ព័ត៌មានចុងក្រោយ
  • ក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិក បង្ហាញចំណាប់អារម្មណ៍ចំពោះទីផ្សារអាកាសចរណ៍កម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 16, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Julien Nargeot អនុប្រធានក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោក Julien Nargeot បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងការចាប់អារម្មណ៍ចំពោះទីផ្សារអាកាសចរណ៍នៅកម្ពុជា។ លោក Julien Nargeot បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុន Gulfstream Aerospace Corporation

  • ក្រុមហ៊ុនជប៉ុនដែលមានបណ្តាញទូរទស្សន៍ជាង ២៨ប៉ុស្តិ៍ ស្នើសុំផលិតវីដេអូផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា ដើម្បីទាក់ទាញទេសចរខ្លួន និងអន្តរជាតិមកកម្ពុជា ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ October 16, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនធំមួយ ដែលមានបណ្តាញទូរទស្សន៍ជាង ២៨ប៉ុស្តិ៍ មានអ្នកទស្សនាជាង ១០​លាន​នាក់នៅប្រទេសជប៉ុន ស្នើសុំផលិតវីដេអូផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់អន្តរជាតិ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន​លោក កាតូ កាហ្សូមូរី (KATO Kazunori) សមាគមជប៉ុន – កម្ពុជា, ឧកញ៉ា សាយ សុភ័ក្រ្តា (សូគីម៉ិចគ្រូប) និងលោក តាកេអ៊ូជី មេអ៊ី​(TAKEUCHI Mei ) តំណាងក្រុមហ៊ុន TBS Holdings Inc.

  • លោកជំទាវបណ្ឌិត ជា សិរី បញ្ជាក់ថា ការដាក់ចេញធនប័ត្រប្រភេទ ២០០០០០ រៀល នឹងមិនប៉ះពាល់ដល់ចំនួនរូបិយវត្ថុ ដែលកំពុងចរាចរក្នុងសេដ្ឋកិច្ចកម្ពុជានោះទេ ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ October 16, 2024 Khmernote

    នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី​ ២០០០០០រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។ ស្របពេលជាមួយគ្នានោះដែរ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានពន្យល់ពីខ្លឹមសារបច្ចេកទេសនៃការចេញផ្សាយ និងដាក់ឱ្យចរាចរក្រដាសប្រាក់ប្រភេទថ្មី នេះ ដោយបានលើកឡើងដូច្នេះថា៖ «ការដាក់ចេញធនប័ត្រប្រភេទ ២០០០០០រៀលនៅថ្ងៃនេះ នឹងមិនប៉ះពាល់អ្វីទៅដល់ចំនួនរូបិយវត្ថុដែលមាននៅក្នុងចរាចរនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងទេ »។ លោកជំទាវបណ្ឌិត បានពន្យល់បន្ថែមថា៖ « មានការព្រួយបារម្ភកន្លងមកនៅពេលដែលធនាគារជាតិនៃកម្ពុជា ដាក់ចេញនៅប្រភេទធនប័ត្រថ្មី ថា ធនាគារជាតិនៃកម្ពុជា ឬ ក៏រាជរដ្ឋាភិបាលខ្វះលុយ

  • ត្រៀម CV ឱ្យហើយ! ចុងខែតុលានេះ នឹងមានមហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ ជាមួយឱកាសការងារជាង ៣ម៉ឺនកន្លែង ដាក់ពាក្យភ្លាមសម្ភាសភ្លាម! សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 15, 2024 Khmernote

    មហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ ជាមួយឱកាសការងារជាង ៣ ម៉ឺន កន្លែងពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០ នឹងមកដល់ នាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នេះ នៅអាគារពិព័រណ៍កោះពេជ្រ។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ត្រូវបានសហការរៀបចំ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា

  • សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង និងក្រសួងសាធារណការ បញ្ចប់MOU លើការអភិវឌ្ឍផ្លូវដែក ឱ្យបានចប់សព្វគ្រប់ក្នុងឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 15, 2024 Khmernote

    យោងតា​មការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទាក់ទិននឹងការអភិវឌ្ឍផ្លូវដែករបស់កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ជាគោលការណ៍ កំណត់ឱ្យក្រុមហ៊ុនផ្លូវដែករបស់អ្នកឧកញ៉ា គិត ម៉េង និងក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវធ្វើយ៉ាងណាបញ្ចប់កិច្ចចរចា និងចុះ MOU ឱ្យចប់សព្វគ្រប់នៅចុងឆ្នាំនេះ បើពុំដូច្នេះទេ សម្តេចធិបតី នឹងដកសិទ្ធិពីក្រុមហ៊ុន។ ក្នុងព្រឹត្តិការណ៍អបអរសាទរខួប ២០ឆ្នាំ កម្ពុជា​ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក រៀបចំដោយក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានគូសបញ្ជាក់ថា “ផ្លូវដែកឥឡូវយើងមានមួយចំហៀង ពីជើងទៅត្បូង ដែលត្រូវធ្វើម៉េចចរចា ខ្ញុំបានឱ្យគោលការណ៍ទៅក្រសួងពាក់ព័ន្ធ ជាមួយក្រុមហ៊ុនពាក់ព័ន្ធ

  • ត្រីមាសទី៣ឆ្នាំនេះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័ត​ភ្នំពេញ​កើនឡើងជាង២៦ភាគរយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 11, 2024 Khmernote

    យោងតាមកំណត់ត្រាទិន្នន័យកំពង់ផែស្វយ័តភ្នំពេញបានឱ្យដឹងថា បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ​ក្នុងត្រីមាសទី​៣​ ឆ្នាំ​២០២៤​ មានចំនួន​ ១៦១ ៣៧៣​ TEUs កើនចំនួ​ន​ ២៦,១៣% ធៀបនឹងត្រីមាសទី៣​ ឆ្នាំ២០២៣។ ដោយឡែក គិតតែ​អំឡុងខែកញ្ញា​ ឆ្នាំ២០២៤​ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានចំនួន​ ៥២ ២៨៣​ TEUs កើនចំនួន​ ៤៥,១១%​ ធៀប​នឹង​ខែកញ្ញា​ ឆ្នាំ​២០២៣។ ប្រភពដដែលបន្តថា នៅខែកញ្ញា ឆ្នាំ២០២៤​ បរិមាណ​នាវាដឹកអ្នក​ដំណើរ​​មានចំនួន​ ៦៥​ ជើង​ កើន​ ២០,៣៧%​ ធៀបនឹងខែកញ្ញា​ ឆ្នាំ២០២៣​ និងអ្នកដំណើរសរុបចំនួន​

  • រដ្ឋាភិបាលចិនផ្ដល់ជំនួយឥតសំណងចំនួន ៣០០ លានយ័ន ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 11, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងឱកាសនៃជំនួប ឯកឧត្តមនាយករដ្ឋមន្រ្តី​ លី​

  • រាជរដ្ឋាភិបាលបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ​ ចំពោះវិស័យអចលនទ្រព្យ ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងប្រជាពលរដ្ឋ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 9, 2024 Khmernote

    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៩ តុលា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការបន្ត និងបន្ថែមការលើកទឹកពន្ធដារ ចំពោះវិស័យអចលនទ្រព្យ ស្របតាមការសម្រេចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ​ ចំពោះវិស័យអចលនទ្រព្យ ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងប្រជាពលរដ្ឋ។ សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖ ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