Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក គីម មូចូ (Kim Mujo) នាយកក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងឱកាសនៃជំនួបនេះ លោក គីម

    December 16, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានថ្លែងប្រកាសជាចំហថា រាជរដ្ឋាភិបាលមិនបានផ្ដល់សិទ្ធិឱ្យក្រុមហ៊ុន​ Vingroup មកវិនិយោគអាជីវកម្ម តាក់ស៊ីអគ្គិសនីនៅកម្ពុជាទេ ព្រោះវាផ្ទុយពីគោលនយោបាយរាជរដ្ឋាភិបាលកំពុងគិតគូរយ៉ាងខ្លាំងលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្នុងពិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរជាង២ពាន់នាក់ រស់នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ គឺផ្ដោតអាទិភាពចម្បងទៅលើក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ដូច្នេះប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភឱ្យសោះ ព្រោះកម្ពុជា មិនទាន់មានតម្រូវការឡើយ។ សម្ដេចធិបតី បានថ្លែងថា «កម្ពុជា ក៏មិនទាន់តម្រូវការ ឱ្យក្រុមហ៊ុនបរទេស

    December 16, 2023
  • សេដ្ឋកិច្ច

    ទីក្រុងតូក្យូ/ប្រទេសជប៉ុន៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះ បានស្នើឱ្យប្រធានអង្គការសម្រាប់ការបណ្តុះបណ្តាលកម្មសិក្សាការី បច្ចេកទេស (OTIT) របស់ជប៉ុន ពិនិត្យមើលលទ្ធភាពបង្កើនការជ្រើសរើសពលករជំនាញរបស់កម្ពុជាបន្ថែមទៀតឱ្យទៅធ្វើការនៅក្នុងប្រទេសជប៉ុន និងបន្តយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀតដល់ពលករជំនាញ សិក្ខាកាមរបស់កម្ពុជាដែលកំពុងមានវត្តមាននៅជប៉ុន។ នេះគឺជាការបញ្ជាករបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជំនួបជាមួយលោក Otani Kodai ប្រធានអង្គការសម្រាប់ការបណ្តុះបណ្តាលកម្មសិក្សាការី បច្ចេកទេស (OTIT) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា៖ “ស្នើសុំឱ្យអង្គការ OTIT ជួយសម្រិតសម្រាំងយកសមាគមធំៗ និងសមាគមដែលធ្វើការដោយផ្ទាល់ជាមួយនិយោជកឱ្យមកជ្រើសរើសពលករជំនាញរបស់កម្ពុជា”។ ក្នុងជំនួបដដែលនោះ

    December 16, 2023
  • Boostrong

    កក្រើកឋានទាំង៣ ផ្អើលអស់ហ្វេនៗគុនខ្មែរគ្រប់ទិសទី ចារជាប្រវត្តិសាស្រ្ត ប៊ូសស្រ្តងដាក់ឡានខ្លាញ់គោទី៣ឱ្យគុនខ្មែរប្រកួតដណ្ដើមយក។ ប៊ូសស្រ្តង បានរកឃើញអ្នកខ្លាំងគុនខ្មែរ ទទួលជ័យលាភីឈ្នះបានឡានខ្លាញ់គោ គឺកីឡាករគុនខ្មែរ លន បញ្ញា ក្នុងមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន” កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅបរិវេណក្បែរវត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ប៊ូសស្រ្តងចិត្តល្អ ស្រលាញ់គុនខ្មែរ ជួយគុនខ្មែរច្រើនជាងគេ ហ៊ានបង្កើតមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ដាក់ឡានប្រកួតមុនគេបង្អស់ឱ្យកីឡាករគុនខ្មែរប្រកួតដណ្ដើមយកមិនធ្លាប់មានពីមុន ដោយសារប៊ូសស្រ្តងចង់ឃើញគុនខ្មែរល្បីរន្ទឺពាសពេញពិភពលោក និងផ្សព្វផ្សាយពីភាពខ្លាំងនៃក្បាច់គុនខ្មែរឱ្យជាតិសាសន៍ដទៃបានស្គាល់កាន់តែច្រើន។ ប៊ូសស្រ្តង បានបើកការប្រកួតដណ្ដើមឡានខ្លាញ់គោជាលើកទី៣ ឱ្យកីឡាករគុនខ្មែរប្រកួតដណ្ដើមយក រួមមានកីឡាករគុនខ្មែរ មឿន សុខហ៊ុច, លន

