ព័ត៌មានចុងក្រោយ
  • ត្រៀម CV ឱ្យហើយ! ពិព័រណ៍ការងារដ៏ធំប្រចាំឆ្នាំ ដែលមានក្រុមហ៊ុនចូលរួមផ្ដល់ឱកាសការងារច្រើនជាងគេ នឹងមកដល់ឆាប់ៗនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 13, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិ និងមុខរបរ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា មហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ ដែលមានឱកាសការងារច្រើនជាងគេ និងមានអ្នកចូលរួមច្រើនជាងគេ នឹងមកដល់ឆាប់ៗនេះ។ នៅលើផេកផ្លូវការ (NEA) បានបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ នឹងត្រូវរៀបចំរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ នៅអគារពិព័រណ៍កោះពេជ្រ! ដូច្នេះ ក្រុមហ៊ុន/សហគ្រាសដែលកំពុងមានតម្រូវការជ្រើសរើស កម្លាំងពលកម្ម និងមានបំណងតាំងបង្ហាញអំពីឱកាសការងារដើម្បី ទាក់ទាញបេក្ខជនដែលមានសក្តានុពលជាច្រើនម៉ឺននាក់ដែលនឹងចូលរួមក្នុងមហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំនេះ សូមរួសរាន់ទាក់ទងមក NEA ដើម្បីកក់បញ្ជរឥឡូវនេះ តាមរយៈលេខទូរស័ព្ទ 017 467 423,

  • កម្ពុជាមានរោងចក្រកិនស្រូវខ្នាតធំ១៩ និង ម៉ាស៊ីនកិនស្រូវខ្នាតតូច និងមធ្យមជិត២ម៉ឺនកន្លែង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 12, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជាគិតត្រឹមពេលនេះមានរោងចក្រកិនស្រូវ និងគ្រាប់ធញ្ញ​ជាតិ​ខ្នាតធំចំនួន១៩មូលដ្ឋាន ជាមួយដើមទុនវិនិយោគចំនួន ៣៤២,៣០ លានដុល្លារអាមេរិក និងម៉ាស៊ីនកិនស្រូវខ្នាតតូច-មធ្យម ចំនួន ១៩ ៥៧០ មូលដ្ឋាននៅទូទាំងប្រទេសជាមួយ ដើមទុនវិនិយោគចំនួន ១១១,៧០ លានដុល្លារខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់​គោលដៅនិងជំរុញការនាំចេញអង្ករ ឱ្យបាន១លានតោនចាប់ពីឆ្នាំ​២០២៥ និងសម្រេចកំណើននាំចេញជាបន្តបន្ទាប់ ពី៣% ទៅ ៥% ជារៀងរាល់ឆ្នាំ។ នៅក្នុងវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ដែលបាន​ប្រារព្ធ​កាលពីដើមសប្ដាហ៍នេះឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកជំទាវ ចម និម្មល

  • សាធារណរដ្ឋកូរ៉េ មានបំណងចាប់ផ្តើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 12, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ និងលោក Park Joo-bong ដែលជាអគ្គនាយកក្រុមហ៊ុន Camko Motor និង Camko Infracore មានបំណងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ ក្រោយពីរថយន្តអគ្គិសនីនេះ កំពុងពេញនិយមប្រើប្រាស់ទូទាំងពិភពលោក ជាមួយនឹង​ការប្រើប្រាស់ មានការកើនឡើងជាលំដាប់។ នៅក្នុងឱកាសទទួលទានអាហារថ្ងៃត្រង់ការងារ នៅទីក្រុងសេអ៊ូល នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ ជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ ​បានបញ្ជាក់ថា

  • រយៈពេល៨ខែ កំពង់ផែស្វយ័តភ្នំពេញរកចំណូល​បានជាង​២៧លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 11, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កំពង់ផែស្វយ័តភ្នំពេញក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ នេះប្រមូល​ចំណូល​បានចំនួនប្រមាណជាង ២៧ លានដុល្លារអាម៉េរិក ពោលគឺកើន​ឡើងជាង ១៥ ភាគរយបើ​ធៀប​រយៈ​ពេលដូចគ្នាកាលពីឆ្នាំ២០២៣។ចំណូលនេះ​មិន​ទាន់​ធ្វើ​សវនកម្មនៅឡើយ​នេះបើតាមសេចក្តីប្រកាស​ព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ។ ​ប្រភពដដែលបន្ថែមថា ដោយឡែកសម្រាប់​ខែសីហា ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញអនុវត្តការ​ប្រមូល​ចំណូល​​បាន​ចំនួន​ជាង ៤ លានដុល្លារពោលគឺកើនឡើង ២៥ ភាគរយបើធៀបទៅនឹងរយៈ​ពេល​ដូចគ្នាកាលពី​ឆ្នាំ​មុន ​ក្នុងនោះ ការប្រមូលចំណូល​ពីប្រតិបត្តិ​ការផែបាន​ចំនួន ៣,៨ លានដុល្លារ, ចំណូល​ពីអាជ្ញាធរផែ ជាង ៥៥ ម៉ឺនដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗជាង៤ម៉ឺនដុល្លារ។ សម្រាប់តែខែសីហានេះដែរកំពង់ផែស្វយ័តភ្នំពេញ ទទួលបានបរិមាណ​កុង​តឺន័រឆ្លងកាត់មានចំនួន ៥៣៨២៥ TEUs កើនប្រមាណ

