អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ៖ រយៈពេល ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក មានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិចូលរួមដើរលេងកម្សាន្តជាង ៦លាននាក់
ទេសចរណ៍ November 18, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជាង ៦លាននាក់ បានមកទស្សនាការប្រណាំងទូកនៅតាមមាត់ទន្លេផង ការដើរទិញទំនិញតាមស្តង់តាំងពិព័រណ៍តាមទីតាំងនីមួយៗ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យ នៅតាមសួនសាធារណៈ ក្នុងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ប្រភព៖ ក្រសួងព័ត៌មាន