- Khmernote
- សេដ្ឋកិច្ច
កាលពីដើមខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីជំនួបសម្ដែងការគួរសមរវាងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ M. Arsajad Rasjid P.M. ប្រធានសភាពពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូនេស៊ី។ ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបង្ហាញថា គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ក្រុមវិនិយោគឥណ្ឌូនេស៊ី បានស្នើសុំវិនិយោគនៅកម្ពុជាចំនួន ២២គម្រោង ដែលមានទឹកប្រាក់ប្រមាណ ៦៩លានដុល្លារ។ ក្នុងនោះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា ការស្នើសុំលើគម្រោងវិនិយោគខាងលើ គឺផ្តោតលើការវិនិយោគក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្ម៕ អត្ថបទ៖ លីនី
April 19, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានឆ្លងកាត់ស្ទឹងឬស្សីជ្រុំ គឺជាស្ពានដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា។ ស្ពាននេះ ស្ថិតនៅភូមិ ឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ ពីខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង ត្រង់គីឡូម៉ែត្រលេខ ១២៨+៩១៥។ លើសពីនេះ ស្ពាននេះមានកម្ពស់ ៩០ម៉ែត្រ ប្រវែង ៥៣០ម៉ែត្រ ទទឹង ១០ម៉ែត្រ បន្ទុកនៃស្ពានរចនាតាមស្តង់ដារចិនហាយវេកម្រិត៣ ដែលមានបន្ទុក (Design Load)ចំនួន 55T ហើយគ្រោងចំណាយថវិកាអស់ ២២.៩២ លានដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ ២៨ខែ ពោលគឺសាងសង់ឡើងនាខែកុម្ភៈ
April 18, 2023 - អាជីវកម្ម
ក្រសួងទេសចរណ៍ បានបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ៣ ក្រុមហ៊ុន ក្រោយក្រុមហ៊ុនទាំងនេះបានដាក់ពាក្យស្នើសុំបិទអាជីវកម្ម។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលបានចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ។ តាមរយៈសេចក្ដីជូនដំណឹង ក្រសួងបានបញ្ជាក់ថា អាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០៣ ក្រុមហ៊ុន រួមមាន៖ ១. ភ្នាក់ងារទេសចរណ៍ អលឃែរ ត្រាវែល អេន ធួរ ឯ.ក (All Care Travel & Tours Co., Ltd.) ២. ភ្នាក់ងារទេសចរណ៍ ស៊ី.អិកស៍
April 18, 2023 - សេដ្ឋកិច្ច
(សាធារណរដ្ឋកូរ៉េ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកោតសរសើរ និងថ្លែងអំណរគុណជូនដល់ពលករខ្មែរដែលធ្វើការនៅសាធារណរដ្ឋកូរ៉េ ដោយពួកគេអាចផ្ញើប្រាក់ទៅគ្រួសារជាមធ្យមប្រមាណ ១ពាន់ដុល្លារ ក្នុង១ខែ និងបានរួមចំណែករកប្រាក់ចំណូលជូនជាតិប្រមាណជិត ៦០០លានដុល្លារ ជារៀងរាល់ឆ្នាំ។ កត្តានេះបានបង្ហាញថា ពលករខ្មែរនៅទីនោះ បានរួមចំណែកក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងជួយបង្កើនចរន្តសេដ្ឋកិច្ចជាតិថែមមួយកម្រិតទៀត។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង មានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មហាសង្ក្រាន្តកូរ៉េ រៀបចំធ្វើឡើងនៅទីក្រុងអឹយចុងប៊ូ នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលមានការចូលរួមពីបងប្អូនពលករខ្មែរ និស្សិតខ្មែរ អង្គទូត និងភាគីកូរ៉េ សរុបប្រមាណ ៥ពាន់នាក់។
April 18, 2023 - សេដ្ឋកិច្ច
ក្រុមអ្នកសង្កេតការណ៍ទីផ្សារបាននិយាយថា តម្លៃ iPhone 14 នៅក្នុងប្រទេសវៀតណាម ដែលស្ថិតក្នុងចំណោមតម្លៃទាបបំផុតនៅលើពិភពលោកនឹងបន្តធ្លាក់ចុះក្នុងពេលខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ថ្មីៗនេះ។ បើតាមការលើកឡើងរបស់លោក Phung Phuong ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុនលក់រាយទូរស័ព្ទទំនើប Di Dong Viet គឺសង្រ្គាមតម្លៃ iPhone តែងតែកើតមាន ប៉ុន្តែមិនដែលមានភាពខ្លាំងក្លាដូចពេលនេះទេ។ នេះជាលើកទីមួយហើយ ដែលតម្លៃទូរស័ព្ទម៉ូដែលចុងក្រោយរបស់ Apple បានធ្លាក់ចុះខ្លាំង ក្រោយចេញលក់បានត្រឹមកន្លះឆ្នាំ។ យោងតាមអ្នកលក់រាយគ្រឿងអេឡិចត្រូនិចដ៏ធំ មានហេតុផលចំនួនពីរដែលនាំឱ្យមានការប្រជែងតម្លៃនាពេលបច្ចុប្បន្នគឺ ទីមួយ Apple មិនទាន់បានកំណត់តម្លៃក្នុងប្រទេសវៀតណាមនៅឡើយ ដូច្នេះហើយអ្នកចែកចាយក្នុងស្រុកកំណត់តម្លៃលក់របស់ពួកគេទៅតាមតម្រូវការជាក់ស្តែង និងស្ថានភាពទីផ្សារ។
