- សេដ្ឋកិច្ចសេដ្ឋកិច្ច October 19, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឱកាសគម្រប់១ឆ្នាំនៃការបើកដំណើរជាផ្លូវការ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ អាកាសយានដ្ឋានអន្ដរជាតិ សៀមរាបអង្គរ បានប្រកាសបញ្ចុះតម្លៃចំណត និងប្រតិបត្ដិការផ្សេងៗ សម្រាប់ជើងហោះហើរថ្មី ក៏ដូចជាក្រមហ៊ុនអាកាសចរណ៍ថ្មី ដើម្បីលើកទឹកចិត្ដ និងទាក់ទាញដល់ក្រុមហ៊ុនអាកាសចរណ៍ថ្មីដែលប្រតិបត្តិការជើងហោះហើរចេញចូលអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា កម្រៃសិទ្ធិហោះហើរតែម្ខាងដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលប្រតិបត្តិការជើងហោះហើរអន្តរជាតិចេញចូលអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ រួមមានផ្តល់ការចុះកម្រៃ ៥០ភាគរយដូចគ្នា ជាមួយ Airlines ផ្សេងទៀតដែរ សម្រាប់ជើងហោះហើរបន្ថែម និងជើងហោះហើរដោយយន្តហោះជួល។ ផ្តល់ការចុះកម្រៃ ៥០ភាគរយ ចំពោះជើងហោះហើរជាប្រចាំគ្រប់ជើងហោះហើរ
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 18, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី១៧ ខែតុលា ម្សិលមិញនេះ បានអនុញ្ញាតជូនឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. និងលោក Laurent STAUCH នាយកប្រតិបត្តិនៃក្រុមហ៊ុន Overenden/Smarteden ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ អំពីការលើកកម្ពស់ការនាំចេញផលិតផលកសិកម្មខ្មែរទៅកាន់ទីផ្សារអឺរ៉ុប។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋមន្ដ្រី ក៏បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Tropicam Fruit and
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 18, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តពន្ធដារ ដើម្បីជួយស្ដារវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញស្របតាមវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល។ យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅខេត្តសៀមរាប។ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលស្ថិតនៅខេត្តសៀមរាប ត្រូវទទួលបានការលើកទឹកចិត្តពន្ធដារដូចខាងក្រោម៖ ១- លើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅគិតចាប់ពីខែកក្កដា ឆ្នាំ២០២៤ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ ២- លើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៤។ ចំពោះប្រាក់រំដោះពន្ធលើប្រាក់ចំណូលដែលសហគ្រាសបានបង់រួចនឹងត្រូវបានអនុញ្ញាតជាឥណទានពន្ធសម្រាប់កាត់កងជាមួយពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៥។ ៣-
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 18, 2024 Khmernote
ក្រុមហ៊ុន Cambodia Angkor Air គ្រោងបង្កើន និងបន្ថែមជើងហោះហើរត្រង់ទីក្រុងធំនានាៗ នៅប្រទេសចិន និងជើងហោះហើរក្នុងស្រុក ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរដល់ភ្ញៀវទេសចរបរទេស និងចិនមកទស្សនាប្រទេសកម្ពុជា។ គម្រោងខាងលើនេះ ត្រូវបានលើកឡើងនៅក្នុង ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកបណ្ឌិត Zhan David នាយកប្រតិបត្តិ និងជាតំណាងក្រុមហ៊ុន Cambodia Angkor Air រួមទាំងសហការី កាលពីរសៀលថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីជម្រាបជូនពីស្ថានភាពអាជីវកម្មក្រុមហ៊ុន បញ្ហាប្រឈម
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 17, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុន Ant International ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូដ (QR Code ) តាមរយៈប្រព័ន្ធបាគង និងកម្មវិធីទូទាត់ Alipay+ ដើម្បីជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរ និងការលក់រាយនៅកម្ពុជាឱ្យកាន់តែងាយស្រួល។រហូតមកដល់ពេលនេះធនាគារជាតិនៃកម្ពុជា បានដំណើរការដោយជោគជ័យនូវគម្រោងទូទាត់ឆ្លងដែនជាមួយប្រទេសចំនួន៥រួចមកហើយ។ ពិធីសម្ពោធបានប្រព្រឹត្តទៅកាលពីដើមសប្ដាហ៍នេះនៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង លោក Edward Yue អ្នកគ្រប់គ្រងទូទៅទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់ នៃក្រុមហ៊ុន Ant International
- BoostrongBoostrong October 17, 2024 Khmernote
អុញនោះ ផ្អើលផ្ទុះការវែកញែករង្វាន់ប្ដីល្អនៅវេងស្រេង ដោយអ្នកខ្លះថា រង្វាន់ប្ដីល្អ គេបើកប្ដីឱ្យ ហើយអ្នកខ្លះទៀតថា គេបើកលុយសុទ្ធឱ្យ សូម្បីតែបងប្រុស សៀន សេន ដែលជាអ្នកត្រូវរង្វាន់ប្ដីល្អ ក៏មិនទាន់ដឹងច្បាស់ ថាគេបើករង្វាន់អ្វីឱ្យដែរ ព្រោះធ្លាប់តែឃើញគេបើករង្វាន់ឡានខ្លាញ់គោ ម៉ូតូថ្មី។ បងប្រុស សៀន សេន អាយុ 26ឆ្នាំ មានប្រពន្ធឈ្មោះ វ៉ុន សុកនី អាយុ 24ឆ្នាំ ធ្វើការរោងចក្រជាមួយគ្នា បច្ចុប្បន្នរស់នៅភូមិត្រពាំងថ្លឹង ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បងប្រុសនិយាយថា ពេលសម្រាកញុំាបាយថ្ងៃត្រង់ គាត់តែងតែទិញប៊ូសស្រ្តង 2កំប៉ុងញុំាជាមួយប្រពន្ធ ស្រាប់តែគាស់ប៊ូសស្រ្តងញុំា
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 17, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រធានស្តីទីរដ្ឋសភានិងសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន បានប្តេជ្ញាខិតខំរួមគ្នាជំរុញការកសាងសហគមន៍ ជោគវាសនាតែមួយ និងជំរុញការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើងថែមទៀតក្នុងបណ្តាឆ្នាំខាងមុខ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឯកឧត្តម ឈី ឈីងសាន (Qu Qingshan) សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្រ្ត និងអក្សរសាស្រ្ត នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ ក្នុងជំនួបពិភាក្សាឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជំនួបនាពេលនេះ គឺដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក៏ដូចជាការ
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 17, 2024 Khmernote
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបង្ហាញថា ចាប់តាំងពីបើកដំណើរការរយៈពេល ១ឆ្នាំនេះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១៤,៥៥៦ជើង អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១,៣០០,០៤៨នាក់ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៨២តោន ហើយរំពឹងថានឹងមានអ្នកដំណើរ (ចេញ-ចូល) កើនដល់១លាន៥០ម៉ឺននាក់នៅដំណាច់ឆ្នាំ ២០២៤។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា ការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលនៅតែជាកត្តាដ៏សំខាន់នៃគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការវិនិយោគបរទេស










