- Khmernote
- បុគ្គលជោគជ័យ
លោក Chen Lip Keong ដែលជាមហាសេដ្ឋីម៉ាឡេស៊ី និងជាស្ថាបនិក, ម្ចាស់ភាគហ៊ុនធំ និងជានាយកប្រតិបត្តិជាន់ខ្ពស់របស់ Naga Corp Ltd បានទទួលមរណភាពក្នុងវ័យ ៧៥ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Malaysia ដែលដកស្រង់ចេញពីកាសែតចិន Nanyang Siang Pau ដែលជាប្រភពគួរឱ្យទុកចិត្ត កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នេះ។ កាសែតចិនខាងលើនេះ បានរាយការណ៍ថា លោក Chen Lip Keong បានស្លាប់នៅសហរដ្ឋអាមេរិក ប៉ុន្តែមូលហេតុនៃការស្លាប់របស់គាត់
December 11, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ក្នុងក្របខណ្ឌពាណិជ្ជកម្មរយៈពេល ២៥ឆ្នាំចុងក្រោយ ទំហំវិនិយោគទុនជប៉ុន នៅកម្ពុជា បានកើនឡើងដល់ចំនួនជាង ២,៥ពាន់លានដុល្លា ស្មើនឹង ១៣៧គម្រោង ក្នុងនោះភាគីជប៉ុនបានដាក់ទុនវិនិយោគលើវិស័យទេសចរណ៍មានចំនួន ៨គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ១៨០០លានដុល្លារ ហើយបច្ចុប្បន្នកម្ពុជាមានពាណិជ្ជករជប៉ុនរហូតដល់ ១,៧០០នាក់។ ការលើកឡើងឲ្យដឹងបែបនេះរបស់ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងក្នុងពិធីបើកពិព័រណ៍ទេសចរណ៍ជប៉ុន លើកទី៥ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នៅផ្សារទំនើបស៊ីអនភ្នំពេញ។ ជាក់ស្តែង ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការផ្លូវការ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៨
December 11, 2023 - Boostrong
សំណាងមនុស្សមើលមិនឃើញមែន យល់សប្តិថាគេឱ្យត្បូងពេជ្រក្រហម ១គ្រាប់ ស្អែកឡើងយកលុយ ២៥០០៛ ទិញប៊ូសស្រ្តងត្រជាក់ៗញុំាប៉ូវកម្លាំង ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពណ៌ក្រហមយ៉ាងស្រស់ស្អាត ១គ្រឿង រំភើបចិត្តខ្លាំងពេក ស្រែកហ៊ោខ្លាំងៗផ្អើលមួយរោងចក្រកាណាឌីយ៉ា វែងស្រេង។ អបអរសាទរម្ចាស់រង្វាន់ឡានថ្មីខ្លាញ់គោ លេខរៀង ០៤១ ពីប៊ូសស្រ្តង គឺបងប្រុស ឡាវ រស្មី អាយុ ៣០ឆ្នាំ មុខរបរធ្វើការសំណង់ និងភរិយាឈ្មោះ ភាព ច័ន្ទ អាយុ ៣៥ឆ្នាំ មុខរបរធ្វើការរោងចក្រ បច្ចុប្បន្នរស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមសម្ដី បងស្រីច័ន្ទ បានប្រាប់ថា
December 9, 2023 - សេដ្ឋកិច្ច
ក្រុមហ៊ុនបរទេសធំៗចំនួន ២ ដាក់សំណើសុំសិក្សាពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា មានជាអាថិ៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងបច្ចេកវិទ្យាជាដើម។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តីអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កាលពីរសៀលថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Prime Road Power Public Co., Ltd និងក្រុមហ៊ុន Rafulin Holdings
December 9, 2023 - សេដ្ឋកិច្ច
សាស្ត្រាចារ្យរង Somporn Isvilanonda អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Knowledge Network នៃប្រទេសថៃ បានលើកឡើងថា ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានចំណាយថវិកាច្រើនជាងប្រទេសថៃ លើការស្រាវជ្រាវ និងការអភិវឌ្ឍ ដែលនេះគឺជាចំណុចខ្លាំងមួយ។ នេះបើយោងតាមការដក់ស្រង់ពីការចុះផ្សាយរបស់សារព័ត៌មាន Thai PBS World កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ។ លោក Somporn បាននិយាយថា រដ្ឋាភិបាលថៃបានចំណាយពី ៤០០ទៅ ៥០០ពាន់លានបាត (ប្រមាណ ១១.៣ ពាន់លានដុល្លារ ទៅ ១៤.១ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ
December 8, 2023 - សេដ្ឋកិច្ច
