- Khmernote
- សេដ្ឋកិច្ច
ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញផ្ដល់ការលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតម៉ាកយីហោល្បីៗរបស់ប្រទេសចិន ពិចារណាក្នុងការវិនិយោគនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ចសង្គម សម្រាប់តំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិក (អេស្កាប់) បានជំរុញបែបបនេះខណៈដែលឯកឧត្ដមតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ផ្តល់បទសម្ភាសន៍មួយដោយផ្ទាល់ជាមួយគណៈកម្មការរៀបចំ មហោស្រពម៉ាកយីហោចិនលើកទី១៩ ឆ្នាំ២០២៥ នៅទីក្រុងស៊ិនជិន ប្រទេសចិន នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ នេះ នៅទីក្រុងស៊ិនជិនរបស់ប្រទេសចិន។ ក្នុងកិច្ចសម្ភាសន៍នោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានផ្ដល់តម្លៃចំពោះម៉ាកយីហោ របស់ប្រទេសចិន ដែលបាននិងកំពុងមានការប្រកួតប្រជែង និងផ្តល់នូវទំនុកចិត្តខ្ពស់ជូនដល់ ប្រជាជននៅជុំវិញពិភពលោក ដោយក្នុងនោះ
August 9, 2025 - Boostrong
រំជួលចិត្តណាស់ វីរៈកងទ័ព ទេព ម៉ាឡា បានពលីជីវិត ដោយបានដកទង់ជាតិសៀមពីភ្នំទ្រព្យ។ ក្រុមហ៊ុនប៊ូសស្រ្តង សូមគោរពដឹងគុណនូវភាពអង់អាចក្លាហាន និងការលះបង់ដ៏ធំមួយនេះ បានឧបត្ថម្ភ ១០លានរៀល ដើម្បីជួយសម្រួលបន្ទុកខ្លះដល់ក្រុមគ្រួសារ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារវីរៈកងទ័ព ទេព ម៉ាឡា ដែលបានបាត់បង់កូនប្រុសល្អ ប្ដីល្អ ប៉ុន្តែការពលីមួយនេះ កូនខ្មែរគ្រប់រូបនឹងចងចាំជានិច្ច។ ទឹកដីខ្មែរ ត្រូវតែមានទង់ជាតិខ្មែរ! ប្រសិនបើបងប្អូនចង់ចូលរួមជួយវីរៈកងទ័ពរបួស និងពលី បងប្អូនអាចចូលរួមជាមួយយុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល។ បងប្អូនខ្មែររួមគ្នាគាំទ្រផលិតផលខ្មែរ ឈប់គាំទ្រផលិតផលថៃ។ ខ្មែររួមគ្នាតែមួយ ខ្មែរខ្លាំង!
August 7, 2025 - Boostrong
ទឹកចិត្តល្អណាស់ ក្រុមហ៊ុនប៊ូសស្រ្តង មិនឱបដៃឈរមើលទេ ជួយហើយជួយទៀតដល់បងប្អូនភៀសសឹក រហូតឥឡូវស្ងាត់សង្រ្គាម ក៏បន្តជួយវីរៈកងទ័ពរបួស និងពលីឈាមស្រស់ សាច់ស្រស់ការពារបូរណភាពទឹកដីខ្មែរ។ ដើម្បីជាការដឹងគុណដ៏ធំធេងរបស់វីរៈកងទ័ព ក្រុមហ៊ុន ប៊ូសស្ត្រង បានឧបត្ថម្ភ ១០លានរៀល ដល់គ្រួសារលោកអនុសេនីយ៍ឯក ចឹក ឆុន អាយុ ៤៥ឆ្នាំ ដែលបានពលីក្នុងសមរភូមិ ដោយសារផ្សែងពុលរបស់ទ័ពឈ្លានពានសៀម។ ហើយថវិកានេះ នឹងជួយសម្រួលបន្ទុកខ្លះដល់ភរិយារបស់លោក ចឹក ឆុន ក្នុងការចិញ្ចឹមបីបាច់កូនៗតែម្នាក់ឯង។ ប្រសិនបើបងប្អូនចង់ចូលរួមជួយវីរៈកងទ័ពរបួស និងពលី បងប្អូនអាចចូលរួមជាមួយយុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល ដោយទិញប៊ូសស្រ្តង ១កំប៉ុង
