Khmernote
  • សេដ្ឋកិច្ច

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សូមអំពាវនាវឱ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយកើតឡើងរបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ។ សម្ដេចធិបតី នាយករដ្ឋមន្រ្តីមុននេះបន្តិចបានធ្វើការបង្ហោះសារនៅលើបណ្ដាញសង្គមផ្លូវការដោយមានខ្លឺមសារដូច្នេះថា៖ «ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ ÷ ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន និងស្នាក់នៅ ហូបចុក បណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែន។ ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់មកវិញ

    June 14, 2025
  • Boostrong

    រកឯណាបាន ទេវតាចារឱ្យមានប្រពន្ធល្អម្ដង2 ម៉ែដណ្ដឹងប្រពន្ធឱ្យ1ហើយ នាំមកលេងផ្ទះបានប្រពន្ធល្អ1ទៀតពីប៊ូសស្រ្តង ស្រែកហ៊ោផ្អើលពេញភូមិ។ ម្ចាស់រង្វាន់ប្រពន្ធល្អពីប៊ូសស្រ្តង ឈ្មោះ ជិន ពន្លឺ អាយុ25ឆ្នាំ និងគូដណ្ដឹងឈ្មោះ ឆោម ស្រីលីន អាយុ21ឆ្នាំ ធ្វើការរោងចក្រ បច្ចុប្បន្នរស់នៅភូមិក្រាំងត្រែង ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។ ប្អូនប្រុសពន្លឺ បានប្រាប់ថា ម៉ែទើបដណ្ដឹងប្រពន្ធឱ្យថ្មីៗ ពេលសម្រាកពីការងារនាំគូដណ្ដឹងមកលេងផ្ទះម្ដង ទិញប៊ូសស្រ្តងញុំា ត្រូវរង្វាន់ប្រពន្ធល្អ បាន888$ គុណនឹង2 ស្មើនឹង 1776$។ ទិញប៊ូសស្រ្តងរង្វាន់ច្រើន! ផឹកប៊ូសស្រ្តងឆ្ងាញ់ជាងគេ!

    June 13, 2025
  • Boostrong

    ឈ្នះលុយសុទ្ធ 10000$ ភ្លាមៗ គ្រាន់តែចុះឈ្មោះប្រកួតបីបុរស ក្នុងព្រឹត្តិការណ៍ “ប៊ូសស្រ្តង ទិវាគុណឪពុក” ប្រកួតថ្ងៃអាទិត្យ ទី15 ខែមិថុនា ឆ្នាំ2025 ចាប់ពីម៉ោង 4រសៀល នៅបរិវេណដីឡូតិ៍ក្បែរវត្ដស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ។   របៀបប្រកួត តម្រូវឱ្យបុរសបីបុរស ឬស្រ្តីបីបុរស ដោយអាចបីមិត្តភក្ដិ បងប្អូនប្រុស ក្មួយប្រុស អ៊ុប្រុស ឪពុក ពូ ដែលមានអាយុ 18ឆ្នាំឡើង បីយូរជាងគេឈ្នះរង្វាន់កូនល្អ 1ម៉ឺនដុល្លារ ម៉ូតូថ្មី និងសម្ភារៈមានតម្លៃជាច្រើនទៀតពីប៊ូសស្ត្រង។ ជាពិសេស ព្រឹត្តិការណ៍នេះ

    June 12, 2025
  • សេដ្ឋកិច្ច

    ក្នុងខែឧសភា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ គម្រោងវិនិយោគចំនួន ៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ ៨១៦លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នេះបើយោងតាមការចុះផ្សាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នេះ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា «ក្នុងខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥៩គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណ៨១៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៤៤ពាន់កន្លែង»។ ជាមួយគ្នានេះដែរ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន៣៨គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២១គម្រោង។ ក្នុងខែឧសភា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៣៤គម្រោង

    June 10, 2025
  • សេដ្ឋកិច្ច

    ក្រុមហ៊ុនចិន ចំនួន ២ ចុះកិច្ចព្រមព្រៀងទិញដំណាប់ស្វាយកម្ពុជា ចំនួន ២០ ០០០តោន (២០២៥-២០២៧) និងទុរេនកម្ពុជា ចំនួន ១៥ ០០០តោន (២០២៥-២០២៦) ពីកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ថ្មីៗនេះ។ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង

    June 9, 2025
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គ្រឹះស្ថានអង្គរបានប្រកាសឱ្យដឹងថារយៈពេល៥ខែនៃឆ្នាំ២០២៥ ការ​លក់បណ្ណចូលទស្សនាក្នុង​តំបន់អង្គរ​រក​ចំណូលបានជាង ២៤លាន​ដុល្លារអាមេរិក ជាមួយចំនួនភ្ញៀវទេសចរបរទេស៥២៧ ​៥៧៧នាក់ ។ក្នុងនេះគិតជារួម​ទេសចរអាមេរិកបានឈរនៅលេខរៀងទី១ ខណៈក្នុង​ខែឧសភាវិញ ទេសចរចិនបានឈរនៅលំដាប់ទី១។ តាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរបានបញ្ជាក់ថារយៈពេល៥ខែនេះភ្ញៀវទេសចរអន្តរជាតិ​ចូល​ទស្សនា​អង្គរចំនួន ៥២ ៧៦៧​នាក់ កើនឡើង ១១,៧១ភាគរយ ធៀបនឹងឆ្នាំ២០២៤ និងរកចំណូល​បានចំនួន ២៤ ៥៦៩ ០២៤ដុល្លារអាមេរិក កើនឡើង ១០,៦៤​ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ ដោយឡែកសម្រាប់ក្នុងខែឧសភាមានភ្ញៀវទេសចរអន្តរជាតិទិញបណ្ណចូលទស្សនាអង្គរ មានចំនួន ៥២ ៧៦៧នាក់ បើធៀបនឹងខែឧសភា ឆ្នាំ២០២៤ កើនឡើងជាង ៣ភាគរយ និងរកចំណូលបានចំនួន

    June 6, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៤៤ ១៩៩ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៨ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៦០ ៧៣២ តោន គិតជាទឹកប្រាក់ចំនួន ១២៦.៧៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៩០ ៦៦៥ តោន គិតជាទឹកប្រាក់ចំនួន ៥៣.២៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន

    June 4, 2025
  • សេដ្ឋកិច្ច

    នារសៀលថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅ Factory Phnom Penh លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រិនស្រ្តី (AWE) BizFest” ដែលរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ លោកស្រីភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប។ លោកជំទាវរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះស្ថានទូតសហរដ្ឋអាម៉េរិក សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និង Impact Hub

    June 3, 2025
  • សេដ្ឋកិច្ច

    យោងតាមសេចក្ដីប្រកាសព័ត៌មាន​ក្រោយកិច្ច​ប្រជុំ​លើកទី១៦ ​របស់ក្រុមការងារជំរុញការ​វិនិយោគខេត្តព្រះសីហនុ​បាន​ឱ្យដឹងថា​ គិតចាប់តាំងពី​ឆ្នាំ២០២៤ រហូតដល់​ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមការងារជំ​រុញ​ការ​វិ​និ​យោ​គ​ក្នុ​ង​ខេ​ត្តព្រះ​សីហនុ បានសម្រេចជា គោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៩៧ គម្រោង មា​នទុ​ន​វិនិយោគប៉ាន់​ស្មានសរុប ៧០២៩ លានដុល្លារអាម៉េរិក និងប៉ាន់ស្មានអាចបង្កើតការងារ ៥៣ ១៨៧ កន្លែង។ កិច្ចប្រជុំ​ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែឧសភា ក្រុមការងារ​ជំរុញការ​វិនិយោគខេត្តព្រះសីហនុ​ក៏បាន​សម្រេច​ជា​គោលការណ៍​លើក​ទឹកចិត្ត​ដល់​គម្រោង​វិនិយោគចំនួន​១០​ មានទុន​វិនិយោគ​ប៉ាន់​ស្មាន សរុប​១៥៤លានដុល្លារ ដែ​ល​នឹងអាច​បង្កើតការងារ​បាន​ប្រមាណ​ ១ ១៨៧កន្លែង ។ គម្រោង​វិនិយោគទាំងនោះរួមមាន គម្រោ​ង​ពា​ក់​ព័ន្ធ​នឹង​​អគារជាប់គាំង​ចំនួន​៤​ គម្រោង​ថ្មីចំនួន​៤ គម្រោង​ពង្រីក​ចំនួន​១ និងគម្រោងមានស្រាប់​ចំនួន​១ ។ គម្រោង​វិនិយោគទាំង​១០ដែល ទទួលបាន​ការ​​លើកទឹកចិត្តពីរាជរដ្ឋាភិបាល​

    May 30, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ Deng Minghui ប្រធានក្រុមហ៊ុន Shinto Holdings Inc., និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងឱកាសជំនួប, លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលសម្តែងការគួរសម និងពិភាក្សាការងារ។

    May 30, 2025