    December 15, 2023
  • PR

    អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះ បានចេញសេចក្ដីណែនាំ ស្តីពីការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារដោយចាត់ជាបន្ទុករបស់រដ្ឋនូវពន្ធប៉ាតង់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដល់អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញជាអ្នកជាប់ពន្ធតូច។ យោងតាមសេចក្ដីណែនាំរបស់ អគ្គនាយកដ្ឋានបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេច ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដោយចាត់ជាបន្ទុករបស់រដ្ឋនូវពន្ធប៉ាតង់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដល់អ្នកសារព័ត៌មាន កាសែត និងសារព័ត៌មានអនឡាញដែលបាននិងកំពុងធ្វើសកម្មភាពអាជីវកម្មសារព័ត៌មាន ដោយផ្សព្វផ្សាយតាមកាសែត ឬ អនឡាញដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ជាអ្នកជាប់ពន្ធតូច។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំការអនុវត្ត វិធានការលើកទឹកចិត្តផ្នែកពន្ធដារនេះ ដូចខាងក្រោម៖ ១- ត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋនូវពន្ធប៉ាតង់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដល់អ្នកសារព័ត៌មានកាសែត និង សារព័ត៌មានអនឡាញដែលបានចុះបញ្ជីពន្ធដារជោគជ័យជាអ្នកជាប់ពន្ធតូច ដែលបាននិងកំពុងប្រកបវិជ្ជាជីវៈសារព័ត៌មាន ក្នុងព្រះរាជាណាចក្រកម្ពុជា។

    December 15, 2023
  • សេដ្ឋកិច្ច

    ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា កាលពីថ្ងៃទី១៣ ខែធ្នូ​ ឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ ដែលនេះនឹងជួយដល់កសិផលមិនឱ្យជន់ជោរនៅលើទីផ្សារ និងធា្លក់ថ្លៃនៅរដូវកាលប្រមូលផលស្របគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌារួមមាន៖ ១). កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ រវាងអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី.

    December 14, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្ថានទូតសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងបង្កើនចំនួនអាហារូបករណ៍ ដល់សិស្សនិស្សិតកម្ពុជា បានបន្តសិក្សានៅប្រទេសតួកគី ដើម្បីចូលរួមបង្កើនសមត្ថភាពធនធានមនុស្សនៅកម្ពុជា។ ការបញ្ជាក់នេះ ត្រូវបានលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងនៅក្នុងពិធីជួបជុំអតីតនិស្សិតតួកគី ដែលប្រព្រឹត្តទៅនៅស្ថានទូតតួកគី រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយមានការចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម មាស គឹមហេង ដែលធ្លាប់ជាឯកអគ្គរដ្ឋទូតទីមួយរបស់កម្ពុជាប្រចាំនៅតួកគី។ នៅក្នុងឱកាសនោះ លោកជំទាវបាន

    December 14, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក លូ យៀន អនុប្រធានសភាពិគ្រោះយោបល់នយោ បាយទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងថា លោកនឹងខិតខំអំពាវនាវ ជំរុញអ្នកវិនិយោគចិន មកសិក្សាអំពីសក្ដានុពល និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ពិសេសនៅខេត្តកំពង់ស្ពឺ កាន់តែច្រើនឡើង។ លោក លូ យៀន ថ្លែងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រួមទាំងមន្ត្រីជំនាញ ដើម្បីធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់អំពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ

    December 14, 2023
  • សេដ្ឋកិច្ច

    ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា កាលពីថ្ងៃទី១៣ ខែធ្នូ​ ឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ ដើម្បីជំរុញការប្រមូលទិញផលិតផលកសិកម្ម និងលើកកម្ពស់សុវត្ថិភាពម្ហូបអាហារនៅក្នុងស្រុក។ ដែលនេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រជាកសិករដែលប្រកបរបរនៅក្នុងវិស័យកសិកម្ម។ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាខាងលើនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា រួមមាន៖ ១. កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ រវាងអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី.

    December 14, 2023
  • សេដ្ឋកិច្ច

    នាពេលខាងមុខនេះ រោងចក្រផលិតសំបកកង់យានយន្ត អាចនឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈមានក្រុមហ៊ុនចំនួន ២ បានបង្ហាញគោលបំណង និងពិភាក្សាការងារលើការបង្កើតរោងចក្រផលិតសំបកកង់យានយន្ត ជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ តាមរយៈផេកផ្លូវការ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចុះផ្សាយនាព្រឹកថ្ងៃទី១៤ ខែធ្នូ​ ឆ្នាំ២០២៣ នេះ បានបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត ដឹកនាំដោយលោក

    December 14, 2023