រុមហ៊ុន បានកើនឡើងដល់ចំនួន​២០០ក្រុមហ៊ុន។

ខេត្តជាំងស៊ូ ជាប់សមុទ្រភាគខាងកើតនៃប្រទេសចិន ប្រជាជន ៨៥លាននាក់ មា​នសេ​ដ្ឋកិ​​ច្ច​មា​ន​ការរីកចម្រើន ។ឯក​ឧត្តមអភិបាលខេត្តស៊ូជាំងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក​នៅពេលនេះ ក្នុ​ង​គោ​ល​បំ​ណ​ង​អ​នុ​វ​ត្ត​នូ​វ​កិ​ច្ច​ស​ហ​ប្រតិ​​ប​ត្តិ​កា​រ​លើ​គ​ម្រោ​ង​វិ​និយោគតំបន់សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ព្រោះគម្រោងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ​ជា​គម្រោ​ង​កិ​​ច្ចសហប្រតិបត្តិការ​រវាងចិន និងកម្ពុជា តាមរយៈគោលនយោបាយ ខ្សែក្រវាត់ និងផ្លូវ ហើយតំបន់​សេដ្ឋ​​កិ​​ច្ច​ពិសេសក្រុងព្រះសីហនុ ឯកឧត្តមសង្ឃឹមថានឹងទទួលបាន​ក្រុម​ហ៊ុន​ពី​៣០០ ទៅ៤០០ជាមិនខាន។

ឯកឧត្តម ​ ​ស៊ូ គុនលីន អភិបាលខេត្តជាំងស៊ូ បានលើកឡើងថា ឆ្នាំ២០២៥ គឺជាឆ្នាំផ្លាស់ប្តូរទេសចរណ៍ចិន និងកម្ពុជា ។ខេត្តជាំងស៊ូ និងខេត្ត​ព្រះសីហនុ មានភូមិសាស្ត្រដូចគ្នា ហើយបង្កើតបាននូវកិច្ចសហប្រតិបត្តិការជាមួយគ្នាលើ​វិស័យអប់រំ សុខាភិបា​ល ។ដោយឡែកដំណើរទស្សនកិច្ចនាពេលនេះ ក៏បាន​ផ្តោតសំខាន់​ទៅ​លើកា​រ​ងា​រម​នុស្ស​ធ​ម៌​ជួយដល់សាលា​បឋមសិក្សា និងអនុ​វិទ្យាល័យ​បិតត្រាំង ជាំងស៊ូ ព្រ​ម​ទាំ​ងបា​ន​នាំម​ក​​នូវ​ក្រុ​មគ្រូ​ពេ​ទ្យ​ស្ម័គ្រចិត្តខេត្ត​ជាំងស៊ូ ជួយពិនិត្យ​ព្យាបាល​ជំងឺបេះដូង និងជំរុញ​ប​ង្កើ​តមូ​ល​និ​ធិស​ប្បុ​រ​ស​ធម៌​ដើម្បីជួ​យគ្នាទៅវិញទៅមក ។​

សូមជម្រាបថា ខេត្តព្រះសីហនុ ត្រូ​វ​បានប្រមុខ​រាជរដ្ឋាភិបាល​សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​ប្រកាសជាខេត្ត​បញ្ចប់ការ​វាស់វែង​ដីធ្លី មានលក្ខណៈ​ជា​ប្រព័ន្ធ នឹង​បន្តចុះបញ្ជីក្បាលដី ដើម្បីត្រៀម​ចែកបណ្ណកម្មសិទ្ធិជូន​ពលរដ្ឋ​ជា​បន្តបន្ទាប់ ។​ សម្ដេច​បវរធិបតីបានគូសរំលេចថា ការ​បញ្ចប់​ការ​វាស់វែងដីធ្លីនៅក្នុង​ខេត្តព្រះសីហនុ នឹងអាចទាក់​ទាញ​ការ​វិនិយោគ​នៅក្នុងខេត្តព្រះសីហនុ​បន្ថែម​ទៀត ពីព្រោះ ​វិនិយោគិនដែលចូលមក​ស្វែងរកការ​វិនិយោគ​នៅក្នុងខេត្ត​ព្រះសីហនុ​នឹង​លែងបារម្ភថា ​ដីដែលខ្លួនវិនិយោគ​នឹង​មានបញ្ហា៕