Khmernote
  • Boostrong

    គេគ្រប់គ្នាជឿលើសំណាង ប៉ុន្តែបងស្រី គឹម សុភ័ក្ត ជឿលើប៊ូសស្រ្តង! ប៊ូសស្រ្តងឆ្ងាញ់ខ្លាំង ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពិតៗ ក្រុមហ៊ុនយកឡានប្រគល់ដល់មុខផ្ទះ ហើយនាំអ្នកភូមិលេងកាន់កំប៉ុងប៊ូសស្រ្តងសប្បាយៗឈ្នះលុយមួយភូមិ។ អបអរសាទរម្ចាស់រង្វាន់ឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង លេខរៀង 028 គឺបងស្រី គឹម សុភ័ក្ត អាយុ 37ឆ្នាំ បច្ចុប្បន្នរស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ បងស្រី សុភ័ក្ត បានប្រាប់ថា ដូចសព្វមួយដងបន្ទាប់ពីបញ្ចប់កិច្ចការងារផ្ទះ គាត់តែងតែចូលចិត្តញុំាប៊ូសស្រ្តងត្រជាក់ៗ តែថ្ងៃនេះសំណាងធំគ្រាន់តែគាស់ផាច់ ញុំាអស់១កំប៉ុង ទើបយកក្រវិលកំប៉ុងមកមើល ឃើញថាត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿង ធ្វើឱ្យបងស្រីគាំងស្មារតីនិយាយមិនចេញ ព្រោះគាត់រំភើបខ្លាំងពេក។ ប៊ូសស្រ្តង

    November 30, 2023
  • សេដ្ឋកិច្ច

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានសម្រេចអនុម័តគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន ៧បន្ថែមទៀត ដែលមានទុនវិនិយោគ ៣២.៩ លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងខេត្តស្វាយរៀង។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “ Justmarvelous Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតក្រណាត់ ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣២៦កន្លែង។ ២-

    November 30, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឱ្យដឹងថា មជ្ឈមណ្ឌលការងារខេត្តកំពត របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលខេត្តកំពត និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគាំទ្រដោយអង្គការអន្តរជាតិខាងការងារ(ILO) នឹងរៀបចំវេទិកាការងារនូវមូលដ្ឋានទឹកដីស្រុកឈូក នៃខេត្តកំពត នាថ្ងៃទី៣០ ខែវិច្ឆិកា ស្អែកនេះ ដោយនាំយកក្រុមហ៊ុន រោចក្រ សហគ្រាសធំៗចំនួន៤ ជាមួយនឹងឱកាសការងារសរុបជាង ៦០០០កន្លែង ដើម្បីផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ឬចង់ចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមទាក់ទងមកកាន់ NEA

    November 29, 2023
  • សេដ្ឋកិច្ច

    យោងតាមអគ្គនាយកដ្ឋានជលផល ក្រោមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឱ្យដឹងថា​ ប្រទេសវៀតណាមកំពុងនាំចេញបង្គាទៅកាន់ប្រទេស និងដែនដីប្រមាណចំនួន ១០០ ជុំវិញពិភពលោក ដែលនាំឱ្យប្រទេសនេះក្លាយជាប្រទេសផ្គត់ផ្គង់បង្គាធំជាងគេទី២ របស់ពិភពលោក ដែលស្មើនឹង ១៣%-១៤% នៃតម្លៃសរុបនៅលើពិភពលោក។ តំណាងអគ្គនាយកដ្ឋាន បានមានប្រសាសន៍ថា ក្នុងអំឡុងពីឆ្នាំ២០១០ ដល់ឆ្នាំ២០២៣ វៀតណាមមានផ្ទៃដីចិញ្ចឹមបង្គាចន្លោះពី ៦៤៤ពាន់ហិតា ទៅ ៧៣៧ពាន់ហិកតា។ ទោះជាយ៉ាងណាក៏ដោយ ឧស្សាហកម្មបង្គារបស់វៀតណាមនៅតែជួបការលំបាកមួយចំនួន ឧទាហរណ៍ដូចជា ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទាប ដោយគ្រួសារកសិករ (ត្រឹមតែ ១៨.៩% នៃផ្ទៃដីធ្វើកសិកម្មសរុប) ការពឹងផ្អែកលើប្រភពបង្កាត់ពូជធម្មជាតិ ទំនាក់ទំនងដែលមិនមានការរឹតបន្តឹងក្នុងខ្សែសង្វាក់ផលិតកម្មបង្គា ថ្លៃដើមផលិតកម្មខ្ពស់ និងភាពប្រកួតប្រជែងទាប។

    November 29, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សា ដោយមានក្រុមហ៊ុនធំៗចំនួន៧ ចូលរួមផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៥០៥ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ស្អែកនេះ។ ក្រុមហ៊ុនទាំង ៧ ដែលនឹងចូលរួមក្នុងវេទិកាការងារនាថ្ងៃស្អែកនេះរួមមាន៖ ក្រុមហ៊ុន JACCS, ក្រុមហ៊ុន Develocus Investment, ផ្សារទំនើប ម៉ាក្រូ,

