ព័ត៌មានចុងក្រោយ
  • គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ សម្រេចវឌ្ឍនភាពបាន ៦៨,៣០% ហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 18, 2024 Khmernote

    យោងតាមការចុះផ្សាយ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងសម្រុកខ្លាំង ដើម្បីធានាវឌ្ឍនភាពតាមការគ្រោងទុក ដោយការងារអ៊ុត AC នឹងគ្រោងបញ្ចប់នៅចុងរដូវប្រាំង ឆ្នាំ២០២៥ ខាងមុខនេះ។ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៦៨,៣០%ហើយ។ ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ដែលប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។

  • មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖​ មិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចប្រៀបធៀបជាមួយស្រូវសែនក្រអូប ឬស្រូវផ្ការំដួលបានទៅទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 18, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានគូសបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាមធ្យម មួយគីឡូស្រូវសើមថ្លៃមិនក្រោម ១០០០៛ឡើយ។ ចុះហេតុអ្វីបានជាអ្នកខ្លះថាត្រឹមតែ៩០០៛ ហើយខ្លះទៀតបែរជាថារហូតដល់ ១៣០០៛? តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេប៊ុក ឯកឧត្តមអនុរដ្ឋលេខា បានគូសរំលេចថា យើងមិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចប្រៀបធៀបជាមួយស្រូវសែនក្រអូបឬស្រូវផ្ការំដួលបានទៅទៀត។ ប្រភេទស្រូវអង្ករស-បាយរឹង ដូចជាស្រូវនាងអំ នាងអុក ឬក្រសាំងទាប ជាធម្មតា ថ្លៃតែងស្ថិតក្នុងរង្វង់៩០០៛ជារៀងរាល់ឆ្នាំទៅហើយ វាមិនចម្លែកទេ ព្រោះមានថ្លៃដើមទាប មិនចំណាយច្រើនដូចពូជស្រូវផ្សេងឡើយ។ មន្ត្រីជាន់ខ្ពស់ខាងលើ បានរំលឹកថា ថ្លៃស្រូវឆ្នាំ២០២៣

  • អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ៖ រយៈពេល ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក មានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិចូលរួមដើរលេងកម្សាន្តជាង ៦លាននាក់ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ November 18, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជាង ៦លាននាក់ បានមកទស្សនាការប្រណាំងទូកនៅតាមមាត់ទន្លេផង ការដើរទិញទំនិញតាមស្តង់តាំងពិព័រណ៍តាមទីតាំងនីមួយៗ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យ នៅតាមសួនសាធារណៈ ក្នុងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ប្រភព៖ ក្រសួងព័ត៌មាន

  • បុរសសំណាងមានប្រពន្ធ 2 គាស់កំប៉ុងប៊ូសស្រ្តងត្រូវរង្វាន់ប្ដីល្អបានលុយគុណនឹង2 Boostrong
    Boostrong
    Boostrong November 13, 2024 Khmernote

    ផ្អើលអ្នកបែកចាន បុរសម្នាក់មានប្រពន្ធម្ដង 2 មកគាស់កំប៉ុងប៊ូសស្រ្តង ត្រូវរង្វាន់ប្ដីល្អបានលុយសុទ្ធគុណនឹង 2ទៀត ក្នុងមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តង ប្ដីល្អ” កាលពីថ្ងៃទី9 វិច្ឆិកា នៅសួនឧស្សាហកម្ម សមានា ជិតផ្សារបែកចាន។ បើតាមក្រុមហ៊ុនប៊ូសស្រ្តងបានឱ្យដឹងថា មហាព្រឹត្តិការណ៍ ប៊ូសស្រ្តង បី្ដល្អ នេះមានមនុស្សចូលរួមជាង 7000នាក់ ចូលមកគាស់កំប៉ុងប៊ូសស្រ្តងតាំងពីម៉ោង7ព្រឹក ដល់ម៉ោង 6ល្ងាច និងមកយកប័ណ្ណចាក់ហ្គាសហ្រ្វីបន្ថែមទៀតសម្រាប់អ្នកមានកង់បី។ ក្នុងនោះ មានរង្វាន់ម៉ូតូថ្មី 3គ្រឿង លុយសុទ្ធជាច្រើនលានរៀល និងរង្វាន់ប្ដីល្អ ប្ដីបាន 888$ បូក 888$ឱ្យប្រពន្ធបន្ថែមទៀត។ ដោយឡែកបងប្រុស

