Khmernote
  • សេដ្ឋកិច្ច

    ក្នុងដំណើរបេសកកម្មចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៣១ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការសូមអភ័យទោសដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៣ កំពត-វាលរេញ ខណៈមកទល់ពេលនេះ គម្រោងជួសជុលបានសិក្សាចប់សព្វគ្រប់ហើយ រង់ចាំតែថវិកាប៉ុណ្ណោះ។ នៅក្នុងកិច្ចសម្ភាសជាមួយបណ្ដាញសារព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា៖ « ចំពោះកំណាត់ផ្លូវ កំពត-វារេញ ប្រវែង ២០គីឡូម៉ែត្រ ខ្ញុំសូមអភ័យទោសទោសដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនេះ ខណៈបច្ចុប្បន្នខាងក្រសួងបានសិក្សាចប់សព្វគ្រប់ ដឹងពីរបៀបធ្វើបែបណាហើយ បច្ចេកទេសអត់មានបញ្ហាទេ តែនៅរង់ចាំថវិកាដែលជាកម្ចីមកពីមិត្តចិន ដោយថវិកាសង្ឃឹមថាបាននៅក្នុងឆ្នាំនេះ។ បើបានថវិកា ក្រសួងនឹងធ្វើផ្លូវឱ្យបានរឹងមាំតែម្ដង

    May 30, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ត្រឹមចុងខែឧសភានេះ ផ្លូវជាតិលេខ៣១ សម្រេចបានជាង ២៣% ខណៈដែល ផ្លូវជាតិលេខ៣៣ សម្រេចបានជាង ៣១% ហើយ លទ្ធផលបង្ហាញឱ្យឃើញថា គម្រោងទាំងពីរអាចនឹងបញ្ចប់មុនពេលកំណត់។ នៅថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និង៣៣

    May 30, 2023
  • សេដ្ឋកិច្ច

    យោងតាមទីភ្នាក់ងារវិនិយោគ ដែលស្ថិតនៅក្រោមក្រសួងផែនការ និងវិនិយោគវៀតណាម បានឱ្យដឹងថា វៀតណាមបានវិនិយោគប្រមាណ ៣១៦.៤ លានដុល្លារនៅបរទេសក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ដោយស្មើនឹង ៩៣.៥% នៃតួលេខដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ។ ទីភ្នាក់ងារនេះបាននិយាយថា គិតត្រឹមថ្ងៃទី២០ ខែឧសភា វៀតណាមបានដំណើរការគម្រោងនៅក្រៅប្រទេសចំនួន ១,៦៤៨ ជាមួយនឹងការវិនិយោគរួមគ្នាក្នុងតម្លៃជិត ២២.១​ពាន់លានដុល្លារ ដែលក្នុងនោះមាន ១៤១គម្រោង វិនិយោគដោយសហគ្រាសរដ្ឋដែលមានតម្លៃ ១១.៦៧ពាន់លានដុល្លារ ស្មើនឹង ៥២.៨% នៃចំនួនសរុបរបស់ប្រទេស។ ជាមួយគ្នានេះដែរ ការវិនិយោគរបស់វៀតណាមនៅក្រៅប្រទេសភាគច្រើនគឺការជីកយករ៉ែ ដែលមានដល់ទៅ

    May 30, 2023
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រវាញជារុក្ខជាតិមួយប្រភេទដុះនៅតាមដងអូរ និងតំបន់ព្រៃភ្នំ។ នៅក្នុងប្រទេសកម្ពុជា ខេត្តដែលសម្បូរក្រវាញជាងគេគឺខេត្តពោធិ៍សាត់ និងមានបន្ទាប់បន្សំនៅ ខេត្តប៉ៃលិននិងខេត្តបាត់ដំបង។ រុក្ខជាតិនេះបានក្លាយជាបន្លែដ៏ពេញនិយមប្រចាំតំបន់ផងដែរ។ បច្ចុប្បន្ន ក្រវាញកំពុងល្បីល្បាញណាស់ ហើយអ្នកធ្លាប់បរិភោគក្រវាញតែងតែជាប់ចិត្តនឹងរសជាតិប្រហើរឆ្ងាញ់ និងហិរតិចៗរបស់វា។ រុក្ខជាតិដែលគេសក បកយកកណ្ដៀងបណ្ដូលខ្ចីទៅធ្វើអន្លក់ ឬអាចយកទៅឆាជាមួយសាច់សត្វគ្រប់ប្រភេទនេះត្រូវបានអ្នកក្រុង កុម្ម៉ុងទិញជាហូរហែពីខេត្តពោធិ៍សាត់។ ខណៈពេលតម្រូវការទីផ្សារកំពុងកើនឡើង សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ នៃតំបន់ការពារធម្មជាតិភ្នំសំកុស ស្ថិតក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបង្កើតគម្រោងបណ្តុះក្រវាញដើម្បីយកទៅដាំតាមដងអូរ និងជួរភ្នំនៃតំបន់ស្នូលការពារធម្មជាតិភ្នំសំកុស។ កណ្តៀងបណ្ដូលខ្ចីក្រវាញ ត្រូវបានយកទៅប្រើប្រាស់ជាបន្លែដូចជាអន្លក់ ឬឆាជាមួយប្រេងខ្យង និងសាច់គោជាដើម។ ចំណែកឯ ផ្លែក្រវាញ ប្រើប្រាស់ជាថ្នាំបុរាណ គេក៏អាចប្រើប្រាស់ផ្លែក្រវាញ

