Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីចុងសប្ដាហ៍កន្លងទៅ មន្ត្រីជាន់ខ្ពស់ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់​ និង​ក្រុមការងារ​រៀបចំនិងអនុវត្ត​គម្រោង​សិក្សា​បឋម​បណ្ដាញរថភ្លើង​ក្រោមដីឬម៉េត្រូ (Metro )នៅរាជធានី​ភ្នំពេញបានជួបពិភាក្សា​ជាមួយ​ក្រុមជំនួយ​ការ​បច្ចេកទេស​ពីធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ ហៅកាត់ថា អេ អាយ អាយ ប៊ី (AIIB )។ កិច្ចជំនួបប្រជុំដែលដឹកនាំដោយ លោកជំទាវ​ សេរី សុរិយា​ អនុរដ្ឋ​លេខាធិការក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់​ ​នេះ​បានពិភាក្សា​លើទិន្នន័យ​ព័ត៌មាន​ពាក់ព័ន្ធទៅនឹង​កិច្ចការ​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម​និងសំណង់ ដើម្បីតម្រង់ទិស​គម្រោង​រៀបចំឱ្យ​ចំគោលដៅ ។​ គប្បីជម្រាបជូនផងដែរថា កាល​ពី​សប្ដាហ៍មុននេះដែរ គម្រោង​សិក្សាបឋម​បណ្ដាញ​រថភ្លើង​ក្រោមដី ឬម៉េត្រូនៅ​ក្នុង​រាជ​ធានីភ្នំពេញ ក៏បាន​បើក​កិច្ច​ប្រជុំ​លើកទី​១ដោយមានកា​រចូលរួម​ពីក្រសួង​សាធារណការ​និងដឹកជញ្ជូន និង​​ក្រុមជំនួយបច្ចេកទេស​ពីធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី

    March 11, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ខណៈមានការបង្ហោះព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ធ្វើឲ្យមានការភ័ន្តច្រឡំពីសាធារណជនទូទៅ ក៏ដូចជាប្រជាកសិករអំពីតម្លៃគ្រាប់ស្វាយចន្ទីរ។ មន្រ្តីអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្ននេះ ថ្លៃគ្រាប់ស្វាយចន្ទីសើមស្ថិតក្នុងចន្លោះ ៤ ៥០០រៀល ទៅ៥ ០០០រៀល ក្នុងមួយគីឡូក្រាម។ ផេកផ្លូវការរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរឲ្យដឹងថា “ខ្ញុំសូមអនុញ្ញាតថតយកប្រតិកម្មរបស់បងប្អូនកសិករយើងផ្ទាល់ ដើម្បីធ្វើជាចម្លើយបំភ្លឺតបទៅដល់ក្រុម អិមអិមអូ (MMO) វិញតែម្តង។ ឯកឧត្តម បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ

    March 11, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រុមហ៊ុន សាន់ហ៊្វែរ ហ្គាមិន ឯ.ក ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ប្រកាសផ្ដល់ឱកាសការងារចំនួន ៥០០០ កន្លែងដល់បងប្អូនប្រជាពលរដ្ឋ។ (រូបតំណាង) អត្ថប្រយោជន៍ដែលទទួលបានរួមមាន៖ – ប្រាក់ខែគោល ២០៨ដុល្លារឡើងទៅ – ប្រាក់ទៀងទាត់ ១៦ដុល្លារ – ប្រាក់ឧបត្ថម្ភធ្វើដំណើរ និងស្នាក់នៅ ១៩ដុល្លារ – ប្រាក់ឧបត្ថម្ភអាហារចំនួន ១២ដុល្លារ និងបាយថ្ងៃត្រង់មួយពេល – មានផ្ដល់បន្ទប់ស្នាក់នៅដល់កម្មករ និយោជិត –

    March 10, 2025
  • ទេសចរណ៍

    (ប៊ែរឡាំង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមហ៊ុន TUI BLUE Hotel & Resorts នឹងរៀបចំសេវាកម្សាន្ត ការធ្វើដំណើរ និងទេសចរណ៍ពហុជាតិសាសន៍មកកាន់កម្ពុជា។ ដំណឹងខាងលើនេះ ត្រូវបានលើកឡើងកាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Artur Gerber

    March 8, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា សាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប បានជូនដំណឹងស្ដីពីការ “ប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា” នៅថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ ជាមួយគ្នានេះដែរ នៅក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា ទីតាំងផ្សារភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីម៉ោង ០៨ព្រឹក ដល់ម៉ោង ០៣ រសៀល៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