ប្រទេសថៃ ប្រកាសថានឹងលែងចូលរួមក្នុងការប្រកួតប្រជែងអង្ករល្អបំផុតលើពិភពលោកទៀតហើយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Thai PBS World ដែលបានចុះផ្សាយកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នេះ។ លោក Chukiat Opaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ (TREA) បាននិយាយកាលពីម្សិលមិញថា ប្រទេសថៃមិនបានចូលរួមក្នុងការប្រកួតប្រជែងអង្ករល្អបំផុតរបស់ពិភពលោកឆ្នាំ២០២៣ ដែលធ្វើឡើងក្នុងប្រទេសហ្វីលីពីននោះទេ ហើយក៏នឹងលែងចូលរួមការប្រកួតប្រជែងនៅក្នុងឆ្នាំបន្តបន្ទាប់ទៀតផងដែរ។ ការប្រកាសរបស់លោក Chukiat បានធ្វើឡើងបន្ទាប់ពីអង្កររបស់វៀតណាម ST25 ត្រូវបានបោះឆ្នោតជ្រើសរើសជាអង្ករល្អបំផុតក្នុងចំណោមអង្ករទាំង ៣០ ដែលចូលរួមប្រកួតប្រជែង។ ជាលទ្ធផលមានតែអង្ករមកពីប្រទេស កម្ពុជា វៀតណាម និងឥណ្ឌា ប៉ុណ្ណោះ ដែលឈានដល់ជុំចុងក្រោយ ទទួលបានចំណាត់ថ្នាក់។ លោក
December 8, 2023 - សេដ្ឋកិច្ច
កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអុនម័តគម្រោងថ្មីចំនួន ២១ ដែលមានទុនវិនិយោគសរុបប្រមាណជិត ៦១៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ២២ពាន់កន្លែង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នេះ។ ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន ១. គម្រោងសាងសង់វារីអគ្គិសនីស្ទឹងឬស្សជ្រុំកណ្ដាល អានុភាព ៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង និងគម្រោងសាងសង់វារីអគ្គិសនីបាលថ្មកំបុត អានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ២. គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ នៅស្រុករំដួល ខេត្តស្វាយរៀង និង៣. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង
December 8, 2023 - អចលនទ្រព្យ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកជំនាញមើលឃើញ ពីការងើបឡើងវិញនៃវិស័យសំណង់ ខណៈរយៈពេល ១០ខែដើមឆ្នាំនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសមានជិត ៣ពាន់គម្រោង ជាមួយទុនវិនិយោគប្រមាណ ៥ពាន់លានដុល្លារអាមេរិក។ យោងតាមរបាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងគម្រោងដែលត្រូវបានអនុញ្ញាតសាងសង់នោះ មានគម្រោងអគារខ្ពស់ៗ ចាប់ពី ៥ជាន់ឡើងមានចំនួន ១៤៦គម្រោង ស្មើនឹង ១៥៤អគារ បុរីលំនៅឋាននិងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៧៩គម្រោង ស្មើនឹងជិត២ម៉ឺនខ្នង និងសំណង់អគារពហុមុខងារមានចំនួន ១៨គម្រោង ដោយទុនវិនិយោគ បានកើនឡើងទ្វេដង បើប្រៀបធៀបនិងរយៈពេលដូចគ្នា ជាមួយឆ្នាំ២០២២
December 7, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្រាប់សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទាំងអស់ អាចបង់ភាគទានមក ប.ស.ស. ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ នៃរៀងរាល់ខែ តាមរយៈធនាគារដៃគូ ប.ស.ស. ចំនួន ៣។ ក្នុងនោះ ក្រសួងការងារ បានបញ្ជាក់ថា ធនាគារចំនួន ៣នោះរួមមាន៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA BANK PLC.) ,ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA BANK)
December 7, 2023 - សេដ្ឋកិច្ច
វិនិយោគិន មកពីខេត្ត ជីលីន ប្រទេសចិន បានចុះមកពិភាក្សាពីគោលបំណងក្នុងការវិនិយោគលើការដាំដុះរុក្ខជាតិមួយចំនួន ក៏ដូចជាការនាំចេញនូវសត្វមួយចំនួនពីកម្ពុជា ផលិតជាឱសថបុរាណ នាំចេញទៅកាន់ប្រទេសចិន ខណៈឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យអ្នកវិនិយោគចិនត្រូវពិនិត្យឱ្យបានច្បាស់ទាំងផ្នែកច្បាប់ និងបញ្ហាសុខភាព ដើម្បីចៀសវាង ប្រភេទសត្វ និងរុក្ខជាតិកម្រ។ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្តជីលីនប្រទេសចិន
December 6, 2023