    May 30, 2023
  • សេដ្ឋកិច្ច

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន ៣ ដែលមានទុនវិនិយោគសរុបចំនួន ១៥.៤លានដុល្លារ និងបង្កើតការងារសរុបប្រមាណ ៣២៣៥កន្លែង។​ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “BOLITO GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៣៦កន្លែង។ ២- “XIN LI AN SHOES

    May 29, 2023
  • ទេសចរណ៍

    ចាប់ពីខែមករា ដល់ថ្ងៃទី១៨ ខែឧសភា ថៃបានទទួលភ្ញៀវទេសចរណ៍ចិនមួយលាននាក់ បន្ទាប់ពីព្រំដែនរបស់ចិនបានបើកឡើងវិញនេះបើតាមការលើកឡើងរបស់មន្រ្តីរដ្ឋាភិបាលកាលពីថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣ នេះ។ នវបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលរំពឹងថា ចំនួនភ្ញៀវចិននឹងបំពេញតាមគោលដៅរបស់ខ្លួនចំនួន ៥ លាននាក់នៅឆ្នាំនេះ ជាមួយនឹងការចំណាយចំនួន ៤៤៦ ពាន់លានបាត (១៣.១៨ ពាន់លានដុល្លារ)។ ជាមួយគ្នានេះរដ្ឋាភិបាលថៃបានលើកឡើងកាលពីពេលថ្មីៗនេះថា ការមកដល់របស់ភ្ញៀវទេសចរបរទេសសរុបមានចំនួន ៩.៤៧ លាននាក់ ចាប់ពីខែមករា

    May 29, 2023
  • អាជីវកម្ម

    ក្រុមហ៊ុនផលិតយន្ដហោះដឹកអ្នកដំណើរដ៏ធំមួយរបស់សហរដ្ឋអាមេរិក Boeing គ្រោងនឹងបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសវៀតណាមសម្រាប់ការផលិតគ្រឿងបន្លាស់យន្តហោះ និងឧបករណ៍ផ្សេងៗទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នេះ។ លោក Steve Biegun អនុប្រធានជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសាធារណៈពិភពលោកបានពិភាក្សា អំពីផែនការពង្រីកនេះ ជាមួយលោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នៅខាងក្រៅក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកកាលពីថ្ងៃទី២៦ ឧសភា។ នាពេលនោះ លោក Dien បានអំពាវនាវឱ្យក្រុមហ៊ុន Boeing បង្កើនល្បឿនបណ្តុះបណ្តាល និងផ្ទេរបច្ចេកវិទ្យានៅវៀតណាម។ លោក​បាន​ធានា​ថា ប្រទេស​វៀតណាម​មាន​ក្រុមហ៊ុន​ផលិត​គ្រឿងយន្ត​ ដែល​ជា​ដៃគូ​ដ៏​មាន​សក្តានុពល​សម្រាប់​ក្រុមហ៊ុន Boeing

