- Khmernote
- សេដ្ឋកិច្ច
ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣ បរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានចំនួនប្រមាណជាង ៧លានតោន កើនទ្បើង ១១,៣៤% និងចំណូលអាជីវកម្មសរុបមានចំនួនប្រមាណជាង ៨៥លានដុល្លាអាម៉េរិក កើនទ្បើង ២,៧១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបប្រមាណជាង ៧៥ម៉ឺន TEUs ដោយមានកំណើនមធ្យម ១០,៨៣% ក្នុងរយៈពេល ១២ឆ្នាំ ចុងក្រោយ គិតចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២២ ។ ការណ៏នេះបានចូលរួមចំណែកក្នុងការរក្សាកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំក្នុងរង្វង់ ៧%
December 22, 2023 - សេដ្ឋកិច្ច
សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហើបឱ្យដឹងថា មានក្រុមហ៊ុនជប៉ុនមួយចង់វិនិយោគលើការចិញ្ចឹមមាន់យកពងទៅផលិតជាសម្លៀកបំពាក់។ សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានមានប្រសាសន៍បង្ហើបឱ្យដឹងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន កាលពីថ្ងៃ២១ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ថ្ងៃមុនញ៉ុមទៅជប៉ុន ខ្ញុំជួបជាមួយក្រុមហ៊ុនមួយ ដែលគាត់ចង់មកសិក្សាដើម្បីវិនិយោគនៅស្រុកយើង គាត់វិនិយោគចិញ្ចឹមមាន់ ប៉ុន្តែសួរថា ចិញ្ចឹមមាន់យកធ្វើអី? គាត់អត់យកសាច់ គាត់អត់យកពងទៅលក់ទេ គាត់យកដើម្បីទាញវា យកធ្វើអំបោះ ច្នៃធ្វើជាអាវ។ គាត់យកអាវរងាមកឱ្យខ្ញុំពាក់ ដែលអាវនោះធ្វើចេញពីពងមាន់ »៕
December 22, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា កាលពីថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ បានចុះហេត្ថលេខាជាកញ្ចប់ជាមួយសកលវិទ្យាល័យដ៏ធំរបស់ប្រទេសចិន ដែលមានឈ្មោះថា ធានជីងស៊ីណូវិទ្យាសាស្រ្តអាល្លឺម៉ង់ រួមទាំងក្រុមហ៊ុនឯកជនចិនចំនួន៦ដែលកំពុងប្រតិបត្តិការនៅកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានឱ្យដឹងថា ការចុះហេត្ថលេខានេះ នឹងអនុញ្ញាតឱ្យភាគីហត្ថលេខីទទួលយកសិស្សដែលបញ្ចប់ការសិក្សាបច្ចេកទេសឱ្យចូលហាត់ការ ទស្សនកិច្ចសិក្សា រួមទាំងការស្រាវជ្រាវបច្ចេកទេសទៅវិញទៅមក។ ឯកឧត្តមបន្ថែមថា ការចុះហត្ថលេខារវាងវិទ្យាស្ថាន និងដៃគូរអភិវឌ្ឍទាំងអស់នៅពេលនេះ បានបង្ហាញពីការកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងវិទ្យាស្ថានជាតិជាមួយបណ្តាក្រុមហ៊ុនឯកជនលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញបច្ចេកទេសដល់កូនសិស្សដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថាន។ ឯកឧត្តមបានគូសបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសនេះពុំមានមែនជាវិទ្យាស្ថានរកប្រាក់ចំណេញនោះទេ ដូច្នេះសិស្សដែលទទួលបានការបណ្តុះបណ្តាលពីទីនេះត្រូវតែមានសមត្ថភាព គុណភាព ដើម្បីឆ្លើយតបទីនិងតម្រូវការទីផ្សារការងារ និងមានប្រាក់ចំណូលសមរម្យល្អដែលធ្វើឱ្យជីវិតប្រសើរឡើងបន្ទាប់ពីទទួលបានការបណ្តុះបណ្តាល។ ក្នុងពិធីចុះហេត្ថលេខានេះ លោក
December 22, 2023 - សេដ្ឋកិច្ច
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មាននៅអំឡុងចុះពិនិត្យការប្រមូលផលត្រីប្រហុក នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ថា រដ្ឋបាលជលផល កំពុងសហការជាមួយក្រុមហ៊ុន-សហគ្រាសខ្នាតតូច និងមធ្យម ដើម្បីជំរុញការកែច្នៃត្រីប្រហុកតាមស្តង់ដាសុវត្ថិភាព និងអនាម័យសម្រាប់ការនាំចេញ ខណៈផលត្រីប្រហុកនៅឆ្នាំនេះ កើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងឆ្នាំមុន បន្ទាប់អាជ្ញាធរបង្កើនការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ផលត្រីដែលប្រមូលបានជាប្រភេទត្រីប្រហុក ហើយភាគច្រើននៅដើមដៃនេះ ត្រីប្រមាណ ៧០% ជាប្រភេទត្រីស្លឹកឫស្សី ១០%ត្រីឆ្វៀត និង២០%ត្រីចម្រុះ។ ចំពោះស្តង់ដានៃការកែច្នៃប្រហុកវិញ គឺត្រូវគោរពតាមគោលការណ៍ភូតគាមអនាម័យ (SPS) សម្រាប់ផ្នែកបច្ចេកទេស និងស្តង់ដាទីផ្សារនាំចេញ។
