- សេដ្ឋកិច្ចសេដ្ឋកិច្ច November 5, 2024 Khmernote
(ម៉ាកាវ, ចិន)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីល្ងាចថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្មតំណាងដោយ ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងសមាគមសហព័ន្ធអ្នកផ្គត់ផ្គង់ម៉ាកាវ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ សាធារណៈរដ្ឋប្រជាមានិតចិន តំណាងដោយ លោក KIT HENG LEI នាយកប្រតិបត្តិសមាគមសហព័ន្ធអ្នកផ្តត់ផ្គង់ម៉ាកាវ (MUSA) បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារដៃគូដែលមានអ្នកផ្គត់ផ្គង់ និងអ្នកបញ្ជាទិញផលិតផលជាច្រើនប្រភេទចូលទៅកាន់ទីផ្សារទំនិញ ផ្សារទំនើបតូច-ធំ ភោជនីយដ្ឋាន សណ្ឋាគារ និងរីហ្សត ប្រមាណជាង ១០០០កន្លែង នៅទូទាំងទីក្រុងម៉ាកាវ
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 5, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “មជ្ឈមណ្ឌលសេវានាំចេញ” (Export Service Center-ESC) ដើម្បីលើកកម្ពស់ដល់ការនាំចេញរបស់កម្ពុជា និងពង្រីកនូវសក្ដានុពលផលិតផលកម្ពុជា (Product of Cambodia) ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការជួយឱ្យអ្នកនាំចេញទទួលបាននូវការយល់ដឹងសំខាន់ៗដូចជា៖ ការបណ្តុះបណ្តាលអំពីនីតិវិធីក្នុងការនាំចេញ និងឱកាសក្នុងការបង្កើតបណ្តាញជាមួយនឹងអ្នកជំនាញ និងអ្នកទិញសក្ដានុពលនៅក្នុងទីផ្សារគោលដៅ។ ពិធីនេះ ធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីសំណាក់បណ្តាអង្គទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍ
- ទេសចរណ៍ទេសចរណ៍ November 5, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាបបានបង្ហើបអំពីការប៉ាន់ស្មានតួលេខភ្ញៀវបរទេស ដែលនឹងមកកម្សាន្តខេត្តសៀមរាបនៅឆ្នាំ២០២៤នេះ នឹងមានភ្ញៀវទេសចរប្រមាណ ១លាន១សែននាក់ទេ។ ថ្លែងពេលបើកកិច្ចប្រជុំពិភាក្សានិង ពិនិត្យលើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” និង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២៤-២០២៨ កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា លោក ង៉ូវ សេងហាក់ បានបន្ថែម ទៀតថា តែនៅឆ្នាំ២០២៥អាចនឹងមានភ្ញៀវទេសចរអន្ដរជាតិមកទស្សនាខេត្ដនេះប្រមាណ១លាន៥សែននាក់ ដែលតួលេខនេះ អ្នកពាក់ព័ន្ធត្រូវរកវិធីសាស្ដ្រធ្វើយ៉ាងណាឱ្យអ្នកទេសចរមកកម្សាន្តនៅខេត្ដសៀមរាបឱ្យបានកាន់តែច្រើន។ លោកបានជំរុញដល់ដៃគូភាគីពាក់ព័ន្ធនូវវិធានការនិងត្រូវពង្រឹងការផ្ដល់ព័ត៌មានអំពីគោលដៅទេសចរណ៍ខេត្តសៀមរាបដល់ភ្ញៀវទេសចរអន្តរជាតិ។បង្កើនការតភ្ជាប់និងសហប្រតិបត្តិការទេសចរណ៍អន្តរជាតិ, សម្រួលការធ្វើដំណើរទេសចរណ៍តាមច្រកទ្វារអន្តរជាតិ តាមគោលដៅទេសចរណ៍ក្នុងតំបន់អាទិភាព ពង្រឹងយន្តការគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅទេសចរណ៍
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 4, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ប្រកាសផ្តល់ជំនួយឥតសំណង ចំនួន ១០លានដុល្លារ ដើម្បីឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រនៅកម្ពុជា ក្នុងគោលបំណងជួយកម្ពុជា សម្រេចគោលដៅជាប្រទេសគ្មានអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ នៅឆ្នាំ២០៣០ ។ ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី៖ ប្រភព៖ ក្រសួងព័ត៌មាន
- BoostrongBoostrong November 2, 2024 Khmernote
ប៊ូសស្រ្តង ប្ដីល្អ ចាប់ផ្ដើមទៀតហើយ គាស់កំប៉ុងឈ្នះរង្វាន់ម៉ូតូថ្មី ឈ្នះលុយសុទ្ធជាច្រើនលានរៀល និងចែកប័ណ្ណចាក់ហ្គាសហ្វ្រី ១០០០កង់បីបន្ថែមទៀតសម្រាប់អ្នកមានកង់បី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ចាប់ពីម៉ោង ៩ព្រឹកតទៅ នៅសួនឧស្សាហកម្មសមានា ជិតផ្សារបែកចាន បណ្ដោយផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ កាលពីវគ្គ១ ព្រឹត្តការណ៍ “ប៊ូសស្រ្តង ប្ដីល្អ” ធ្វើឱ្យបងប្អូនអ្នកចូលរូមជិត ៦០០០ពាន់នាក់ គាស់បានរង្វាន់ជាម៉ូតូ ជាលុយសុទ្ធជាច្រើនលានរៀលទៅផ្ទះវិញ។ ដោយឃើញសន្ទុះនៃការគាំទ្រទិញប៊ូសស្រ្តងច្រើនពីបងប្អូន ប៊ូសស្រ្តងសម្រេចបង្កើតឱ្យមានវគ្គ២ នៅថ្ងៃទី៩ ខែវិច្ឆិកានេះ ក្នុងនោះក៏មានការផ្ដល់សន្លឹកប័ណ្ណចាក់ហ្គាសហ្រ្វីសម្រាប់អ្នកមានកង់បីផងដែរ។ ដូច្នេះបងប្អូនអ្នកកង់បី និងមហាជនទាំងអស់
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 2, 2024 Khmernote
គណៈប្រតិភូចិន មកពីតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ចាប់អារម្មណ៍បោះទុនវិនយោគនៅកម្ពុជា ខណៈរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្នើឱ្យភាគីចិន នាំចូលទំនិញពីកម្ពុជាឱ្យបានកាន់តែច្រើន ជាពិសេសកសិផលសក្ដានុពលដូចជា ដំឡូងមី ស្វាយចន្ទី មៀនប៉ៃលិន ស្វាយ ចេកអំបូង និងកៅស៊ូ។ យោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាលពីព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីសភាពាណិជ្ជកម្មឧស្សាហកម្មកសិកម្ម នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក Chen Jizhi អនុប្រធានសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្ម និងជាប្រធានសភាពាណិជ្ជកម្មឧស្សាហកម្មកសិកម្ម នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 1, 2024 Khmernote
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានលើកឡើងតាមរយៈផេកផ្លូវការថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពិភាក្សាជាមួយឯកឧត្តមបណ្ឌិត លេីវិស័យផលិតជីសរីរាង្គ (ជីធម្មជាតិ) ដេីម្បីលក់ចែកជូនប្រជាកសិករក្នុងតម្លៃទាបជាងជីនាំចូលមកពីបរទេស។ ឯកឧត្តមបណ្ឌិត បានបង្ហោះរូបថតពិសារអហារពេលព្រឹកជាមួយសម្ដេចធិបតី ដោយមានអមជាមួយខ្លឹមសារដូច្នេះថា៖ « ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៨ព្រឹក សម្តេចមហាបវរធិបតី បានផ្តល់កិត្តិយសដ៏មហាខ្ពង់ខ្ពស់បំផុត ពិសារអាហារពេលព្រឹកពិភាក្សាលេីវិស័យផលិតជីសរីរាង្គ(ជីធម្មជាតិ)
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 1, 2024 Khmernote
ធនាគារ ADB កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញនេះ បានអនុម័តប្រាក់កម្ចីចំនួន ៨០ លានដុល្លារ ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា ដោយផ្តោតលើជំនាញ «សតវត្សទី ២១» ដូចជាការគិតស៊ីជម្រៅនិងដោយភាពច្នៃប្រឌិត ការបង្រៀន ដោយបរិយាបន្នសម្រាប់ទាំងសិស្សប្រុសនិងសិស្សស្រី និង ការត្រួសត្រាយផ្លូវសម្រាប់ការអប់រំក្រោយ មធ្យមសិក្សា។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារ ADB បានបញ្ជាក់ថា គម្រោងអប់រំថ្នាក់មធ្យមសិក្សាដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកមូលធនមនុស្សនេះ នឹងបង្កើនចំនួនអគារសិក្សា ដែលធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន (រួមទាំងថ្នាក់រៀនបន្ថែម ចំនួន ៤០០) ដើម្បីដោះស្រាយស្ថានភាពចង្អៀតក្នុងថ្នាក់រៀន និង ពង្រីកលទ្ធភាពទទួលបានការអប់រំ មធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។ លោកស្រី Jyotsana










