ព័ត៌មានចុងក្រោយ
  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចាប់ពីថ្ងៃ១កញ្ញា ការចេញចូលតាមព្រលានយន្តហោះ និងប្រើប្រាស់ប្រព័ន្ធថ្មីអេឡិចត្រូនិកទាំងអស់ ទាំងបង់លុយ និងបំពេញបែបបទ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 3, 2024 Khmernote

    យោងតាមការចុះផ្សាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤តទៅ រាល់ការចេញចូលតាមច្រកអាកាស របស់ភ្ញៀវជាតិ និងអន្តរជាតិ នឹងមានភាពងាយស្រួលជាងមុន ដូចនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន តាមរយៈការបំពេញបែបបទ និងបង់លុយជាដើម គឺត្រូវប្រើប្រាស់តាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់។ ការបញ្ជាក់របស់សម្តេចធិបតីខាងលើ ធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារ សមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកភិវឌ្ឍន៍លំនៅឋានកម្ពុជា នារាត្រីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅ ឌី ព្រេមៀ សេនធ័រ សែនសុខ។ ក្នុងឱកាសនេះ សម្តេចធិបតី បានពន្យល់ថា

  • ដំណឹងល្អ! ក្រសួងការងារ ដាក់ឱ្យដំណើរការការចុះបញ្ជីសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមរយៈកម្មវិធីទូរស័ព្ទដៃ “NSSF MEMBER APP” សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 2, 2024 Khmernote

    ក្រសួការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដិពីការដាក់ឱ្យដំណើរការ ការចុះបញ្ជីសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមរយៈកម្មវិធីទូរស័ព្ទដៃ “NSSF MEMBER APP”។ សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ក្រសួងការងារ បានសម្រេចដាក់ឱ្យដំណើរការការចុះបញ្ជីសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមរយៈកម្មវិធីទូរស័ព្ទដៃ “NSSF MEMBER APP” ចាប់ពីថ្ងៃទី០១​ ខែសីហា​ ឆ្នាំ២០២៤ នេះតទៅ ដោយការដាក់ឱ្យដំណើរការនេះ

  • ក្រុមហ៊ុនគ្រប់គ្រងលើទីផ្សារទំនើបធំជាងគេនៅប្រទេសសិង្ហបុរី មកពិភាក្សាពីផែនការដៃគូរយូរអង្វែងជាមួយកម្ពុជា ក្នុងការផ្គត់ផ្គង់អង្ករសម្រាប់សិង្ហបុរីនាពេលអនាគត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 2, 2024 Khmernote

    (ភ្នំពេញ)៖ ក្រុមហ៊ុនធំមួយរបស់សិង្ហបុរី បានមកពិភាក្សាជាមួយកម្ពុជាពីផែនការដៃគូរយូរអង្វែង ក្នុងការផ្គត់ផ្គង់អង្ករជាលក្ខណៈសន្តិសុខស្បៀងសម្រាប់ប្រទេសសិង្ហបុរីនាពេលអនាគត។ នេះបើយោងតាមការចុះផ្សាយរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤ ថ្មីៗនេះ។ តាមរយៈផេកផ្លូវការ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានទទួលជួបគណៈប្រតិភូរបស់ស្ថាប័នដែលដឹកនាំដោយ លោក Ho Wah Lee ជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យរបស់ NTUC Fairprice Group របស់ប្រទេសសិង្ហបុរី និងសហការីចំនួន ៤រូបផ្សេងទៀត ដើម្បីពិភាក្សាអំពីផែនការដៃគូរយូរអង្វែង

  • ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ណែនាំឱ្យសហគ្រិន ត្រៀមលក្ខណៈ ក្នុងការបន្ស៊ីខ្លួនចូលក្នុងរបត់ថ្មីនៃសង្គម តាមរយៈនវានុវត្តន៍ថ្មីៗ និងបរិវត្តកម្មឌីជីថល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 2, 2024 Khmernote

    ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ណែនាំឱ្យសហគ្រិន ត្រៀមលក្ខណៈក្នុងការបន្ស៊ីខ្លួនចូលក្នុងរបត់ថ្មីនៃសង្គម តាមរយៈនវានុវត្តន៍ថ្មីៗ និងបរិវត្តកម្មឌីជីថល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំខាងលើនេះ នៅឱកាសអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ៖ “បរិយាកាសសេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ច នៅកម្ពុជា” (Cambodia Economic Environment and Business Opportunities) ត្រូវបានរៀបចំឡើងក្នុងវេទិកាសហគ្រិនឆ្នើម (Pinnacle Entrepreneur Forum) នៃបណ្តាញសហគ្រិនស្ត្រីអាស៊ាន (ASEAN Women Entrepreneur Network – AWEN) កាលពីព្រឹកថ្ងៃព្រហស្បតិ៍

  • សម្តេចធិបតី ប្រាប់ពីមូលហេតុដែលធនាគារជាតិ ពុំទាន់ដាក់ឲ្យអនុវត្តគោលការណ៍ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ ឬប្រឡាក់ មិនទារកម្រៃសេវា នៅទូទាំងប្រទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 2, 2024 Khmernote

    កាលពីពេលថ្មីៗកន្លងទៅនេះ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញយន្តការបន្ទាន់ចំនួន៤ ពាក់ព័ន្ធការសម្របសម្រួលចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក នៅខេត្តសៀមរាប ស្របទៅតាមការណែនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបង្កើនការយកចិត្តទុកដាក់លើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា។ នៅព្រឹកថ្ងៃទី០២ ខែសីហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា «យ៉ាងណាមិញក្រោយបានដាក់ចេញយន្តការខាងលើនេះ មានបងប្អូនជាច្រើនបានចោទសួរថា ហេតុអ្វីបានជាធនាគារជាតិមិនដាក់ឲ្យអនុវត្តនៅទូទាំងប្រទេសតែម្ដង?» ពាក់ព័ន្ធនឹងការចោទសួរខាងលើសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបកសា្រយថា មូលហេតុដែលធនាគារជាតិមិនដាក់ឲ្យអនុវត្តនៅទូទាំងប្រទេស គឺដោយសារការទទួលយកក្រដាសប្រាក់ដុល្លារ រហែក ឬចាស់ ដែលមិនអាចប្រើប្រាស់បាន ដើម្បីយកទៅដូរយកក្រដាសប្រាក់ថ្មីពីធនាគារកណ្តាលសហរដ្ឋអាមេរិក ជាកាតព្វកិច្ចរបស់ធនាគារជាតិ ដែលត្រូវការចំណាយថវិកាច្រើន ការដាក់ឱ្យអនុវត្តនូវគោលការណ៍ថ្មីនេះត្រូវធ្វើទៅដោយប្រុងប្រយ័ត្ន

  • ការកសាងព្រែកជីកហ្វូណនតេជោ នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងពង្រឹងតួនាទីរបស់ប្រទេសក្នុងទីផ្សារពិភពលោក និងតំបន់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 1, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រែកជីកហ្វូណនតេជោ លាតសន្ធឹងចម្ងាយ ១៨០ គីឡូម៉ែត្រពីបេះដូងដ៏រស់រវើកនៃទីក្រុងភ្នំពេញទៅកាន់ច្រាំងសមុទ្រនៃខេត្តកែប លើសមុទ្រខ្មែរ ព្រែកជីកហ្វូណនតេជោនឹងឈានទៅរកយុគសម័យថ្មីនៃវិបុលភាពសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជនកម្ពុជា។ តាមគេហទំព័រព្រែកជីកហ្វូណនតេជោ បានឱ្យដឹងថាព្រែកជីកនេះនឹងកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើការដឹកជញ្ជូនតាមផ្លូវគោក និងតាមកំពង់ផែបរទេស កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងពង្រឹងតួនាទីរបស់ប្រទេសក្នុងទីផ្សារពិភពលោក និងតំបន់។ ព្រែកជីកនេះ ​នឹង​ពង្រឹង​ភាព​ធន់​នឹង​សេដ្ឋកិច្ច និង​បរិស្ថាន​របស់​កម្ពុជា និង​ធ្វើ​ឱ្យ​វា​ក្លាយជា​ច្រក​ទ្វារ​ថ្មី​សម្រាប់​ពាណិជ្ជកម្ម​នៅ​អាស៊ី រួមមាន៖ ១. ប្រសិទ្ធភាពសេដ្ឋកិច្ច៖ តាមរយៈការផ្តល់ផ្លូវពាណិជ្ជកម្មដោយផ្ទាល់ ព្រែកជីកនឹងកាត់បន្ថយការពឹងផ្អែកលើផ្លូវគោក និងកំពង់ផែបរទេស កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលដ៏សំខាន់នៅក្នុងទីផ្សារអាស៊ី។ ២. កំណើនសេដ្ឋកិច្ច៖ បង្កើតឱកាសការងារយ៉ាងច្រើន និងការអភិវឌ្ឍន៍ឧស្សាហកម្ម ជាមួយនឹងតំបន់ពាណិជ្ជកម្មថ្មីៗនៅតាមដងព្រែក ដែលទាក់ទាញការវិនិយោគពីបរទេស។

  • ខេត្តព្រះសីហនុ ទទួល​បានសំណើ​សុំ​លើកទឹកចិត្តវិនិយោគ​​ ចំនួន​៩៧​គម្រោង​តាម​រយៈ​កម្មវិធីពិសេស​របស់​រដ្ឋាភិបាល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 1, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីជំរុញ និងស្ដារ​ការ​វិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុ​ឡើង​វិញ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ក​​ម្ម​វិ​ធី​ពិសេសដើម្បី​ជំរុញការ​វិនិយោគក្នុង​ខេត្តព្រះសីហនុ​ មកដល់​​បច្ចុប្បន្ន​នេះ​មានគម្រោងជាច្រើន​បាន​ចាប់ផ្តើមមានសកម្មភាពឡើងវិញ ទាំងការ​សាងសង់បន្តបញ្ចប់​គម្រោង ក៏ដូចជាគម្រោងស្នើសុំវិនិយោគថ្មី។ ទន្ទឹមគ្នានេះដែរ ក្រុង​ព្រះសីហនុ ក៏បានចូលជាសមាជិកនៃ បណ្តាញ​ទីក្រុង​ឆ្លាតអាស៊ាន ជាផ្លូវការផងដែរ។ ឯកឧត្តម ​ម៉ាង ស៊ីណេត អភិបាល​ខេត្តព្រះសីហនុ​បានបញ្ជាក់ថា​ កម្មវិធី​ពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ឆ្នាំ២០២៤ របស់សម្តេច​មហា​ប​វ​រ​ធិ​បតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​ម​ន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា ដែល​បាន​ដាក់​ចេញ​ ​មកដល់ពេលនេះ ​អនុគ​ណៈ​ក​ម្មកា​រ​វិ​​និ​យោ​គខេ​ត្ត​ព្រះ​សីហ​នុទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៩៧គម្រោង។ ក្នុងនេះគម្រោងទទួលបានលិ​ខិត​អ​នុ​ញ្ញា​តជា​គោ​​លការណ៍ ៦១​គម្រោង, គម្រោងដាក់ពាក្យស្នើសុំ តែមិនទទួលបានការឯកភាព​ចំនួនបីគម្រោង ,គម្រោងបា​​ន​ដាក់​ពាក្យ​ស្នើសុំ តែពន្យារមានប្រាំមួយ​គម្រោង

  • សមាគមស្វាយចន្ទីកម្ពុជា សម្លឹងទៅរកការកែច្នៃក្នុងស្រុកនិង​កាត់បន្ថយ​ការនាំចេញពុំទាន់កែច្នៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 1, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រធានសមាគមស្វាយចន្ទីកម្ពុជា អួន ស៊ីឡូត បានបង្ហាញ​ពីទិសដៅចង់កាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីឆៅ​ឱ្យបាន ៧០​ភាគរយ​ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ និងងាកមកជំរុញការកែច្នៃ​ក្នុងស្រុក និងពង្រីកការលក់ផលិតផលគ្រាប់ស្វាយចន្ទី​ក្នុងស្រុក​ឱ្យបានទូលាយ។ លោក អួន ស៊ីឡុត បានបន្ថែមថា បច្ចុប្បន្នការនាំចេញគ្រាប់សា្វយ​ចន្ទីឆៅទៅប្រ​ទេសវៀតណាមក្នុងរយៈពេល ៦ ខែនៅតែមាន​ចំនួន​ច្រើនដដែល ពោលគឺប្រមាណជាង ៩០ភាគរយនៃទិន្នផលគ្រាប់​ស្វាយចន្ទីសរុប។ «យើងនៅតែមានផែនការអនុវត្តដើម្បីកាត់បន្ថយការនាំចេញគ្រាប់ឆៅនេះ។ ប៉ុន្តែទាល់តែគ្រប់ភាគីពាក់ព័ន្ធចូលរួម ព្រោះបញ្ហា​នេះធំណាស់ ។ បើសិនយើងអាចធ្វើបាន គឺការទាក់ទាញវិនិយោគិន ឬក៏មានការកែឆ្នៃ ដែលមកទល់ពេលនេះយើងមាន៤៦ រោងចក្រ ដែលក្នុងនោះមាន ៦​រោងចក្រជាធុនមធ្យម ដែលគាត់អាចផលិតបានចន្លោះពី ៧០០០តោន ទៅ ១៥