April 18, 2023 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ថ្មីៗនេះ បានឱ្យដឹងថា មានក្រុមហ៊ុនចំនួន ២ បានមកបោះទុនវិនិយោគអភិវឌ្ឍន៍លើកោះនៅក្នុងខេត្តចំនួនពីររបស់កម្ពុជា ក្រោមទុនវិនិយោគសរុបចំនួន ៣៧.៧លានដុល្លារ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន “DEN NOKOR (CAMBODIA) INVESTMENT CO., LTD” លើគម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹង និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៤២កន្លែង។ ជាមួយគ្នានេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
April 17, 2023 - អាជីវកម្ម
ឆាប់ៗខាងមុខនេះ កម្ពុជានឹងមានកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំ តម្លៃជាង ៧៣លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន “EASTERN RUBBER (CAMBODIA) CO., LTD” លើគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំ ដែលមានទីតាំងវិនិយោគស្ថិតស្រុកស្នួល ខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៧៣,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៩កន្លែង។ ជាមួយគ្នានេះនោះដែរ ក្រៅពីគម្រោងយក្សខាងលើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន ៤ទៀត ក្នុងនោះរួមមាន៖ ១- “RITHY
April 17, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមេសាម្សិលមិញនេះ លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត បានឱ្យដឹងថា នៅឆ្នាំ២០២៣ ទិន្នផលអំបិលមានការធ្លាក់ចុះដោយសារអាកាសធាតុមិនសូវអំណោយផល តែទោះជាយ៉ាងណាលោក បានអះអាងថាក៏មិនធ្វើឱ្យប្រជាពលរដ្ឋខ្វះខាតអំបិលបរិភោគឡើយ។ លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងដែរថា ដោយសារកត្តាអាកាសធាតុមិនសូវអំណោយផល មានភ្លៀង ធ្លាក់ច្រើនបានធ្វើឱ្យការប្រមូលផលអំបិលឆ្នាំនេះអូសបន្លាយរយៈពេលយូរ រហូតដល់ខែមករា ទើបតែប្រមូលផលអំបិលខេត្តកំពត បានប្រមាណ ១ម៉ឺនតោនប៉ុណ្ណោះ ធ្វើឱ្យទិន្នផលអំបិលធ្លាក់ចុះ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។
April 17, 2023 - Boostrong
សាហាវណាស់ក្នុងថ្ងៃមហាសង្ក្រាន្តទី២ របស់ភេសជ្ជៈប៊ូសស្ត្រងនៅខេត្តកំពតមានរឿងដ៏ភ្ញាក់ផ្អើលមួយដែលមិនគួរឱ្យជឿ។ បុរសម្នាក់បានរត់កាត់គេឯងទាំងទទឹងទិសផ្អើលពេញឆាកប៊ូសស្ត្រង ដែលកំពុងរាំលេងសប្បាយស្មានថាមានរឿងអ្វីស្រាប់តែរត់មកបង្ហាញក្រវិលកំប៉ុងមានរូបរថយន្តដែលជារង្វាន់ធំំរបស់ក្រុមហ៊ុនប៊ូសស្ត្រង ពិតជាស្តែងណាស់។ ភ្លាមនោះតំណាងក្រុមហ៊ុនបានសួរព័ត៌ដែលមានឈ្មោះថា ញ៉េន ថៃ អាយុ២៣ ទីតាំងបច្ចុបន្នស្ថិតនៅភូមិ ច្បារអំពៅ ឃុំព្រែកថ្នង ស្រុកទឺកឈូ ខេត្តកំពតតែម្តង ដោយសព្វគាត់នៅធ្វើការ រោងចក្រ នៅភ្នំពេញ (បែកចាន) ដែលមានលេខទូរស័ព្ទ ០៨៧ ៦៧៦ ៦១៤។ ពិតជាសំណាងរត់រកមែនមកលេងស្រុកលើកនេះ ស្រាប់តែគាស់ត្រូវរង្វាន់ឡាននៅស្រុកតែម្តង ឃើញហើយពិតជារំភើបជំនួសពេលបានឃើញទឹកមុខជាក់ស្តែងរបស់គាត់។ ប៊ូសស្ត្រងសំណាងដើមឆ្នាំរហូតដល់ចុងឆ្នាំញាក់សាច់ រង្វាន់នៅច្រើនទៀត។
April 15, 2023 - Boostrong
ចាំមើលថាអ្នកកំពតអាចបំបែកកំណត់ត្រាចាស់ បីស្ត្រី៨ម៉ោងបានទេ? កាលពីថ្ងៃទី ៨ ខែមិនា កន្លងមកនេះ មានពូសំអូន និងពូណាង ដែលជាជើងឯកចាស់ បីស្ត្រី៨ម៉ោងនៅកោះពេជ្រ។ តែអីឡូវនេះមកមើលអ្នកកំពតបីយកម៉ូតូម្តងអាចទៅរួចអត់? សង្កេតឃើញថានេះជាថ្ងៃទី២ នៃមហាសង្ក្រាន្តឆ្នាំថ្មីនេះ មានបងប្អូនមកកាន់តែច្រើនជាងថ្ងៃម្សិលមិញទៀត អាចមកដើម្បីគាំទ្រពួកគាត់ហើយមើលទៅ។
April 15, 2023