December 21, 2023 - អាជីវកម្ម
លោក អូកាដា ម៉ូតូយ៉ា (Okada Motoya) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន AEON MALL បានបញ្ជាក់ថា ក្រុមហ៊ុនរបស់ខ្លួនមានគម្រោងពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ លោក អូកាដា ម៉ូតូយ៉ា បានមានប្រសាសន៍បញ្ជាក់បែបនេះនៅក្នុងជំនួបសម្តែងការគួរសម ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ កាលពីថ្ងៃតី១៩ ខែធ្នូ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងឱកាសនៃជំនួបនេះ លោក អូកាដា ម៉ូតូយ៉ា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម
December 20, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC ជុំវិញករណីគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ ត្រពាំងរពៅ-វាលរេញ ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត។ ជំនួបពិភាក្សានេះ ធ្វើឡើងបន្ទាប់ពីការបំពេញបេសកកម្មការងារ ចុះពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ដោយអង្គប្រជុំបានពិភាក្សាផ្តោតសំខាន់លើការងារបច្ចេកទេសក្នុងការសាងសង់
December 20, 2023 - សេដ្ឋកិច្ច
(ទីក្រុងតូក្យូ)៖ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Ichiro KASHITANI សមាជិកក្រុមប្រឹក្សាភិបាល, ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Toyota Tsusho Corporation ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងឱកាសនៃជំនួបនេះ លោក Ichiro KASHITANI បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក
December 20, 2023 - សេដ្ឋកិច្ច
(ទីក្រុងតូក្យូ)៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អ៉ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ (IMAMURA Masahiro) ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម អ៉ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ បានអបអរសាទរចំពោះសម្តេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំង ជានាយករដ្ឋមន្រ្តី និងបានថ្លែងអំណរគុណចំពោះ
December 19, 2023 - សេដ្ឋកិច្ច
ក្រុមហ៊ុន មីនេបៀមីត្សូមី (Minebea) របស់ជប៉ុនដែលបានបោះទុនវិនិយោគនៅកម្ពុជាអស់រយៈពេល ១២ឆ្នាំមកហើយនេះ បានប្រកាសពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតបន្ថែមទៀតនៅកម្ពុជា។ នៅក្នុងជំនួបសម្ដែងការគួរសម ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុនមីនេបៀមីត្សូមី (Minebea) បានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Minebea និងអំពីគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងជំនួបនេះផងដែរ លោកអគ្គនាយក ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន Minebea ទាំងអស់ បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា
December 19, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ,មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីរោងចក្រតារាល អីនធើនេសីនណល ឯ.ក គ្រោងនឹងរៀបចំវេទិកាការងារនៅក្នុងបរិវេណវត្ត បុទុមវ័ន (ហៅវត្តត្រពាំងក្រូច) ស្ថិតនៅភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយនាំយកឱកាសការងារចំនួន ៤០០០ កន្លែង ដើម្បីផ្តល់ជូនយុវជន និងអ្នកកំពុងស្វែងរកការងារធ្វើ។ ចំពោះយុវជន និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចត្រៀមប្រវត្តិរូប ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយនឹងតំណាងរោងចក្របាន ចាប់ពីម៉ោង
December 19, 2023












