- សេដ្ឋកិច្ចសេដ្ឋកិច្ច September 25, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាពេលខាងមុខនេះ កម្ពុជា នឹងមានការវិនិយោគលើការបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គ ដោយប្រើប្រាស់គ្រឿងចក្រ និងបច្ចេកទេសរបស់សហរដ្ឋអាម៉េរិក។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Amru Rice (Cambodia) តំណាងដោយ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន ជាមួយនឹង ក្រុមហ៊ុន Stabil Nutrition, LLC តំណាងដោយ លោក
- BoostrongBoostrong September 23, 2024 Khmernote
នៅវេងស្រេង ប៊ូសស្រ្តងស្វែងរកប្ដីល្អ ផ្ដល់រង្វាន់ជាច្រើននាក់ តាមរយៈមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តង ប្ដីល្អ” ដែលមានមនុស្សចូលរួមជាង 6000នាក់ ចូលលេងកំសាន្តដោយស៊េរី និងចាប់យករង្វាន់ជាច្រើនពីប៊ូសស្រ្តង។ កាលពីថ្ងៃអាទិត្យ ម្សិលមិញ ថ្ងៃទី22 ខែកញ្ញា ឆ្នាំ2024 នេះ ក្រុមហ៊ុនចិត្តល្អ ប៊ូសស្រ្តងបានបង្កើតមហា “ប៊ូសស្រ្តង ប្ដីល្អ” ចំណាយពេលមួយថ្ងៃពេញ ដើម្បីផ្ដល់ក្ដីស្រលាញ់ ផ្ដល់រង្វាន់ជាប្រាក់សុទ្ធ និងម៉ូតូថ្មីចំនួន 5គ្រឿង ដល់អតិថិជនដែលជាប្ដីល្អ ប្រពន្ធល្អ និងកូនល្អ។ ពិតដូចគេល្បីមែន ប៊ូសស្រ្តងជាភេសជ្ជៈប៉ូវកម្លាំងឆ្ងាញ់ជាងគេ រង្វាន់ច្រើន មានអ្នកគាំទ្រច្រើន កំពុងពេញនិយមនៅលើទីផ្សារ ជាក់ស្ដែងក្នុងកម្មវិធីប្ដីល្អ
- សេដ្ឋកិច្ចសម្តេចប្រធានរដ្ឋសភាកម្ពុជា ស្នើសភាតំណាងប្រជាជនចិនខេត្តខ្វាងតុង ជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាសេដ្ឋកិច្ច September 23, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Jiaquan អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ នៃសភាតំណាងប្រជាជនចិនខេត្តខ្វាងតុង ដែលបានអញ្ជើញមកទទួលស្វាគមន៍គណៈប្រតិភូ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤។ ជំនួបនេះ បានធ្វើឡើងក្នងឱកាស ដែលសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្លាស់ប្តូរជើងយន្តហោះ ធ្វើដំណើរទៅកាន់ទីក្រុងប៉េកំាង ក្នុងការបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងខ្វាងចូវ ខេត្តក្វាងតុង។ នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានស្នើដល់ស្ថាប័នសភាខេត្តនេះ ជំរុញការធ្វើពាណិជ្ជកម្មនិងកៀរគរអ្នកវិនិយោគ ទៅបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត និងលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 21, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័តមាន បានឱ្យដឹងថា ក្រុមហ៊ុនមីនេបៀ (ខេមបូឌា) បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រទី២ របស់ក្រុមហ៊ុនមីនេបៀ (ខេមបូឌា) សាខាខេត្តពោធិ៍សាត់កាលព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោកអគ្គនាយកក្រុមហ៊ុនមីនេបៀ, ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់, តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ថ្នាក់ដឹកនាំ បុគ្គលិក កម្មករនិយោជិតរបស់ក្រុមហ៊ុន
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 21, 2024 Khmernote
យោងតាមការចុះផ្សាយនៅលើ ផេកផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានឱ្យដឹងថា ក្រុមហ៊ុនហុងដា ដែលជាក្រុមហ៊ុនដ៏ធំរបស់ជប៉ុន នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន នៅកម្ពុជា។ ក្នុងឱកាសនៃជំនួប លោក Minoru Kato នាយកប្រតិបត្តិ និងជាអនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ នៃក្រុមហ៊ុន HONDA MOTOR CO., LTD. បានគោរពជម្រាបជូនសម្ដេចធិបតីដោយសង្ខេបអំពីវឌ្ឍនភាព និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា តាមរយៈក្រុមហ៊ុន N.C.X. Co., LTD ក្នុងរយៈពេល ២៥ឆ្នាំមកនេះ ។ ទន្ទឹមនឹងនេះលោកនាយកប្រតិបត្តិបានសម្ដែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដោតការយកចិត្តទុកដាក់អភិវឌ្ឍវិស័យឧស្សាហកម្ម តាមរយៈការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 20, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជា ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច។ ក្នុងឱកាសនៃជំនួបនោះដែរ លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 19, 2024 Khmernote
ប្រាក់ឈ្នួលកម្មករ កម្មការិនី សម្រាប់ឆ្នាំ២០២៥ ឡើងដល់២០៨ដុល្លារ នៅក្នុង១ខែ។ នេះបើតាមការឱ្យដឹងពីផេកផ្លូវការសម្ដេចធិបតី ហ៊ុន ម៉ាណែត នាល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ តាមរយៈផេកផ្លូវការ សម្ដេចធិបតី បានគូសបញ្ជាក់ដូច្នេះថា៖ «មុននេះបន្តិច ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរាយការណ៍អំពីលទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥។ តាមរយៈការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១សំឡេង បានគាំទ្រតួលេខ ២០៦ដុល្លារ។ ទោះជាយ៉ាងនេះក៏ដោយ ខ្ញុំបានផ្ដល់គោលការណ៍ទៅឯកឧត្តម ហេង សួរ ឱ្យបន្ថែម
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 19, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ចាប់ពីពេលនេះទៅ ប្រជាពលរដ្ឋកម្ពុជា ដែលទៅលេងម៉ាឡេស៊ីអាចទូទាត់ប្រាក់រៀលបានហើយ ខណ: ដែលទេសចរម៉ាឡេស៊ីមកកាន់កម្ពុជា ក៏អាចចាយប្រាក់របស់ប្រទេសខ្លួនបាន តាមរយៈស្កេនឃ្យូអរកូត(QR Code) បន្ទាប់ពីធនាគារកណ្ដាលនៃប្រទេសទាំងពីរបានដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែន។ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី នៅថ្ងៃទី១៩ ខែកញ្ញានេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដើម្បីផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជាទទួលបាននូវបទពិសោធទូទាត់ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ ប្រជាពលរដ្ឋកម្ពុជាអាចប្រើប្រាស់កម្មវិធីទូទាត់បាគង (Bakong) និងកម្មវិធីធនាគារចល័តរបស់ធនាគារ មេយប៊ែង (M2U KH) ដើម្បីស្កេន និងទូទាត់ប្រាក់ទៅកាន់ទីតាំងពាណិជ្ជករជាង២លានកន្លែង ដូចជានៅតាមភោជនីយដ្ឋាន ផ្សារទំនើប មន្ទីរពេទ្យ និងកន្លែងលក់ដូរផ្សេងៗ មានបង្ហាញឃ្យូអរកូត










