- សេដ្ឋកិច្ចសេដ្ឋកិច្ច October 23, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សហរដ្ឋអាមេរិកប្រកាសថា ខ្លួននឹងផ្តល់មូលនិធិចំនួនជាង ១៧លានដុល្លារ សម្រាប់គម្រោងថ្មីដើម្បីគាំទ្រផ្នែកសុខភាពរបស់ប្រជាជនកម្ពុជា។ អ្នកស្រី Samantha Power នាយិកាទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក (USAID) ក្នុងឱកាសបំពេញបេសកកម្មនៅក្នុងខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅខេត្តសៀមរាប កាលពីសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នេះថា គម្រោងថ្មីនេះមានរយៈពេល ៥ ឆ្នាំ ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីជំងឺនេះបានសម្លាប់មនុស្សរាប់ពាន់នាក់នៅកម្ពុជាជារៀងរាល់ឆ្នាំ។ អ្នកស្រីបានបន្តថា គម្រោងរបស់ទីភ្នាក់ងារផ្តល់ជំនួយ USAID ដែលមានឈ្មោះថា USAID’s Community Mobilization Initiatives to End
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 22, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិកម្រិតពិភពលោក Salon International de l’Alimentation (SIAL) Paris នៅទីក្រុង ប៉ារីសប្រទេសបារាំងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ មានក្រុមហ៊ុនចំនួន ៧៨០០ក្រុមហ៊ុន មកពី ១៣០ ប្រទេសបានមកចូលរួមតាំងពិព័រណ៍ និងមានផលិតផលចំនួន ៤សែនប្រភេទត្រូវបានបង្ហាញ ជាមួយនឹងអ្នកទស្សនាអាជីពជាង ២៨ម៉ឺននាក់។ ជាមោទកភាពកម្ពុជាក៏បានចូលរួមបង្ហាញផលិតផលអង្ករល្អបំផុតរបស់ខ្លួនក្នុងព្រឹត្តិការណ៍ កម្រិតពិភពលោកនេះដែរ។ សូមជម្រាបថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ សហព័ន្ធស្រូវអង្ករកម្ពុជាបានដឹកនាំសមាជិកចំនួន ១២ក្រុមហ៊ុនដែលជាក្រុមហ៊ុន នាំចេញអង្ករធំរបស់កម្ពុជា ចូលតាំងបង្ហាញអង្ករល្អបំផុត ជាពូជស្រូវផ្ការំដួលរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អន្តរជាតិចំនួន
- ទេសចរណ៍ទេសចរណ៍ October 22, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តបតាមការស្នើសុំរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, រដ្ឋបាលខេត្តហឺណាន និងក្រុងចឹងចូវ នឹងខិតខំជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់កម្ពុជា ឱ្យបានទូលំទូលាយ ទាំងនៅខេត្តហឺណាន និងខេត្តក្រុងដទៃទៀតនៅប្រទេសចិន ដើម្បីកៀរគរទេសចរមកពីខេត្តហឺណាន និងខេត្តជុំវិញមកទស្សនាកម្ពុជា ក្នុងដំណាក់កាលដំបូងឱ្យបាន១លាននាក់ក្នុង១ឆ្នាំ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីជំនួប ឯកឧត្តមរដ្ឋមន្ត្រី ជាមួយលោកជំទាវ Zhang Min សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ប្រចាំខេត្តហឺណាន និងជាអភិបាលរងខេត្តហឺណាន, ឯកឧត្តម An Wei សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន និងជាលេខាគណៈកម្មាធិការបក្សកុម្មុយនីស្តចិនក្រុងចឹងចូវ និងឯកឧត្តម Huang Dongsheng
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 22, 2024 Khmernote
នៅសល់តែ ៤ ថ្ងៃ ទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ឱកាសការងារសរុបជាង ៣ម៉ឺន កន្លែងពីក្រុមហ៊ុនធំៗ ១៥០ នឹងចាប់ផ្តើមហើយ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។ គួររម្លឹកផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ត្រូវបានសហការរៀបចំ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 22, 2024 Khmernote
កំពត៖ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) សម្រេចបាន ៩៨,៦៨% ហើយ គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នេះ។ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ អមដំណើរដោយក្រុមការងារ PMU PIU និងមានការចូលរួមពីក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC បានយកចិត្តទុកដាក់ខ្ពស់លើគម្រោងដ៏សំខាន់មួយនេះដ៏បានពិនិត្យយ៉ាងដិតដល់បំផុត។ ការចុះពិនិត្យលើវឌ្ឍនភាពការរងារនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 21, 2024 Khmernote
នៅសល់តែ ៥ ថ្ងៃ ទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ឱកាសការងារសរុបជាង ៣ម៉ឺន កន្លែងពីក្រុមហ៊ុនធំៗ ១៥០ នឹងចាប់ផ្តើមហើយ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។ គួររម្លឹកផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ត្រូវបានសហការរៀបចំ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា
- ទេសចរណ៍ទេសចរណ៍ October 21, 2024 Khmernote
ក្រុមហ៊ុន សហគ្រាសទេសចរណ៍ធំៗចំនួន ២២ក្នុងខេត្តហឺណាន ឯកភាពនឹងរៀបចំដំណើរទស្សនកិច្ចទៅស្វែងយល់បន្ថែមពីគោលដៅទេសចរណ៍ថ្មីៗរបស់កម្ពុជា ព្រមទាំងបង្កើតកញ្ចប់ទស្សនកិច្ចថ្មីៗដើម្បីទាក់ទាញភ្ញៀវទេសចិន និងបរទេស ពីខេត្តហឺណាន និងខេត្តជុំវិញ មកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន ក្នុងគោលដៅជំរុញលំហូរភ្ញៀវទេសចរមកកម្ពុជាយ៉ាងហោចណាស់ ឱ្យបាន១លាននាក់ ក្នុង១ឆ្នាំ។ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុនឯកជនធំៗ ចំនួន ២២ក្រុមហ៊ុន ចូលជួបពិភាក្សាការងារ។ ជំនួបពិភាក្សាការងារនោះ ត្រូវបានរៀបចំឡើងនៅក្នុង ទីក្រុងចឹងចូវ បន្ទាប់ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍
- សេដ្ឋកិច្ចឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងចេញបេសកម្មគោះទ្វារវិនិយោគិននៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបឆាប់ៗនេះសេដ្ឋកិច្ច October 19, 2024 Khmernote
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងចុះបេសកកម្មគោះទ្វារវិនិយោគិននៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបនាពេលឆាប់ៗខាងមុខនេះ។ យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា នាព្រឹកថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោក Matt Jackson នាយក និងជាប្រធានផ្នែកធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន នៃក្រុមហ៊ុន KPMG និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជំនួបនាឱកាសនោះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើកិច្ចការងាររៀបចំដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីទៅចក្រភពអង់គ្លេស