  • វិនិយោគិនកូរ៉េខាងត្បូង គ្រោងពង្រីករោងចក្រខ្សែបង្គុំគ្រឿងអេឡិចត្រូនិចរថយន្ត នៅខេត្តកំពង់ស្ពឺបន្ថែមទៀត ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 11, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី១០ ខែកញ្ញាម្សិលមិញនេះ អ្នកតំណាងក្រុមហ៊ុនយូរ៉ាហានេស (ខេមបូឌា) របស់ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងពង្រីករោងចក្រខ្សែបង្គុំអេឡិចត្រនិចរថយន្តក្នុងខេត្តកំពង់ស្ពឺបន្ថែមទៀត ដើម្បីបង្កើតការងារឱ្យការកាន់តែសំបូរបែបសម្រាប់បងប្អូនប្រជាពលរដ្ឋ និងបង្កើនប្រាក់ខែឱ្យកាន់ខ្ពស់ផងដែរ។ សូមបញ្ជាក់ជូនថា រោងចក្រខ្សែបង្គុំអេឡិចត្រនិចរថយន្ត យូរ៉ាហានេស(ខេមបូឌា) បានកើតឡើងរយៈពេលជាង ៥០ឆ្នាំមកហើយ។ បច្ចុប្បន្នក្រុមហ៊ុននេះកំពុងបន្តពង្រីកវិសាលភាពរបស់ខ្លួនទៅតាមប្រទេសមួយចំនួនពិសេសប្រទេសកម្ពុជា ដែលមានខេត្តកំពង់ស្ពឺជាខេត្តគោលដៅ ហើយបានដាក់ទុនវិនិយោគប្រមាណជាង១៥លានដុល្លាសហរដ្ឋអាមេរិក។ ទន្ទឹមនិងការបើកទ្វាររោងចក្រខ្សែង្គុំនេះ ក្រុមហ៊ុនបានស្រូបទាញកម្លាំងពលកម្ម១២០០នាក់ក្នុងនោះមាន៧នាក់ជាជនបរទេស។ ឆ្លៀតនាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ ដោយបានបញ្ជាក់ថា នៅឆមាសទី១ ក្នុងឆ្នាំ២០២៤ ខេត្តកំពង់ស្ពឺ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត មានមោទនភាពចំពោះផលិតផលខ្មែរមានលក់នៅទីផ្សារ សហរដ្ឋអាមេរិក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 11, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញមោទនភាពចំពោះផលិតផលខ្មែរជាច្រើនប្រភេទបាននាំចេញទៅលក់នៅទីផ្សារសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន។ ក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ នារសៀលថ្ងៃអង្គារ ៨ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែ កញ្ញា គ្រិស្តសករាជ ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានរម្លឹកពីអតីតកាល គ្រាដែលសម្ដេចរស់នៅសហរដ្ឋអាមេរិក មិនដែលឃើញផលិតផលខ្មែរក្នុងហាងអាស៊ីទេ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «កាលពី៣០ឆ្នាំមុន

  • គណៈប្រតិភូធុរកិច្ចអាមេរិក ចាប់អារម្មណ៍វិនិយោគនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅទីផ្សារអាមេរិក និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 10, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ អញ្ជើញជួបជាមួយគណៈប្រតិភូធុរកិច្ចអាមេរិក ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ទី១០ កញ្ញា ២០២៤។ ក្នុងឱកាសនៃជំនួបនោះ លោក ផាទ្រីក មឺហ្វី (Patrick Murphy) តំណាងគណៈប្រតិភូធុរកិច្ចអាមេរិក បានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាពេលនេះ ដែលមានការចូលរួមរបស់ក្រុមហ៊ុនចំនួន៥ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគ និងភ្ជាប់ទំនាក់ទំនងជាមួយដៃគូរធុរកិច្ចនៅ កម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក

  • មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងថា ស្រូវសែនក្រអូប និងស្រូវស្រងែ កំពុងឡើងថ្លៃនៅលើទីផ្សារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 10, 2024 Khmernote

    យោងតា​មការចុះផ្សាយរបស់ ក្រសួងព័ត៌មាន លោក ហ៊ីន វុឌ្ឍី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានអោយដឹងថា ការលក់ដូរនៅឯទីតាំងស្រែសម្រាប់ស្រូវសែនក្រអូប (SKO) តម្លៃ ១,៣២០៛ ក្នុង១ គីឡូក្រាម ស្រូវស្រងែ តម្លៃ១,២០០៛ ក្នុង១គីឡូក្រាម និងស្រូវ OM5451តម្លៃ៩៣០៛ ក្នុង១គីឡូក្រាម ។ ចំពោះតម្លៃស្រូវដឹកដល់រោងម៉ាស៊ីនស្រូវសម្រាប់ស្រូវសែនក្រអូប (SKO) តម្លៃ ១,៥០០៛ ក្នុង១គីឡូក្រាម ស្រូវស្រងែ តម្លៃ ១,២៦០៛ ក្នុង១គីឡូក្រាម និងស្រូវ OM5451 តម្លៃ ១,០០០៛ ក្នុង១គីឡូក្រាម