    March 7, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជារបស់ គណៈប្រតិភូនៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ នៃខេត្តហ៊ឺណាន សាធារណរដ្ឋប្រជាមានិតចិន ព្រមជាមួយគណៈប្រតិភូវិនិយោគិននៃខេត្តហ៊ឺណាន សរុបប្រមាណ ៥០ក្រុមហ៊ុន ដឹកនាំដោយ លោកស្រី Li Fengzhi អភិបាលរង នៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ។ ជំនួបនារសៀលនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន

    March 6, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូធុរជនជប៉ុន ដឹកនាំដោយ លោក Wakabayashi Kohei ប្រធានការិយាល័យតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Japan External Trade Organization – JETRO) ប្រចាំនៅរាជធានីភ្នំពេញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅកាន់គណៈប្រតិភូធុរជនជប៉ុន អំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ ការបង្កើនពិពិធកម្មសេដ្ឋកិច្ច ដើម្បីសម្រេចឱ្យបានចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៥០ និងបានលើកឡើងអំពីបេសកកម្ម

    March 5, 2025
  • Boostrong

    ទិវាសិទ្ធិនារីអន្តរជាតិ 8មីនា បីស្រ្តីឈ្នះឡានខ្លាញ់ ឈ្នះម៉ូតូ និងលុយជាច្រើនពីប៊ូសស្រ្តង ហើយជួយលើកតម្កើនស្រ្តីខ្មែរ នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង 4ល្ងាចតទៅ។ ឆ្នាំនេះចុះឈ្មោះប្រកួតបីស្រ្តីឈ្នះឡានកាន់តែងាយស្រួល គ្រាន់តែបបួលដៃគូមកទីតាំងប្រកួតផ្ទាល់ថ្ងៃទី8 មីនា ឱ្យបានមុនម៉ោង 4រសៀល ត្រៀមយកស្លាកលេខចូលប្រកួត។ គួរបញ្ជាក់ផងដែរថា ប៊ូសស្រ្តង ព្រឹត្តិការណ៍ បីស្រ្តី រដូវកាលទី3 នេះ គឺជាមហាព្រឹត្តិការណ៍ប្រកួតបីស្រ្តីឈ្នះឡានថ្មីខ្លាញ់គោដំបូងគេ ជួយជំរុញឱ្យបុរសចេះបង្ហាញក្ដីស្រលាញ់ចំពោះស្រ្តី លើកតម្កើងស្រ្តី និងបង្កើននូវក្ដីស្រលាញ់ក្នុងគ្រួសារកាន់តែខ្លាំង។ ជាពិសេសកាលពីឆ្នាំ2024 ព្រឹត្តិការណ៍នេះ ក៏បានជាប់ជាកំណត់ត្រាពិភពលោក ប៊ូសស្រ្តង លើកតម្កើនស្រ្តីខ្មែរ បុរសបីស្រ្តីច្រើនជាងគេផងដែរ។ ដូច្នេះបងប្អូនគ្រប់ខេត្ត-ក្រុង កុំភ្លេច!

    March 4, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនវិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ដឹកនាំដោយ អ្នកឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាល និង លោកឧកញ៉ា ណាង សុធី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើបទបង្ហាញជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ សម្ព័ន្ធក្រុមហ៊ុន East

    March 4, 2025
  • សេដ្ឋកិច្ច

    (តាកែវ)៖ យោងតាមការចុះផ្សាយ​របស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលមានដីច្រើន សូមកុំលក់ដីរបស់ខ្លួនក្នុងតម្លៃខ្ពស់ជាតម្លៃនៅលើទីផ្សារ ខណៈដែលរោងចក្រ សហគ្រាស សម្រុកចូលមកវិនិយោគមកកាន់តែខេត្តតាកែវ កាន់តែច្រើនថែមឡើង។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងពិធីកាត់ខ្សែបូរសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រៃលក្ខណញ្ញាណតាកែវ ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ នាថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា អាជ្ញាធខេត្តបានខិតខំប្រឹងប្រែងទាក់ទងអ្នកវិនិយោគ ឱ្យមកបណ្តាក់ទុនវិនិយោគនៅខេត្តតាកែវរបស់យើង ហើយរោងចក្រ សហគ្រាស

    March 4, 2025