ផ្លូវដឹកជញ្ជូនត្រង់ Wuxi-ព្រះសីហនុ ជួយសន្សំសំចៃពេលវេលា និងការចំណាយយ៉ាងច្រើន
សេដ្ឋកិច្ច May 21, 2025 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ផ្លូវដឹកជញ្ជូនត្រង់ថ្មីមួយដែលភ្ជាប់កំពង់ផែ Wuxi របស់ចិន ជាមួយកំពង់ផែក្រុងព្រះសីហនុ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដោយរំពឹងថានឹងកាត់បន្ថយពេលវេលា និងការចំណាយប្រតិបត្តិការយ៉ាងច្រើន។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២១ ខែឧសភា។

ឯកអគ្គរដ្ឋទូត វ៉ាង បានសរសេរថា ការតភ្ជាប់ផ្ទាល់នេះត្រូវបានរំពឹងថានឹងកាត់បន្ថយ រយៈពេលដឹកជញ្ជូនពី ៧ ទៅ ១០ ថ្ងៃ និងកាត់បន្ថយ ការចំណាយប្រហែល ២០% ទៅ ៣០% នៃថ្លៃប្រតិបត្តិការកំពង់ផែសរុប។

ការដាក់ឱ្យដំណើរការផ្លូវដឹកជញ្ជូនថ្មីនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដោយបង្កើនប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ និងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់អាជីវកម្មឡ៕

ប្រភព៖ ក្រសួងព័ត៌មាន