    May 29, 2023
  • អាជីវកម្ម

    ស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានជំរុញឱ្យមន្ត្រីបច្ចេកទេសវារីវប្បកម្ម រៀបចំភ្ញាស់កូនត្រី ពូជឱ្យបានច្រើនប្រភេទ ដើម្បីចែកចាយទៅកសិករចិញ្ចឹមត្រី ធ្វើការពង្រីកវារីវប្បកម្មលក្ខណៈគ្រួសារ ដើម្បីឈានទៅ រួមគ្នាកាត់បន្ថយការធ្វើនេសាទត្រីធម្មជាតិ នៅតាមទន្លេមេគង្គ ឱ្យមកនៅកម្រិតទាប។ ក្នុងឱកាសចុះពិនិត្យ មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្កលើ នៅចំណុចអូរខ្លុង ភូមិ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែងកន្លងមកថ្មីៗនេះ ឯកឧត្តម ឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និង នេសាទមានប្រសាសន៍ថា៖ នេះជាការផ្ទេរចំណេះដឹងដ៍មានអាទិភាពជូនទៅប្រជាកសិករ ដើម្បីឱ្យពួកគាត់មានបច្ចេកទេសចិញ្ចឹមត្រី និងបានរួមគ្នាងាកមកចូលរួមអភិរក្សធនធានមច្ឆជាតិនៅតាមដងទន្លរមេគង្គលើ ឱ្យវាសម្បូរបែបព្រោះនៅប៉ែកខាងលើនេះ ជាតំបន់សំបុកត្រីពងកូន។ ឯកឧត្តមមានប្រសាសន៍បន្តថា៖ជាមួយគ្នានេះមន្ត្រីមជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតពូជវារីសត្វ ត្រូវបង្កើនការផលិតកូនត្រីពូជ តម្រូវការទីផ្សារផ្សេងៗបន្ថែមទៀត ដើម្បីឈានទៅរៀបចំមច្ឆវប្បករជាប្រព័ន្ធ ហើយអនុវត្តឱ្យទទួលបានទិន្នផលខ្ពស់យកទៅផ្គត់ផ្គង់នៅទីផ្សារ។ សំឡេង៖”ចិញ្ចឹមត្រីមួយចំនួនខ្ញុំនឹងបោះទុនឲ្យសាកមើលតែម្ដង

    May 29, 2023
  • Boostrong

    សំណាងមើលមិនឃើញ តែឃើញនៅក្នុងក្រវិលកំប៉ុងប៊ូសស្រ្តង! គាស់ក្រវិលកំប៉ុងត្រូវឡានហើយហុចឲ្យម៉ែធ្វើដូចអត់ដឹងរឿង។ ម៉ែឃើញភ្លាមចង់គាំងបេះដូង មិចកូនឯងធ្វើចឹងកូនមាសម្ដាយផ្អើលទាំងឪពុកកំពុងទៅធ្វើការព្យូរស្រែឲ្យគេរត់មកទាំងប្រផាស់ប្រភីង។ ប្អូនប្រុសឈ្មោះ វឿន ភក្ក្រា បច្ចុប្បន្នរសនៅ ភូមិអូត្រាច ឃុំស្ពានត្នោត ស្រុកជីក្រែក ខេត្តសៀមរាប។ នៅយប់ថ្ងៃទី23 ខែឧសភា ថ្មីៗនេះ ពេលយប់ប្អូនបានទៅឆ្លុះកង្កែបដើម្បីយកទៅលក់បានលុយទុកទៅរៀន តែដល់ពេលព្រឹកឡើងនៅងងុយដេក ក្រោកមិនចង់រួចក៏ទៅទិញប៊ូសស្ត្រង១កំប៉ុងផឹកដើម្បីឲ្យស្វាងងងុយដេក ស្រាប់តែគាស់ផាចមកឃើញរូបឡានក៏ស្ទុះទៅប្រាប់ម៉ែ តែម៉ែអត់ជឿដល់ពេលហុចក្រវិលកំប៉ុងប៊ូសស្ត្រងទៅឃើញរូបឡានស្ព័រថ្មីខ្លាញ់គោទើបស្លុតចងគាំងបេះដូង ហើយក៏តេប្រាប់ប្ដីដែលកំពុងតែទៅស៊ីឈ្នួលព្យួរស្រែឲ្យគេ រត់មកទាំងប្រផាស់ប្រភីងតែម្ដង។ នេះពិតជាសំណាងខ្លាំងណាសប្អូនប្រុសទៅឆ្លុះកង្កែបបានកង្កែបហើយ ដល់មកឆ្លុះអ៊ុតប៊ូសស្ត្រងបានឡានថ្មីច្រឺងទៀត ថាទិញផឹកឲ្យស្វាងងងុយដេក ដល់ពេលត្រូវឡានថ្មីហួសពីស្វាងចែស។

    May 27, 2023
  • សេដ្ឋកិច្ច

    យោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិត ២ម៉ឺននាក់ នៅរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋនឹងត្រូវចំណាយប្រមាណ ១៣លានដុល្លារបន្ថែមទៀតក្នុងមួយឆ្នាំ បន្ទាប់ពីបានដាក់ឱ្យចាប់ផ្ដើមអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ រហូតដល់កូនអាយុ ២ឆ្នាំ សម្រាប់កម្មការិនីនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធបន្ថែមទៀត ចាប់ពីខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ចាប់ពីខែសីហា ឆ្នាំ ២០២៣នេះតទៅ នឹងចាប់ផ្ដើមអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ សម្រាប់កម្មការិនីនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធបន្ថែមទៀត

    May 27, 2023