August 6, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅអំឡុងពេល៣ថ្ងៃខាងមុខនេះ សហរដ្ឋអាមេរិកនឹងអនុវត្តការយក ពន្ធបដិការពីកម្ពុជាត្រឹម ១៩ភាគរយចំពោះរាល់មុខទំនិញនាំចេញពីកម្ពុជា ចូលទៅទីផ្សាររបស់អាមេរិក។ ការអនុវត្តពន្ធថ្មីនេះ គឺជាការបន្ធូរបន្ថយកម្រិតអត្រាច្រើនខណៈ មុននេះបានអនុវត្តក្នុងកម្រិត៤៩ភាគរយ ដែលវាបានបង្កើតកម្លាំងមួយផ្តល់ សន្ទុះចំពោះសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១សីហាឆ្នាំ២០២៥ បានបង្ហាញសេចក្តីសង្ឃឹមថា ជាមួយអត្រាពន្ធ១៩ភាគរយនេះ នឹងធ្វើឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន និងថែរក្សារោងចក្រនៅ កម្ពុជាឱ្យនៅស្ថិតស្ថេរ ព្រមទាំងមានលទ្ធភាពពង្រីករោងចក្របន្ថែមទៀត តាមរយៈការទាក់ទាញវិនិយោគិនថ្មីមកបន្ថែម។ អត្រាពន្ធបដិកាថ្មីនេះ ជាកម្រិតល្អមួយជួយឱ្យកម្ពុជា កាន់តែមានមធ្យោបាយទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន និងជំរុញឱ្យបរិយាកាសធ្វើពាណិជ្ជកម្មកាន់តែល្អជាងមុន ធ្វើជាចន្ទល់សេដ្ឋកិច្ចជាតិដ៏រឹងមាំ។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថាពន្ធនាំចូល
August 5, 2025 - Boostrong
ប្រទេសជួបសង្រ្គាម គ្មានក្រុមហ៊ុនថៃណាមួយមកជួយខ្មែរឡើយ មានតែក្រុមហ៊ុនខ្មែរទេដែលជួយហើយជួយទៀត ខ្មែរជួយខ្មែរ ដូចក្រុមហ៊ុនប៊ូសស្រ្តងអ៊ីចឹង។ ឥឡូវនេះប៊ូសស្រ្តងបានបង្កើត យុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១,000,000,000៛ ជួយគ្រួសារកងទ័ពរបួស និងពលី។ ដូច្នេះបើបងប្អូនចង់ចូលរួមយុទ្ធនាការនេះ បងប្អូនគ្រាន់តែទិញប៊ូសស្រ្តង ១កំប៉ុង ដូចបានជួយកងទ័ពផ្ទាល់ ១,០០០៛ ផងដែរ។ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង ជាផលិតផលខ្មែរពិត ១០០% ហើយក៏ជាក្រុមហ៊ុនចិត្តល្អ តែងតែជួយខ្មែរលើគ្រប់វិស័យ ជាពិសេសអំឡុងពេលសង្រ្គាមពីការឈ្លានពានរបស់ទាហានថៃ ក្រុមហ៊ុនប៊ូសស្រ្តងបានជួយដល់បងប្អូនខ្មែរភៀសសឹកយ៉ាងច្រើន ដូចជារៀបចំតង់ស្នាក់នៅ អង្ករសរុប ២២០តោន, ភេសជ្ជៈ៦០០០កេស, កន្ទេល ១០០០០ និងភួយ ១០០០០។
August 1, 2025 - Boostrong
វីរៈកងទ័ព លះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារជាតិមាតុភូមិ រីឯបងប្អូនខ្មែរនៅជាយដែនក៏ត្រូវភៀសខ្លួនក្រោមស្នូរកាំភ្លើងពីការឈ្លានពានរបស់ថៃទៅកាន់ទីកន្លែងមានសុវត្ថិភាព ដោយគ្មានផ្ទះ គ្មានសាលារៀន ប៉ុន្តែមានក្ដីសង្ឃឹម តាមរយៈបងប្អូនខ្មែររួមគ្នាតែមួយ មិនចោលគ្នាក្នុងគ្រាលំបាក។ ក្រុមហ៊ុន Boostrong, ទឹកផ្លែឈើ Freshy, GANZBERG និងភេសជ្ជៈ Idol ចូលរួមឧបត្ថម្ភអង្ករ ១០០តោន និងភេសជ្ជៈ៣០០០កេស ជូនបងប្អូនភៀសសឹកនៅឧត្តរមានជ័យ និងព្រះវិហារ។ ហើយក៏បានបន្ថែមអង្ករ ១២០ តោន, ភេសជ្ជៈ ៣,០០០ កេស, កន្ទេល ១០០០០ និងភួយ ១០០០០ ជូនបងប្អូនភៀសសឹកនៅខេត្តសៀមរាប និងបាត់ដំបង។ ពួកយេីងសូមបួងសួងដល់វត្ថុស័កសិទ្ធទាំងឡាយ ជួយកងទ័ពកម្ពុជាក៏ដូចជាប្រទេសកម្ពុជាទាំងមូលទទួលបានជ័យជម្នះ
