- ទេសចរណ៍ទេសចរណ៍ October 30, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤ អនុញ្ញាតជូនលោក Xie Deping ប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងណានចាង និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះ បានធ្វើឡើងដើម្បីស្នើសុំអនុសាសន៍ណែនាំលើការធ្វើធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងជម្រាបពីរអំពីគម្រោងរបស់សមាគមដែលមកវិនិយោគនៅកម្ពុជា និងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរកម្ពុជាទៅប្រជាជនខេត្តជាំងស៊ី ប្រទេសចិន។ ឆ្លៀតនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យសមាគមជួយផ្សព្វផ្សាយព័ត៌មានល្អៗពីប្រទេសកម្ពុជាទៅក្នុងសហគមន៍ចិនឱ្យបានទូលំទូលាយ ក្នុងគោលដៅជំរុញអ្នកទេសចរមកលេងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនឡើង៕ ប្រភព៖ ក្រសួងព័ត៌មាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 29, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងជំនួបជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូធុរកិច្ចមកពីមជ្ឈមណ្ឌលនវានុវត្តន៍ Gyeongbuk Technopark នៃសាធារណៈរដ្ឋកូរ៉េ បានបង្ហាញបំណងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសួនបច្ចេកវិទ្យានៅកម្ពុជា។ លោក Minjae Joung ប្រធានមជ្ឈមណ្ឌល Gyeongbuk Technopark បានលើកឡើងថា មជ្ឈមណ្ឌលរបស់លោកមានជំនាញលើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា ហើយដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ គឺដើម្បីស្វែងយល់អំពីវិស័យអាទិភាពរបស់កម្ពុជាសម្រាប់ការវិនិយោគពីសាធារណៈរដ្ឋកូរ៉េ។ ឯកឧត្តម ហែម វណ្ណឌី
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 28, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ សាន់អេនមូន រីវើសាយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើជាអធិបតីក្នុងពិធីបើក សិក្ខាសាលាស្តីពី “ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ប្រទេសន័រវេស” ដែលមានវត្តមានអញ្ជើញចូលរួមដោយ លោកជំទាវឯកអគ្គរាជទូតន័រវេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញក្តីសោមមនស្សរីករាយ និងថ្លែងអំណរគុណដល់លោកជំទាវឯកអគ្គរាជទូតន័រវេស ដែលបានផ្តួចផ្តើម និងផ្ដល់ការគាំទ្រដ៏ល្អប្រសើរ ដល់ការរៀបចំនិងដំណើរការសិក្ខាសាលាដ៏សំខាន់នេះ សម្រាប់ឱកាសធុរកិច្ចនិងវិនិយោគដែលកំពុងមានកំណើនក្នុងប្រទេសទាំងពីរ ហើយរាជរដ្ឋាភិបាលទាំងពីរពិតជាមានបំណងទាញយកប្រយោជន៍ពីការបំពេញបន្ថែមឱ្យគ្នា
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 26, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី១១ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្តការអនុគ្រោះ និងការសម្រួលនីតិវិធីក្នុងក្របខ័ណ្ឌ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ២៥ ដែលមានទុនវិនិយោគសរុប៩១៧ លានដុល្លារអាមេរិក។ គម្រោងដែលទទួលបានលើកទឹកចិត្តពីរាជរដ្ឋាភិបាលទាំងនោះមាន៖ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១២, គម្រោងថ្មី ចំនួន ១២ និងការពង្រីកគម្រោងចំនួន១ ដែលមានទុនវិនិយោគសរុប៩១៧ លានដុល្លារ។ក្នុងគម្រោងទាំងនេះមានដូចជារោងចក្រផលិតសម្ភារបរិក្ខារតុបតែងលំអគេហដ្ឋាន, រោងចក្រផលិតកាបូប,
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 25, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម ដែលមានទីតាំងស្ថិតនៅភូមិសាស្រ្តខេត្តតាកែវ។ មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានលើកឡើងអំពីការអភវិឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យរបស់ប្រទេសជាតិ នាពេលបច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 25, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សហគមន៍កសិកម្មទំនើប«ម្រេចមេមត់ត្បូងឃ្មុំ»ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដែលមានសមាជិកចំនួន ៤៩គ្រួសារ និង ៦៧ចម្ការ ស្ថិតក្នុងឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ យោងតាមសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៤ នេះថា ទីបំផុត សហគមន៍កសិកម្មទំនើប«ម្រេចមេមត់ត្បូងឃ្មុំ»ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ ដោយមានការសន្សំសំចៃដំបូងប្រហែល២០%ពីការចំណាយទិញជីសរីរាង្គរួមគ្នា បើធៀបនឹងថ្លៃដើមដែលសមាជិកនីមួយៗធ្លាប់ទិញរៀងខ្លួន ។ ឯកឧត្ដម ឃឹម ហ្វីណង់ បានបញ្ជាក់ទៀតថា សហគមន៍កសិកម្មទំនើប«ម្រេចមេមត់ត្បូងឃ្មុំ» មានសមាជិកចូលរួមចំនួន ៤៩គ្រួសារ ដោយមានចម្ការចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 24, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកវិនិយោគជនជាតិចិន តៃវ៉ាន់ ចំនួន ១១រូប មកពីក្រុមហ៊ុន វិនិយោគតំបន់សេដ្ឋកិច្ច Golden Integreting International Investment PTE LTD ប្រទេសចិន នាថ្ងៃទី២៣ ខែតុលានេះ បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បី ពិភាក្សាការងារមួយចំនួន និងគោរពអញ្ជើញ ឯកឧត្តមបណ្ឌិត ចូលរួមពិធីសម្ពោធបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់ នៃសួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 23, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន Shanghai Geoharbour Group ដែលមានបទពិសោធន៍ចូលរួមសាងសង់គម្រោងធំៗជាង ២០០គម្រោងនៅក្នុងតំបន់អាស៊ី ចាប់អារម្មណ៍លើការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈផេកផ្លូវការបានឱ្យដឹងថ កាលពីព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោក XU Shilong អគ្គនាយកក្រុមហ៊ុន Shanghai Geoharbour Group និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។