  • ក្រុមហ៊ុនធំមួយ មានបំណងវិនិយោគលើវិស័យបសុសត្វ និងផលិតផលកសិកម្ម ចំនួន៤ប្រភេទ នៅខេត្តតាកែវ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 13, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group អំពីគម្រោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ ។ លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group បានជម្រាបជូនអំពីគោលបំណង និងទិសដៅនៃគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងវិនិយោគនៅក្នុងខេត្តតាកែវ

  • កម្ពុជាប្រែក្លាយពីប្រទេសពឹងផ្អែក ស្ទើរតែទាំងស្រុងលើផលិតផលកសិកម្ម ទៅជាប្រទេសនាំចេញផលិតផលសំលៀកបំពាក់ ស្បែកជើង និងផលិតផលមួយចំនួនទៀតទៅកាន់ទីផ្សារពិភពលោក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 12, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា បានប្រែក្លាយកម្ពុជា ពីប្រទេសពឹងផ្អែកស្ទើរតែទាំងស្រុងលើផលិតផលកសិកម្ម ទៅជាប្រទេសនាំចេញផលិតផលសំលៀកបំពាក់ ស្បែកជើង កាបូប ទោចក្រយាន គ្រឿងអេឡិចត្រូនិក បរិក្ខារ បង្គុំយានយន្ដ អង្ករ កៅស៊ូ សេវាកម្ម។ល។ ទៅកាន់ទីផ្សារពិភពលោក។ ឯកឧត្តម រដ្ឋលេខាធិការ បានគូសថាការកែប្រែខាងលើ បានធ្វើឡើងដោយការរួមចំណែកពីសំណាក់ WTO ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការទទួលបានប្រព្រឹត្តិកម្មពិសេសនិងដោយឡែក ការកសាងសមត្ថភាពនិងជំនួយបច្ចេកទេស ប្រព័ន្ធទីផ្សារអនុគ្រោះពន្ធ និងទិសដៅនាំចេញផលិតផលរបស់កម្ពុជារហូតដល់ជាង ១៧០ប្រទេស។ ការគូសបញ្ចាក់របស់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មខាងលើ បានធ្វើឡើងនៅទីស្នាក់ការ

  • ខែតុលា៖ បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែស្វយ័តភ្នំពេញ​កើនឡើងជាង ១៧ភាគរយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 12, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កំពង់ផែស្វយ័តភ្នំពេញបានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃចន្ទទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ក្នុងខែតុលា​កន្លងទៅថ្មីៗនេះ បរិមាណ​កុងតឺន័រ​ឆ្លងកាត់​មានចំនួន​ ៣៥​ ២៦៤​ TEUs ពោលកើន​ឡើង ១៧,៧៥ភាគរយ ធៀប​នឹងខែ​តុលា​ឆ្នាំ​២០២៣។ ដោយឡែកសម្រាប់​រយៈពេល ​១០​ខែ​ដើមឆ្នាំ២០២៤​ មានចំនួន​ ៤០១​ ២៥១​ TEUs កើនឡើង​ ១៩,៧៨ភាគរយ​ធៀប​រយៈពេល​ ១០​ ខែ​ដើមឆ្នាំ២០២៣។ គួររំលឹកថា បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ​ក្នុង​ត្រីមាសទី​៣​ឆ្នាំ​២០២៤​ មានចំនួន​ ១៦១ ៣៧៣​ TEUs កើនចំនួ​ន​ ២៦,១៣ភាគរយ ធៀបនឹងត្រីមាសទី៣​ ឆ្នាំ២០២៣។ដោយឡែក

  • អភិបាលខេត្តព្រះសីហនុ គូសបញ្ជាក់ថា ខេត្តព្រះសីហនុមានកំណើនសេដ្ឋកិច្ច ៤ភាគរយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 11, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Flerida Ann Camille P.Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃអាទិត្យទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ ក្នុងនាមរដ្ឋបាលខេត្ត ប្រជាពលរដ្ឋខេត្តព្រះសីហនុ ឯកឧត្តមអភិបាលខេត្តសូមស្វាគមន៍ចំពោះលោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីន មកកាន់ខេត្តតំបន់ឆ្នេររបស់យើង និងអបអរសាទខួបលើកទី៦៧ នៃទំនាក់ទំនងការទូតរវាងប្រទេស កម្ពុជា និងប្រទេសហ្វីលីពីន និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនពីស្ថានភាពភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ ជាខេត្តនៅទិសនារតីនៃប្រទេសកម្ពុជា ដែលមានសក្តានុពលខ្ពស់ផ្នែកសេដ្ឋកិច្ច