July 28, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន លោកស្រី លី ជៀ (Li Jie) ប្រធានក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពល (ប្រេងឥន្ធនៈពីអេតាណុល)នៅប្រទេសចិន បានបង្ហាញពីបំណងវិនិយោគនៅកម្ពុជាក្នុងវិស័យថាមពលស្អាត និងថាមពលកកើតទ្បើងវិញនៅកម្ពុជា។ បំណងវិនិយោគនេះបានបង្ហាញឱ្យដឹងនៅក្នុងជំនួបពិភាក្សាការងារកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី ជាមួយលោកស្រី លី ជៀ (Li Jie) ប្រធានក្រុមហ៊ុន Xingtai Shunhe Biotechnology Co.,
July 23, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយនៅលើផេកផ្លូវសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុនធំមួយរបស់កាតា បានដាក់ទិសដៅវិនិយោគនៅអាស៊ីអាគ្នេយ៍ ដោយចាប់ផ្តើមការវិនិយោគនៅកម្ពុជា។ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fahd Al Dosari ប្រធានផ្នែកទំនាក់ទំនង និងជាទីប្រឹក្សាពិសេសនៃ Sheikh Mansour bin Jabor Al Thani និង គណៈប្រតិភូនៃក្រុមហ៊ុន
July 23, 2025 - Boostrong
កូនល្អ ជាទ្រព្យនាំលាភសំណាង ខំធ្វើការរកលុយជួយគ្រួសាររហូតខ្លួនឯងឈឺហើយ នៅតែនាំលាភចូលផ្ទះឱ្យឪពុកត្រូវរង្វាន់កូនល្អពីប៊ូសស្រ្តងបានលុយជិត 2ពាន់ដុល្លារ មិនឱ្យគ្រួសារពិបាកអស់លុយព្យាបាលជំងឺ។ ម្ចាស់រង្វាន់កូនល្អពីប៊ូសស្រ្តង 888$ គុណ2 ឪពុកឈ្មោះ ឆឹង អ៊ាន ជាអ្នកនេសាទ និងកូនស្រីឈ្មោះ ឆឹង ម៉េងដានី ធ្វើការរោងចក្រ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បើតាមសម្ដីប្អូនស្រី ដានី បានប្រាប់ថា គាត់កំពុងសម្រាកព្យួរសេរ៉ូម ស្រាប់តែឪពុកដាស់ឱ្យជួយមើលក្រវិលកំប៉ុងប៊ូសស្រ្តង ក៏ឃើញរង្វាន់កូនល្អភ្លាម លោតស្រែកហ៊ោឱបឪពុកទាំងដៃនៅព្យួរសេរ៉ូមផ្អើលពេញពេទ្យ ភ្លេចថាខ្លួនកំពុងឈឺ ព្រោះចិត្តរំភើបពេក។ នេះបានថា ទីណាផឹកប៊ូសស្រ្តង ទីនោះមានលាភសំណាងធំ។ ប៊ូសស្រ្តង រង្វាន់ច្រើន ឆ្ងាញ់ជាងគេ!!
July 18, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទំហំនាំចេញផលិតផលរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ឆមាស ទី១ឆ្នាំ២០២៥មានចំនួនជាង ១៤ ពាន់លានដុល្លារអាម៉េរិក ពោលកើនឡើង ប្រមាណជាង ១៦,១ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំ២០២៤ ខណៈដែលទំហំពាណិជ្ជកម្មសរុបកម្ពុជា-អន្តរជាតិ មានចំនួនជាង ៣០,៦៩៧ពាន់ លានដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលឆមាសទី១ និងលើកទិសដៅការងារក្នុងឆមាសទី២ ឆ្នាំ២០២៥កាលពីចុងសប្ដាហ៍កន្លងទៅ។ ក្នុងកិច្ចប្រជុំនោះឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ១៤ ៤១៨,៨ លានដុល្លារគឺកើនឡើងប្រមាណ ១៦,១ភាគរយ
July 15, 2025












