Khmernote
  • សេដ្ឋកិច្ច

    គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល (LRT) តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ត្រូវបានគណៈកម្មការអន្តរក្រសួងលើកយកមកប្រជុំពិភាក្សា ជាមួយក្រុមហ៊ុន China Metro Group នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ កាលពីព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួង បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នៃគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល (Urban Light Rail Transit) តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ក្រោមកិច្ចដឹកនាំរបស់

    December 26, 2023
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ VASCO DA GAMA បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៦០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ តាមការឱ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យភ្នាក់ងារ AKP ដឹងថា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ២០២៣នេះ នាវាទេសចរណ៍បរទេសមានឈ្មោះ VASCO DA GAMA មានសញ្ជាតិ PORTUGAH

    December 26, 2023
  • សេដ្ឋកិច្ច

    សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃវិស័យស្រូវអង្ករកម្ពុជា​ ដោយមានរោងម៉ាស៊ីនខ្នាតមធ្យម និងធំចំនួន ២៤០ ដែលក្នុងនោះ រោងម៉ាស៊ីនចំនួន ១៣០ មានសមត្ថភាពកិនកែច្នៃដែលអាចឆ្លើយតបទៅតាមបទដ្ឋានស្តង់ដានាំចេញទៅទីផ្សារអន្តរជាតិ។ ចំណែកឯសមត្ថភាពកិនកែច្នៃវិញគឺមានចំនួន ១២០០ តោនក្នុងមួយម៉ោង និងសមត្ថភាពនៃឡសម្រាប់សម្ងួតស្រូវបានចំនួនជាង ៤២០០០តោនក្នុងមួយថ្ងៃ។ លើសពីនេះទៀតរោងម៉ាស៊ីននៅកម្ពុជា អាចរក្សាស្តុកស្រូវបានចំនួន ២ លានតោនក្នុងមួយវគ្គ ដែលនេះបង្ហាញអំពីសមត្ថភាព និងសក្តានុពលរបស់កម្ពុជាក្នុងការស្តុក និងកែច្នៃស្រូវសម្រាប់ផ្គត់ផ្គង់បានរហូតដល់ចំនួនជាង ៤លានតោនក្នុងមួយឆ្នាំ៕ ប្រភព៖ សហព័ន្ធស្រូវអង្ករកម្ពុជា

    December 26, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ កម្ពុជាបាត់បង់ចំណូលពន្ធគយប្រមាណជិត ៤០០លានដុល្លារ ដោយសារតែកត្ដាមួយចំនួន ក្នុងនោះចំណូលពន្ធគយដែលកម្ពុជាបាត់បង់ដោយការអនុវត្ដកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជាពហុភាគី និងទ្វេភាគី ។ ការគូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ” នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាជាតិគយ រាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិត គុណ ញឹម បានថ្លែងថា មានកត្ដាគន្លឹះមួយចំនួនដែលបានធ្វើឱ្យផ្លាស់ប្ដូររចនាសម្ព័ន្ធចំណូលសារពើពន្ធរបស់រដ្ឋ ទាក់ទងនឹងការអនុវត្ដកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RCEP) ដែលកម្ពុជាជាភាគី

    December 25, 2023
  • សេដ្ឋកិច្ច

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បាន​ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការតាំងចិត្ត និងឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ និងលើកកម្ពស់ និងការពារសិទ្ធិពលករកម្ពុជាដែលធ្វើការនៅបរទេស។ ការថ្លែងបែបនេះ របស់ឯកឧត្តមរដ្ឋមន្ត្រី ធ្វើឡើងនៅឯទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងពិធីបើកទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកជំទាវជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី Kristin Parco ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ឯកអគ្គរាជទូត និងរដ្ឋទូតនៅកម្ពុជាមួយចំនួន និងមន្ត្រីជាន់ខ្ពស់នៃបណ្តាក្រសួងមន្ទីរ និងសង្គមស៊ីវិលពាក់ព័ន្ធសរុបប្រមាណ

    December 25, 2023
  • សេដ្ឋកិច្ច

    ខេត្តចំំនួន ៤ នាប៉ែកពាយ័ព្យ ក្នុងនោះរួមមានខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន ត្រូវបានចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា។ ខេត្តទាំង ៤នេះ ជាប៉ូលកសិកម្ម និងផ្នែកមួយនៃគំនិតផ្តួចផ្តើម «ច្រករបៀងមច្ឆានិងអង្ករ»។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវរបស់ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា៖ «ដឹងទេថា មានខេត្តចំនួន៤ នាប៉ែកពាយ័ព្យ ដែលមានសារៈសំខាន់ខ្លាំងសម្រាប់វិស័យកសិកម្មរបស់កម្ពុជា? ខេត្តបាត់ដំបង

