មិនប្លែក មិនថ្មី មិនមែន Boostrong ដាក់សុទ្ធតែកំណប់ ឱ្យគុនខ្មែរប្រកួតដណ្ដើម!
Boostrong March 27, 2025 Khmernote

ប្រវត្តិសាស្រ្តគុនខ្មែរមិនធ្លាប់មាន ប្រកួតដណ្ដើមកំណប់មហាសាលពីប៊ូសស្រ្តង តើក្នុងហិបកំណប់នោះមានអ្វី? តើនរណាជាអ្នកខ្លាំងក្លាយជាម្ចាស់កំណប់មុនគេបង្អស់? ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ឈ្នះកំណប់ប៊ូសស្រ្តង។

បេក្ខភាពដំបូង សោកស្ដាយ ធន់ វណ្ណា របូតឱកាសទទួលបានកំណប់គុនខ្មែរនៅបាត់ដំបង ដោយឡែកនៅបេក្ខភាព 2រូបទៀត ត្រូវប្រកួតជាមួយបរទេស ដើម្បីដណ្ដើមកំណប់គុនខ្មែរពីប៊ូសស្រ្តង គឺ៖

– កីឡាករ ហុងសុវណ្ណ ចាន់សុធី ប្រកួតថ្ងៃទី29 ខែមីនា ឆ្នាំ2025 នៅក្នុងពហុកីឡដ្ឋានខេត្ត ទីរួមខេត្តកំពត
– កីឡាករ ខាំ កូនខ្លា ប្រកួតថ្ងៃទី5 ខែមេសា ឆ្នាំ2025 នៅក្នុងដីឡូត៍ខាងក្រោយសួនច្បារតេលា ក្រុងដូនកែវ ខេត្តតាកែវ

តើកីឡាករគុនខ្មែរ ទាំង 2រូបនេះ អាចផ្ដួលបរទេស ឈ្នះកំណប់គុនខ្មែរមុនគេចារជាប្រវត្តិសាស្រ្តបានដែរទេ?
បងប្អូនហ្វេនគុនខ្មែរ កុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីផ្ដល់កម្លាំងចិត្តឱ្យគុនខ្មែរកាន់តែខំប្រឹងប្រកួតឱ្យអស់ពីសមត្ថភាពយកជ័យជម្នះលើបរទេសដណ្ដើមយកកំណប់ប៊ូសស្រ្តង។

បងប្អូនទិញ Boostrong ផឹក Boostrong គឺមានចំណែកបង្កើតមហាព្រឹត្តិការណ៍ Boostrong កំណប់គុនខ្មែរនេះឡើង! ផឹកប៊ូសស្រ្តងឆ្ងាញ់ជាង!