    November 29, 2023
  • សេដ្ឋកិច្ច

    កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្ដល់បទសម្ភាសជាមួយស្ថាប័នសារព័ត៌មាន CNBC ដែលជាសារព័ត៌មានដ៏ល្បីមួយ។ ក្នុងឱកាសផ្ដល់បទសម្ភាសជាមួយស្ថាប័នសារព័ត៌មាន CNBC នោះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញអំពីភាពជោគជ័យរបស់កម្ពុជាដែលទទួលបានការបណ្ដាក់ទុនវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធពីបណ្ដាវិស័យឯកជននានា និងការចូលរួមពីដៃគូអភិវឌ្ឍន៍ជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាបានទទួលការបណ្ដាក់ទុនពីវិនិយោគិនចិន មានជាអាទិ៍ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC ដែលវិនិយោគក្នុងទម្រង់ “សាងសង់-ប្រតិបត្តិការ-ផ្ទេរ” (BOT) លើការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត

    November 29, 2023
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ ជាការបើកទំព័រថ្មីមួយសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលបានផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ដោយតែការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ បន្ទាប់ពីការខកខានអស់រយៈពេល៣ឆ្នាំជាប់គ្នា ដោយសារតែប្រទេសកម្ពុជាក៏ដូចជាពិភពលោកទាំងមូលទទួលរងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នឹងបានធ្វើឱ្យវិស័យទេសចរណ៍ធ្លាក់យ៉ាងគំហុក។ ឯកឧត្ដម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបន្តថា

    November 29, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវឱ្យយុវជនដែលទើបតែទទួលបានលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទោះបីជាប់ក្តីធ្លាក់ក្តី ឱ្យងាកមកចាប់អារម្មណ៍លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតបង់ថ្លៃរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៤ វិច្ឆិកា បានលើកឡើងថា ប្អូនៗ និងកូនក្មួយដែលទើបតែទទួលបានលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបើទោះបីជាប់ក្តី ធ្លាក់ក្តី សូមងាកមកចាប់អារម្មណ៍លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលចូលរៀនពុំបង់ថ្លៃ ជាពិសេសយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀល បន្ថែមទៀតផង។ ឯកឧត្តមបន្ថែមថា នាពេលបច្ចុប្បន្ន ប្រព័ន្ធអប់រំនៅកម្ពុជាមានភាពទូលំទូលាយគឺ ប្រព័ន្ធអប់រំចំណេះទូទៅ និងឧត្កមសិក្សា និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ កាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

    November 25, 2023
  • ទេសចរណ៍

    យោងតាមការចុះផ្សាយនៅលើផេកផ្លូវការ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅយប់ថ្ងៃទី២៤​ ខែវិច្ឆិកា​ មានយន្តហោះខ្នាតធំ បូអុីង៧៧៧ លើកទី១ ហោះត្រង់ពីទីក្រុងសុីដនី ប្រទេសអូស្ត្រាលី​ មកចុះនៅខេត្តសៀមរាប។ យន្តហោះខ្នាតធំនោះដឹកអ្នកដំណេីរ ចំនួន២០៨នាក់ និងក្រុមហោះហើរចំនួន ១៦នាក់ សរុប ២២៤នាក់ និងហោះចាកចេញពីសៀមរាបវិញនៅថ្ងៃ ២៧ ខែវិច្ឆិកា៕

    November 25, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន៥០លានដុល្លារដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(PFM) របស់ប្រទេស ឈានទៅរកការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងការសម្រេចបានកំណើនប្រកបដោយបរិយាបន្ន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។ បើតាមសេចក្ដីប្រកាស កម្មវិធីរងទីពីរនៃកម្មវិធីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះផ្អែកលើសមិទ្ធិផលរបស់កម្មវិធីរងទីមួយដើម្បីពង្រឹងគោលនយោបាយនិងក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រងចំណាយ និងចំណូលព្រមទាំងសមត្ថភាពស្រូបយកនៃក្រសួងដែលបានជ្រើសរើសដើម្បីអនុវត្តន៍កំណែទម្រង់ PFM និងពង្រឹងទំនួលខុសត្រូវការងារត្រួតពិនិត្យរបស់អាជ្ញាធរសវនកម្មជាតិ។ សម្រាប់វិធានការកំណែទម្រង់ដែលគាំទ្រដោយកម្មវិធីរងទីពីរដើម្បីធ្វើទំនើបកម្មប្រព័ន្ធ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅកម្ពុជាត្រូវបានអនុវត្តយ៉ាងពេញលេញមុនការអនុម័ត។ ទាំងនេះរួមមាន ការកែលម្អផែនការយុទ្ធសាស្រ្ត និងការរៀបចំថវិកាដើម្បីពង្រឹងអនុលោមភាពទៅនឹងគោលដៅគោលនយោបាយ, ការជំរុញការកៀរគរចំណូលដើម្បីបង្កើនវិលាលភាពសារពើពន្ធសម្រាប់ចំណាយសាធារណៈជាអាទិភាព, ការពង្រឹងការគ្រប់គ្រងការវិនិយោគសាធារណៈសម្រាប់ការគ្រប់គ្រងចំណាយសាធារណៈប្រកបដោយប្រសិទ្ធភាព និងការពង្រឹងការគ្រប់គ្រងបំណុលសាធារណៈ។ កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការជំរុញឌីជីថលភាវូបនីយកម្មនៃប្រព័ន្ធ PFM និងការពង្រឹងសវនកម្មផ្ធៃក្នុង និងខាងក្រៅ ស្ថិតក្នុងចំណោមវិធានការកំណែទម្រង់ដើម្បីកែលម្អប្រសិទ្ធភាពប្រតិបត្តិការជំរុញគណនេយ្យភាពហិរញ្ញវត្ថុ និងលើកកម្ពស់ការត្រួតពិនិត្យការចំណាយសាធារណៈ។ លោកស្រី Jyotsana Varma

    November 24, 2023