    December 25, 2023
  • សេដ្ឋកិច្ច

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងណែនាំឱ្យក្រសួងពាណិជ្ជកម្ម ត្រូវត្រៀមខ្លួនក្នុងការចរចាស្នើសុំ ភាពអនុគ្រោះថ្មីតាមរយៈប្រព័ន្ធអនុគ្រោះបន្ថែម (GSP Plus) សំដៅរក្សាទីផ្សារ និងរក្សាលំនឹងផលិតកម្ម ព្រមទាំងភាពទាក់ទាញសម្រាប់ការចូលមកវិនិយោគនៅកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំបែបនេះ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម ក្រោយប្រព្រឹត្តិទៅរយៈពេល២ថ្ងៃនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ក្រសួងពាណិជ្ជកម្ម ត្រូវត្រៀមខ្លួនក្នុងការចរចាស្នើសុំភាពអនុគ្រោះថ្មី តាមរយៈប្រព័ន្ធអនុគ្រោះបន្ថែម (GSP Plus)

    December 23, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា​ សន្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង ១៥ដងក្នុងចន្លោះឆ្នាំ២០០៧-២០២២ យោងតាមតារាង​ FDI Standouts Watchlist 2024, កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦.១១ លើ១០០។ តាមរយៈការចុះផ្សាយនៅលើផេកផ្លូវការនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នេះ បានបញ្ជាក់ថា កម្ពុជាពោរពេញដោយសក្តានុពលសម្រាប់វិនិយោគជាច្រើនឥតគណនាសម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ ដោយទំហំផលិតផលក្នុងស្រុកសរុប

    December 23, 2023
  • Boostrong

    កំណត់ត្រាពិភពលោក ប្រវត្តិសាស្រ្តអច្ឆរិយសម្រាប់គុនខ្មែរមិនធ្លាប់មានពីមុនមក កីឡាករគុនខ្មែរខ្លាំងពូកែ ៤រូបហើយ ប្រកួតឈ្នះទទួលបានឡានខ្លាញ់គោ ៤គ្រឿងពីប៊ូសស្រ្តង “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន”។ ប៊ូសស្រ្តងចិត្តល្អ ស្រលាញ់គុនខ្មែរ ជួយគុនខ្មែរច្រើនជាងគេ ហ៊ានបង្កើតមហាព្រឹត្តិការណ៍ដាក់រង្វាន់ឡានមុនគេបង្អស់ឱ្យកីឡាករគុនខ្មែរប្រកួតដណ្ដើមយក។ កីឡាករគុនខ្មែរខ្លាំងពូកែ ៤រូបហើយ ដែលជួយលើកមុខមាត់វិស័យគុនខ្មែរឱ្យល្បីរន្ទឺពាសពេញពិភពលោកបានស្គាល់ច្បាស់ពីភាពខ្លាំងដ៏អស្ចារ្យរបស់ក្បាច់គុនខ្មែរ ដោយទទួលបានឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង រួមមាន៖ ១. កីឡាករគុនខ្មែរ ព្រំ សំណាង ប្រកួតក្នុងមហាព្រឹត្តការណ៍បីស្រ្តីពិភពលោករហូតដល់ទៅ៨ម៉ោង។ ថែមទាំងបានផ្ទះ ១ល្វែងទៀត ក្រោយប្រកួតឈ្នះមេដាយមាសជូនជាតិក្នុងព្រឹត្តការណ៍ស៊ីហ្គេមឆ្នាំ2023 នេះ។ ២. កីឡាករគុនខ្មែរ ពេជ្រ សម្បត្តិ ប្រកួតឈ្នះគូប្រកួតអន្តរជាតិលើសង្វៀន Boostrong Kun

    December 23, 2023
  • សេដ្ឋកិច្ច

    នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤” នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ នាឱកាសនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្រុមហ៊ុន Toyota ដែលបានមកវិនិយោគរោងចក្រដំឡើងនៅកម្ពុជា សុំឱ្យរដ្ឋាភិបាលដាក់ទិសដៅទិញរថយន្តផលិតក្នុងស្រុក ខណៈសម្ដេចធិបតីបានផ្ដល់អនុសាសន៍ថា បើលក់ថោកហើយគុណភាពល្អ គឺគេទិញហើយ។ សម្ដេចធិបតី នាយករដ្ឋមន្រ្តីបានមានប្រសាសន៍៍ថា៖ «ម្សិលមិញខ្ញុំជួបជាមួយក្រុមហ៊ុនជប៉ុនដែលមកដំឡើងរថយន្តនៅកម្ពុជា គាត់សុំឱ្យរដ្ឋាភិបាលដាក់ទិសដៅទិញរថយន្តផលិតក្នុងស្រុក ខ្ញុំថារដ្ឋាភិបាលអភិក្រមមួយ បើលក់ថោកហើយល្អ គឺទិញហើយ។ អ៉ីចឹងបើគាត់ផលិតនៅក្នុងស្រុក

    December 22, 2023